• អ្នក​តំណាង​សហគមន៍​ដី​ក្រហម​ស្ថិត​ក្រោម​ការគំរាម​កំហែង​ចាប់​ខ្លួន

    អ្នក​តំណាង​សហគមន៍​ដី​ក្រហម​ស្ថិត​ក្រោម​ការគំរាម​កំហែង​ចាប់​ខ្លួន

    អង្គការ​​លីកាដូ​​ព្រួយ​បារម្ភ​​ថា នគរបាល​​ទី​ក្រុង​​ភ្នំ​ពេញ​អាច​​ស្វែង​រក​​ដើម្បី​ចាប់​​ខ្លួន​អ្នក​​តំណា​ង​នៃ​សហគមន៍​ដី​ក្រហម​ម្នាក់​តាម​បទ​ចោទ​ប្រកាន់​មិន​សម​ហេតុ​ផល​ពី​បទ​លួច ឬ​បំផ្លាញ​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​។ អ្នក​តំណាង​សហគមន៍​ជា​ស្រ្តី​ម្នាក់​នោះ​គឺ​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ឧប្បត្តិ​ហេតុ​មួយ​ជា​មួយ​សន្តិ​សុខ​ក្រុម​ហ៊ុន​សេវេន​អិន​ជី អំឡុង​ពេល​សន្និ​សិទ​សារព័ត៌​មាន​ ដែល​ធ្វើ​ឡើង​ដោយ​សហគមន៍​ដី​ក្រហម​នា​ព្រឹក​ម៉ិញ​នេះ​។ សន្តិសុខ​នោះ​បាន​ចូល​ទៅ​ជិត​ស្ត្រី​​ដែល​កំពុង​ឈរ​ចម្ងាយ​ប៉ុន្មាន​ម៉ែត្រ​ពី​សន្និ​សិទ​សារ​ព័ត៌មាន ហើយ​ប៉ុន​ប៉ង​យក​ទូរ​ស័ព្ទដៃ​មក​ថត​រូប​របស់​គាត់​។ ស្ត្រី​នោះ​បាន​គៀស​ដៃ​សន្តិ​សុខ​ចេញ​ដោយ​ព្យាយាម​រារាំង​គាត់​មិន​ឲ្យ​ថតរូប​ ហើយ​ទូរស័ព្ទ​ក៏​បាន​ជ្រុះធ្លាក់​។ បន្ទាប់​មក​សន្តិសុខ​រូប​នោះ​ក៏​បាន​ចាក​ចេញ​ពី​កន្លែង​នោះ​ដោយ​មិន​បាន​រើស​យក​ទូរ​ស័ព្ទ​របស់​គាត់​ផង​ទេ និង​បាន​ប្តឹង​ដល់​ប៉ូលីស​នៅ​តំបន់​នោះ​ថា ស្ត្រី​បាន​លួច​យក​ទូរ​ស័ព្ទ​របស់​គាត់​។ ទូរ​ស័ព្ទ​នោះ​ត្រូវ​បាន​ប្រគល់​ឲ្យ​ប៉ូលីស​ដោយ​សមាជិក​សហគមន៍​នៅ​ពេល​ក្រោយមក​។

    អានបន្ត
  • អានបន្ត
  • កម្ពុជា៖ ការស្លាប់នៅក្នុងឃុំគួរឲ្យសង្ស័យ គូសបញ្ជាក់នូវតម្រូវការចាំបាច់ឲ្យមាន ការការពារសិទ្ធិរបស់ជនជាប់ចោទ

    កម្ពុជា៖ ការស្លាប់នៅក្នុងឃុំគួរឲ្យសង្ស័យ គូសបញ្ជាក់នូវតម្រូវការចាំបាច់ឲ្យមាន ការការពារសិទ្ធិរបស់ជនជាប់ចោទ

    នា​ថ្ងៃ​ទី​២១​សីហា​២០០៧ នៅ​ម៉ោង​៦​ព្រឹក​អ្នក​ជំនួញ​ដែល​មាន​ទ្រព្យ​ស្តុក​ស្តម្ភ​និង​មាន​ទំនាក់​ទំនង​ល្អ​ក្នុង​សង្គម​ម្នាក់​ឈ្មោះ​អោម ឆាយ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​សង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន​ត្រូវ​បាន​គេ​រក​ឃើញ​ដេក​ស្លាប់​ផ្ងា​ពោះ​ខាង​ក្រោម​រាន​ហាល​នៃ​ការិយាល័យ​នាយក​ដ្ឋាន​ប្រឆាំង​គ្រឿង​ញៀន​ក្នុង​ទី​ក្រុង​ភ្នំពេញ​។ ប៉ូលីស​បាន​ឲ្យ​ដឹង​ភ្លាមៗ​ថា ជន​ជាប់​ចោទ​បាន​ធ្វើ​អត្តឃាត​ដោយ​លោត​ចុះ​តាម​បង្អួច​ជាន់​ទីមួយ​ នៅ​ពេល​គាត់​ចូល​បង្គន់​។

    អានបន្ត
  • អានបន្ត
  • អានបន្ត
  • អានបន្ត
  • អានបន្ត
  • កម្ពុជា​៖ វិធានការ​កាន់តែ​មាន​ប្រសិទ្ធិភាព​គឺតម្រូវ​ឲ្យ​បញ្ចប់​នូវ​ទារុណ​កម្ម

    កម្ពុជា​៖ វិធានការ​កាន់តែ​មាន​ប្រសិទ្ធិភាព​គឺតម្រូវ​ឲ្យ​បញ្ចប់​នូវ​ទារុណ​កម្ម

    កម្ពុជា​បាន​យល់​ព្រម​ចំពោះ​សន្ធិ​សញ្ញា​ ប្រឆាំង​នឹង​(CAT) នៅ​ក្នុង​ឆ្នាំ​១៩៩២​។ ច្បាប់​ព្រហ្ម​ទណ្ឌ​របស់​ខ្លួន​ដែល​បាន​អនុម័ត​នៅ​ឆ្នាំ​ជាមួយ​គ្នា​បាន​ដាក់​ឲ្យ​ជាបទ​ល្មើស​នូវ​ការ​ធ្វើ​ទារុណ​កម្ម និង ការ​​ប្រ​ព្រឹត្ត​យ៉ាង​ឃោរ​ឃៅ អ​មនុស្ស​ធម៌ ឬ​បន្ថោក​កិត្តិ​យស​ចំពោះ​ជន​ជាប់​ឃុំ​ឃាំង និង​ដាក់​ទោស​ចំពោះ​ភ្នាក់​ងារ​សាធារណៈ​ឯ​ណា​ដែល​រំលោភ​លើ​សិទ្ធិ​នេះ​ដោយ​ដាក់​ពន្ធធនាគារ​ពី​មួយ​ទៅ​ប្រាំឆ្នាំ​។

    អានបន្ត
  • អានបន្ត
  • អានបន្ត
  • ទិវា​កុមារ​អន្តរជាតិ​ ២០០៧

    ទិវា​កុមារ​អន្តរជាតិ​ ២០០៧

    នៅ​ខែ​កញ្ញា​ ឆ្នាំ​២០០៦​ កុមារីចំនួន​ ១០​នាក់​ អាយុ​ពី​ ១៤​ ទៅ​១៧​ ឆ្នាំ​ ត្រូវ​បាន​បុរស​ម្នាក់​ជា​អ្នក​ភូមិ​ នៅ​ខេត្ត​កំពង់​ចាម​បញ្ចុះ​បញ្ចូល​ឲ្យ​ធ្វើ​ដំណើរ​មក​ភ្នំ​ពេញ ដោយ​សន្យា​ថា​ រក​ការ​ងារ​ឲ្យ​ធ្វើ​ជា​អ្នក​បំរើ​តាម​ផ្ទះ​ ។ បន្ទាប់​ពី​មក​ដល់​ភ្នំពេញ​ កុមារី​ទាំង​នោះ​ត្រូវ​បាន​គេ​នាំ​ទៅ​លក់​នៅ​​ទី​ផ្សារ​មួយ​កន្លែង​ ក្នុង​តំលៃម្នាក់​ៗ​ ៥០.០០០ រៀល​ ។ ជា​សំណាង​ល្អ​ ការ​លក់​ឡាយ​ឡុង​ថោក​ៗ​នេះ​ ត្រូវ​បាន​បុគ្គលិក​ម្នាក់​នៃ​អង្គ​ការ​លីកាដូ​ដែល​បាន​ទទួល​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ម្នាក់​ ឃើញ​ហេតុ​ការណ៍នេះ​ ហើយ​គាត់​បាន​សហការ​ជា​មួយ​បុគ្គលិក​លីកាដូ​ និង​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ដទៃ​ទៀត​ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​ កុមារី​ទាំង​អស់ត្រូវ​បាន​រក​ឃើញ​ និង​បញ្ជូន​ត្រឡប់​ទៅ​ក្រុម​គ្រួសារ​នៅ​តាម​ខេត្ត​វិញ​ ដោយ​សុវត្ថិ​ភាព​ ។​

    អានបន្ត
  • អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo