• របាយការណ៍ ប្រចាំឆ្នាំ២០០៨

    របាយការណ៍ ប្រចាំឆ្នាំ២០០៨

    អង្គការ​ជន​ពិការ​កម្ពុជា​(CDPO) ដឹង​ថា ក្នុង​គោល​បំណង​ដើម្បី​សម្រេច​បាន​គោល​ដៅ​អភិវឌ្ឍន៍​សហ​សវត្សរ៍ របស់​រាជ​រដ្ឋាភិ​បាល​កម្ពុជា សិទ្ធិ​ជន​ពិការ ត្រូវ​តែ​គេ​ការពារ និង​លើក​កម្ពស់ ហើយ​ពួកគេ​គួរ​តែ ដាក់​បញ្ចូល​ទៅ​ក្នុង​កម្ម​វិធី​អភិវឌ្ឍន៍​ទាំង​អស់។ CDPO គឺ​កំពុង​បញ្ចេញ​សម្លេង​របស់​ពួក​គេ ជូន​ដល់​ជន​ទាំង​ឡាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ នៅ​ក្នុង​ឆ្នាំ​២០០៨ CDPO បាន​ដំណើរ​ការ​កម្ម​វិធី​ចំនួន​៧​ហើយ គឺ​គោល​នយោបាយ​និង​ច្បាប់ ការបញ្ចេញ​សម្លេង​របស់​ជនពិការ ការយល់​ដឹង​ពីសិទ្ធិ ការ​លើក​កម្ពស់​ការយល់​ដឹង និង​ទស្សន​វិស័យ ការ​គាំទ្រ​និង​ការការ​ពារ​សិទ្ធិ ការ​អភិវឌ្ឍន៍​អង្គការ​និង​ការ​គាំទ្រ​ដល់​អង្គការ​ជន​ពិការ។

    អានបន្ត
  • ប្រទេសជាតិលក់

    ប្រទេសជាតិលក់

    ប្រទេស​កម្ពុជា​សព្វ​ថ្ងៃនេះ គឺ​ជា​ប្រទេស​លក់។ ដោយ​សារ​ពួក​វរ​ជន​របស់ ប្រទេស​កម្ពុជា បន្ត​ប្រមូល​ទ្រព្យ​សម្បត្តិ សន្ធឹក​សម្រា​ប់ខ្លួន ហើយ​ដោយ​កាប់​ធនធាន​ឈើ​ជា​ច្រើន របស់​ប្រទេស ឥឡូវ​អ្ន​កទាំង​នោះ​កំពុង​ពង្រីក​វិស័យ​ពាណិ​ជ្ជកម្ម របស់​ខ្លួន​ឲ្យ​រួម មាន​ធន​ធាន​របស់​រដ្ឋ ប្រភេទ​ផ្សេង​ទៀត​ផង​ដែរ​។ ធន​ធាន​ទាំង​នេះ មាន​រួម ទាំង​ដី​ធនធាន​ជល​ផល កោះ និង ឆ្នេរ​សមុទ្រ​ទេសចរណ៍ ធាតុ​រ៉ែ និង​ប្រេង​កាត​ជាដើម​។ ប្រទេស​ជាតិ​កំពុង​ត្រូវបា​នបែង​ចែក ហើយ​លក់​ចេញ​យ៉ាង​ឆាប់​រហ័ស។ នៅ​ក្នុង​រយៈ​ពេល​១៥​ឆ្នាំ​កន្លង​មក​នេះ ដី​ប្រទេស​ជាតិ​ចំនួន​៤៥​ភាគ​រយ ត្រូវ​បាន​ទិញ​ដោយ​អ្នក​វិនិយោ​គឯក​ជន​។ ប្រាជ្ញា​នៃ​ការ​លក់​នេះ មិន​ទាន់​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​នៅ​ឡើយ​សោះ។ លទ្ធ​ផល​អាក្រក់​ផ្លូវ​សង្គម និង​បរិស្ថាន មាន​សភាព​ធ្ងន់ធ្ងរ​រួចជា​ស្រេច។

    អានបន្ត
  • របាយការណ៍​ស្របគ្​នាឆ្នាំ​២០០៩​ស្តីពី​សិទ្ធិ​ដីធ្លី និង​សិទ្ធិលំនៅ​ដ្ឋាន​នៅក្នុង​ប្រទេស​កម្ពុជា

    របាយការណ៍​ស្របគ្​នាឆ្នាំ​២០០៩​ស្តីពី​សិទ្ធិ​ដីធ្លី និង​សិទ្ធិលំនៅ​ដ្ឋាន​នៅក្នុង​ប្រទេស​កម្ពុជា

    ក្រុម​ការងារ​សិទ្ធិ​ដីធ្លី និង​សិទ្ធិ​លំនៅដ្ឋាន(ត​ទៅ​នេះ​ហៅ​ថា”ក្រុម​ការងារ”) រួម​មាន​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​កម្ពុជា និង​អន្តរជាតិ​ជាច្រើន ដែល​ធ្វើការ​នៅ​ក្នុងប្រទេស​កម្ពុជា​ដូច​ជា៖ អង្គការ​សហ​ប្រតិបត្តិ​ការ​តំបន់​ព្រំដែន អង្គកា​រស្ពានទៅ​កាន់​សន្តិភាព​អាស៊ី​អាគ្នេយ៍(បាប​ស៊ី) អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា(លី​កាដូ) មជ្ឈ​មណ្ឌល​អប់រំច្បាប់​សម្រាប់​សហ​គមន៍(ក្លេច)...

    អានបន្ត
  • ការរំលោភសិទ្ធិ លើជនជាតិភាគតិចខ្មែរ នៅតំបន់ដីសណ្តទន្លែមេគង្គ នៃប្រទេសវៀតណាម

    ការរំលោភសិទ្ធិ លើជនជាតិភាគតិចខ្មែរ នៅតំបន់ដីសណ្តទន្លែមេគង្គ នៃប្រទេសវៀតណាម

    របាយ​ការណ៍​នេះ ស្តី​ពីការ​រំលោភ​បំពាន​សិទ្ធិ​នៅ​តែ​មាន លើ​ប្រជា​ជន​ខ្មែរ​ក្រោម នៅ​ប្រទេស​វៀតណាម​ភាគ​ខាង​ត្បូង និង​ការ​រំលោភបំពាន​នៅ​ក្នុង​ប្រទេស​កម្ពុជា លើ​ប្រជាជាន​ខ្មែរ​ក្រោម ដែល​ភៀស​ខ្លួន​ពីទី​នោះ​មក​សុំជ្រក​កោន។ ដោយ​ប្រយ័ត្ន​ប្រយែង​ចំពោះ​សេចក្តី​ប្រាថ្នា​បែប​ជាតិ​និយម របស់​ខ្មែរ​ក្រោម វៀតណាម​បាន​គាប​សង្កត់​លើ​សេរីភាព​បញ្ចេញ​មតិ​ជំទាស់ និង​ហាម​ប្រាម​មិន​ឲ្យ​បោះ​ពុម្ព​អំពី​សិទ្ធិ​មនុស្ស។ វៀត​ណាម ក៏​ត្រួត​ត្រា​យ៉ាង​តឹង​រ៉ឹង​លើ​ព្រះពុទ្ធ​សាសនា​ថេរវាទ ដែល​ប្រជា​ជន​ខ្មែរ​ក្រោម​គោរព​បូជា និង​យល់​ឃើញ​ថា​ការ​គោរព​ព្រះពុទ្ធ​សាសនា គឺជា​មូល​ដ្ឋាន​គ្រឹះ​នៃវប្បធម៌​ដើម និង​បង្ហាញ​ពី​អត្តសញ្ញាណ​ជាតិ។

    អានបន្ត
  • ការទទួលបាននូវព័ត៌មាន នៅអាស៊ីអាគ្នេយ៍ និងកម្ពុជា

    ការទទួលបាននូវព័ត៌មាន នៅអាស៊ីអាគ្នេយ៍ និងកម្ពុជា

    ខណៈ​ដែល​កម្ពុជា ជា​សង្គម​មួយ​រួច​ផុត​ពី​ជម្លោះ​ជិត​ពី​រទស្សវត្សរ៍​ហើយ ការ​បង្កើត​នូវ​តម្លា​ភាព ទាំង​នៅ​ក្នុ​ង​ផ្នែក​សាធារណៈ និង​ឯក​ជន​ដែល​ទើប​ដុះ​ដាល នៅ​តែ​មាន​សភាព​មិន​ល្អ ប្រសិ​ន​បើ​មិន​មែន​ជា​កិច្ច​ការ​លើស​លុប​ចាំ​បាច់​ទេ​នោះ។ ស្ថាប័ន​រដ្ឋាភិបាល និង​ស្ថាប័ន​តុលាការ នៅ​តែ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ បក្ស​ពួក​និយម និង​សំណប់​និយម។ ប្រព័ន្ធ​គ្រប់​គ្រង និង​គាំ​ទ្រផ្នែក​នយោបាយ ក៏​មាន​លើស​លុប​នៅ​ក្នុងគ្រប់​ស្ថាប័ន ហើយ​ដំណើ​រការ នៃការ​សម្រេច​ចិត្ត និង​បង្កើត​គោល​​នយោ​បាយ ជា​ញឹក​ញាប់​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សម្ងាត់។ ការ​សិក្សា​មួយ​នា​ពេល​ថ្មីៗ​នេះ ដោយ​អង្គការ​តម្លាភាព​អន្តរ​ជាតិ ដែល​មាន​មូល​ដ្ឋាន​នៅទី​ក្រុង​ប៊ែរ​ឡាំង បាន​វាយ​តម្លៃ​ថា កម្ពុជា​គឺ​ជា​ប្រទេស​មាន​អំពើ​ពុករលួយ​ច្រើន​បំផុត​ទី១៤ នៅ​ក្នុង​ពិភព​លោក មាន​សភាព​អាក្រក់​ជាង​ប្រាំ​ដង បើ​ប្រៀប​នឹង​ការ​វាយ​តម្លៃ​នៅ​ឆ្នាំ​២០០៧​។ បើ​ទៅតា​មការវាយ​តម្លៃរបស់​អង្គការ​នេះ បាន​ឲ្យដឹ​ងថា កម្ពុជា​ឥឡូវ​នេះ ស្ថិត​នៅ​ក្នុង​ទី​តាំង​ដ៏​អាក្រក់​ថាជា​ប្រទេស​ប្រព្រឹត្ត​អំពើពុក​រលួយ​បំផុត នៅ​អាស៊ី បន្ទាប់​ពីប្រទេស​ភូមា។

    អានបន្ត
  • ស្ថានភាពសិទ្ធិមនុស្ស ឆ្នាំ ២០០៨

    ស្ថានភាពសិទ្ធិមនុស្ស ឆ្នាំ ២០០៨

    ទំ​នាស់ដី​ធ្លី​នៅតែ​ជាបញ្ហា​ក្តៅ​គគុកមួយ នៅ​ក្នុង​សង្គម​កម្ពុជា​នៅឡើយ។ មន្ត្រីយោធាដែល​បាន​ចូល​ពាក់​ពន្ធ័​ក្នុង​ទំ​នាស់​ដី​ធ្លី​ បានកើត​ឡើង​៣​ដង​ពីឆ្នាំ​មុន​ (៤០​ករណី ២០០៧ រីឯ ២០០៨ មាន​ ១២៥ ករណី)

    អានបន្ត
  • របាយការណ៍តារាងស្ថិតិ ស្តីពីការជួញដូរ និងការរំលោភផ្លូវភេទ នៅកម្ពុជា

    របាយការណ៍តារាងស្ថិតិ ស្តីពីការជួញដូរ និងការរំលោភផ្លូវភេទ នៅកម្ពុជា

    របាយការណ៍​នេះ​បង្ហាញពី​ស្ថិតិ ស្តីពី​ការជួញដូរ ក្នុង​គោល​បំណង​កេងប្រវ័ញ្ច និង​ការរំលោភផ្លូ​វភេទ នៅ​ក្នុង​ប្រទេសកម្ពុជា នៅ​រវាង​ខែមករា និង​ខែធ្នូ​ឆ្នាំ​២០០៩ ដែល​ត្រូវ​បាន​គេ​ប្រមូល​មកពី​អង្គការ​ចូលរួម​ចំនួន២៧​អង្គការ។

    អានបន្ត
  • អានបន្ត
  • របាយការណ៍សកម្មភាព ប្រចាំឆ្នាំ

    របាយការណ៍សកម្មភាព ប្រចាំឆ្នាំ

    សមា​ជិក ដែល​បន្ត​រស់​នៅ​ក្នុង​សហគមន៍​ដីក្រហម បាន​ប្រឈម​មុខ​នឹង​ការគម្រាម​កំហែង ការ​បំភិត​បំភ័យ និង​វិធាន​ការផ្នែក​ច្បាប់​ដើម្បីបង្ខំ​ពួក​គេឲ្យ​បោះ​បង់ដី​ជាបន្ត​បន្ទាប់។ តាំង​ពីឆ្នាំ​២០០៥ ក្រុម​ហ៊ុន​សេវេន​អេនជី បាន​ទាមទារ​យក​ដីមាត់​ទន្លេ តំបន់​ដីនៅ​កណ្តាល​រាជ​ធានី​ភ្នំពេញ ដោយ​យោង​ទៅ​តាម​កិច្ច​សន្យា​មិន​ត្រឹម​ត្រូវ​តាម​ច្បាប់​ជា​មួយ​អ្នក​អតីត​តំណាង​សហគមន៍។ ក្រោយ​ពី​មាន​ការ​ប្រឈម​មុខ​នឹង​ការ​បណ្តេញ​ចេញ ដោយ​ការគម្រាម​កំហែង ​ប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍​ជាច្រើន​បាន​យល់​ព្រម​ទៅ​រស់​នៅ​ទីតាំងថ្មី​ក្រៅទី​ក្រុងភ្នំពេញ ឬព្​រមទទួល​យក​ការទុទាត់​ជាសាច់​ប្រាក់ ដែល​មាន​តម្លៃទាប​ជាង​តម្លៃ​ដី​លើ​ទីផ្សារ។ ទោះ​ជាយ៉ាង​ណាក៏​ដោយ ប្រជាពល​រដ្ឋមួយ​ចំនួន​នៅតែ​បន្តរស់​នៅ​លើតំបន់​នោះ ដើម្បី​​តវ៉ា​ប្រឆាំង​ទាមទារ​ដីរបស់​ពួកគេ ឬ​យ៉ាងហោច​ណាស់​គេអាច​ទទួល​បានការ​ទូទាត់​សំណង​ដោយ​យុត្តិធម៌ និង​សម​រម្យខ្លះ។

    អានបន្ត
  • ចំការឈើដាំនៅតំបន់ទន្លេមេគង្គ

    ចំការឈើដាំនៅតំបន់ទន្លេមេគង្គ

    ចំការឈើដាំឯកវប្បកម្មនៃដំណាំប្រេងខ្យល់ ដូងប្រេង កៅស៊ូ និងល្ហុងខ្វង បច្ចុប្បន្នកំពុងទទួលបាននូវ ការនិយមពង្រីកច្រើនឡើងទៅក្នុងតំបន់ដី និង ព្រៃរបស់សហគមន៍មូលដ្ឋាន ក្នុងបណ្តាប្រទេស តាមតំបន់ទន្លេមេគង្គ ។ ដោយលើកកម្ពស់ ក្នុងន័យការអភិវឌ្ឍន៍ ការកាត់បន្ថយភាពក្រីក្រ និងការបន្ធូរបន្ថយ ការប្រែប្រួលអាកាសធាតុចំការឈើដាំ បែបនេះ កំពុងតែបង្កឲ្យមាន ផលប៉ះពាល់ដល់បរិស្ថាន និងសង្គមយ៉ាងធ្ងន់ធ្ងរ ។ ទោះបីជាមានសេនារីយូនយោបាយពិបាកៗ មួយចំនួនត្រូវបានបង្កើតឡើងយ៉ាងណាក៍ដោយ ក៍ប្រជាជនមូលដ្ឋាននៅតែ កំពុងបន្តការតស៊ូ តាមរយៈមធ្យោបាយជាច្រើន ដែលពួកគេអាចធ្វើទៅបាន ដោយចាប់ពីការ ចងសម្ព័ន្ធភាពដ៍ធំ ដើម្បីប្រឆាំងនឹងចំការឧស្សាហកម្ម(ដូចជាករណីនៅក្នុងប្រទេសថៃ) រហូតដល់ការតស៊ូ ជាក្រុមធំទល់នឹងចំការឈើ ដាំនៅក្នុងប្រទេសកម្ពុជានិងប្រទេសឡាវជាដើម។

    អានបន្ត
  • ការគោរពសិទ្ធិលំនៅឋាន ដីធ្លី និងកម្មសិទ្ធិ នៅកម្ពុជា

    ការគោរពសិទ្ធិលំនៅឋាន ដីធ្លី និងកម្មសិទ្ធិ នៅកម្ពុជា

    នៅ​តាម​ជន​បទ ផ្ទះ​សម្បែង​របស់​ប្រជាជន​កម្ពុជា ចំនួន​ប្រហែល​៨៥​ភាគរយ ដោយ​ការ​កាន់កាប់​ដី​កំពុង​ស្ថិត​នៅក្នុង​ស្ថានភាព​មិនល្អ ជាមួយ​នឹងជីវភាព​រស់នៅស្ថិត​ក្រោម​សម្ពាធ​ដ៏ធ្ងន់​ធ្ងរ កសិករ​ត្រូវ​បង្ខំ​ចិត្ត​លក់ឲ្យ​ឈ្មួញ​មកពី​ទីក្រុង ដែល​កាន់កាប់​ដីចំនួន​យ៉ាង​ច្រើន ដោយ​ទុក​ចោល​មិនបា​ន​ដាំដំណាំ​អ្វីសោះ​។ បើទុក​ណាជា ដីនៅ​ជនបទ ត្រូវ​បានគេ​បែងចែក​យ៉ាងសម​រម្យ​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ៨០​ក៏​ដោយ ក៏ភាព​គ្មានដីធ្លីនៅ​តែ​មានចំនួន​ច្រើន ចាប់តាំង​ពីទសវត្សរ៍ឆ្នាំ​៩០រហូត​ដល់ឆ្នាំ​២០០៤។ ទន្ទឹម​គ្នា​នេះ កម្មវិធី​ជាច្រើន​ដែលមាន​បំណងបែង​ចែកដី​ត្រឡប់ទៅ​ឲ្យអ្នក​ក្រីក្រ​វិញ មិន​ទាន់​បាន​អនុវត្ត​នៅ​ឡើយ​។ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ជាអង្គការ​ក្រៅរដ្ឋាភិបាល​ដែល​ចេញមុខ​ចេញមាត់​មួយ បាន​យល់​ឃើញ​ថា ការកើន​ឡើងនូវ​ជម្លោះ​ដីធ្លីពាក់ព័ន្ធ​នឹងបញ្ហាសិទ្ធិ​មនុស្ស និង​សង្គម គឺជា​បញ្ហា​ទីមួយ​សម្រាប់​ប្រជាជន​កម្ពុជា នៅតាម​ជនបទដែល​ចូលរួម​នៅក្នុងវេទិកា​សាធារណៈ។

    អានបន្ត
  • អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo