• ម.ស.ម.កបានចេញសៀវភៅសង្ខបសំរាប់ម្ចាស់ជំនួយ និងបណ្តាអ្នកពាក់ព័ន្ធសី្តអំពីច្បាប់សមាគម និង  អង្គការមិនមែនរដ្ឋាភិបាល និងរិតបណ្តឹងសំរាប់សង្គមស៊ីវិលកម្ពុជា

    ម.ស.ម.កបានចេញសៀវភៅសង្ខបសំរាប់ម្ចាស់ជំនួយ និងបណ្តាអ្នកពាក់ព័ន្ធសី្តអំពីច្បាប់សមាគម និង អង្គការមិនមែនរដ្ឋាភិបាល និងរិតបណ្តឹងសំរាប់សង្គមស៊ីវិលកម្ពុជា

    នៅថ្ងៃនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) ដែលជាអង្គការមិនមែនរដ្ឋាភិបាល មិនប្រកាន់និន្នាការនយោបាយ ឯករាជ្យ ឈានមុខមួយដែលធ្វើការដើម្បីលើកកម្ពស់ និងការពារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ពិសេសសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយនៅកម្ពុជា បានចេញសៀវភៅសង្ខេបមួយដែលមានចំណងជើងថា “សៀវភៅសង្ខេបសំរាប់ ម្ចាស់ជំនួយ បណ្តាអ្នកពាក់ព័ន្ធសី្តអំពីច្បាប់សមាគម និង អង្គការមិនមែនរដ្ឋាភិបាល និងរិតបណ្តឹងសំរាប់សង្គមស៊ីវិលកម្ពុជា” ។

    អានបន្ត
  • ការ​រានដី​ដើម្បី​ដាំ​កៅស៊ូ ទាក់ទង​នឹងសិទ្ធិ​ក្នុងការ​ឈូសឆាយ

    ការ​រានដី​ដើម្បី​ដាំ​កៅស៊ូ ទាក់ទង​នឹងសិទ្ធិ​ក្នុងការ​ឈូសឆាយ

    ទីក្រុងប៉ារីស ទីក្រុងប្រ៊ូស៊ែល រាជធានីភ្នំពេញ នាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១១ របាយការណ៍​របស់​អង្គការ​សហព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិមនុស្ស​ដែលចេញ​ផ្សាយ​នៅថ្ងៃនេះ បាន​សន្និដ្ឋាន​ថា នៅ​ប្រទេស​កម្ពុជា សិទ្ធិ​របស់​ប្រជាជន​ជនជាតិ​ដើមភាគ​តិច​មិនអាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​វិស័យ​កសិ​អាជីកម្ម​នោះ​ទេ​។ របាយ​ការណ៍​នេះ គឺជា​លទ្ធផល​បានមក​ពី​បេសកកម្ម​ស្វែងរក​ការពិត​អន្តរជាតិ​ដែល​បាន​ចងក្រង​ឯកសារ​ស្តីពី​ផលប៉ះពាល់​នៃ​ឧស្សាហកម្ម​ចំការ​កៅស៊ូ ដែល​ធ្វើឡើង​ដោយ​ក្រុមហ៊ុន Socfin-KCD នៅតំបន់​ប៊ូស្រា ក្នុងខេត្ត​មណ្ឌលគីរី ភាគបូព៌ា​នៃ​ប្រទេស​កម្ពុជា។

    អានបន្ត
  • បញ្ឈប់​ការ​បណ្តេញ​ចេញ៖ ការពារ​ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​សំណង់​មិន​រៀបរយ

    បញ្ឈប់​ការ​បណ្តេញ​ចេញ៖ ការពារ​ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​សំណង់​មិន​រៀបរយ

    ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង​១ពាន់លាន​នាក់​រស់នៅ​សំណង់​មិនរៀបរយ​។ ជារឿយ​ៗ រដ្ឋាភិបាល​តែងតែ​បណ្តេញ​ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​សំណង់​មិនរៀបរយ ដែល​ធ្វើឲ្យ​ពួកគេ​រឹតតែ​ធ្លាក់​ក្នុង​សភាព​កាន់តែ​ក្រីក្រ ព្រមទាំង​រស់នៅ​ក្នុង​ស្ថានភាព​កាន់តែ​គ្រោះថ្នាក់​ជាងមុន។ ការបណ្តេញ​ចេញ ជា​រឿយៗ​ត្រូវ​បាន​ធ្វើឡើង​ពី​សំណាក់​នគរបាល និង​ភ្នាក់ងារ​ដ៏ទៃ​ទៀត​ដែល​ប្រើ​កម្លាំង​លើសលុប ។ អត្ថបទ​នេះ​មាន​ឧទាហរណ៍​បញ្ជាក់​ពី​មហន្តរាយ​ដែល​កើតឡើង​ពីការ​បណ្តេញ​ចេញ។ បញ្ហា​នេះ​អំពាវនាវ​ឲ្យ​រដ្ឋា​ភិបាល​ធ្វើការ​ការពារ​សិទ្ធិ​លំនៅ និង​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​សំណង់​មិនរៀបរយ។

    អានបន្ត
  • របាយការណ៍​របស់​អ្នក​រាយការណ៍​ពិសេស​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

    របាយការណ៍​របស់​អ្នក​រាយការណ៍​ពិសេស​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

    ឆ្នាំនេះ​គឺជា​ខួប​លើក​ទី២០ឆ្នាំ នៃ​ការ​បង្កើត​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ១៩៩១ ដែល​ជា​សញ្ញាណ​នៃ​ការ​ឆ្ពោះ​ទៅរក​សន្តិភាព​នៅ​កម្ពុជា។ អាណត្តិ​របស់​អ្នក​រាយការណ៍​ពិសេស​មាន​ប្រភព​មក​ពី​កិច្ច​ព្រមព្រៀង​ទាំងនេះ​។ វាជា​រឿង​គួរឲ្យ​កោត​សរសើរ​ណាស់​ដែល​ប្រទេស​កម្ពុជា​បាន​សម្រេច​គោល​បំណង​ដ៏​សំខាន់​លើវិស័យ​មួយ​ចំនួន។ ទោះ​ជា​យ៉ាងណា​ក៏ដោយ ការ​បំពេញ​កាតព្វកិច្ច​យោងតាម​សន្ធិ​សញ្ញា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ដែលខ្លួន​បានផ្តល់​សច្ចាប័ន​នៅ​មាន​ចម្ងាយ​ឆ្ងាយទៀត។ សហគមន៍​អន្តរជាតិ​គួរតែ​បន្ត​ជួយ​ដល់​កម្ពុជា​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុងការ​កសាង​នីតិរដ្ឋ និង​ស្ថាបនា​ស្ថាប័នរដ្ឋ​ឡើងវិញ។

    អានបន្ត
  • អានបន្ត
  • សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន

    សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន

    សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន "(សេចក្តី​ស្នើ​ច្បាប់)​" ជា​សញ្ញាណ​វិជ្ជមាន​មួយ សំដៅ​ឲ្យ​មាន​ការ​ការពារ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​យ៉ាងមុតមាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា។​អង្គការ​មាត្រា​១៩ សូម​ស្វាគមន៍​ចំពោះ​បំណង​ជាក់​លាក់​ក្នុង​ការ​បង្កើត​ច្បាប់​ដ៏មាន​ប្រសិទ្ធភាព​មួយ​ដែល​មាន​លក្ខណៈ​ប្រៀបធៀប និងស្រប​ទៅ​តាម​និយាម​អន្តរជាតិ​​ជាមួយ​នឹង​ការ​ផ្តល់​ឲ្យ​នូវ​ខ​មួយ​ចំនួន​នៅ​ក្នុង​គំរូ​ច្បាប់​ថ្នាក់​ក្នុង​តំបន់​ដូចជា​៖ តេស្ត​ដែល​គិត​លើ​ផល​ប្រយោជន៍​សាធារណៈ ការ​លាត​ត្រដាង​ព័ត៌មាន​ទោះ​ជា​មិន​មាន​ការស្នើ​សុំ និង​ការការពារ​សាក្សី​ឲ្យរួច​ផុត​ពី "​ទណ្ឌកម្ម​ផ្នែកផ្លូវ​ច្បាប់​រដ្ឋបាល ឬ​ទណ្ឌកម្ម​ដែល​ទាក់​ទង​នឹង​ការងារ"​។

    អានបន្ត
  • របាយ​ការណ៍​ស្តីពី​វេទិកា​បោះឆ្នោត និងលំហ​ប្រជាធិប​តេយ្យ

    របាយ​ការណ៍​ស្តីពី​វេទិកា​បោះឆ្នោត និងលំហ​ប្រជាធិប​តេយ្យ

    របាយ​ការណ៍​នេះបង្ហាញ​នូវព័ត៌មាន ដែល​ទទួល​បានតាម​រយៈ​ការពិគ្រោះ​​យោបល់​ជាមួយ​អ្នក​ពាក់ព័ន្ធ​សំខាន់ៗ​តាមរយៈ​ការប្រមូល​ទិន្នន័យ​នៅក្នុងវេទិ​កា​​ការ​បោះឆ្នោត និង​លំហ​ប្រជាធិបតេយ្យ​៤​លើក​នៅ​ខេត្ត​បាត់ដំបង រតនគិរី តាកែវ និង​​រាជធានី​ភ្នំពេញ​ចាប់ពីថ្ងៃ​ទី២១ ខែ​តុលា ឆ្នាំ​២០១០ ដល់​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១០ និងតាមរយៈ​ការបញ្ចេញ​​ទស្សនៈ​របស់អ្ន​កពាក់ព័ន្ធនៅ​ក្នុងសិក្ខាសាលា​បូកសរុប​នៅ ភ្នំពេញ​កាល​ពីថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០១០ ដែល​ទិន្នន័យ និងព័ត៌​មានទាំង​អស់​នៃគម្រោង​ត្រូវ​បាន​បង្ហាញ​។ របាយ​​ការណ៍នេះ​​ត្រូវបានរៀប​ចំឡើង​ដើម្បីបង្ហាញ​នូវទិដ្ឋ​ភាព​ទូទៅនៃ​បញ្ហា​ចំបង​ៗ ដែល​​បាន​លើក​ឡើង​នៅក្នុង​វេទិកា​ទៅកាន់​រាជរដ្ឋាភិបាល ក្រសួង​មហាផ្ទៃ និង​អ្នកពាក់​ព័ន្ធ​ផ្សេង​ៗ​ទៀត និង​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយចំពោះ​បញ្ហា ដែល​បាន​រកឃើញ។

    អានបន្ត
  • ការធ្វើឲ្យ​ប្រសើរឡើង៖ អនាគត​របស់អ្នក​ជនបទ​ក្នុង​ការ​​​ប្រឈម​មុខ​នឹង​បម្រែ​បម្រួល​អាកាសធាតុ

    ការធ្វើឲ្យ​ប្រសើរឡើង៖ អនាគត​របស់អ្នក​ជនបទ​ក្នុង​ការ​​​ប្រឈម​មុខ​នឹង​បម្រែ​បម្រួល​អាកាសធាតុ

    របាយ​ការណ៍​របស់​អង្គការអភិវឌ្ឍន៍​ធនធាន​មនុស្ស​កម្ពុជា គឺ​ស្តី​​ពី​សុខ​មាល​ភាពរបស់​ប្រជាជន​កម្ពុជា។ របាយ​ការណ៍​នេះ​គឺឯកសារ ដែល​មាន​លក្ខណៈ​ស៊ី​ជម្រៅ និង​ជា​ឯកសារ​វិភាគ​ពី​គោល​នយោបាយ​ជាតិ។ របាយ​ការណ៍​នេះ​នឹង​ផ្តល់​នូវការ​ឆ្លើយ​តប​របស់​កម្ពុជា​ទៅ​នឹង​ការ​វិវត្តន៍​នៃ​បម្រែ​បម្រួល​អាកាស​ធាតុ​នៅ​គ្រប់​កាលៈ​ទេសៈ​ទាំង​អស់ ការ​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​របស់​ប្រជា​ពលរដ្ឋ​នូវ​អ្វី​ ដែល​អាច​ប៉ះ​ពាល់​ដល់អនាគត​ពួក​គេ៕

    អានបន្ត
  • របាយការណ៍​សម្រង់​ទិន្នន័យ​ស្ថិតិ​រួម​គ្នា​របស់​អង្គការ​មិនមែន​រដ្ឋា​ភិបាល​ស្តីពី​ការជួញ​ដូរ  ការ​កេង​ប្រវ័ញ្ច  និង​ការរំ​លោភ​ផ្លូវ​ភេទ​ក្នុង​ប្រទេស​កម្ពុជា 	ឆ្នាំ​២០១០

    របាយការណ៍​សម្រង់​ទិន្នន័យ​ស្ថិតិ​រួម​គ្នា​របស់​អង្គការ​មិនមែន​រដ្ឋា​ភិបាល​ស្តីពី​ការជួញ​ដូរ ការ​កេង​ប្រវ័ញ្ច និង​ការរំ​លោភ​ផ្លូវ​ភេទ​ក្នុង​ប្រទេស​កម្ពុជា ឆ្នាំ​២០១០

    របាយការណ៍​នេះ​ជាលទ្ធផល​នៃការ​ប្រមូល​ទិន្នន័យ​របស់​គម្រោង​ស្ថិតិ​រួមគ្នា​មក​ពី​៣៩​អង្គការ​នានា ហើយ​ធ្វើ​ការ​ប្រៀប​ធៀប​ដោយ​អង្គការ ECPAT Cambodia ចាប់​ពី​ខែ​មករា​ដល់​ខែធ្នូ ឆ្នាំ​២០១០។ របាយការណ៍​នេះ​ពុំមាន​គោល​ដៅ​ក្នុង​ការពិ​ពណ៌នា​អំពី​វិសាល​ភាព​នៃ​ការជួញ​ដូរ ឬ​ក៏​ការ​រំលោភ​ផ្លូវ​ភេទ​​ក្នុង​ប្រទេស​កម្ពុជា​ឡើយ​។ ទោះ​បី​ជា​យ៉ាង​ណា​ក្តី វាជា​ការ​ទាញ​ចំណាប់​អារម្មណ៍​របស់​សាធារណៈ​ជន​​ចំពោះ​ជនរ​ងគ្រោះ និង​និន្នាការ​ជាប្រចាំ ដែល​អាច​ប្រើ​ប្រាស់​ក្នុង​ការ​តស៊ូ​មតិ និង​ការ​កែ​ទម្រង់​គោល​នយោ​បាយ និង​ការ​អនុវត្តន៍។ ជា​លទ្ធផល​របាយការណ៍​ដោយ​មាន​ការ​ចូល​រួម​ពី​អង្គការ​ក្នុង​ឆ្នាំ​២០១០ អង្គការ​បាន​សរុប​ជនរង​គ្រោះ​ពី​ការ​ជួញដូរ​ផ្លូវភេទ​ចំនួន​៣៩​នាក់ និង​៥៣៩​នាក់​ជាជន​រង​គ្រោះ​ខាង​ការរំ​លោភ​សេព​សន្ធវៈ។ លើស​ពីនេះ​ទៀត ជន​រង​គ្រោះ​៤៣នាក់​ទៀត​ ដែល​សង្ស័យ​ថា​ជាប់​ពាក់​ព័ន្ធ​ក្នុង​ជួញដូរ​ផ្លូវ​ភេទ​ត្រូវ​បាន​កំណត់​អត្ត​សញ្ញាណ ប៉ុន្តែ​មិនស្ថិត​ក្នុង​លក្ខណៈ​វិនិច្ឆ័យ​វាយ​​តម្លៃរបស់ ECPAT ពួក​គេ​ក៏ត្រូវ​បាន​បញ្ចូល​ទៅផ្នែក​នៃការ​កេង​ប្រវ័ញ្ច​ផ្លូវភេទ​វិញ​។

    អានបន្ត
  • រហែក​នៅ​មុខ​ថ្នេរ៖ តើកិច្ចសន្យាការងារមានថិរវេលាកំណត់ដែលប្រើប្រាស់ជាទូទៅនៅតែគំរាមកំហែង ដល់កម្មករ និយោជិត និងឧស្សាហកម្មកាត់ដេរខ្មែរដោយរបៀបណា?

    រហែក​នៅ​មុខ​ថ្នេរ៖ តើកិច្ចសន្យាការងារមានថិរវេលាកំណត់ដែលប្រើប្រាស់ជាទូទៅនៅតែគំរាមកំហែង ដល់កម្មករ និយោជិត និងឧស្សាហកម្មកាត់ដេរខ្មែរដោយរបៀបណា?

    រហែក​នៅ​មុខថ្នេរ៖ តើ​កិច្ច​សន្យា​ការងារ​មាន​ថិរវេលា​កំណត់​នៅ​តែ​គំរាម​កំហែង ដល់​កម្មករ និយោជិត និង​ឧស្សាហ​កម្មកាត់​ដេរខ្មែរ​ដោយ​របៀប​ណា? វា​ចង្អុល​បង្ហាញ​ពីការ​ប្រើ​ប្រាស់​កិច្ច​សន្យា​មាន​ថិរវេលា​កំណត់​ជារឿយ​ៗ​នាំ​ឲ្យ​មាន​ការបំពាន​ដល់មូល​ដ្ឋាន​សិទិ្ធ​តាម​ច្បាប់​ការងារ​នៅ​ក្នុង​នោះ​រួម​មាន៖ សិទ្ធិ​សម្រាក​មាតុភាព ការ​សម្រាក​ដោយ​មាន​ប្រាក់​បៀវត្សរ៍​ និង​សេរី​ភាព​បង្កើត​សហជីព និង​បង្ហាញ​ពីការ​បដិសេធន៍​ ដែល​កម្មករ​ត្រូវទទួល​បាន​សិទ្ធិ​ផ្សេងៗ​ដូចជា៖ ការ​ទទួល​បាន​ប្រាក់​រង្វាន់​អតីត​ភាព​ការងារ និង​ការបង្ខំ​ឲ្យកម្មករ​ធ្វើ​ការងារ​បន្ថែម​ម៉ោង​ជាដើម ។

    អានបន្ត
  • សេចក្តី​ព្រាង​ច្បាប់​ស្តីអំពី​សមា​គម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល៖ យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់លើក​ទីបី

    សេចក្តី​ព្រាង​ច្បាប់​ស្តីអំពី​សមា​គម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល៖ យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់លើក​ទីបី

    យោបល់​នៃការ​ពិភាក្សា​លើអត្ថបទ​សង្ខេប​របស់​អង្គការ​លីកាដូ​ស្តីពី​សេចក្តី​ព្រាង​ច្បាប់​លើក​ទី​មួយ និង​លើក​ទី​ពីរ​នៅ​តែមាន​ភាព​ទាក់​ទង​គ្នា​។ ដូច​សេចក្តី​ព្រាង​ច្បាប់​លើក​ទីពីរ​ដែរ ការ​ផ្លាស់​ប្តូរ​លើ​សេចក្តី​ព្រាង​ច្បាប់​លើក​ទី​បី​ត្រូវ​ធ្វើ​ឲ្យ​បាន​ល្អ​ស្ទើរ​តែ​ទាំងស្រុង​។ ទោះ​បី​ជាយ៉ាង​ណា សេចក្តី​ព្រាង​ច្បាប់​លើក​ទី​បី​មា​នការកត់​សម្គាល់​មួយ​ល្អ​គឺ​បាន​លើក​ឡើង​នូវសិទ្ធិ​ស្នើ​តវ៉ា​លើ​ការ​ច្រាន​ចោល​នៃការចុះ​ឈ្មោះ។ លើស​ពី​ការ​ស្វាគមន៍​នេះ​គឺ​នៅ​តែ​មាន​បញ្ហា​ថា ការ​មិន​កំណត់​ថិរវេលា​ច្បាស់​លាស់ និង​បទដ្ឋាន​នៃ ពិនិត្យ​បណ្តឹង ប៉ុន្តែ​វាជា​ការឆ្លុះ​បញ្ចាំង​សំខាន់​មួយដែរ ដែលការ​កិច្ចខិត​ខំប្រឹង​ប្រែង​តស៊ូ​មតិ​ទទួល​បាន​លទ្ធ​ផល​ខ្លះ៕

    អានបន្ត
  • ការធ្វើ​របាយការណ៍​សំយោគ​លើកទី​២៦​នៃអង្គការ​ពលកម្ម​អន្តរជាតិ​ស្តីពី​លក្ខខណ្ឌ​ការងារ​របស់​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ​កម្ពុជា

    ការធ្វើ​របាយការណ៍​សំយោគ​លើកទី​២៦​នៃអង្គការ​ពលកម្ម​អន្តរជាតិ​ស្តីពី​លក្ខខណ្ឌ​ការងារ​របស់​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ​កម្ពុជា

    នៅថ្ងៃ​ទី២៩ ខែកក្កដា ឆ្នាំ២០១១ គម្រោង​គណ​កម្មការ​ប្រឹក្សាយោ​បល់ (PAC) នៃ​អង្គការ​ពលកម្ម​អន្តរជាតិ​សម្រាប់​ធើ្វឲ្យ​ប្រសើរឡើង​ក្នុងវិស័យកាត់​ដេរកម្ពុជា​បានជួប​ប្រជុំគ្នា​ក្នុងទី​ក្រុងភ្នំពេញ​ដើម្បី​ពិនិត្យ​​មើល​ឡើងវិញ និង​បញ្ចេញ​របាយការណ៍​សំយោគ​នៃអង្គការ​ពលកម្មអន្តរ​ជាតិលើក​ទី២៦ស្តី​ពី​លក្ខខណ្ឌ​ការងារ​ក្នុងឧស្សាហ​កម្មកាត់ដេរ​របស់កម្ពុជា។ PAC មាន​សមាស​ភាព​តំណាង​មក​ពី​ខាង​រាជ​រដ្ឋាភិបាល​កម្ពុជា សមាគម​និយោជក​រោងចក្រវាយ​នភ័ណ្ឌកាត់​ដេរកម្ពុជា និង​សហជីព​កម្មករ។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo