-
ម.ស.ម.ក ប្រឆាំងនឹងការឃាត់ខ្លួនរយៈពេលខ្លីទៅលើបុគ្គលិករបស់ខ្លួន និងអ្នកការសែតសម្រែកយុត្តិធម៌មួយរូបធ្វើការស៊ើបអង្កេតនៅទីតាំងថ្មីនៅឃុំគោករកា
ម.ស.ម.ក ប្រឆាំងនឹងការឃាត់ដោយគ្មានមូលដ្ឋានទៅលើបុគ្គលិកស៊ើបអង្កេតមួយរូបរបស់ខ្លួនគឺលោក ជួន សុជាតិ និងអ្នកការសែតសម្រែកយុត្តិធម៌គឺលោក ហែម ជួន កាលវេលាម៉ោង៩:៣០នាទីព្រឹកម៉ិញ។
អានបន្ត -
អ្នកបោះឆ្នោត ដែលបានចុះឈ្មោះស្របច្បាប់ជាង៣០០០នាក់ត្រូវបានដកហូតសិទ្ធិបោះឆ្នោត
វាគឺជាទំនួលខុសត្រូវតែមួយគត់របស់នគរបាលរដ្ឋបាលសង្កាត់នៅក្នុងតំបន់ចំពោះការធ្វើជំរឿនចុះឈ្មោះ និងចេញឯកសាររួមមាន សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណ។
អានបន្ត -
ម.ស.ម.ក ទាមទារឲ្យបញ្ចប់នូវការគ្មានទោសពីបទពុករលួយនៅកម្ពូជា និងទាមទារនូវការផ្សព្វផ្សាយរាល់ព័ត៌មានអំពីការបំពានលើមូលនិធិរបស់ធនាគារពិភពលោក
ម.ស.ម.ក មានការព្រួយបារម្ភអំពីការរីកដុះដាលនូវអំពើពុករលួយរបស់ក្រសួង និងមន្ត្រីរាជការនៃប្រទេសកម្ពុជា។
អានបន្ត -
ដំណោះស្រាយទៅលើបញ្ហាទំនាស់ដីធ្លីនៅភូមិក្បាលស្ពាន
គណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការ-សមាគមការពារសិទ្ធិមនុស្សកម្ពុជា គឺជាសម្ព័ន្ឋនៃអង្គការ-សមាគមមិនមែនរដ្ឋាភិបាលចំនួន២១ ជាសមាជិក មានសេចក្តីរីករាយជាមួយនឹងដំណោះស្រាយជុំវិញជំលោះដីធ្លីដែលមានរយៈពេលយ៉ាងយូរកើតឡើងនៅភូមិក្បាលស្ពាន ឃុំប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ក៍ប៉ុន្តែ គណៈកម្មាធិការប្រព្រឹត្តិកម្មនៅតែព្រួយបារម្ភ ដោយសារតែគេមិនអាចរកយុត្តិធម៌ជូនប្រជាពលរដ្ឋចំនួន៥នាក់ ដែលបានត្រូវគេសំលាប់ក្នុងកំឡុងពេលបណ្តេញចេញកាលពីឆ្នាំ២០០៥ កន្លងទៅ ។
អានបន្ត -
អង្គការសង្គមស៊ីវិលជុំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជាអនុវត្តន៍ លក្ខន្តិកៈតុលាការព្រហ្មទណ្ឌអន្តរជាតិឲ្យបានពេញលេញ
នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០០៦ មានតំណាងអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ប្រហែលជា៥០ នាក់បានជួបជុំគ្នាដើម្បីចេញរបាយការណ៍មួយ ដែលរៀបចំដោយ សហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស (FIDH)ដោយមានការចូលរួមយ៉ាងសកម្ម នៃសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា ADHOCស្តីពីការអនុវត្តន៍ លក្ខន្តិកៈនៅទីក្រុងRome នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដែលបានផ្តល់សច្ចាប័នដោយប្រទេសកម្ពុជា នៅថ្ងៃទី១១ ខែមេសាឆ្នាំ ២០០២ ។
អានបន្ត