-
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបង្ហោះគេហទំព័រអ្នកការពារសិទ្ធិមនុស្សថ្មីដែលមានព័ត៌មានសំខាន់ៗដូចជាច្បាប់ជាតិ អន្តរជាតិ និងវេទិកាពិភាក្សាច្បាប់
នៅថ្ងៃសុក្រ ទី១៨ ខែមករា ឆ្នាំ២០១៣ គម្រោងអ្នកការពារសិទ្ធិមនុស្សកម្ពុជារបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) ធ្វើការបង្ហោះគេហទំព័រថ្មីរបស់ខ្លួនគឺ www.sithi.org/hrd ដែលត្រូវបានបង្កើតឡើងធ្វើជាប្រភពព័ត៌មានសំខាន់ៗដើម្បីជួយក្រុមអ្នកការពារសិទ្ធិមនុស្ស មេធាវី និងក្រុមសង្គមស៊ីវិលក្នុងការការពារផ្នែកច្បាប់និងការលើកស្ទួយសិទ្ធិមនុស្ស ជាពិសេសសិទ្ធិដើម្បីទទូលបានសេរីភាពបញ្ចេញមតិ សេរីភាពក្នុងការចូលរួម និងសេរីភាពក្នុងការជួបជុំនៅក្នុងប្រទេសកម្ពុជា។
អានបន្ត -

អ្នកផ្គត់ផ្គត់ផលិតផលដល់ក្រុមហ៊ុន Walmart និង H&M មិនបានមកចូលរួម ក្នុងការសម្របសម្រួល ជាមួយនិយោជិតរោងចក្រ Kingsland
យើងខ្ញុំជាសមាជិកអង្គការសង្គមស៊ីវិលអង្គការគាំទ្រកម្លាំងពលកម្មអន្តរជាតិ និងសហជីព ដែលមានរាយនាមដូចខាងក្រោម សូមធ្វើការបង្ហាញនូវភាពមិនពេញចិត្តយ៉ាងខ្លាំងរបស់យើងខ្ញុំ ទៅលើ ម្ចាស់រោងចក្រ kingland ដែលបានខកខានមិនបានមកចូលរួមក្នុងការសម្របសម្រួល ពាក់ព័ន្ធនឹងការផ្តល់ប្រាក់កំរៃជិត ២០០,០០០ ដុល្លារសហរដ្ឋអាមេរិចដែលរោងចក្រនេះបានជំពាក់កម្មកររោងចក្ររបស់ខ្លួន។
អានបន្ត -
លទ្ធផលវេទិកា នៅខេត្តកំពង់ចាម “កំណែទម្រង់ការបោះឆ្នោត និងលំហរប្រជាធិបតេយ្យនៅកម្ពុជា”
គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) ក្រោមកិច្ចសហការជាមួយបណ្តាអង្គការ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន បានរៀបចំវេទិកាមួយ ស្តីអំពី “កំណែទម្រង់ការបោះឆ្នោត និងលំហរប្រជាធិបតេយ្យនៅកម្ពុជា (FOREDS)” នៅ ខេត្តកំពង់ចាម កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៣ ដោយមានការចូលរួមពីតំណាងគណបក្សនយោបាយ តំណាងគ.ជ.បខេត្ត អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលដែលពាក់ព័ន្ធប្រមាណ ៨២នាក់។
អានបន្ត -
គោរពជូនឯកឧត្តម យ៉ាសេង ឡាវ ឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវប្រចាំនៅកម្ពុជា ទាក់ទិនទៅនឹងការបាត់ខ្លួនសកម្មជនការពារសិទ្ទិមនុស្ស គឺលោក សម្បត្តិ សំភូន
ឯកឧត្តមជាទីគោរព មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) សូមថ្លែងនូវសេចក្តីព្រួយបារម្ភយ៉ាងជ្រាលជ្រៅទាក់ទិនទៅនឹងការបាត់ខ្លួននៃសកម្មជនសិទ្ធិមនុស្សដ៏លេចធ្លោគឈលោក សម្បត្តិ សំភូន (Sambath Samphone) នៅទីក្រុងវៀងចាន់កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១២។ លោក សម្បត្តិ សំភូន ត្រូវបានគេទទូលស្គាល់ចំពោះការងារអប់រំ និងការបណ្តុះបណ្តាលយុវជនដើម្បីលើកស្ទួយការអភិវឌ្ឍន៍ជានិរន្តរភាពក្នុងប្រទេសឡាវ។ លោកគឺជាស្ថាបនិកនៃមណ្ឈមណ្ឌលចូលរួម អភិវឌ្ឍន៍ បណ្តុះបណ្តាល ហើយលោកក៏ទទូលបានពានរង្វាន់ រ៉ាម៉ុន ម៉ាក់សេសេ (Ramon Magsaysay Award) ក្នុងភាពជាអ្នកដឹកនាំសហគមន៍នៅក្នុងឆ្នាំ២០០៥។
អានបន្ត