• ការដណ្តើមយកដីធ្លី និងភាពក្រីក្រ នៅកម្ពុជា

    ការដណ្តើមយកដីធ្លី និងភាពក្រីក្រ នៅកម្ពុជា

    ដោយ​តាម​ពិត​ទៅ ការ​សម្បទាន​ដី​សេដ្ឋ​កិច្ច បន្ត​ធ្វើ​ឡើង​ដោយ​ខុស​ច្បាប់ មិន​ត្រឹម​តែ​មិន​បាន​បំ​ពេញ​តាម​ច្បាប់​ដែល​ជាប់​ពាក់​ព័ន្ធ​នោះ​ទេ ហើយ​ថែម​ទាំង​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ដើម្បី​លួច​យក​ដី ពីអ្ន​ក​ក្រ ជាជាងផ្តល់ដីនោះទៅឲ្យពួកគេ។ កងយោធាកម្ពុជា នៅតែជាប់ពាក់ព័ន្ធនឹងការបណ្តេញចេញ ដែល​ផ្ទុយ​នឹ​ងច្បាប់ ព្រម​ទាំង​ជាប់​ពាក់​ពិន​នឹង​ការ​ដណ្តើម​យក​ដីធ្លី សម្រាប់​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​ពួក​គេ។

    អានបន្ត
  • ការរឹតត្បិត លើសេរីភាពបញ្ចេញមតិ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយកម្ពុជា

    ការរឹតត្បិត លើសេរីភាពបញ្ចេញមតិ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយកម្ពុជា

    ប្រទេស​កម្ពុជា មិន​មាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សេរីមួយ​សោះ បើ​តាម​ហេតុផល​ពិតនៃ​ពិភព​លោក។ សេរី​ភាព​បញ្ចេញ​មតិ​ស្រប​តាម​ច្បាប់ គឺ​តម្រូវ​ឲ្យ​មានការ​ប្រតិបត្តិ​តាម។ ហើយ​ការ​ធានា​នូវ​សេរី​ភាព​បញ្ចេញ​មតិ តម្រូវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​យ៉ាង​សម​រម្យ លើ​ការ​រំលោភ​បំពាន​ពេល​កើត​មាន​ឡើង។ ប៉ុន្តែ​​ដូច​ដែល​របាយ​ការណ៍​សង្ខេប​នេះ​បង្ហាញ​អញ្ចឹង ការ​បំភិត​បំភ័យ​នៅ​តែ​មាន ដែល​ប្រព្រឹត្ត​ឡើង​ដោយ​អ្នក​មាន​អំណាច និង​អ្នក​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​អ្នក​មាន​អំណាច ក្នុង​អំឡុង​ពេល​១៥​ខែ​នេះ ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ(ថ្ងៃ​ទី​១​មករា​២០០៨ ដល់​ថ្ងៃ​ទី៣១​មីនា​២០០៩) ស្រប​ពេល​មាន​ការ​ខ្វះ​ខាត​ចំពោះ​ការ​ស៊ើប​អង្កេត ទៅ​លើ​ករណី​ជាច្រើន ដែល​ក្នុង​នោះ​អ្នក​សា​រព័ត៌មាន​ត្រូវបាន​គេវាយ​ប្រហារ ឬ​គម្រាម​កំហែង នៅ​ពេល​ពួក​គេកំពុង​បំពេញ​ការងារ។

    អានបន្ត
  • អានបន្ត
  • ព្រះវិហារ ព្រះរាជាណាចក្រកម្ពុជា ̶ ការវិភាគច្បាប់ ស្តីពីព្រឹត្តិការណ៍ថ្ងៃទី៣មេសា២០០៩ ដែលជាលទ្ធផលបានបំផ្លាញភូមិមួយ និងខូចខាតដល់ប្រាសាទព្រះវិហារ

    ព្រះវិហារ ព្រះរាជាណាចក្រកម្ពុជា ̶ ការវិភាគច្បាប់ ស្តីពីព្រឹត្តិការណ៍ថ្ងៃទី៣មេសា២០០៩ ដែលជាលទ្ធផលបានបំផ្លាញភូមិមួយ និងខូចខាតដល់ប្រាសាទព្រះវិហារ

    របាយ​ការណ៍​ដ៏ខ្លី​មួយ​នេះ ចេញ​ដោយ​ម.​ស.​ម​.ក ដើម្បី​វិភាគ​លើ​ការ​ជាប់​ទាក់​ទិន​ផ្នែក​ច្បាប់​អន្តរ​ជាតិ នៃ​ព្រឹត្តិ​ការណ៍ ថ្ងៃ​ទី​៣​មេសា​២០០៩ នៅ​ប្រាសាទ​ព្រះ​វិហារ ដែល​ដឹង​ថា ភូមិ​មួយ​ឈ្មោះ​ភូមិ​ផ្សារ​ជើង​ប្រាសាទ ត្រូវ​បាន​បំផ្លាញ​ខ្ទេច​ខ្ទី និង​ប្រាសាទ​ព្រះវិហារ ត្រូវ​បាន​ខូច​ខាត ដែល​បង្ក​ឡើង​ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ របស់​ព្រះ​រាជា​ណាចក្រ​ថៃ​ឡង់ដ៍។

    អានបន្ត
  • អានបន្ត
  • ហេតុការណ៍ និងទូរលេខនៃគ្រួសារ ដែលត្រូវបានជម្លៀសចេញ

    ហេតុការណ៍ និងទូរលេខនៃគ្រួសារ ដែលត្រូវបានជម្លៀសចេញ

    ដំណោះ​ស្រាយ​នេះ បាន​អះ​អាង​ថា ការ​បណ្តេញ​ចេញ​បង្កើត​បាន​ជា​ការរំលោភ​បំពាន លើ​សិទ្ធិ​មនុស្ស​ទាំង​ស្រុង និង​បាន​ជម្រុញ​ដល់​រដ្ឋាភិបាល​ឲ្យ​បញ្ឈប់​នូវ​ការ​អនុវត្ត​បែប​នេះ។ បើ​តាម​ន័យ​កាតព្វ​កិច្ច​ដ៏​ជាក់​លាក់ គណ​កម្មា​ធិការ បាន​ឲ្យ​ជា​អនុសាស្ត្រ​ថា អង្គភាព​របស់​រដ្ឋាភិបាល ដែល​ជម្លៀស​ប្រជាជន ត្រូវ​តែ​ប្រឹក្សា​ជាមួយ​អ្នកទទួល​រងកា​រប៉ះពាល់​សិន មុន​ធ្វើការ​ជម្លៀស​ចេញ។

    អានបន្ត
  • អង្គការមិនមែនរដ្ឋាភិបាល ដាក់ពាក្យរួមគ្នាទៅដល់កិច្ចប្រជុំត្រួតពិនិត្យ ជាសាកលស្តីពីការបំពេញកាតព្វកិច្ច និងការប្តេជ្ញារបស់កម្ពុជា លើបញ្ហាសិទ្ធិមនុស្ស

    អង្គការមិនមែនរដ្ឋាភិបាល ដាក់ពាក្យរួមគ្នាទៅដល់កិច្ចប្រជុំត្រួតពិនិត្យ ជាសាកលស្តីពីការបំពេញកាតព្វកិច្ច និងការប្តេជ្ញារបស់កម្ពុជា លើបញ្ហាសិទ្ធិមនុស្ស

    ការ​ដាក់​ពាក្យ​រួម​គ្នា​មួយ ស្តី​ពី​សេរី​ភាព​បញ្ចេញ​មតិ និង​កា​រជួប​ប្រជុំ​គ្នា នៅ​ក្នុង​ប្រទេ​សកម្ពុជា ដែល​ធ្វើ​ឡើង​ដោយ គណ​កម្មាធិកា​រចម្រុះ​នៃអង្គការ​មិនមែន​រដ្ឋាភិបាល សម្រប​សម្រួល​ដោយ​សម្ព័ន្ធ​ភាព​ដើម្បី​សេរីភាព​បញ្ចេញ​មតិនៅ​កម្ពុជា និង​ផ្តល់​ជំនួយ​ពីមជ្ឈមណ្ឌ​លធនធាន​ច្បាប់​អាស៊ី(ALRC)។ ចំពោះ​កា​រ​ដាក់​​ពាក្យ​ទៅ ការិយាល័យ​ឧត្តម​ស្នង​ការទទួលបន្ទុក​សិទ្ធិ​មនុស្ស នៅ​ក្នុង​ទីក្រុង​ហ្សឺណេវ ដើម្បី​បូក​បញ្ចូល​គ្នា​នូវព័ត៌​មាន​សង្ខេប ដែល​បាន​ប្រមូល​រួមគ្នា ទៅ​ដល់​កិច្ចប្រជុំ​ត្រួតពិនិត្យ​ជាសាកល ស្តីពី​ការ​បំពេញ​កាតព្វ​កិច្ច និង​ការប្តេជ្ញា​របស់​កម្ពុជា លើ​បញ្ហា​សិទ្ធិ​មនុស្ស។

    អានបន្ត
  • មជ្ឈមណ្ឌលឯកសារ ស្តីពីសិទ្ធិលំនៅឋាន និងការបណ្តេញចេញ

    មជ្ឈមណ្ឌលឯកសារ ស្តីពីសិទ្ធិលំនៅឋាន និងការបណ្តេញចេញ

    ភាព​អវត្ត​មាន​នៃ​សិទ្ធិ​ធានា​កាន់​កាប់​ដីធ្លី និង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ បង្ហាញ​យ៉ាង​ច្បាស់​នូវ​ការ​រំលោភ​បំពាន នៃ​កាតព្វ​កិច្ច​សិទ្ធិ​លំនៅ​ឋាន​របស់​រដ្ឋាភិបាល​កម្ពុជា តាម​ការ​កត់​សម្គាល់​ក្រោម​មាត្រា​១១​នៃ​កតិកា​សញ្ញា​អន្តរជាតិស្ដី​ពីសិទ្ធិ​សេដ្ឋកិច្ច សង្គម និង វប្បធម៌(ICESCR)។ ការ​មិន​មាន​គម្រោង​នីតិបញ្ញត្តិ​ដ៏​ទូលំទូ​លាយ​មួយ និង​ការបរាជ័យ​នៃយន្ត​ការធានា​សិទ្ធិ​កាន់​កាប់​ដីធ្លី រួម​ទាំង​ប្រព័ន្ធ​តុលា​ការ​​ឯករាជ្យ​និង​មាន​ប្រសិទ្ធិ​ភាព ធ្វើ​ឲ្យ​រដ្ឋាភិបាល​បរាជ័យ​ក្នុង​ការ​បំពេញ​កាតព្វ​កិច្ច​សិទ្ធិ​លំនៅ​ឋាន​របស់​ខ្លួន​។ ការ​បណ្តេញ​ចេញ​ខុស​ច្បាប់ និង​ជាញឹក​ញាប់​ប្រកប​ដោយ​ហិង្សា ដែល​កើត​ឡើង​នៅ​ពេល​មិនមាន​ការ​ការពារ​តាម​បែប​នីតិវិធី​ច្បាប់​ដ៏សម​រម្យ ដូច​ជាការ​ពិគ្រោះ​ពិភាក្សា ការ​ផ្តល់​សំណង​សម​ស្រប និង​ឱកាស​ដើម្បី​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​នោះ ធ្វើ​ឲ្យ​មាន​ការរំលោភ​លើ​តួនាទី​ក្នុង​ទប់ស្កាត់​មិន​ឲ្យ​មាន​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ។ លើស​ពី​នេះ រដ្ឋាភិបាល​កំពុង​ខកខាន​អនុវត្ត​កាតព្វកិច្ច​របស់​ខ្លួន ដើម្បី​ការពារ​មិន​ឲ្យមា​នការបណ្តេញ​ចេញ ដែល​ធ្វើ​ឡើង​ដោយ​ភាគី​ទីបី រួម​ទាំង​បុគ្គល និ​ង​ក្រុមហ៊ុន​ឯក​ជន​ផង​ដែរ។

    អានបន្ត
  • អានបន្ត
  • ស្ថានពន្ធនាគារនៅកម្ពុជា ឆ្នាំ២០០៨

    ស្ថានពន្ធនាគារនៅកម្ពុជា ឆ្នាំ២០០៨

    ស្ថាន​រស់​នៅ​របស់​អ្នក​ទោស​ជា​បុរស និង​ស្ត្រី​ជា​ម្តាយ​រស់​នៅ​ក្នុង​ពន្ធនា​គារ​ជា​មួយ​កូន។ ចំពោះ​របាយការណ៍​នេះ​វិញ មាន​គោល​បំណង អធិប្បាយ​អំពីអ្នក​ទោស​ជា​ស្ត្រី និង​បទ​ពិសោធន៍​ដែល​ពួក​គាត់​បាន​ជួប​ប្រទះ នៅ​ក្នុ​ង​ពន្ធនាគារ។ របាយ​ការណ៍​ក៏លើក​យក​មក​និយាយ អំពី​ប្រភេទ​បទ​ល្មើស​ដែល​ស្ត្រី​ទាំង​នោះ​បាន​ប្រព្រឹត្ត និង​ស្ថាន​ភាព​រស់​នៅ​របស់​ពួក​គាត់​នៅក្នុ​ងពន្ធនាគារ។ ករណី​សិក្សា​នីមួយ​ៗ ត្រូវ​បាន​ដក​ស្រង់​ចេញ​ពីរឿង​រ៉ាវជីវិត​ពិត​របស់អ្ន​កទោស​ហើយ​ឈ្មោះ និង​ព័ត៌​មាន​លម្អិត​មួយ​ចំនួន​ត្រូវ​បាន​ផ្លាស់​ប្តូរ ក្នុង​គោល​បំណង​ដើម្បី​ការពា​រអត្តសញ្ញាណ​របស់អ្នក​ទោស។ របាយ​ការណ៍​នេះ ក៏​បានផ្តល់​ព័ត៌មាន​បន្ថែម ទាក់​ទងនឹង​ស្ថិតិ​អំពី​បញ្ហាពាក់​ព័ន្ធ មួយ​ចំនួន ដែល​ប្រមូល​បាន​នៅ​ក្នុង​ឆ្នាំ២០០៧និង២០០៨ ផង​ដែរ។

    អានបន្ត
  • អានបន្ត
  • របាយការណ៍សិទ្ធិមនុស្ស ឆ្នាំ២០០៨

    របាយការណ៍សិទ្ធិមនុស្ស ឆ្នាំ២០០៨

    ស្ថាន​ភាព​នៅ​ក្នុង​ពន្ធនា​គារ គឺ​មិន​ប្រកប​ទៅ​ដោយ​បទដ្ឋាន​អន្តរ​ជាតិ​ទេ។ ស្ថាន​ភាព​នៅ​តែ​អាក្រក់ ហើយ​ពេល​ខ្លះមាន​ការគម្រាម​កំហែង​ដល់ជីវិត​ថែម​ទៀត។ កិច្ច​ប្រឹង​ប្រែង ដើម្បី​ធ្វើ​ឲ្យ​ស្ថាន​ភាព​ទាំង​នេះ​បាន​ប្រសើរ​ឡើង គឺ​នៅ​តែ​មាន​ការ​រំខាន ដោយ​ការ​ខ្វះខាត​មូល​និធិ និង​ការអនុវត្ត​មិន​បាន​ដិត​ដល់​។ អង្គការ​​សិទ្ធិ​​មនុស្ស​​នានា បាន​​លើក​​ឡើង​​នូវ​បញ្ហា​​ធ្ងន់​ធ្ងរ​​មួយ​​ចំនួន រួម​មាន​​បញ្ហា​​ការ​​រស់​នៅ​ចង្អៀត​គ្នា សុខ​ភាព និង​អនាម័យ កង្វះ​ម្ហូប​អាហារ និង​ទឹក អាហា​រូបត្ថម្ភ និងសន្តិសុ​ខមិនល្អ។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo