-
កម្រងឯកសារករណីសិក្សា - និទណ្ឌភាពនៅខេត្តបន្ទាយមានជ័យ
ករណីដែលថា បុរសម្នាក់ប្រឈមនឹងបញ្ហាផ្លូវច្បាប់ដោយសារតែបំពេញតួនាទីរបស់ខ្លួន និងការពារសិទ្ធិរបស់ស្រ្តីវ័យក្មេងម្នាក់ ដែលជាជនរងគ្រោះនៃអំពើបៀតបៀនកេរ្តិ៍ខ្មាស់បង្ហាញអំពីការរំលោភបំពាននៃប្រព័ន្ធតុលាការនៃព្រះរាជាណាចក្រកម្ពុជា ដែលបម្រើអោយតែផលប្រយោជន៍របស់អ្នកកាន់អំណាច និងអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធជាជាងការផ្តល់យុត្តិធម៌ និងដំណោះស្រាយសម្រាប់ជនរងគ្រោះ ដែលទៅពឹងតុលាការ។ បច្ចុប្បន្ននេះ ប្រព័ន្ធតុលាការនៃប្រទេសកម្ពុជាអនុវត្តផ្ទុយពីកម្មវត្ថុរបស់ខ្លួន។
អានបន្ត -
និទណ្ឌភាពនៅខេត្តបន្ទាយមានជ័យ
ករណីដែលថាបុរសម្នាក់ប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ ដោយសារតែបំពេញតួនាទីរបស់ខ្លួន និងការពារសិទ្ធិរបស់ស្រ្តីវ័យក្មេងម្នាក់ដែលជាជនរងគ្រោះនៃអំពើបៀតបៀនកេរ្តិ៍ខ្មាស់បង្ហាញអំពីការរំលោភបំពាននៃប្រព័ន្ធតុលាការនៃព្រះរាជាណាចក្រកម្ពុជា("កម្ពុជា") ដែលបម្រើឲ្យតែការពារផលប្រយោជន៍របស់អ្នកមានអំណាច និងអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធជាជាងការផ្តល់យុត្តិធម៌ និងដំណោះស្រាយសម្រាប់ជនរងគ្រោះដែលទៅពឹងតុលាការ ។ បច្ចុប្បន្ននេះ ប្រព័ន្ធតុលាការនៃព្រះរាជាណាចក្រកម្ពុជាអនុវត្តផ្ទុយពីកម្មវត្ថុរបស់ខ្លួន ។
អានបន្ត -
សេរីភាពខាងការបញ្ចេញមតិ និងសេរីភាពខាងការអប់រំ
សេរីភាពខាងការបញ្ចេញមតិ និងសេរីភាពខាងការអប់រំត្រូវបានការពារដោយបទប្បញ្ញត្តិនៃច្បាប់ជាតិ និងច្បាប់អន្តរជាតិ។ សេចក្តីសម្រេចចុងក្រោយស្តីពីការចេញបញ្ជីប្រធានបទសារណាដែលហាមឃាត់និស្សិតមិនឲ្យសរសេររបស់សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងរាជធានីភ្នំពេញ ជះឥទ្ធិពលអវិជ្ជមានជាខ្លាំងទាំងទៅលើសិទ្ធិសេរីភាពខាងការអប់រំ និងព្រមទាំងសិទ្ធិសេរីភាពខាងការបញ្ចេញមតិ ហើយនេះជាការរឹតត្បិតដដែលៗចុងក្រោយទៅលើសេរីភាពខាងការបញ្ចេញមតិនៅក្នុងព្រះរាជាណាចក្រកម្ពុជា ("កម្ពុជា") ។
អានបន្ត -
ពិធីសារបន្ថែមលើ អនុសញ្ញាស្តីពីការលុបបំបាត់ចោលរាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្រ្តីភេទ
តាមរយៈការផ្តល់សច្ចាប័នលើ ពិធីសារបន្ថែមលើអនុសញ្ញា ស៊ី ដ រាជរដ្ឋាភិបាលកម្ពុជា (រដ្ឋាភិបាល) បានត្រួសត្រាយផ្លូវដើម្បីឲ្យស្រ្តីជាបុគ្គល និងជាក្រុម ដែលជឿជាក់ថាសិទ្ធិរបស់ពួកគេត្រូវបានរំលោភបំពាន អាចដាក់ពាក្យបណ្តឹងទៅកាន់គណៈកម្មាធិការរបស់អង្គការ សហប្រជាជាតិ ធ្វើការលើសិទ្ធិស្រ្តី ហើយព្រមទាំងអាចផ្តល់មធ្យោបាយបន្ថែមទៀតសម្រាប់ស្រ្តីដើម្បីស្វែងរកដំណោះស្រាយចំពោះការរំលោភសិទ្ធិពួកគេ ។
អានបន្ត -
ទិន្នន័យចុងក្រោយអំពីតំបន់អាស៊ីប៉ាស៊ីហ្វ៊ិច
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន(យូអិនហ្ហេជ្វស៊ីអា)បានធ្វើការយ៉ាងជិតស្និទ្ធជាមួយការិយាល័យទទួលបន្ទុកជនភៀសខ្លួន ដែលរាជរដ្ឋាភិបាលកម្ពុជាបានបង្កើតឡើងនៅក្នុងនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ។ បន្ទាប់ពីការអនុម័តរបស់រដ្ឋាភិបាលលើអនុក្រឹត្យលេខ២២៤ស្តីពីដំណើរការនៃការកំណត់ឋានៈជនភៀសខ្លួន និងការស្វែងរកសិទ្ធិជ្រកកោនរបស់ជនបរទេសនៅក្នុងប្រទេសកម្ពុជា រដ្ឋាភិបាលកម្ពុជាមានទំនួលខុសត្រូវចំពោះដំណើរការ និងការវិនិច្ឆ័យរាល់ករណីទាំងអស់ ដែលពាក់ព័ន្ធនឹងជនភៀសខ្លួន។ យូអិនហ្ហេជ្វស៊ីអាកំពុងតែចាប់ផ្តើមនូវដំណើរការគាំទ្រដល់ការិយាល័យទទួលបន្ទុកជនភៀសខ្លួននេះតាមរយៈការធ្វើកិច្ចពិភាក្សាពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយមន្ត្រីរដ្ឋាភិបាល និងផ្តល់នូវការគាំទ្រដល់អ្នកធ្វើការសម្រេចចិត្តនានានៅគ្រប់ដំណាក់កាលទាំងអស់ចំពោះដំណើរការនៃការកំណត់ឋានៈជនភៀសខ្លួន ព្រមទាំងតាមរយៈការផ្តល់នូវការបណ្តុះបណ្តាលដល់មន្ត្រីរដ្ឋាភិបាលជាដើម...។
អានបន្ត -
ក្រុមប្រឹក្សាឃុំ/សង្កាត់
ដោយសារការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២ សាលាកប័ត្រព័ត៌មាននេះផ្តល់នូវទិដ្ឋិភាពដ៍សមស្របមួយ ដែលទាក់ទងនឹងក្រុមប្រឹក្សាឃុំ/សង្កាត់ និងនីតិវិធីបោះឆ្នោត ដោយគូសបញ្ជាក់អំពីការគ្រប់គ្រងទាំងស្រុងដោយនយោបាយបង្កើតឡើងដោយគណបក្សកាន់អំនាច និងផ្តល់ជាអនុសាសន៍មួយចំនួនសម្រាប់កំណែទម្រង់ដំណើរការនយោបាយ។
អានបន្ត -
ការទិញសន្លឹកឆ្នោតក្នុងការបោះឆ្នោតព្រឹទ្ធសភា
ការប៉ុនប៉ងថ្មីៗដោយបុរសពីរនាក់ ក្នុងការទិញសន្លឹកឆ្នោតពីក្រុមប្រឹក្សាឃុំម្នាក់ នៅក្នុងការបោះឆ្នោតព្រឹទ្ធសភា បានគូសបញ្ជាក់ពីស្ថានភាពនៃអំពើពុករលួយនៅក្នុងវិស័យនយោបាយនៃព្រះរាជាណាចក្រកម្ពុជា("កម្ពុជា") និងការខកខានរបស់ស្ថាប័នរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហានេះ។ ជាដំបូងសាលាប័ត្រនេះ បង្ហាញអំពីបញ្ហាដែលកើតមានឡើង មុននឹងធ្វើការសង្ខេបអំពីច្បាប់ជាតិ និងអន្តរជាតិ ដែលទាក់ទងទៅនឹងការទិញសន្លឹកឆ្នោត និងការខកខានរបស់ច្បាប់ជាតិដែលមានជាធរមាន ក្នុងការការពារជនណាដែលរាយការណ៍អំពើពុករលួយ ។
អានបន្ត -
កម្រងអត្ថបទសិទ្ធិជាមូលដ្ឋាន(សេរីភាពខាងជំនឿនៅកម្ពុជា)
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា(រដ្ឋធម្មនុញ្ញ) ក៍ដួចជាច្បាប់អន្តរជាតិនានាផងដែរ សុទ្ធតែបានការពារសេរីភាពខាងជំនឿ ។ ទោះបីហាក់ដូចជាប្រញាប់ប្រញាល់ពេកដើម្បីប្រកាសថាព្រះរាជាណាចក្រកម្ពុជា(កម្ពុជា) មានសេរីភាពខាងជំនឿយ៉ាងពេញលេញ គេសង្កេតឃើញមានការរីកចម្រើនយ៉ាងធំធេងចាប់តាំងពីការដួលរលំរបបខ្មែរក្រហម និងរបបកុម្មុយនីស្ត ដោយនាពេលបច្ចុប្បន្ននេះក្រុមជំនឿសាសនាភាគតិចជាទូទៅប្រឈមមុខនឹងការរើសអើងតិចជាងមុន ហើយនេះបញ្ចាក់ពីមូលហេតុចំពោះកម្រិតត្រឹមត្រូវនៃសុទិដ្ឋិនិយមក្នុងសេរីភាពខាងជំនឿ៕
អានបន្ត -
សាលាកប័ត្រព័ត៌មាន ច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា (ម.ស.ម.ក) បានចាត់ចំណាត់ថ្នាក់នៃច្បាប់ស្តីពី ឧ.ក.អ ជាព័ណ៌លឿង៖ គោលបំណងដំបូងនៃច្បាប់ គឺដើម្បីបង្កើតស្ថាប័នឯករាជ្យ ដែលអាចត្រួតពិនិត្យ លើប្រព័ន្ធតុលាការជាជំហានដ៏វិជ្ជមានមួយ ប៉ុន្តែច្បាប់ក្នុងទម្រង់បច្ចុប្បន្នមានបទបញ្ញាត្តិផ្ទុយនឹងគោលបំណង ដែលចែងខាងដើម។
អានបន្ត -
ព្រឹទ្ធសភា
កម្ពុជាអនុវត្តរបបទ្វិសភា ដែលរួមមានព្រឹទ្ធសភា និងរដ្ឋសភា។ ព្រឹទ្ធសភាមានតួនាទីជាអ្នកផ្តល់ប្រឹក្សាចំពោះនីតិកម្ម ហើយសមាជិកព្រឹទ្ធសភាត្រូវបានបោះឆ្នោតជាអសកលដោយសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ និងសមាជិករដ្ឋសភា។ ទោះបីជាព្រឹទ្ធសភាត្រូវបានមើលឃើញថា ស្របនឹងគោលការណ៍ប្រជាធិតេយ្យ និងតម្លាភាព ក៍ប៉ុន្តែរបៀបបោះឆ្នោតជ្រើសរើសសមាជិកសភា និងការដាក់កំហិតក្នុងតួនាទីរបស់ពួកគេបានបង្កឲ្យមានបញ្ហាដ៍ធំធេងចំពោះប្រសិទ្ធភាពនៃស្ថាប័ននេះ។
អានបន្ត -
ព្រឹទ្ធសភា
កម្ពុជាអនុវត្តរបបទ្វិសភា ដែលរួមមានព្រឹទ្ធសភា និងរដ្ឋសភា។ ព្រឹទ្ធសភាមានតួនាទីជាអ្នកផ្តល់ប្រឹក្សាចំពោះនីតិកម្ម ហើយសមាជិកព្រឹទ្ធសភាត្រូវបានបោះឆ្នោតជាអសកលដោយសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ និងសមាជិករដ្ឋសភា។ ទោះបីជាព្រឹទ្ធសភាត្រូវបានមើលឃើញថា ស្របនឹងគោលការណ៍ប្រជាធិតេយ្យ និងតម្លាភាព ក៍ប៉ុន្តែរបៀបបោះឆ្នោតជ្រើសរើសសមាជិកសភា និងការដាក់កំហិតក្នុងតួនាទីរបស់ពួកគេបានបង្កឲ្យមានបញ្ហាដ៍ធំធេងចំពោះប្រសិទ្ធភាពនៃស្ថាប័ននេះ។
អានបន្ត