• សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​នៅ​ក្នុង​ប្រទេស​កម្ពុជា

    សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​នៅ​ក្នុង​ប្រទេស​កម្ពុជា

    សម្ព័ន្ធ​អង្គការ​មិនមែ​នរដ្ឋាភិបាល និងក្រុម​សមាគម ដែល​កំពុង​ធ្វើការ​ជាមួយ​ជនជាតិ​ដើម​ភាគតិច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដាក់​ជូន​របាយការណ៍​នេះ​ទៅ គណៈ​កម្មាធិការ​លុប​បំបាត់​ការ​រើសអើង​ពូជសាសន៍ ដើម្បី​ធ្វើការ​ពិចារណា​ក្នុង​សន្និបាត​លើក​ទី​៧៦​។​នៅ​ក្នុង​ការ​ដាក់​ជូន​នូវ​សេចក្តី​សន្និដ្ឋាន​នេះ និយម​ន័យ​នៃ​ការ​រើសអើង​ពូជសាសន៍​ដែលមាន​ចែង​នៅ​ក្នុង​មាត្រា​១​នៃអនុ​សញ្ញា​អន្តរជាតិ​ស្ដី​អំពី ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង​ពូជសាសន៍​(​អ.អ.ល.រ.ព.​) ត្រូវបាន​លើក​យក​មក​ប្រើ​៖​ "​ការ​រើសអើង​ពូជ​សាសន៍​មាន​ន័យថា ការ​ប្រកាន់​បែងចែក ការ​ផាត់ចេញ ការ​រឹតត្បឹត​ឬ​ការនិយម​ផ្អែក​លើ​ពូជ​សាសន៍ ពណ៌សម្បុរ បុព្វញាតិ ឬ​ដើមកំណើត ឬ​ជាតិពន្ធុ​ដែលមាន​ទិសដៅ ឬ​អានុភាព​បំផ្លាញ ឬ​បន្ថយ​ការ​ទទួល​ស្គាល់ ការ​មាន ឬ​ការ​ប្រើប្រាស់​ក្នុងលក្ខខណ្ឌ​សមភាពនូវ​សិទ្ធិ​មនុស្ស និង​សេរីភាព​មូលដ្ឋាន​ខាង​វិស័យ​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ ឬ​វិស័យ​ដ៏ទៃ​ទៀត​នៃ​ជីវភាព​សាធារណៈ​"​។​យើង​សង្កេត​ឃើញ​ថា​គណៈ​កម្មាធិការបាន​អះអាង​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​ថា(​អ.អ.ល.រ.ព.​) អនុវត្តន៍​ចំពោះ​រាល់​ទម្រង់​នៃ​ការ​រើសអើង​ទៅនឹង​ជនជាតិ​ដើម​ភាគតិច​ហើយ​នូវ​រាល់​"​ខ្លឹមសារ​អត្ថន័យ​សមស្រប​ត្រូវបាន​បង្កើត​ឡើង​ដើម្បី​យក​ទៅ ប្រយុទ្ធ​និង​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង​បែប​នេះ​។​យើង​កត់​សំគាល់​ឃើញថា រដ្ឋធម្មនុញ្ញ​កម្ពុជា​បាន​ចែង​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់រូប​ទាំងអស់ "​មានសិទ្ធិ សេរីភាព​ដូចគ្នា និង​កាតព្វកិច្ច​ដូចគ្នា ដោយ​ឥតមាន​បែងចែក​ពូជសាសន៍ ពណ៌​សម្បុរ ជំនឿ​សាសនា និន្នាការ​នយោបាយ ដើម​កំណើត ឋានៈ​សង្គម សុខភាព​ឬឋានៈ ដ៏ទៃ​ទៀត​"​។​យើង​សូម​អរគុណ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​រាជ​រដ្ឋាភិបាល​ដែល​បាន​បញ្ចប់​សង្គ្រាម​ស៊ីវិល នៅ​ក្នុង​ប្រទេស​កម្ពុជា​- សង្ក្រាម​គឺ​ជា​អ្វី​មួយ​ដែល​ជា​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​លើ​សិទ្ធិ​របស់​ជនជាតិ​ដើម​ភាគ​តិច និង​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ​ទូទៅ​ដែល​មិនមែន​ជនជាតិ​ភាគតិច​-​និង​ដែល​បាន​បង្កើត​រដ្ឋធម្មនុញ្ញ​នេះ​ដោយ​ផ្អែក​លើ​សមធម៌​។​ទោះ​ជា​យ៉ាងណា​ក៏ដោយ ក៏​នៅ​មាន​សកម្មភាព និង​ច្បាប់​មួយ​ចំនួន​ដែល​មាន​អានុភាព​បំផ្លាញ ឬ​បន្ថយ​ការ​ទទួល​ស្គាល់ ការមាន ឬ​ការ​ប្រើប្រាស់​ក្នុង​លក្ខខណ្ឌ​សមភាព នូវ​សិទ្ធិ​មនុស្ស និង​សេរីភា​ជា​មូលដ្ឋាន​របស់​ជនជាតិ​ដើម​ភាគតិច​។សេចក្តី​សន្និដ្ឋាន​ដែល​ត្រូវ​បាន​ដាក់​ជូន​ពន្យល់​ថា ថ្វី​បើ​រដ្ឋធម្មនុញ្ញ​នេះ​បាន​ចែង​អំពី​ការ​ការពារ​ដី ប្រពៃណី ភាសា វប្បធម៌ របស់​ជនជាតិ​ដើម​ភាគតិច និង​ការ​រើសអើង​ជនជាតិ​ដើម​ភាគតិច​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ការ​អនុវត្ត​ជាក់ស្តែង​ការ​រើសអើង​ទាំងនេះ​នៅ​តែ​កើត​មានឡើង​។​សេចក្តី​សង្ខប​ជាក់លាក់​នៅ​ក្នុង​របាយ​ការណ៍​នេះ​គឺ​លើក​ឡើង​អំពី​ការ​រើសអើង​ប្រឆាំង​ទៅ​នឹង​ក្រុម​ជនជាតិ​ដើមភាគតិច ដែល​ជា​លទ្ធផល​កើត​ចេញ​ពី​ការ​ដកសិទ្ធិ​តាម​រយៈ​ការ​ធ្វើ​ច្បាប់​ផ្សេង​ៗ និង​ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ​អំពី​ដី និង​ការ​ធ្វើអោយ​បាត់បង់​ធនធាន​ដែល​កើតចេញ​ពី​បំលាស់​ទី​ដោយ​បង្ខំ ការ​ដាក់​កំហិត​លើ​សិទ្ធិ​ស្វ័យ​សម្រេច ការ​ចែង​មិន​ពេញ​លេញ​អំពី​ការ​ទទួល​បាន​កា​រអប់រំ​មួយ​សមស្រប និង​អំពី​កា​រមិន​សម្រេច​បាន​ពីសិទ្ធិ​សុខភាព​។

    អានបន្ត
  • សំបក​ស្បែក​នៅ​លើ​ខ្សែ​លួស

    សំបក​ស្បែក​នៅ​លើ​ខ្សែ​លួស

    នៅ​ក្នុង​របាយ​ការណ៍​ដែល​មាន​៩៣​ទំព័រ​នេះ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ចងក្រង​នូវ​ឯកសារ​ពី​អ្នក​ជាប់​ឃុំឃាំង​ដែល​ត្រូវ​បាន​គេ​វាយ​ធ្វើ​បាប ត្រូវ​បាន​គេ​រំលោភ ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ផ្ដល់​ឈាម​និង​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​កម្មវត្ថុ​នៃ​ការធ្វើ​ទណ្ឌកម្ម​លើ​រូបរាង​កាយ​អោយ​ឈឺចាប់​ដូចជា​"​ការ​រមៀល​ដូច​ធុង​" ហើយ​នឹង​ត្រូវ​បាន​គេ​ដាក់​ច្រវាក់​អោយ​ឈរ​ក្រោម​កំដៅ​ថ្ងៃ​ជាដើម។​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន រាយការណ៍​ផង​ដែរ​ថា​អ្នក​ជាប់​ឃុំឃាំង​មួយ​ចំនួន​ធំ​បាន​ប្រាប់​ថា​ពួក​គេ​ទទួល​បាន​អាហារ​រលួយ​ឬ​អាហារ​ដែល​មាន​សត្វល្អិត​និង​រោគ​សញ្ញា​នៃ​ជំងឺ​ដែល​មាន​បណ្ដាល​មក​ពី​កង្វះ​អាហារូបត្ថម្ភ​។

    អានបន្ត
  • "ស្បែកដាច់ជាប់ខ្សែភ្លើង" ការចាប់ខ្លួនខុសច្បាប់ ការឃុំឃាំងតាមអំពើចិត្តនិងទារុណកម្មលើអ្នកប្រើប្រាស់គ្រឿងញៀននៅក្នុងប្រទេសកម្ពុជា

    "ស្បែកដាច់ជាប់ខ្សែភ្លើង" ការចាប់ខ្លួនខុសច្បាប់ ការឃុំឃាំងតាមអំពើចិត្តនិងទារុណកម្មលើអ្នកប្រើប្រាស់គ្រឿងញៀននៅក្នុងប្រទេសកម្ពុជា

    ប្រជាពលរដ្ឋកម្ពុជាដែលប្រើប្រាស់គឿងញៀនបដិសេធទស្សនៈដែលថា ការញៀន គ្រឿងញៀន គឺជាស្ថានភាពបង្ករការឈឺចាប់ដោយ​ខ្លួនឯងដែល​បណ្តាល​មក​ពី​ភាព​ឥត​មាន​សណ្តាប់​ធ្នាប់​ នៃចរិត​ឬកំហុស​ឆ្គង​ផ្លូវ​ចិត្ត។​ នៅពេលអង្កការឃ្លាំងមើលសិទ្ធិមនុស្សបានសម្ភាសអ្នកទាំងនោះ ពូកគេបាន និយាយដោយពាក្យសម្តីដ៏ស្រទន់​និង​សុភាពរាបសារដូចៗគ្នា។

    អានបន្ត
  • រដ្ឋា​ភិបាល​គោរព​សិទ្ធិ​មនុស្ស​គួរ​តែ​ថ្លែង​ទៅ​កាន់​អ្នក​ការពារ​សិទ្ធិ​មនុស្ស

    រដ្ឋា​ភិបាល​គោរព​សិទ្ធិ​មនុស្ស​គួរ​តែ​ថ្លែង​ទៅ​កាន់​អ្នក​ការពារ​សិទ្ធិ​មនុស្ស

    អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​ក្នុង​ឱកាស​នៃ​ការ​ចេញ​ផ្សាយ​របាយ​ការណ៍​ពិភពលោក​ឆ្នាំ​២០១០​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ​ថា​៖ រដ្ឋាភិបាល​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​អំពើ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​មនុស្ស​ដែល​បាន​កើត​ឡើង​កាល​ពី​ឆ្នាំ​កន្លង​ទៅ ដែល​បាន​ធ្វើអោយ​មាន​ការ​ប្រឆាំង​នឹង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ និង​អង្គការ​ជា​ច្រើន​ដែល​ចងក្រង​ឯកសារ​ពី​ការ​រំលោភ​បំពាន​រឹត​តែ​ខ្លាំង​ឡើង​។

    អានបន្ត
  • តារាងស្តីពីការបង្ហាញផែនការថវិកាក្នុងឆ្នាំ២០១០

    តារាងស្តីពីការបង្ហាញផែនការថវិកាក្នុងឆ្នាំ២០១០

    ការ​ស្ទាបស្ទង់​មតិ​ពី​ផែនការ​ថវិកា​របស់​គំរោង​ដៃ​គូ​ថវិកា​អន្តរជាតិ វាយ​តម្លៃ​ពី​ការ​ដែល​អាច​ប្រើប្រាស់​បាន​​ដែល​វាយ​តម្លៃ​ពី​ឯកសារ​ថវិកា​គន្លឹះ​ទាំង​ប្រាំបី​ក៏​ដូចជា​ភាព​ទូលំ​ទូលាយ​នៃ​ទិន្នន័យ​ដែល​ផ្ទុក​នៅ​ក្នុង​ឯកសារ​ទាំង​នេះ​។

    អានបន្ត
  • របាយ​ការណ៍​ពិភពលោក​ប្រចាំ​ឆ្នាំ​២០១០

    របាយ​ការណ៍​ពិភពលោក​ប្រចាំ​ឆ្នាំ​២០១០

    នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​សកម្មជន​សហគមន៍​ច្រើន​ជាង​៦០ ដែល​ត្រូវ​បាន​ជាប់​ពន្ធនាគារ ឬ​កំពុង​រង់ចាំ​ការ​ជំនុំ​ជម្រះ​ក្នុង​កំឡុង​ឆ្នាំ​២០០៩​-​ជារឿយ​ៗ​ត្រូវ​ចោទ​ប្រកាន់​ពុំត្​រឹមត្រូវ​-​ដូចជា​ការ​ជួយ​រៀបចំ និង​តំណាង​អោយ​សមាជិក​សហគមន៍​ដែល​កំពុង​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ ឬ​ការ​ដកហូត​ដី​របស់​ពួកគេ​ដោយ​ខុសច្បាប់​ដោយ​ក្រុមហ៊ុន​ឯកជន​ដែល​ជាប់​ទាក់ទង​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រាជ​រដ្ឋា​ភិបាល និង​មន្ត្រី​យោធា​។

    អានបន្ត
  • ស្ថិតិ​រួម​របស់​អង្គការ​នានា​៖របាយការណ៍ទិន្នន័យស្តីពីការជួញដូរផ្លូវភេទ និងការរំលោភ​សេព​សន្ថវៈ​ក្នុងប្រទេស​កម្ពុជា ២០០៩​

    ស្ថិតិ​រួម​របស់​អង្គការ​នានា​៖របាយការណ៍ទិន្នន័យស្តីពីការជួញដូរផ្លូវភេទ និងការរំលោភ​សេព​សន្ថវៈ​ក្នុងប្រទេស​កម្ពុជា ២០០៩​

    របាយការណ៍​នេះបង្ហាញ​នូវទិន្នន័យ​ស្តី​ពី​ការ​ជួញដូរ​ដើម្បី​ធ្វើអាជីវកម្ម​កេង​ប្រវ័ញ្ច​ផ្លូវភេទ​ និង​ការរំលោភ​សេពសន្ថវៈ​នៅក្នុង​ប្រទេស​កម្ពុជា​ សម្រាប់​រយះពេល​ពី​ខែមករា​ ដល់​ធ្នូ​ ឆ្នាំ​២០០៩​ ដែល​ទិន្នន័យ​នេះ​ត្រូវបាន​ប្រមូល​ពីអង្គការ​ចំនួន​២៧​ដែលបាន​ចូលរួម​។​

    អានបន្ត
  • ការ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម

    ការ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម

    ការ​រឹបអូស​យក​ដី​នៅ​ទូទាំង​ពិភពលោក​ក្នុង​ទំហំ​ដ៏​ធំ ត្រូវ​បាន​ជម្រុញ​ដោយ​ព្រឹត្តិការណ៍​នានា​ដែល​ហ៊ុំព័ទ្ធ​វិបត្តិ​ហិរញ្ញវត្ថុ​និង​វិបត្តិ​ស្បៀង​អាហារ​ក្នុង​ឆ្នាំ​២០០៨​។​ដើម្បី​ឆ្លើយតប​ទៅ​នឹង​វិបត្តិ ប្រទេស​កំពុង​អភិវឌ្ឍន៍​ខិតខំ​ស្វែងរក​ស្ដារ​ឡើងវិញ​នូវ​ដំណើរការ​សេដ្ឋកិច្ច​របស់ខ្លួន និង​បង្កើន​ការ​បើក​ចំហរ​អោយ​មាន​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​តាម​រយៈ​ការ​ពង្រីក​ទីផ្សារ ជា​ពិសេស​ក្នុង​វិស័យ​កសិ​ឧស្សាហកម្ម និង​ទេសចរណ៍​។​ជា​ផ្នែក​នៃ​និន្នាការ​នេះ ដី​កសិកម្ម​គឺ​នឹង​ត្រូវ​បាន​ផ្ដល់​ទៅ​អោយ​អ្នក​វិនិយោគ ហើយ​ជា​ទូទៅ​គី​ជាកា​រផ្តល់​អោយ​ដោយ​ឥត​មាន​យក​កំរៃ ជា​ពិសេស​នៅ​ក្នុង​ទ្វីប​អាព្រិច​។​រោងចក្រ​ទាំងនេះ និង​រោងចក្រ​ដ៏ទៃ​ទៀតបាន​បង្ក​អោយ​ដី​កសិកម្ម​នៅ​លើ​ពិភពលោក​មាន​ការ​មមាញឹក​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកវិ​និយោគទុន​ដែល​ការណ៍​នេះ​ត្រូវ​បាន​គេ​ស្គាល់​ទាំងអស់​គ្នា​ថា​វា​ជា​"​បាតុភូត​នៃ​ការ​រឹប​អូសដី​"​ជា​សកល​។

    អានបន្ត
  • ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១០

    ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១០

    ទោះបី​ជា​យ៉ាងណា​ក៏​ដោយ ប្រទេស​នេះ​គឺ​នៅ​តែ​ជា​រដ្ឋ​ដែលគ្មាន​ច្បាប់​ទម្លាប់ ហើយ​ប្រជាជន​សាមញ្ញ​គឺ​មិន​មាន​អំណាច​។​គ្មាន​ស្ថាប័ន​ណាមួយ​នៅ​ក្នុង​ប្រទេស​ដែល​អាច​ផ្ដល់​អោយ​ប្រជាជន​សាមញ្ញ​នូវ​ការ​ការពារ​នោះ​ទេ​។​ប៉ូលីស​កម្ពុជា​គឺ​ជា​ដំណាក់​កាល​ដំបូង​នៃ​ការ​អភិវឌ្ឍ​ដែល​ត្រូវ​បាន​គេ​ដឹង​ឮ​ទាំងអស់​គ្នា​ថា​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ពុករលួយ​ និង​ឋិត​នៅ​ក្រោម​កា​រគ្រប់គ្រង​ដោយ​នយោបាយ​នៃ​របប​នេះ និង​ស្ថិត​នៅ​ក្រោម​អ្នក​មាន​ប្រាក់ និង​អ្នក​មាន​អំណាច​។​តុលាការ​កម្ពុជា​ក៏​ត្រូវ​បាន​គេ​ដឹងថា ជា​អ្នក​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​ត្រូវ​បាន​ធ្វើ​ជា​ឧបករណ៍​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​នយោបាយ​ ដែល​នេះ​ជា​វិធី​មួយ​ដើម្បី​ដាក់​ពន្ធនាគារ​ចំពោះ​អ្នក​នយោបាយ​ណា​ដែល​ប្រឆាំង រឹបអូស​យក​ដី​ពី​ប្រជាជន​ដែល​រឹង​ទទឹង អ្នក​ទាំងឡាយ​ណា​ដែល​បង្ហាញ​ពី​ទស្សនៈ​ឯករាជ្យ និង​សកម្មជន​សង្គម​ស៊ីវិល​ណា​ដែល​បង្ហាញ​ពី​​សាមគ្គី​ភាព​ជាមួយ​ជន​រងគ្រោះ​នៃ​ការ​រំលោភ​អំណាច​។

    អានបន្ត
  • សារៈសំខាន់​នៃ​យេនឌ័រ​នៅ​ក្នុង​វិស័យ​ការងារ​ជនបទ​និង​កសិកម្ម​៖​វិថី​ផ្សេង​ៗ​ឆ្ពោះ​ទៅ​រក​ការ​ចាកចេញ​ពី​ភាព​ក្រីក្រ

    សារៈសំខាន់​នៃ​យេនឌ័រ​នៅ​ក្នុង​វិស័យ​ការងារ​ជនបទ​និង​កសិកម្ម​៖​វិថី​ផ្សេង​ៗ​ឆ្ពោះ​ទៅ​រក​ការ​ចាកចេញ​ពី​ភាព​ក្រីក្រ

    ការ​សន្មត​ដែល​បាន​ប្រើ និង​ការ​បង្ហាញ​នានា​នៅ​ក្នុង​ការ​ផលិត​ព័ត៌មាន​នេះ មិន​បង្ហាញ​ពី​ទស្សនៈ​ណា​មូយ​នៃ​អង្គការ​ស្បៀង​អាហារ​ពិភពលោក​របស់​អង្គការ​ប្រជា​ជាតិ(​FAO​) មូលនិធិ​អភិវឌ្ឍន៍​កសិកម្ម​អន្តរជាតិ​(​IFAD​) និង​ការិយាល័យ​ពលកម្ម​អន្តរជាតិ(ILO)ឡើយ មិន​ថា​តែ​ផ្នែក​ដែល​ជាប់​ទាក់ទង​ស្ថានភាព​គតិយុត្តិ និង​ការ​អភិវឌ្ឍន៍​របស់​ប្រទេស ដែនដី ទីក្រុង តំបន់​ណាមួយ ឬ​ក៏​ការ​ជាប់​ទាក់ទង​ការ​កំណត់​ព្រំដែន ឬ​ខណ្ឌ​សីមា​របស់​វា​នោះ​ទេ​។​ការ​លើក​ឡើង​អំពី​បណ្ដា​ក្រុមហ៊ុន ឬ​ផលិត​ផល​ជាក់លាក់​នៃ​ផលិតករ​នានា (​មិនថា​ក្រុមហ៊ុន ឬ​ផលិតផល​ដែល​បាន​ទទួល​ប្រកាស​នីយប័ត្រ​តក្កកម្ម ឬ​មិនបាន​ទទួល​ក៏​ដោយ​) គឺ​មិន​បង្ហាញ​អំពី​ការ​យល់​ព្រម ឬ​ធ្វើ​អនុសាសន៍​លើក​ទឹកចិត្ត​ដោយ FAO ចំពោះ​ក្រុមហ៊ុន​និង​ផលិតផល​ទាំងនោះជាង​បណ្តា​ក្រុមហ៊ុន ឬ​ផលិតផល​ផ្សេង​ទៀត​ដែល​មាន​លក្ខណៈ​ធម្មជាតិ​ប្រហាក់​ប្រហែល​គ្នា ដែល​មិន​បាន​លើក​ឡើ់ង​នៅ​ក្នុង​ការ​បោះពុម្ព​ផ្សាយ​នេះ​ឡើយ​។ គំនិត​និង​ទស្សនៈ​ដែល​បង្ហាញ​នៅ​ក្នុង​ការ​បោះពុម្ភ​ផ្សាយ​នេះ​គឺជា​គំនិត និង​ទស្សនៈ​ទាំងស្រុង​របស់​អ្នក​និពន្ធ​និង/ឬ​ជា សមិទ្ធផល​ដែល​កើត​ចេញ​ពី​ការ​ពិភាក្សា​ផ្លាស់​ប្ដូរ​យោបល់​នៃ​អង្គ​សិក្ខា​សាលា ។​គំនិត​និង​ទស្សនៈ​ទាំងនេះ​មិន​តំណាង​ឲ្យ​គោល​ជំហរ​ជា​ផ្លូវការ​និង/ឬការ​យល់ព្រម​របស់ FAO,​IFAD និង​ILO​ឡើយ។

    អានបន្ត
  • ទិដ្ឋភាព​ទូទៅ: សញ្ញាណ​នៃ​ការ​ផ្លាស់ប្តូរ​នៅ​ចំ​កណ្តាល​ការ​គាប​សង្កត់

    ទិដ្ឋភាព​ទូទៅ: សញ្ញាណ​នៃ​ការ​ផ្លាស់ប្តូរ​នៅ​ចំ​កណ្តាល​ការ​គាប​សង្កត់

    សញ្ញាណ​នៃ​ការ​ផ្លាស់​ប្តូរ​នៅ​ចំ​កណ្តាល​នៃ​ការ​គាប​សង្កត់ ផ្តល់​ការ​ណែនាំ​ដ៏​ពេញ​លេញ​ចំពោះ​ការ​បង្ហាញ​ពី​សេរី​ភាព​សារ​ព័ត៌មាន​ទូទាំង​ពិភព​លោក​។​ទិដ្ឋភាព​ទូទៅ​លំអិត​របស់​វា បាន​បញ្ជាក់​នៅ​ក្នុង​សេរី​ភាព​ព័ត៌មាន​អំឡុង​ឆ្នាំ​២០១០ ហើយ​ផ្តល់​រូបភាព​នៃ​ការ​កើន​ឡើង​ក្នុង​តំបន់ និង​ដំណើរ​ថយក្រោយ​ផង​ដែរ​។

    អានបន្ត
  • នៅ​តែ​កំ​ពុង​​បាត់​បង់​ដី​ធ្លី

    នៅ​តែ​កំ​ពុង​​បាត់​បង់​ដី​ធ្លី

    ករណីសិក្សា​ដែលបាន​លាត​ត្រដាង​នៅក្នុង​របាយការណ៍​នេះ ផ្តល់នូវ​បង្អួចមួយ​ទៅក្នុងជីវិត​នៅពីក្រោយជំលោះដីធ្លី ដែល​កើត​មានឡើង​នៅក្នុង​ប្រទេស​កម្ពុជា។ របាយការណ៍នេះ​ផ្តល់​បច្ចុប្បន្នភាពមួយ​លើជម្លោះ​ដីធ្លី និងភូមិ ដែលមានការ​ប៉ះពាល់​ ដោយសារ​បញ្ហា​នេះ និងធ្វើការព្យាយាម​ ដោះស្រាយ​ចំងល់ របស់ប្រជា​ពលរដ្ឋ​ តួយ៉ាងដូចជា​ លោកយាយ សាំង និងអ្នកដ៏ទៃ​ទៀត​ដែលបាន​សួរ​ខាងលើ ក៏ដូចជាសំណូរ​ចម្លើយថា «តើនឹង​មាន​អ្វី​កើត​ឡើងបន្ត​ទៅទៀត?»។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo