• ការវិភាគ និងការវាយតម្លៃ លើបញ្ហាយេនឌ័រ

    ការវិភាគ និងការវាយតម្លៃ លើបញ្ហាយេនឌ័រ

    ការវិភាគ និង​ការវាយ​តម្លៃ លើ​បញ្ហាយេន​ឌ័រ ដែល​បង្កើត​ឡើង​ដោយ USAID/Cambodia ដក​ស្រង់​ពី​ប្រភព​ព័ត៌មាន​សំខាន់​ចំនួន​ពីរ។ វាបាន​ចាប់​ផ្តើម​ត្រួត​ពិនិត្យ​ឯកសារ ស្តី​ពីបញ្ហា​យេន​ឌ័រ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​បាន​មកពី​បេសកកម្ម​របស់​USAID ប្រទេស​ម្ចាស់​ជំនួយ​ដទៃ​ទៀត និង​អង្គការ​មិនមែនរដ្ឋា​ភិបាល(NGOs) និងរដ្ឋា​ភិបាល។

    អានបន្ត
  • អានបន្ត
  • តួនាទី និងសមិទ្ធិផល នៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅកម្ពុជា

    តួនាទី និងសមិទ្ធិផល នៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅកម្ពុជា

    របាយ​ការណ៍​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ស្រប​តាម​ដំណោះ​ស្រាយ​របស់ គណ​កម្មា​ធិការ​សិទ្ធិ​មនុស្ស ២០០​៥/៧៧ បាន​ស្នើ​ឲ្យ​អគ្គ​លេខា​ធិការ ធ្វើ​ការរាយ​ការណ៍​ដល់​គណ​កម្មាធិការ​នៅ សម័យ​ប្រជុំ​​លើក​ទី៦២​របស់​ខ្លួន ស្តី​ពីតួនា​ទី និង​សមិទ្ធិ​ផល នៃ​ឧត្តម​ស្នង​ការ​អង្គ​ការសហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ក្នុង​ការ​ទទូច​ឲ្យរាជរ​ដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ឲ្យ​លើក​កម្ពស់ និង​ការពារ​សិទ្ធិ​មនុស្ស។ របាយ​ការណ៍នេះ មាន​រយៈពេល​ចាប់ពី​ថ្ងៃទី១​មករា ដល់​ថ្ងៃទី​១៦ធ្នូ​ឆ្នាំ២០០៥។

    អានបន្ត
  • កម្ពុជា៖ អំ​ពើហិង្សា ប្រឆាំង​នឹង​ស្ត្រី​ភេទ​ ឆ្នាំ​២០០៦

    កម្ពុជា៖ អំ​ពើហិង្សា ប្រឆាំង​នឹង​ស្ត្រី​ភេទ​ ឆ្នាំ​២០០៦

    របាយការណ៍​នេះ បាន​ស្រាវ​ជ្រាវ​រក​ឃើញ​បញ្ហា​លើ​ស្ត្រី​នៅ​កម្ពុជា ដែល​ពាក់​ព័ន្ធ​នឹង​អំពើ​ហិង្សា ក្នុង​គ្រួសារ រំលោភ​សេពសន្ថវៈ និង​អំ​ពើ​ជួញ​ដូរ​មនុស្ស។ គោល​បំណង​នៃ​របាយការណ៍​ គឺ​ដើម្បី​ បញ្ជាក់​នូវ​ស្ថាន​ភាព​បច្ចុប្បន្ន នៃ​ទម្រង់​ហិង្សាបែប​នេះ។ នៅ​ពី​ក្រោយ​ឧបសគ្គ​ទាំង​នេះ គឺ​ការ​ឆ្លើយ​តប​មិនបាន​ពេញលេញ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា និង​ឆន្ទៈនយោបាយក្នុង​ការ​ដោះ​ស្រាយ​បញ្ហានានា និង​ការ​ចាប់​ផ្តើម​ធ្វើការ​កែ​ទម្រង់។ ការ​កែតម្រង់​ផ្នែក​នីតិកម្ម​ការ ផ្នែក​អប់រំ​ និង​កែទម្រង់​លើ​ប្រយោជន៍​នានា ដែល​ពាក់​ព័ន្ធដល់​សង្គម​វប្បធម៌​ ទាំង​អស់​នេះ​ធ្វើ​ឲ្យ​មាន​អំពើ​ហិង្សា​យូរ​អង្វែង។

    អានបន្ត
  • របាយការណ៍ ស្តីពីសិទ្ធិមនុស្ស ឆ្នាំ២០០៥

    របាយការណ៍ ស្តីពីសិទ្ធិមនុស្ស ឆ្នាំ២០០៥

    នៅ​ចុង​ឆ្នាំ​២០០៥ មាន​ព្រឹត្តិការណ៍​ចាប់ខ្លួន និង​ការឃុំ​ខ្លួនគួរឲ្យ​កត់​សម្គាល់ លើ​សកម្មជ​ន​សិទ្ធិ​មនុស្ស និង​មេដឹក​នាំអង្គ​ការសង្គម​ស៊ីវិល​មួយ​ចំនួន ដែល​បន្ទាប់មក​ត្រូវបាន​ដោះលែង​ទៅវិញ។ ព្រឹត្តិការណ៍​ទាំង​នេះ ធ្វើឲ្យ​មានការពន្យា​ពេលក្នុង​ការសរសេរ​​របាយការ​ណ៍ ស្តីពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​សម្រាប់​ឆ្នាំ២០០៥ ដែល​យឺតជាង​មួយខែ​បើ​ប្រៀបធៀប​ទៅឆ្នាំ​មុន។ យើង​សូម​ធ្វើការ​ខមា​ទោស​ចំពោះ​អ្នក​អាន និង​ប្រិយមិត្ត​របស់យើង​ទាំងអស់ សម្រាប់​ការពន្យា​ពេលនេះ។

    អានបន្ត
  • ការ​វាយ​តម្លៃ​លើ​តម្រូវ​ការ និង​ការ​វិភាគ​អំពី​ស្ថាន​ភាព​របស់​កម្មករ​ចំណាក​ស្រុក​កម្ពុជា​នៅ​ក្នុង​ស្រុក​ក្លង​យ៉ៃ ខេត្ត​ត្រាត ប្រទេស​ថៃ (ខែ​តុលា ឆ្នាំ​២០០៥)

    ការ​វាយ​តម្លៃ​លើ​តម្រូវ​ការ និង​ការ​វិភាគ​អំពី​ស្ថាន​ភាព​របស់​កម្មករ​ចំណាក​ស្រុក​កម្ពុជា​នៅ​ក្នុង​ស្រុក​ក្លង​យ៉ៃ ខេត្ត​ត្រាត ប្រទេស​ថៃ (ខែ​តុលា ឆ្នាំ​២០០៥)

    បន្ទាប់​ពី​បញ្ចប់​ការ​ស្រាវ​ជ្រាវ ដែល​ផ្តោត​ទៅ​លើ​ខេត្ត​កោះ​កុង និង​ខេត្ត​ត្រាត អង្គការ​ជំនួយ​ផ្លូវ​ច្បាប់​ដល់​កុមារ និង​ស្ត្រី (ជ.ច.ក.ស) មាន​បំណង​អនុវត្ត​ការងារ​បន្ថែម​ទៀត​នៅ​ក្នុង​ខេត្ត​ត្រាត ដើម្បី​គាំទ្រ​ដល់​កម្មករ​ចំណាក​ស្រុក។ ការ​ស្រាវ​ជ្រាវ​របស់ ជ.ច​.ក.ស បាន​បង្ហាញ​ឲ្យ​ឃើញ​ថា មាន​ភាព​ងាយ​រង​គ្រោះ​ជា​ខ្លាំង​ចំពោះ​ប្រជាពល​រដ្ឋ​កម្ពុជា ដែល​ធ្វើ​ចំណាក​ស្រុក​ឆ្ងាយ​ពី​ស្រុក​កំណើត​របស់​ពួក​គេ និង​ឆ្លងដែន​ពីប្រទេស​កម្ពុជា​មកកាន់​ប្រទេស​ថៃ។ ដោយសា​រតែ​ពួក​គេ​ជា​កម្មករ​ឆ្លង​ដែន​ខុស​ច្បាប់ ពួក​គេមិន​អាច​ប្រើ​ប្រាស់​សិទ្ធិ​សេរីភាព​របស់​ខ្លួន​បាន​ច្រើន (បើ​ទោះ​ជា​ពួកគេ​ដឹង​ពី​បញ្ហា​នេះ​ក៏​ដោយ) ហើយ​ប្រឈម​មុខ​នឹង​ការរើស​អើង និង​ការកេង​ប្រវ័ញ្ច​ជា​ច្រើន។

    អានបន្ត
  • លំនាំ​នៃ​បញ្ហា​និទណ្ឌ​ភាព​ ដែល​កំពុង​កើត​មាន​ជាបន្ត នៅ​ក្នុង​ប្រទេស​កម្ពុជា

    លំនាំ​នៃ​បញ្ហា​និទណ្ឌ​ភាព​ ដែល​កំពុង​កើត​មាន​ជាបន្ត នៅ​ក្នុង​ប្រទេស​កម្ពុជា

    របាយការណ៍​នេះ សរសេរ​ពី​ទម្រង់​ និង​គម្រូ​ផ្សេងៗនៃ​និទណ្ឌភាព​ ដែល​លោក​តំណាង​ពិសេស​គ្រប់រូបរបស់​លោក​អគ្គ​លេខាធិការ​អ.​ស.ប ទទួល​បន្ទុក​សិទ្ធិ​មនុស្សនៅ​កម្ពុជា និង​អ្នក​ជំនាញ​ការ​ដទៃ​ទៀត​ ដែល​ធ្វើ​ការ​ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ របស់​អ.​ស.ប បាន​ធ្វើការ​កត់​ត្រានៅ​ក្នុងរបាយការណ៍សាធារណៈនានា នៅ​អំឡុង​ពេលជាង​មួយ​ទសវត្សរ៍កន្លងមកនេះ។

    អានបន្ត
  • ការ​ទាម​ទារ​ឲ្យ​មាន​ច្បាប់​ ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ សម្រាប់​កម្ពុជាដែល​មាន​បទដ្ឋាន​អន្តរជាតិ

    ការ​ទាម​ទារ​ឲ្យ​មាន​ច្បាប់​ ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ សម្រាប់​កម្ពុជាដែល​មាន​បទដ្ឋាន​អន្តរជាតិ

    កិច្ច​ខិតខំ​ប្រឹង​ប្រែង​នានា​ ដែល​ជម្រុញ​ឲ្យ​មាន​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ នៅ​ក្នុង​ប្រទេសកម្ពុជា ចាប់​ផ្តើម​ឡើង​តាំង​ពី​ឆ្នាំ​១៩៩៤មក។ ពង្រាង​ច្បាប់​នីមួយៗ ដែល​បាន​បង្កើតឡើង​ក្នុង​រយៈ​ពេល​១០​ឆ្នាំ កន្លង​មកនេះ គឺ​ជាពង្រាង​ដែល​ស្ថិតនៅ​ក្រោម​បទដ្ឋាន​អន្តរជាតិ។ នាពេល​ថ្មីៗនេះ រាជរដ្ឋាភិបាល​បាន​បញ្ជាក់ថា ការ​អនុម័តច្បាប់​ប្រឆាំង​នឹង​អំពើ​ពុករលួយមួយ ដែលស្រប​តាម​បទដ្ឋាន​អន្តរជាតិ គឺជា​អាទិភាព​ដ៏ចម្បងនៅ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ សម្រាប់​កំណើន​របស់​ខ្លួន។ នៅ​ឯ​កិច្ច​ន្រជុំ​ពិគ្រោះយោបល់ជាមួយ​នឹង​សហគមន៍អ្នក​ផ្តល់​ជំនួយ​អន្តរជាតិ កាល​ពី​ខែ​ធ្នូ២០០៤ កន្លង​មក រាជរដ្ឋាភិបាល​កម្ពុជាបាន​ព្រម​ព្រៀងថា នឹង​អនុម័តច្បាប់​ស្តីពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ ដែល​មាន​បទដ្ឋាន​អន្តរជាតិមិនឲ្យ​ហួសដំណាច់​ឆ្នាំ​២០០៥​ខាង​មុខនេះ។

    អានបន្ត
  • កម្មវិធីជំនួយកសិករឯកជន

    កម្មវិធីជំនួយកសិករឯកជន

    ចូល​មក​ដល់ឆ្នាំ​២០០២​នេះ កម្មវិធី​ជំនួយ​កសិករ​ឯក​ជន(PFAP) ត្រូវ​បានUSAID វាយ​តម្លៃ។ ក្រុម​វាយ​តម្លៃ​នេះ បាន​រកឃើញ​ថា PFAP បាន​អនុវត្ត​តាម​យ៉ាង​ជោគជ័យ ចំពោះ​សកម្ម​ភាព​ជា​លំដាប់​ដ៏​សំខាន់​ៗ។ ប្រជាជន​នៅតាម​ជនបទ​មួយចំនួន​ធំ បាន​ទទួល​ការហ្វឹក​ហ្វឺន និង​ការផ្ត​ល់​ប្រឹក្សា​បច្ចេក​ទេស​ទៅ​តាមវិស័យ​ផ្សេងៗ ជា​មួយនឹង​អង្គការ​ជនបទ​ចាំបាច់​ជាច្រើន ដែល​បាន​បង្កើត និង/ឬ​បាន​ពង្រឹង​ផង​ដែរ។ ការគ្រប់​គ្រង គណ​នេយ្យ និង​ប្រព័ន្ធ​ដទៃ​ទៀត​ថ្មីៗ នៅ​ក្នុង​អង្គការ​ទាំងនេះ​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ ផែនការ​ជំនួញ​ជាច្រើន​ត្រូវបាន​រៀបចំ ឥណទាន​បន្ថែមត្រូវ​បានគេផ្តល់​ឲ្យ និង​ប័ណ្ណ​កាន់​កាប់ដីធ្លីចំនួន​រាប់ពាន់ប័ណ្ណ ត្រូវបាន​ចេញឲ្យ និងរាប់​រយពាន់​ទៀតត្រូវ​បានចុះ​ឈ្មោះ។

    អានបន្ត
  • របាយការណ៍ ប្រចាំឆ្នាំ២០០៥

    របាយការណ៍ ប្រចាំឆ្នាំ២០០៥

    អាច​នឹង​មិន​មាន​ចម្ងល់​ថា ឆ្នាំ​២០០៥​គឺជា​ឆ្នាំ​ចាប់​ផ្តើម​របស់ ឧត្តម​ស្នង​ការអង្គ​ការសហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស។ វា​បាន​កត់​សម្គាល់​នូវ​ខណៈ ដែល​ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជា​ជាតិ ជា​លើកដំបូង អាចប​ញ្ចូល​នូវទស្ស​នៈ យុទ្ធ​សាស្ត្រ បុគ្គលិក​លក្ខណៈ ធន​ធាន និង​ការ​គាំទ្រ​ផ្នែក​នយោ​បាយ ទៅ​ក្នុង​ការ​ចាប់ផ្តើម​នៃ​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​ដោយ​ការ​ស្វែង​រកដោះ​ស្រាយ​ការ​ប្រឈម​មុខផ្នែក​សិទ្ធិមនុស្ស​យ៉ាង​ធំបំផុត មួយ​ចំនួន ដែល​យើង​កំពុង​ប្រឈម​មុខនៅក្នុង​ពិភព​លោក​នា​ពេលបច្ចុប្ប​ន្ននេះ។ នៅក្នុង​របាយ​ការណ៍ ដែល​នៅពី​មុខអ្នក​នេះ យើង​ស្វែង​រក​ការ​ពន្យល់​ដល់​អ្នក នូវ​របៀប​ដែលបញ្ហា​នេះបាន​កើតឡើ​ងយ៉ាងម៉េច និងថា​តើមាន​តម្រូវ​ការ​ចាំ​បាច់​បន្ថែម​ទៀត​ត្រូវ​បាន​គេធ្វើ ដើម្បី​អាចឲ្យយើង​បន្តដំណើរ ដែល​យើងបានប្រ​តិបត្តហើយ ឬយ៉ាង​ណា។

    អានបន្ត
  • របាយការណ៍ ស្តីពីស្ថានភាពសិទ្ធិមនុស្ស ឆ្នាំ២០០៤

    របាយការណ៍ ស្តីពីស្ថានភាពសិទ្ធិមនុស្ស ឆ្នាំ២០០៤

    បន្ទាប់​ពីការ​បោះឆ្នោត​ជាតិឆ្នាំ​២០០៣​មក មាន​ការជាប់​គាំងផ្នែក​នយោបាយ រវាង​គណ​បក្ស​នយោ​បាយ​ល្បី​បំផុត​ចំនួនបី ដែល​បន្តរហូត​ដល់ពាក់​កណ្តាល​ឆ្នាំ២០០៤។ វា​បានក្លាយ​ជា​ទម្លាប់​ទៅ​ហើយ ដែល​វិបត្តិ​នយោបាយ​កើត​ឡើងនៅ​ក្រោយ​ពេលបោះ​ឆ្នោតរួច​។ ស្ថានភាព​នេះ ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​នូវ​ភាព​ងាយ​រងគ្រោះ​នៃស្ថាប័ន​ប្រជាធិប​តេយ្យ​នៅ​ប្រទេស​កម្ពុជា និង​ភាព​មិន​ទាន់​ធំធាត់​នៃអ្នក​នយោ​បាយ​របស់​ខ្លួន ដែល​បានដោះ​ស្រាយ​វិបត្តិនយោ​បាយ ដោយ​ការកែ​សម្រួល​រដ្ឋ​ធម្មនុញ្ញ រាល់​ការ​បោះ​ឆ្នោត​ជាបន្ត​បន្ទាប់ ដោយ​មិនគិត​ពីការជះ​ឥទ្ធិពល លើ​ស្មារតី​នៃច្បាប់​កំពូល​របស់ប្រទេស​នេះទេ។

    អានបន្ត
  • តួនាទី និងសមិទ្ធិផល នៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា

    តួនាទី និងសមិទ្ធិផល នៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា

    របាយ​ការណ៍នេះ​បរិយាយ​អំពី តួនា​ទីនិង​សមិទ្ធិផល នៃ​ការិយា​ល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅកម្ពុជា ចាប់​ពីខែ​មករា ដល់ខែ​ធ្នូឆ្នាំ២០០៤ ដើម្បី​ជួយដល់រដ្ឋា​ភិបាល និង​ប្រជាជន​កម្ពុជា ឲ្យ​ការពារនិង​លើកកម្ពស់​សិទ្ធិមនុស្ស បន្ថែម​ទៀត។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo