-
អង្គការ លីកាដូ ថ្កោលទោសចំពោះការបង្រ្កាបដោយហិង្សាលើការដើរ ហែក្បួនអហិង្សារបស់អ្នកភូមិ ឡ ពាង
អង្គការ លីកាដូ មានការមិនពេញចិត្តជាខ្លាំង ចំពោះការបំបែកយ៉ាងហិង្សាទៅលើអ្នកភូមិជាង ៥០នាក់ មកពីសហគមន៍ ឡ ពាង ក្នុងខេត្តកំពង់ឆ្នាំង ដែលបានចាប់ផ្តើមដង្ហែក្បួន ដោយអហិង្សាចម្ងាយ ៦០គីឡួម៉ែត្រ មកកាន់រាជធានីភ្នំពេញ ដើម្បីអំពាវនាវរកដំណោះស្រាយសម្រាប់ទំនាស់ដីធ្លីដ៏រាំុំរ៉ៃរបស់អ្នកទាំងនោះ។ អំឡុងពេលបំបែក អ្នកភូមិចំនួន ៣នាក់ (រួមទាំងប្តីរបស់តំណាងសហគមន៍ ឡ ពាង អ្នកស្រី អ៊ុំ សុភី) ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅកាន់សាលាដំបូងខេត្ត។
អានបន្ត -
អង្គការសង្គមស៊ីវិលអំពាវនាវសុំឲ្យបើកកន្លែងបញ្ចេញមតិរាជធានីភ្នំពេញឡើងវិញ
អង្គការសង្គមស៊ីវិល ដែលកំពុងធ្វើការលើវិស័យសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ អភិបាលកិច្ចល្អ និងអភិវឌ្ឈន៏ ក្នុងព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវដល់រាជរដ្ឋាភិបាល កម្ពុជាឲ្យបើកកន្លែងបញ្ចេញមតិរាជធានីភ្នំពេញឡើងវិញ។
អានបន្ត -
តំណាងរាស្ត្រជាប់ឆ្នោតគណបក្សជំទាស់ចំនួន ៧នាក់ ត្រូវបានឃុំខ្លួន ខណៈពេលដែលការរឹតត្បិតសេរីភាពក្នុងការជួបជុំបន្តកើតមានឡើង
ថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០១៤ - ថ្ងៃនេះអង្គការសហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ (FIDH) និងអង្គការជាសមាជិករបស់ខ្លួនរួមមាន សមាគមអាដហុក ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC) អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (LICADHO) បានលើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជាត្រូវតែដោះលែងតំណាងរាស្ត្រជាប់ឆ្នោតទាំង ៧នាក់ និងសកម្មជនម្នាក់របស់គណបក្សសង្រ្គោះជាតិ (CNRP) និងដកហូតបម្រាមលើការជួបជុំជាសាធារណៈដែលមានមនុស្សលើសពី ១០នាក់ជាបន្ទាន់។
អានបន្ត