-
សង្គមស៊ីវិលសូមអំពាវនាវឱ្យបញ្ឈប់និទណ្ឌភាពនៅកម្ពុជាក្នុងឱកាសទិវាបញ្ឈប់និទណ្ឌភាពអន្តរជាតិចំពោះបទល្មើសប្រឆាំងលើអ្នកសារព័ត៌មាន
ដើម្បីប្រារព្ធទិវាបញ្ឈប់និទណ្ឌភាពអន្តរជាតិចំពោះបទល្មើសប្រឆាំងអ្នកសារព័ត៌មានលើកទីពីររបស់អង្គការសហប្រជាជាតិ យើងខ្ញុំជាអង្គការសង្គមស៊ីវិលដែលមានរាយនាមដូចខាងក្រោមសូមអំពាវនាវឱ្យរាជរដ្ឋាភិបាលកម្ពជាបញ្ឈប់វប្បធម៌និទណ្ឌភាពជាដដែលៗនៅកម្ពុជា និងត្រូវធានាថាជនប្រព្រឹត្តិរំលោភសិទ្ធិមនុស្សត្រូវបាននាំខ្លួនមកផ្តន្ទាទោស។
អានបន្ត -
ម.ស.ម.ក រៀបចំយុទ្ធនាការបញ្ឈប់និទណ្ឌភាពក្រោមប្រធានបទ “មិនភ្លេច”
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) និងប្រារព្ធទិនាវាបញ្ឈប់និទណ្ឌភាពអន្តរជាតិចំពោះបទល្មើសប្រឆាំងលើអ្នកសារព័ត៌មានដោយបើកយុទ្ធនាការក្រោមប្រធានបទ “មិនភ្លេច ” ដែលមានសកម្មភាពជាបន្តបន្ទាប់ក្នុងរយៈពេល១សប្តាហ៍ទាក់ទិនបញ្ហានិទណ្ឌភាពនៅកម្ពុជា ។ យុទ្ធនាការនេះនឹងធ្វើឡើងនៅវេលាម៉ោង ៤:០០នាទីល្ងាច ថ្ងៃច័ន្ទ ទី០២ ខែវិច្ឆិកា នៅអគារឌឹមែនសិន អេហ្វ.ស៊ី.ស៊ី ស្ថិតនៅតាមបណ្តោយដងវិថីព្រះសុធារស។
អានបន្ត -
ការដកតំណែង លោក កឹម សុខា ប៉ះពាល់ដំណើរការប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពបញ្ចេញមតិ
សមាគម អង្គការសង្គមស៊ីវិលមិនមែនរដ្ឋាភិបាលនៅកម្ពុជា យល់ឃើញថា ការដកតំណែង លោក កឹម សុខា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ ចេញពីអនុប្រធានទី១ នៃរដ្ឋសភា គឺប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យនៅក្នុងរដ្ឋសភាពហុបក្ស និងសិទ្ធិសេរីភាពបញ្ចេញមតិរបស់តំណាងរាស្ត្រ ដែលជាសិទ្ធិមូលដ្ឋាននៃសិទ្ធិមនុស្ស និងបង្កើតភាពមិនប្រក្រតីនៃការដកថ្នាក់ដឹកនាំរដ្ឋសភាចែងក្នុងរដ្ឋធម្មនុញ្ញ។
អានបន្ត -
ការថ្កោលទោសអំពើហិង្សាលើតំណាងរាស្ត្រនៃរដ្ឋសភានីតិកាលទី៥
សមាគម និងអង្គការសង្គមស៊ីវិលមិនមែនរដ្ឋាភិបាលនៅកម្ពុជាសោកស្តាយយ៉ាងខ្លាំង និងថ្កោលទោសយ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍ហិង្សាលើតំណាងរាស្រ្តនៃរដ្ឋសភានីតិកាលទី៥ កើតឡើងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោងប្រមាណ ១២ និង៣០ នាទី នៅបរិវេណខាងត្បូងរបងរដ្ឋសភា។ អំពើហិង្សានេះ បណ្តាលឲ្យមនុស្សចំនួន០៣នាក់រងរបួសធ្ងន់ និងស្រាល ដែលក្នុងនោះមានតំណាងរាស្ត្រចំនួនពីរនាក់ និងបង្កឲ្យខូចខាតទ្រព្យសម្បត្តិរបស់ជនរងគ្រោះផងដែរ។
អានបន្ត -
សង្គមស៊ីវិល សូមថ្កោលទោសចំពោះអំពើហិង្សាទៅលើអ្នកតំណាងរាស្ត្រកម្ពុជា
ថ្ងៃ២៧ ខែតុលា ឆ្នាំ២០១៥ - សមាគមអាដហុក ការពារសិទិ្ធមនុស្សនិងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC) មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា (CCHR) មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC) សមាគមធាងត្នោត (STT) និងសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ (LICADHO) សូមធ្វើការថ្កោលទោសចំពោះអំពើហិង្សានៅមុខវិមានរដ្ឋសភាជាតិ និងនៅមុខរបងគេហដ្ឋានរបស់មេដឹកនាំគណបក្សជំទាស់ កាលពីរសៀលម្សិលមិញនេះ ដែលបណ្តាលឲ្យអ្នកតំណាងរាស្ត្រមកពីគណបក្សជំទាស់ពីររូប រងរបួសយ៉ាងដំណំ និងអំពាវនាវឲ្យមានការស៊ើបអង្កេតដោយឯករាជ្យ និងមានតម្លាភាពទៅលើការបង្កហិង្សានោះ។ យើងខ្ញុំ ក៏មានការព្រួយបារម្ភផងដែរទៅលើកង្វះខាតវិធានការរបស់នគរបាលក្នុងការគ្រប់គ្រងការប្រមូលផ្តុំនៅមុខគេហដ្ឋានឯកឧត្តម កឹម សុខា ដែលត្រូវបានឡោមព័ទ្ធដោយមនុស្សជាច្រើនរយនាក់កាលពីរសៀលម្សិលមិញ ដោយក្នុងចំណោមនោះមានមនុស្សមួយចំនួនបានគប់ដុំថ្មចូលក្នុងបរិវេណគេហដ្ឋានរបស់លោក ហើយមានមនុស្សមួយចំនួនទៀត ត្រូវបានគេឮថាបានអំពាវនាវឲ្យមានអំពើហិង្សាបន្តទៀត។

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អង្គការអន្តរព្រះវិហារសម្រាប់សហប្រតិបត្តិការដើម្បីអភិវឌ្ឍ (ICCO) និងគណៈកម្មាធិការសមាជិកសភាហ្វីលីពីនសម្រាប់ប្រជាជននិងការអភិវឌ្ឍន៍ (PLCPD) នឹងរៀបចំវេទិកាត្រីភាគីស្តីពីធុរកិច្ចនិងសិទ្ធិមនុស្ស
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អង្គការអន្តរព្រះវិហារសម្រាប់សហប្រតិបត្តិការដើម្បីអភិវឌ្ឍ (ICCO) និងគណៈកម្មាធិការសមាជិកសភាហ្វីលីពីនសម្រាប់ប្រជាជននិងការអភិវឌ្ឍន៍ (PLPCD) មានសេចក្តីសោមនស្សសូមជម្រាបជូនដល់សាធារណៈជនអំពីការរៀបចំវេទិកាត្រីភាគីស្តីពីសន្និសីទថ្នាក់តំបន់អំពីធុរកិច្ច និងសិទ្ធិមនុស្ស ដែលនឹងប្រព្រឹត្តទៅនៅសណ្ឋាគារអ៊ឹមភើរៀលហ្ការដិនវីឡា នៅថ្ងៃទី ២៧~២៨ ខែតុលា ឆ្នាំ២០១៥ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។
អានបន្ត -
អង្គការសង្គមស៊ីវិល និងក្រុមហ៊ុនឯកជនសូមស្វាគមន៍ ការគាំទ្ររបស់រដ្ឋាភិបាលចំពោះសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា និងអំពាវនាវឱ្យមានការបំភ្លឺជាក់លាក់ក្នុងច្បាប់របស់កម្ពុជា
យើងជាអង្គការសង្គមស៊ីវិល ("សង្គមស៊ីវិល") និងក្រុមហ៊ុនឯកជនមានរាយនាមដូចខាងក្រោមសូមស្វាគមន៍ចំពោះប្រសាសន៍របស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ("រដ្ឋាភិបាល") កាលពីថ្ងៃសុក្រ ទី២៤ ខែកញ្ញា ដោយបានសម្តែងនូវការគាំទ្រចំពោះ ស្រ្តីស្រឡាញ់ស្រ្តី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទ ("អ្នកស្រឡាញ់ភេទដូចគ្នា") នៅក្នុងព្រះរាជាណាចក្រកម្ពុជា ("កម្ពុជា") ហើយបានបញ្ជាក់ថា អាពាហ៍ពិពាហ៍ភេទដូចគ្នា មានការទទួលស្គាល់ក្នុងច្បាប់កម្ពុជា រួចទៅហើយ។
អានបន្ត