• រដ្ឋាភិបាល​ត្រូវតែ​ចាត់វិធាន​ការ​ទៅលើ​អំពើ​ហិង្សា​នៅស្រុក​ជីក្រែង

    រដ្ឋាភិបាល​ត្រូវតែ​ចាត់វិធាន​ការ​ទៅលើ​អំពើ​ហិង្សា​នៅស្រុក​ជីក្រែង

    ថ្ងៃនេះ​អង្គការ​លីកាដូ​បានអំពាវនាវ​សូម​ឲ្យរដ្ឋាភិបាល​កម្ពុជា​ចាត់វិធាន​ការ​ជា​បន្ទាន់​ទៅ​លើ​សកម្មភាព​ដោយ​ហិង្សា​ប្រព្រឹត្ត​ដោយ​អាជ្ញាធរ​ប្រឆាំង​នឹង​អ្នក​ភូមិ​ទាក់ទង​នឹង​ជម្លោះ​ដីធ្លី​នៅ​ក្នុង​ស្រុក​ជី​ក្រែង ខេត្ត​សៀម​រាប។

    អានបន្ត
  • រដ្ឋាភិបាល គួរតែអំពាវនាវការរំលោភសិទ្ធិមនុស្សជំនួស ការវាយប្រហារអង្គការក្រៅរដ្ឋាភិបាល ចំពោះការរាយការណ៍រឿងទាំងនោះ

    រដ្ឋាភិបាល គួរតែអំពាវនាវការរំលោភសិទ្ធិមនុស្សជំនួស ការវាយប្រហារអង្គការក្រៅរដ្ឋាភិបាល ចំពោះការរាយការណ៍រឿងទាំងនោះ

    នា​ខែ​កុម្ភៈ ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិច​បាន​ចេញ​នូវ​របាយការណ៍​របស់​ប្រទេស​ឆ្នាំ​២០០៨​របស់​ខ្លួន​ស្តី​អំពី​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​។ របាយ​ការណ៍​ស្តី​អំពី​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ថ្លែង​ថា កំណត់​​ត្រា​សិទ្ធិ​មនុស្ស​រដ្ឋា​ភិបាល​នៅ​តែខ្សត់​ខ្សោយ និង បាន​រៀប​រាប់​នូវ​បញ្ជី​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​មួ​យយ៉ាង​វែង រួម​បញ្ចូល​ទាំង​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​ដោយ​កង​កម្លាំង​សន្តិសុខ ការ​រំលោភ​ចំពោះ​អ្នក​ជាប់​ឃុំឃាំង ការ​ចាប់​ខ្លួន​ដោយ​ខុស​ច្បាប់ ការ​ដណ្តើម​យក​ដី​ធ្លី និង​ការ​ជម្លៀស​ចេញ​ដោយ​បង្ខំ ការ​រឹត​បណ្តឹង​លើ​សេរី​ភាព​បញ្ចេញ​មតិ និង​អំពើ​ពុក​រលួយ​។

    អានបន្ត
  • ការផ្តន្ទា​ទោស​មេ​ឃុំ​គណ​បក្ស​សម​រង្ស៊ី​ តុលាការ​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​គោល​បំ​ណង​បំរើ​ផល​ប្រយោជន៍​នយោ​បាយ​

    ការផ្តន្ទា​ទោស​មេ​ឃុំ​គណ​បក្ស​សម​រង្ស៊ី​ តុលាការ​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​គោល​បំ​ណង​បំរើ​ផល​ប្រយោជន៍​នយោ​បាយ​

    អង្គ​ការ​លី​កាដូ​ សូម​ធ្វើ​ការ​ថ្កោល​ទោស​ចំពោះ​តុលា​ការ​ខេត្ត​កំពង់​ធំ​ដែល​ផ្តន្ទា​ទោស​លោក​ទួត​ សារ៉ន​ អតីត​ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ​នៃ​គណបក្ស​សម​ រង្ស៊ី​ លើ​បទ​ល្មើស​ ការ​ចាប់​ជំរិ​និង​ការ​បង្ខាំង​មនុស្ស​ដោយ​ខុស​ច្បាប់ ។​ អង្គការ​លី​កា​ដូ​បាន​ពិនិត្យ​ឃើញ​ថា​ ការ​ចោទ​ប្រកាន់​ និង​ការ​ផ្តន្ទា​ទោស​នេះ​ គឺ​គ្មាន​មូល​ដ្ឋាន​ច្បាស់​លាស់​ទាល់​តែ​សោះ​ និង​ជា​ហេតុ​ផល​នយោ​បាយ​ ។​

    អានបន្ត
  • ការលុប​បំបាត​ អ្នកកាលា​នុវត្តភាព​និយម​នៅក្នុង​ជម្លោះ​ដីធ្លី​តម្រូវ​ឲ្យ​មា​នរដ្ឋ​បាល​ក្នុងតំបន់ និង​ការពិគ្រោះ​យោបល់​ជាសធារណៈ​ដ៏​សម​រម្យ​យ៉ាង​មាន​ប្រសិទ្ធិ​ភាព

    ការលុប​បំបាត​ អ្នកកាលា​នុវត្តភាព​និយម​នៅក្នុង​ជម្លោះ​ដីធ្លី​តម្រូវ​ឲ្យ​មា​នរដ្ឋ​បាល​ក្នុងតំបន់ និង​ការពិគ្រោះ​យោបល់​ជាសធារណៈ​ដ៏​សម​រម្យ​យ៉ាង​មាន​ប្រសិទ្ធិ​ភាព

    យុទ្ធការ​រដ្ឋាភិបាល​កម្ពុជា​សម្រាប់​អភិវឌ្ឍ​ និង កែ​លម្អ​មជ្ឈ​មណ្ឌល​ទីក្រុង​បាន​បង្កើត​នូវ​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​បំផុត​មួយ​ក្នុង​ចំណោម​បញ្ហា​ជា​ច្រើន​ចំពោះ​ប្រជាជន​របស់​ខ្លួន​។ បញ្ហា​មួយ​នោះ​គឺ​ត្រូវ​បាន​គេ​ស្គាល់​ទូទៅ​ថា​ជា​ការ​ដណ្តើម​យក​ដី​ធ្លី។ វា​ត្រូវ​បាន​កំ​ណត់​លក្ខណៈ​ដោយ​​ការ​ដណ្តើម​យក​ដី​ធ្លី​របស់​អ្នក​ក្រីក្រ​ និង អ្នក​ទន់​ខ្សោយ​ជាមួយ​នឹង​សំនង​មិន​ស្មើភាព ឬ​ក៏ គ្មាន​សំនង​សោះ​ដោយ​អ្ន​កមាន និង អ្នក​មាន​អំណាច​។ ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ហើយ​និង ទំនង​ជា​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ ការ​ដណ្តើម​យក​ដី​ធ្លី​បាន​ជះ​ឥទ្ធិពល​ និង​ នឹង​ជះ​ឥទ្ធិពល​ទៅ​លើ​ប្រជាជន​រាប់​សែន​នាក់​។

    អានបន្ត
  • ក្រសួង​ការបរ​ទេស និង​សហប្រតិបត្តិ​ការអន្តរ​ជាតិ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា

    ក្រសួង​ការបរ​ទេស និង​សហប្រតិបត្តិ​ការអន្តរ​ជាតិ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា

    ថ្មីៗ​នេះក្រសួង​ការបរ​ទេស និង​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃព្រះ​រាជាណា​ចក្រកម្ពុជា​បាន​បើក​ឲ្យ​ដំណើរ​ការ​នូវ​ការ​ផ្តល់​ទិដ្ឋាការ​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ដែល​អាច​ឲ្យ​​លោក​​អ្នក​គ្រប់រូប​អាចចុះ​ឈ្មោះ​ដាក់​ពាក្យ សុំ​ទិដ្ឋការ​ទេសចរណ៍​កម្ពុជា​បានតាម​រយៈ​ប្រព័ន្ធ​អេឡិចត្រូ​និច៕

    អានបន្ត
  • ផល​ប៉ះ​ពាល់​នៃ​ការ​បណ្តេញ​ចេញ​ពី​លំ​នៅ​ដ្ឋាន​ចំពោះ​ស្រ្តី​ ត្រូវ​លើក​ជា​ប្រធាន​បទ​សំខាន់​នៅ​ថ្ងៃ​ទិ​វា​សិទ្ធិ​នារី​អន្តរជាតិ​

    ផល​ប៉ះ​ពាល់​នៃ​ការ​បណ្តេញ​ចេញ​ពី​លំ​នៅ​ដ្ឋាន​ចំពោះ​ស្រ្តី​ ត្រូវ​លើក​ជា​ប្រធាន​បទ​សំខាន់​នៅ​ថ្ងៃ​ទិ​វា​សិទ្ធិ​នារី​អន្តរជាតិ​

    ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ទិ​វា​សិទ្ធិ​នារី​អន្តរជាតិ​ អង្គ​ការ​លី​កាដូ​ ថ្លែង​ថា​មាន​ស្ត្រី​ និង​កុមារ​ជា​ច្រើន​បាន​ទទួល​រង​នូវ​ការ​ឈឺ​ចាប់​យ៉ាង​ធ្ងន់​ធ្ងរ​ ដែល​កើត​ឡើង​ដោយ​សារ​ការ​បណ្តេញ​ចេញ​ដ៍​រាលដាល​របស់​ប្រទេស​កម្ពុជា​ ។​ លោក​ស្រី​វេជ្ជ​បណ្ឌិត​ពុង​ ឈីវ​កេក​ ប្រធាន​អង្គ​ការ​លី​កា​ដូ​ បាន​មាន​ប្រសាសន៍​ថា​ "វា​ជា​រឿង​ក្រៀម​ក្រំ​ខ្លាំង​ណាស់​ គ្មាន​ថ្ងៃ​ណា​ពិសេស​ជាង​ថ្ងៃ​នេះ​ទៀត​ទេ​ ដែល​មាន​ស្រ្តី​កម្ពុជា​ជា​ច្រើន​នាក់​កំពុង​តស៊ូ​យ៉ាង​ត្រដាប​ត្រដួស​ដើម្បី​រក​ស៊ី​ចិញ្ចឹម​គ្រួសារ​របស់​ពួក​គេ​ ដោយ​សារ​តែ​ពួក​គេ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​លំនៅ​ដ្ឋាន​ ហើយ​មាន​ស្រី​ជា​ច្រើន​នាក់​ទៀត​កំពុង​រស់​នៅ​ក្នុង​ភាព​ភ័យ​ខ្លាច​ចំពោះ​ការ​បណ្តេញ​ចេញ​នេះ​ លោក​ស្រី​បាន​បន្ថែម​ទៀត​ថា​ ថ្ងៃ​នេះ​ក៍​ជា​ថ្ងៃ​ដែល​ពោរ​ពេញ​ទៅ​ដោយ​ទុក្ខ​លំ​បាក​ និង​ការ​ឈឺ​ចាប់​ ។

    អានបន្ត
  • សាល​ដី​កា​ករណី​ លោក​​ថាច់​ សា​វ៉េត​ ភាព​អយុត្តិ​ធម៌​មួយ​ផ្សេង​ទៀត​ ប្រព្រឹត្ត​ដោយ​តុលា​ការ​កម្ពុជា​

    សាល​ដី​កា​ករណី​ លោក​​ថាច់​ សា​វ៉េត​ ភាព​អយុត្តិ​ធម៌​មួយ​ផ្សេង​ទៀត​ ប្រព្រឹត្ត​ដោយ​តុលា​ការ​កម្ពុជា​

    អង្គ​ការ​លី​កាដូ​ មាន​ការ​សោក​ស្តាយ​ ចំពោះ​ការ​សម្រេច​ចិត្ត​របស់​សា​លា​ឧទ្ទរណ៍​ នៅ​ថ្ងៃនេះ​ ដែល​បាន​រក្សា​ផ្តន្ទា​ទោស​ លោក​ថាច់​ សា​វ៉េត​ ដែល​គេ​ស្គាល់​ថា​ ឈ្មោះ​ចាន់​ សុ​ភ័ក្រ្ក ពី​បទ​មនុស្ស​ឃាត​ ។​ សាល​ដីកា​នេះ​ស​បញ្ជាក់​នូវ​ឧទាហរណ៍​មួយ​ទៀត​នៃ​ភាព​អយុត្តិ​ធម៌​ ដែល​តុលា​ការ​កម្ពុជា​បាន​អនុវត្ត​កន្លង​មក​។​

    អានបន្ត
  • លោក​ចាន់​ សុភ័ក្រ្ក​ គួរ​ត្រូវ​បាន​ដោះលែង​ដោយ​សារ​តែ​គ្មាន​ភស្តុតាង​គ្រប់​គ្រាន់​

    លោក​ចាន់​ សុភ័ក្រ្ក​ គួរ​ត្រូវ​បាន​ដោះលែង​ដោយ​សារ​តែ​គ្មាន​ភស្តុតាង​គ្រប់​គ្រាន់​

    លីកា​ដូ​សូម​ជំរុញ​ឲ្យ​សា​លា​ឧទ្ធរណ៍​ផ្តល់​នូវ​ភាព​យុត្តិធម៌​ជូន​ចំពោះ​លោក​ ចាន់​​ សុ​ភ័ក្រ្ក(​បុរស​ម្នាក់​ដែល​ត្រូវ​បាន​ចោទ​ពី​បទ​បាញ់​សម្លាប់​អ្នក​ដឹក​នាំ​សហ​ជីព​លោក​ រស់​ សុវណ្ណា​រ៉េត​ បើ​ទោះ​បី​ជា​ពុំ​មាន​ភស្តុតាង​ដែល​ជឿ​ជាក់​ណា​មួយ​ដើម្បី​ធ្វើ​ការ​ចោទ​ប្រកាន់​គាត់​ក៍​ដោយ​) ដោយ​ការ​ដោះ​លែង​គាត់​ពី​ពន្ធ​នា​គារ​ឲ្យ​បាន​ឆាប់​រហ័ស​តាម​តែ​អាច​ធ្វើ​ទៅ​បាន​ ។​ កាល​ពី​ព្រឹក​មិញ​នេះ​ សា​លា​ឧ​ទ្ធរណ៍​បាន​បើក​សវនាការ​ជំនុំ​ជំរះ​លើ​ករណី​នេះ​ ហើយ​នឹង​ចេញ​សាល​ដីកា​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១៨​ ខែ​កុម្ភៈ​ ខាង​មុខ​នេះ​ ។​

    អានបន្ត
  • សម្ព័ន្ធ​ខ្មែរជំរឿន និង​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​សុំឲ្យមាន​សំណង​ការ​ខូចខាត និង​មនុស្ស​ធម៌

    សម្ព័ន្ធ​ខ្មែរជំរឿន និង​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​សុំឲ្យមាន​សំណង​ការ​ខូចខាត និង​មនុស្ស​ធម៌

    លីកាដូ​មានសេចក្តី​ព្រួយ​បារម្ភ​ជា​ខ្លាំង​ថា ក្រុមហ៊ុន​7NG នៅ​តែបន្ត​បដិសេធ​ពុំព្រម​ផ្តល់​សំណង​ជាសាច់​ប្រាក់​ដល់​ម្ចាស់​លំនៅឋាន​ចំនួន​១៤៤​គ្រួសារ ដែល​ទទូច​ថា ក្រុមហ៊ុន​នឹ​ងផ្តល់ឲ្យពួក​គេមួយ​ចំនួន (មិន​មែន​ទាំងអស់​គ្នាទេ​) នូវ​អាគារ​ស្នាក់ ដែល​ស្ថិតនៅ​ឯដំ​ណាក់​ត្រយឹង ជា​កន្លែង​រស់​នៅថ្មី​ខាង​ក្រៅ​ក្រុងភ្នំពេញ៕

    អានបន្ត
  • ការ​បណ្តេញ​ចេញ​នៅ​តំបន់​ដី​ក្រហម​ ៖​ តំរូវ​ការ​សំណង​សម​រម្យ​​ និង​សកម្ម​ភាព​មនុស្ស​ធម៌​

    ការ​បណ្តេញ​ចេញ​នៅ​តំបន់​ដី​ក្រហម​ ៖​ តំរូវ​ការ​សំណង​សម​រម្យ​​ និង​សកម្ម​ភាព​មនុស្ស​ធម៌​

    ជា​ថ្មី​ម្តង​ទៀត​ លី​កា​ដូ​ សូម​អំពាវ​នាវ​ដល់​រាជ​រដ្ឋា​ភិបាល​ និង​ក្រុម​ហ៊ុន​ 7NG ក្នុង​ការ​ធា​នា​នូវ​ការ​ផ្តល់​សំណង​សម​រម្យ​ជូន​ដល់​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​យ៉ា​ង​សា​ហាវ​ឃោ​ឃៅ​ចេញ​ពី​តំបន់​ដី​ក្រហមកាល​ពី​ថ្ងៃ​ទី​២៤​ ខែ​មករា​ កន្លង​ទៅ​នេះ​ ។​ លី​កាដូ​មាន​ការ​បារម្ភ​យ៉ាង​ខ្លាំង​ថា​ ក្រុម​ហ៊ុន​ 7NG បន្ត​បដិសេធ​មិន​ផ្តល់​សំណង​ជា​សាច់​ប្រាក់​ដល់​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​(មិន​មែន​ទាំង​អស់​)​ នូវ​ផ្ទះ​ល្វែង​នៅភូមិ​ដំណាក់​ត្រយឹង​ ជាយ​ក្រុង​ភ្នំ​ពេញ​ ។​

    អានបន្ត
  • ការិ​យាល័យ​នៃ​ឧត្តម​ស្នង​ការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ចំ​ពោះ​ការ​បណ្តេញ​ចេញ​ដោយ​ហឹង្សា​

    ការិ​យាល័យ​នៃ​ឧត្តម​ស្នង​ការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ចំ​ពោះ​ការ​បណ្តេញ​ចេញ​ដោយ​ហឹង្សា​

    បន្ទាប់​ពី​រយៈ​ពេល​ជិត​មួយ​ខែ​នៃ​ការ​ចរ​ចារ​ដែល​ពន្យារពេល​ដ៍​យូរ​ រវាង​អ្នក​ភូមិ​ដី​ក្រហម​ ក្រុម​ហ៊ុន​សំណង់​ 7NG និង​សាលា​ក្រុង​ ដោយ​មាន​បំណង​ស្វែង​រក​ការ​ដោះ​ស្រាយ​​ ដែល​អាច​ព្យាយាម​ព្រម​ព្រៀង​គ្នា​ទៅ​វិញ​ទៅ​មក​នៃ​ការ​ទាម​ទារ​សំណង​នោះ​មក​ ក្រុម​ហ៊ុន​បាន​ដក​ខ្លួន​ជា​ឯក​តោ​ភាគី​ពី​ការ​ពិភាក្សា​ ហើយ​អនុវត្ត​បទ​បញ្ជា​នៃ​ការ​បណ្តេញ​ចេញ​ដែល​បាន​ ពន្យារ​កន្លង​មក​ ដោយ​ភ្នាក់​ងារ​អនុវត្ត​ច្បាប់​ ។​ ការ​បណ្តេញ​ចេញ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នា​ពេល​ពាក់​កណ្តាល​យប់​ ដោយ​ការ​ប្រើ​គ្រឿង​ចក្រ​ឈូស​ឆាយ​ ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ កាំ​ភ្លើង​គ្រាប់​ជ័រ​ ដំបង​ឆក់​ និង​កម្មករ​ ប្រដាប់​ដោយ​ដំបង​ និង​ពូ​ថៅ​ធ្វើ​ការ​វាយ​កំទេច​លំ​នៅ​ដ្ឋាន​ ។​

    អានបន្ត
  • អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo