-
ពាក្យបណ្តឹងចំនួន១៧ត្រូវបានដាក់ប្ដឹងទាក់ទងនឹងលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥
បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ជាសាធារណៈនៅថ្ងៃទី១២ខែសីហាឆ្នាំ២០១៣រួចមកគណបក្សសង្គ្រោះជាតិបានដាក់ពាក្យបណ្ដឹងមក គ.ជ.ប ដែលមានសរុបទាំងអស់ចំនួន១៧បណ្ដឹង។
អានបន្ត -
សេចក្តីជូនដំណឹងរបស់ គ.ជ.ប ស្តីពីធ្វើការដោះស្រាយបណ្តឹងតវ៉ាទាក់ទងទៅនឹងលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជំរាបដំណឹងដល់អ្នកសារព័ត៌មានជាតិ អន្តរជាតិ និងអ្នកអង្កេតការណ៍ជាតិ អន្តរជាតិទាំងអស់ឲ្យបានជ្រាបថា នៅថ្ងៃទី១៦ ខែ សីហា ឆ្នាំ ២០១៣ វេលាម៉ោង ៧:៣០នាទីព្រឹក គ.ជ.ប នឹងធ្វើការដោះស្រាយបណ្តឹងតវ៉ាទាក់ទងទៅនឹងលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ នៅមណ្ឌលបោះឆ្នោតខេត្តកណ្តាល និងខេត្តសៀមរាប។
អានបន្ត -
សេចក្ដីជូនដំណឹងពីការដោះស្រាយបណ្ដឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជូនដំណឹងដល់អ្នកសារព័ត៌មានជាតិអន្តរជាតិនិងអ្នកសង្កេតការណ៍ជាតិអន្តរជាតិទាំងអស់ឲបានជ្រាបថានៅថ្ងៃទី១៥ខែសីហាឆ្នាំ២០១៣វេលាម៉ោង១៣:៤០នាទីរសៀល គ.ជ.ប នឹងធ្វើការដោះស្រាយបណ្ដឹងតវ៉ា
អានបន្ត -
ម.ស.ម.ក អំពាវនាវដល់អាជ្ញាធរចាត់វិធានការមានប្រសិទ្ធិភាពពិនិត្យដោះស្រាយវិវាទដីធ្លីដែលមានអំពើហិង្សា និងគម្រាមកំហែងទៅលើប្រជាពលរដ្ឋ បានកើតឡើងជាថ្មី បន្ទាប់ពីការបោះឆ្នោតជាតិ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(ម.ស.ម.ក) សូមសម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសញ្ញានៃការបណ្ដេញចេញដោយបង្ខំដែលបានកើតឡើងជាថ្មីភ្លាមៗបន្ទាប់ពីការបោះឆ្នោតជាតិនិងដាក់ជាសំណួរថាតើដំណោះស្រាយវិវាទដីធ្លីដែលបានសន្យាដោយគណបក្សនយោបាយនានាក្នុងកំឡុងយុទ្ធនាការឃោសនាមុនពេលបោះឆ្នោតនោះនឹងក្លាយជាការពិតឬទេនៅពេលដែលរដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង។
អានបន្ត -
តារាងលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៥ ឆ្នាំ២០១៣
តារាងលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៥ ឆ្នាំ២០១៣
អានបន្ត -
សេចក្តីសម្រេច ស្តីពី លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៥ ឆ្នាំ២០១៣ ដែលចេញដោយ គ.ជ.ប ថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១៣
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ដែលមានតួលេខដូចក្នុងតារាងបូកសរុបលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត តាមមណ្ឌលរាជធានី ខេត្តនៅទូទាំងប្រទេសភ្ជាប់មកជាមួយ។លទ្ធផលបណ្តោះអាសន្ននេះមានសុពលភាព ចាប់ពីម៉ោង ៩: ០០ ព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣ នេះតទៅ។
អានបន្ត -
សេចក្តីអំពាវនាររបស់គណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍សំរាប់ការបោះឆ្នោត
គណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍សំរាប់ការបោះឆ្នោត មានកិត្តិយសសូមជំរាបជូនគណបក្សនយោបាយ បងប្អូន ជនរួមជាតិ អជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់មេត្តាជ្រាបថា
អានបន្ត -
សង្គមស៊ីវិលស្វាគមន៍ចំពោះឳកាសដែលបានជួបជាមួយឯកឧត្តម ស ខេង និងជុំរុញឲមានដំណោះស្រាយដោយយុត្តិធម៌លើបញ្ហាជាប់គាំងក្រោយការបោះឆ្នោត
នៅព្រឹកថ្ងៃសុក្រទី៩ខែសីហាឆ្នាំ២០១៣អង្គការសង្គមស៊ីវិលចំនួន១០ដូចមានរាយនាមខាងក្រោមបានជួបប្រជុំជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស ខេង ដើម្បីពិភាក្សាពីដំនើរការបន្តដើម្បីដោះស្រាយបញ្ហាជាប់គាំងផ្នែកនយោបាយដែលបានកើតឡើងបន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្របានប្រារព្ធឡើងនាថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣កន្លងមក។
អានបន្ត -
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាសម្ពោធគេហទំព័រ"ឥន្ទធនូខ្មែរ"ដែលជាកន្លែងផ្ទុកពត៌មានទាក់ទងនឹងនិន្នាការភេទនិងអត្តសញ្ញាណយេនឌ័រនៅក្នុងប្រទេសកម្ពុជា
គម្រោងនិន្នាការភេទនិងអត្តសញ្ញាណយេនឌ័រ(សូជី)របស់មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា(ម.ស.ម.ក)នៅថ្ងៃទី០៩ខែសីហាឆ្នាំ២០១៣នេះនឹងសម្ពោធគេហទំព័រដែលមានអាសយដ្ឋាន http//:sogi.sithi.org។ គេហទំព័រ"ឥន្ទធនូខ្មែរ"នេះត្រូវបានបង្កើតឡើងដើម្បីជាប្រភពពត៌មានដ៏សំខាន់សម្រាប់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា(ស្ត្រីស្រឡាញ់ស្ត្រី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ទាំងពីរភេទ)នៅក្នុងប្រទេសកម្ពុជាក៏ដូចជាអង្គការមិនមែនរដ្ឋាភិបាល"អង្គការក្រៅរដ្ឋាភិបាល"អ្នកបង្កើតគោលនយោបាយព្រមទាំងបុគ្គលដែលធ្វើការដើម្បីលើកកម្ពស់និងការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាក្នុងប្រទេសកម្ពុជា។
អានបន្ត -
សេចក្តីថ្លែងការណ៍ ម.ស.ម.ក អំពាវនាវអោយមានការពិភាក្សាឡើងវិញចំពោះការបង្កើតគណៈកម្មការចម្រុះ ដើម្បីស៊ើបអង្កេតពីភាពមិនប្រក្រតីក្នុងការបោះឆ្នោត និងអំពាវនាវអោយរក្សា ភាពអត់ធ្មត់ក្នុងកំឡុងពេលតានតឹងក្រោយការបោះឆ្នោតនេះ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក") ជំរុញអោយគណបក្សនយោបាយទាំងពីរ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ("គ.ជ.ប") ប្តេជ្ញាចិត្តជាថ្មីក្នុងការបង្កើតគណៈកម្មការចម្រុះដើម្បីស៊ើបអង្កេតពីភាពមិនប្រក្រតីក្នុងការបោះឆ្នោត។ គណៈកម្មការចម្រុះនេះ គួរតែដាក់បញ្ចូលសមាសភាពតំណាងសង្គមស៊ីវិលហើយ យ៉ាងហោច ក៏គួរមានការឃ្លាំមើលពីសំណាក់អង្គការសហប្រជាជាតិ ("អ.ស.ប") ផងដែរ។ ក្នុងកំឡុងពេលតានតឹងនេះ វាពិតជាមានសារៈសំខាន់បំផុតសម្រាប់ថ្នាក់ដឹកនាំគណបក្សបង្កើតនូវគំរូល្អដល់អ្នកគាំទ្ររបស់ខ្លួន និងប្តេជ្ញាអង្គុយជាមួយគ្នាដើម្បីចរចាស្វែងរកដំណោះស្រាយដោយសន្តិវិធីមួយចំពោះការជាប់គាំងផ្នែកនយោបាយនេះ។
អានបន្ត -
យើងត្រូវការតំណាងរាស្ត្រស្ត្រីយ៉ាងតិច៣០%សម្រាប់នីតិកាលទី៥
យើងខ្ញុំជាក្រុមការងារស្ត្រីដើម្បីទាំងអស់គ្នាដែលរួមមាននិស្សិតសហគមន៍និងអង្កការមិនមែនរដ្ឋាភិបាលចំនួន២៥មានការខកចិត្តយ៉ាងខ្លាំងចំពោះការថយចុះនៃចំនួនស្ត្រីជាប់ឆ្នោតជាតំណាងរាស្ត្រសំរាប់នីតិកាលទី៥ដែលមិនអាចសម្រេចតាមគោលដៅអភិវឌ្ឍសហស្សវត្សរ៍កម្ពុជានៅចំណុចដៅទី៣.៨នៃគោលដៅទី៣ដែលបានកំណត់ថាបង្កើនឲមានតំណាងស្ត្រី៣០%ក្នុងស្ដាប័នរដ្ឋសភាត្រឹមឆ្នាំ២០១៥
អានបន្ត