-
សិទ្ធិធ្វើបណ្ដឹងឧទ្ធរណ៍និងកង្វះខាតមធ្យោបាយដឹកជញ្ជូនពិរុទ្ធជននៅកម្ពុជា
នៅប្រទេសកម្ពុជា មានពិរុទ្ធជនដែលកំពុងរង់ចាំសេចក្តីសម្រេចពីសាលាឧទ្ធរណ៍ជាង៥០០នាក់ត្រូវបានឃុំឃាំងក្នុងពន្ធនាគារតាមបណ្ដាខេត្តនានា ដែលខេត្តខ្លះមានចម្ងាយរាប់រយគឺឡូម៉ែត្រពីតុលាការឧទ្ធរណ៍ដែលមានតែមួយគត់នៅរាជធានីភ្នំពេញ។ដោយសារតែកម្ពុជាជាប្រទេសមួយដែលស្ទើរតែគ្មានបណ្តាញដឹកជញ្ជូនពិរុទ្ធជនដែលមានចម្ងាយឆ្ងាយ ពិរុទ្ធទាំងនោះគឺកំពុងប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ ដែលអាចនឹងត្រូវបានគេបដិសេធធាតុមួយក្នុងចំណោមធាតុជាមូលដ្ឋានទាំងឡាយនៃសិទ្ធិទទួលបានការកាត់ក្ដីមួយដោយយុត្តិធម៌ សិទ្ធិទទួលបានការកាត់សេចក្តី និងសេចក្តីសម្រេចមួយដែលត្រូវបានវិនិច្ឆ័យសារឡើងវិញពីភាពត្រឹមត្រូវដោយតុលាការជាន់ខ្ពស់។
អានបន្ត -
សិទ្ធិជនជាតិដើមភាគតិចនៅក្នុងប្រទេសកម្ពុជា
សម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាល និងក្រុមសមាគម ដែលកំពុងធ្វើការជាមួយជនជាតិដើមភាគតិចនៅក្នុងប្រទេសកម្ពុជាដាក់ជូនរបាយការណ៍នេះទៅ គណៈកម្មាធិការលុបបំបាត់ការរើសអើងពូជសាសន៍ ដើម្បីធ្វើការពិចារណាក្នុងសន្និបាតលើកទី៧៦។នៅក្នុងការដាក់ជូននូវសេចក្តីសន្និដ្ឋាននេះ និយមន័យនៃការរើសអើងពូជសាសន៍ដែលមានចែងនៅក្នុងមាត្រា១នៃអនុសញ្ញាអន្តរជាតិស្ដីអំពី ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍(អ.អ.ល.រ.ព.) ត្រូវបានលើកយកមកប្រើ៖ "ការរើសអើងពូជសាសន៍មានន័យថា ការប្រកាន់បែងចែក ការផាត់ចេញ ការរឹតត្បឹតឬការនិយមផ្អែកលើពូជសាសន៍ ពណ៌សម្បុរ បុព្វញាតិ ឬដើមកំណើត ឬជាតិពន្ធុដែលមានទិសដៅ ឬអានុភាពបំផ្លាញ ឬបន្ថយការទទួលស្គាល់ ការមាន ឬការប្រើប្រាស់ក្នុងលក្ខខណ្ឌសមភាពនូវសិទ្ធិមនុស្ស និងសេរីភាពមូលដ្ឋានខាងវិស័យនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ឬវិស័យដ៏ទៃទៀតនៃជីវភាពសាធារណៈ"។យើងសង្កេតឃើញថាគណៈកម្មាធិការបានអះអាងបញ្ជាក់ម្តងហើយម្តងទៀតថា(អ.អ.ល.រ.ព.) អនុវត្តន៍ចំពោះរាល់ទម្រង់នៃការរើសអើងទៅនឹងជនជាតិដើមភាគតិចហើយនូវរាល់"ខ្លឹមសារអត្ថន័យសមស្របត្រូវបានបង្កើតឡើងដើម្បីយកទៅ ប្រយុទ្ធនិងលុបបំបាត់រាល់ទម្រង់នៃការរើសអើងបែបនេះ។យើងកត់សំគាល់ឃើញថា រដ្ឋធម្មនុញ្ញកម្ពុជាបានចែងថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបទាំងអស់ "មានសិទ្ធិ សេរីភាពដូចគ្នា និងកាតព្វកិច្ចដូចគ្នា ដោយឥតមានបែងចែកពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា និន្នាការនយោបាយ ដើមកំណើត ឋានៈសង្គម សុខភាពឬឋានៈ ដ៏ទៃទៀត"។យើងសូមអរគុណយ៉ាងស្មោះស្ម័គ្រចំពោះរាជរដ្ឋាភិបាលដែលបានបញ្ចប់សង្គ្រាមស៊ីវិល នៅក្នុងប្រទេសកម្ពុជា- សង្ក្រាមគឺជាអ្វីមួយដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុតលើសិទ្ធិរបស់ជនជាតិដើមភាគតិច និងសិទ្ធិរបស់ប្រជាពលរដ្ឋទូទៅដែលមិនមែនជនជាតិភាគតិច-និងដែលបានបង្កើតរដ្ឋធម្មនុញ្ញនេះដោយផ្អែកលើសមធម៌។ទោះជាយ៉ាងណាក៏ដោយ ក៏នៅមានសកម្មភាព និងច្បាប់មួយចំនួនដែលមានអានុភាពបំផ្លាញ ឬបន្ថយការទទួលស្គាល់ ការមាន ឬការប្រើប្រាស់ក្នុងលក្ខខណ្ឌសមភាព នូវសិទ្ធិមនុស្ស និងសេរីភាជាមូលដ្ឋានរបស់ជនជាតិដើមភាគតិច។សេចក្តីសន្និដ្ឋានដែលត្រូវបានដាក់ជូនពន្យល់ថា ថ្វីបើរដ្ឋធម្មនុញ្ញនេះបានចែងអំពីការការពារដី ប្រពៃណី ភាសា វប្បធម៌ របស់ជនជាតិដើមភាគតិច និងការរើសអើងជនជាតិដើមភាគតិចនៅក្នុងប្រទេសកម្ពុជា ក៏ការអនុវត្តជាក់ស្តែងការរើសអើងទាំងនេះនៅតែកើតមានឡើង។សេចក្តីសង្ខបជាក់លាក់នៅក្នុងរបាយការណ៍នេះគឺលើកឡើងអំពីការរើសអើងប្រឆាំងទៅនឹងក្រុមជនជាតិដើមភាគតិច ដែលជាលទ្ធផលកើតចេញពីការដកសិទ្ធិតាមរយៈការធ្វើច្បាប់ផ្សេងៗ និងការប្រើប្រាស់ប្រព័ន្ធតុលាការអំពីដី និងការធ្វើអោយបាត់បង់ធនធានដែលកើតចេញពីបំលាស់ទីដោយបង្ខំ ការដាក់កំហិតលើសិទ្ធិស្វ័យសម្រេច ការចែងមិនពេញលេញអំពីការទទួលបានការអប់រំមួយសមស្រប និងអំពីការមិនសម្រេចបានពីសិទ្ធិសុខភាព។
អានបន្ត -
សំបកស្បែកនៅលើខ្សែលួស
នៅក្នុងរបាយការណ៍ដែលមាន៩៣ទំព័រនេះអង្គការឃ្លាំមើលសិទ្ធិមនុស្ស ចងក្រងនូវឯកសារពីអ្នកជាប់ឃុំឃាំងដែលត្រូវបានគេវាយធ្វើបាប ត្រូវបានគេរំលោភ ត្រូវបានគេបង្ខំឲ្យផ្ដល់ឈាមនិងត្រូវបានគេចាត់ទុកថាជាកម្មវត្ថុនៃការធ្វើទណ្ឌកម្មលើរូបរាងកាយអោយឈឺចាប់ដូចជា"ការរមៀលដូចធុង" ហើយនឹងត្រូវបានគេដាក់ច្រវាក់អោយឈរក្រោមកំដៅថ្ងៃជាដើម។អង្គការឃ្លាំមើលសិទ្ធិមនុស្សបាន រាយការណ៍ផងដែរថាអ្នកជាប់ឃុំឃាំងមួយចំនួនធំបានប្រាប់ថាពួកគេទទួលបានអាហាររលួយឬអាហារដែលមានសត្វល្អិតនិងរោគសញ្ញានៃជំងឺដែលមានបណ្ដាលមកពីកង្វះអាហារូបត្ថម្ភ។
អានបន្ត -
"ស្បែកដាច់ជាប់ខ្សែភ្លើង" ការចាប់ខ្លួនខុសច្បាប់ ការឃុំឃាំងតាមអំពើចិត្តនិងទារុណកម្មលើអ្នកប្រើប្រាស់គ្រឿងញៀននៅក្នុងប្រទេសកម្ពុជា
ប្រជាពលរដ្ឋកម្ពុជាដែលប្រើប្រាស់គឿងញៀនបដិសេធទស្សនៈដែលថា ការញៀន គ្រឿងញៀន គឺជាស្ថានភាពបង្ករការឈឺចាប់ដោយខ្លួនឯងដែលបណ្តាលមកពីភាពឥតមានសណ្តាប់ធ្នាប់ នៃចរិតឬកំហុសឆ្គងផ្លូវចិត្ត។ នៅពេលអង្កការឃ្លាំងមើលសិទ្ធិមនុស្សបានសម្ភាសអ្នកទាំងនោះ ពូកគេបាន និយាយដោយពាក្យសម្តីដ៏ស្រទន់និងសុភាពរាបសារដូចៗគ្នា។
អានបន្ត -
រដ្ឋាភិបាលគោរពសិទ្ធិមនុស្សគួរតែថ្លែងទៅកាន់អ្នកការពារសិទ្ធិមនុស្ស
អង្គការឃ្លាំមើលសិទ្ធិមនុស្សបានលើកឡើងក្នុងឱកាសនៃការចេញផ្សាយរបាយការណ៍ពិភពលោកឆ្នាំ២០១០របស់ខ្លួននៅថ្ងៃនេះថា៖ រដ្ឋាភិបាលត្រូវទទួលខុសត្រូវចំពោះអំពើរំលោភបំពានធ្ងន់ធ្ងរលើសិទ្ធិមនុស្សដែលបានកើតឡើងកាលពីឆ្នាំកន្លងទៅ ដែលបានធ្វើអោយមានការប្រឆាំងនឹងអ្នកការពារសិទ្ធិមនុស្ស និងអង្គការជាច្រើនដែលចងក្រងឯកសារពីការរំលោភបំពានរឹតតែខ្លាំងឡើង។
អានបន្ត -
តារាងស្តីពីការបង្ហាញផែនការថវិកាក្នុងឆ្នាំ២០១០
ការស្ទាបស្ទង់មតិពីផែនការថវិការបស់គំរោងដៃគូថវិកាអន្តរជាតិ វាយតម្លៃពីការដែលអាចប្រើប្រាស់បានដែលវាយតម្លៃពីឯកសារថវិកាគន្លឹះទាំងប្រាំបីក៏ដូចជាភាពទូលំទូលាយនៃទិន្នន័យដែលផ្ទុកនៅក្នុងឯកសារទាំងនេះ។
អានបន្ត -
របាយការណ៍ពិភពលោកប្រចាំឆ្នាំ២០១០
នៅក្នុងប្រទេសកម្ពុជាមានសកម្មជនសហគមន៍ច្រើនជាង៦០ ដែលត្រូវបានជាប់ពន្ធនាគារ ឬកំពុងរង់ចាំការជំនុំជម្រះក្នុងកំឡុងឆ្នាំ២០០៩-ជារឿយៗត្រូវចោទប្រកាន់ពុំត្រឹមត្រូវ-ដូចជាការជួយរៀបចំ និងតំណាងអោយសមាជិកសហគមន៍ដែលកំពុងប្រឈមនឹងការបណ្ដេញចេញ ឬការដកហូតដីរបស់ពួកគេដោយខុសច្បាប់ដោយក្រុមហ៊ុនឯកជនដែលជាប់ទាក់ទងជាមួយមន្ត្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល និងមន្ត្រីយោធា។
អានបន្ត -
ស្ថិតិរួមរបស់អង្គការនានា៖របាយការណ៍ទិន្នន័យស្តីពីការជួញដូរផ្លូវភេទ និងការរំលោភសេពសន្ថវៈក្នុងប្រទេសកម្ពុជា ២០០៩
របាយការណ៍នេះបង្ហាញនូវទិន្នន័យស្តីពីការជួញដូរដើម្បីធ្វើអាជីវកម្មកេងប្រវ័ញ្ចផ្លូវភេទ និងការរំលោភសេពសន្ថវៈនៅក្នុងប្រទេសកម្ពុជា សម្រាប់រយះពេលពីខែមករា ដល់ធ្នូ ឆ្នាំ២០០៩ ដែលទិន្នន័យនេះត្រូវបានប្រមូលពីអង្គការចំនួន២៧ដែលបានចូលរួម។
អានបន្ត -
ការវិនិយោគក្នុងវិស័យកសិកម្ម
ការរឹបអូសយកដីនៅទូទាំងពិភពលោកក្នុងទំហំដ៏ធំ ត្រូវបានជម្រុញដោយព្រឹត្តិការណ៍នានាដែលហ៊ុំព័ទ្ធវិបត្តិហិរញ្ញវត្ថុនិងវិបត្តិស្បៀងអាហារក្នុងឆ្នាំ២០០៨។ដើម្បីឆ្លើយតបទៅនឹងវិបត្តិ ប្រទេសកំពុងអភិវឌ្ឍន៍ខិតខំស្វែងរកស្ដារឡើងវិញនូវដំណើរការសេដ្ឋកិច្ចរបស់ខ្លួន និងបង្កើនការបើកចំហរអោយមានការវិនិយោគផ្ទាល់ពីបរទេសតាមរយៈការពង្រីកទីផ្សារ ជាពិសេសក្នុងវិស័យកសិឧស្សាហកម្ម និងទេសចរណ៍។ជាផ្នែកនៃនិន្នាការនេះ ដីកសិកម្មគឺនឹងត្រូវបានផ្ដល់ទៅអោយអ្នកវិនិយោគ ហើយជាទូទៅគីជាការផ្តល់អោយដោយឥតមានយកកំរៃ ជាពិសេសនៅក្នុងទ្វីបអាព្រិច។រោងចក្រទាំងនេះ និងរោងចក្រដ៏ទៃទៀតបានបង្កអោយដីកសិកម្មនៅលើពិភពលោកមានការមមាញឹកយ៉ាងខ្លាំងពីសំណាក់អ្នកវិនិយោគទុនដែលការណ៍នេះត្រូវបានគេស្គាល់ទាំងអស់គ្នាថាវាជា"បាតុភូតនៃការរឹបអូសដី"ជាសកល។
អានបន្ត -
ស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០១០
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសនេះគឺនៅតែជារដ្ឋដែលគ្មានច្បាប់ទម្លាប់ ហើយប្រជាជនសាមញ្ញគឺមិនមានអំណាច។គ្មានស្ថាប័នណាមួយនៅក្នុងប្រទេសដែលអាចផ្ដល់អោយប្រជាជនសាមញ្ញនូវការការពារនោះទេ។ប៉ូលីសកម្ពុជាគឺជាដំណាក់កាលដំបូងនៃការអភិវឌ្ឍដែលត្រូវបានគេដឹងឮទាំងអស់គ្នាថាជាអ្នកប្រព្រឹត្តអំពើពុករលួយ និងឋិតនៅក្រោមការគ្រប់គ្រងដោយនយោបាយនៃរបបនេះ និងស្ថិតនៅក្រោមអ្នកមានប្រាក់ និងអ្នកមានអំណាច។តុលាការកម្ពុជាក៏ត្រូវបានគេដឹងថា ជាអ្នកប្រព្រឹត្តអំពើពុករលួយ និងត្រូវបានធ្វើជាឧបករណ៍ស្ថិតនៅក្រោមការគ្រប់គ្រងនយោបាយ ដែលនេះជាវិធីមួយដើម្បីដាក់ពន្ធនាគារចំពោះអ្នកនយោបាយណាដែលប្រឆាំង រឹបអូសយកដីពីប្រជាជនដែលរឹងទទឹង អ្នកទាំងឡាយណាដែលបង្ហាញពីទស្សនៈឯករាជ្យ និងសកម្មជនសង្គមស៊ីវិលណាដែលបង្ហាញពីសាមគ្គីភាពជាមួយជនរងគ្រោះនៃការរំលោភអំណាច។
អានបន្ត -
សារៈសំខាន់នៃយេនឌ័រនៅក្នុងវិស័យការងារជនបទនិងកសិកម្ម៖វិថីផ្សេងៗឆ្ពោះទៅរកការចាកចេញពីភាពក្រីក្រ
ការសន្មតដែលបានប្រើ និងការបង្ហាញនានានៅក្នុងការផលិតព័ត៌មាននេះ មិនបង្ហាញពីទស្សនៈណាមូយនៃអង្គការស្បៀងអាហារពិភពលោករបស់អង្គការប្រជាជាតិ(FAO) មូលនិធិអភិវឌ្ឍន៍កសិកម្មអន្តរជាតិ(IFAD) និងការិយាល័យពលកម្មអន្តរជាតិ(ILO)ឡើយ មិនថាតែផ្នែកដែលជាប់ទាក់ទងស្ថានភាពគតិយុត្តិ និងការអភិវឌ្ឍន៍របស់ប្រទេស ដែនដី ទីក្រុង តំបន់ណាមួយ ឬក៏ការជាប់ទាក់ទងការកំណត់ព្រំដែន ឬខណ្ឌសីមារបស់វានោះទេ។ការលើកឡើងអំពីបណ្ដាក្រុមហ៊ុន ឬផលិតផលជាក់លាក់នៃផលិតករនានា (មិនថាក្រុមហ៊ុន ឬផលិតផលដែលបានទទួលប្រកាសនីយប័ត្រតក្កកម្ម ឬមិនបានទទួលក៏ដោយ) គឺមិនបង្ហាញអំពីការយល់ព្រម ឬធ្វើអនុសាសន៍លើកទឹកចិត្តដោយ FAO ចំពោះក្រុមហ៊ុននិងផលិតផលទាំងនោះជាងបណ្តាក្រុមហ៊ុន ឬផលិតផលផ្សេងទៀតដែលមានលក្ខណៈធម្មជាតិប្រហាក់ប្រហែលគ្នា ដែលមិនបានលើកឡើ់ងនៅក្នុងការបោះពុម្ពផ្សាយនេះឡើយ។ គំនិតនិងទស្សនៈដែលបង្ហាញនៅក្នុងការបោះពុម្ភផ្សាយនេះគឺជាគំនិត និងទស្សនៈទាំងស្រុងរបស់អ្នកនិពន្ធនិង/ឬជា សមិទ្ធផលដែលកើតចេញពីការពិភាក្សាផ្លាស់ប្ដូរយោបល់នៃអង្គសិក្ខាសាលា ។គំនិតនិងទស្សនៈទាំងនេះមិនតំណាងឲ្យគោលជំហរជាផ្លូវការនិង/ឬការយល់ព្រមរបស់ FAO,IFAD និងILOឡើយ។
អានបន្ត -
ទិដ្ឋភាពទូទៅ: សញ្ញាណនៃការផ្លាស់ប្តូរនៅចំកណ្តាលការគាបសង្កត់
សញ្ញាណនៃការផ្លាស់ប្តូរនៅចំកណ្តាលនៃការគាបសង្កត់ ផ្តល់ការណែនាំដ៏ពេញលេញចំពោះការបង្ហាញពីសេរីភាពសារព័ត៌មានទូទាំងពិភពលោក។ទិដ្ឋភាពទូទៅលំអិតរបស់វា បានបញ្ជាក់នៅក្នុងសេរីភាពព័ត៌មានអំឡុងឆ្នាំ២០១០ ហើយផ្តល់រូបភាពនៃការកើនឡើងក្នុងតំបន់ និងដំណើរថយក្រោយផងដែរ។
អានបន្ត