• អានបន្ត
  • សេចក្តី​អំពា​វនាវសុំ​ឲ្យ​អន្តរជាតិ​ជួយ​គាំទ្រ​នយោជិត​ណាហ្គា​វើល​ក្នុង​ប្រទេស​កម្ពុជា

    សេចក្តី​អំពា​វនាវសុំ​ឲ្យ​អន្តរជាតិ​ជួយ​គាំទ្រ​នយោជិត​ណាហ្គា​វើល​ក្នុង​ប្រទេស​កម្ពុជា

    សកម្មភា​ពប្រឆាំង​នឹងសហ​ជីព និង​ការបំបែក​សហជីព​នៅ​កាស៊ីណូ​ណាហ្គា​វើល​គឺជា​ការ​ដើរ​ថយ​ក្រោយ​ ខណៈដែល​និយោ​ជិតក្នុង​វិស័យ​នេះនាំគ្នា​ធ្វើកូដ​កម្ម​ដើម្បី​ឲ្យថៅ​កែទទួល​ស្គាល់​នូវ​សហជីព​របស់​ពួកគេ​។ ទង្វើ​របស់កា​ស៊ីណូណាហ្គា​វើល​បានបំពាន​បទ​ប្បញ្ញតិ្ត​នៃច្បាប់​ស្តីពី​ការងារ​របស់​កម្ពុជា​ដោយ​គេពុំ​អនុវត្ត​តាមការច្បាប់​ការងារ ដើម្បី​ធ្វើជា​មូលដ្ឋាន​នៃទំនាក់​ទំនង​របស់​ខ្លួន​ជាមួយ​នឹង​សហជីព។

    អានបន្ត
  • កម្ពុជា​៖ ការគោរព​សិទ្ធិ​របស់ជន​សង្ស័យ​នឹង​ត្រូវបាន​ការពារ​សាកសព​នៅ​ក្នុង​ការ​ឃុំ​ឃាំង

    កម្ពុជា​៖ ការគោរព​សិទ្ធិ​របស់ជន​សង្ស័យ​នឹង​ត្រូវបាន​ការពារ​សាកសព​នៅ​ក្នុង​ការ​ឃុំ​ឃាំង

    ជន​សង្ស័យ​៥នាក់​នៅ​ក្នុងការ​ឃុំឃាំងរបស់​នគរបាល​ត្រូវបាន​ឲ្យ​ដឹង​ថា បាន​ស្លាប់​នៅក្នុង​កន្លែង​ឃុំ​ឃាំង​ក្នុង​ទីកន្លែង​ផ្សេងៗ​គ្នា​ក្នុងប្រទេស​កម្ពុជា​នា៥ខែដំបូង​នៅឆ្នាំ​នេះ។ ពួកគេ​បាន​និយាយ​ថា ត្រូវបាន​ទទួល​រង​ការធ្វើ​ទារុណ​កម្ម ឬ​បណ្តាលមក​ពីជំងឺ​យារ​យី។ ទោះបីជា​យ៉ាងណា​ក៍​ដោយ នគរបាល​បាន​ឆ្លើយ​បដិសេធ​ថា មាន​វេជ្ជបញ្ជា​ជា​ភស្តុតាង​ជនសង្ស័យ​បាន​ធ្វើអត្ត​ឃាត។ យោង​តាម​វេជ្ជ​​បញ្ជា​គ្រូពេទ្យ ដែលអាជ្ញាធរ​បាន​អញ្ជើញ​មក​ធ្វើកោសល្យ​វិច័យ​លើសាកសព​នោះ​ស្ថិត​នៅក្រោម​សំពាធ​របស់​ពូក​គេ ហើយ​ការរក​ឃើញ​របស់​ពូក​គេក៍មិន​ខុស​គ្នា​ពីទស្សនៈ​របស់នគរបាល​ប៉ុន្មាន​ដែរ។ ក្រៅ​ពី​ការ​សង្ស័យ ដែល​ថា​បណ្តាល​មកពីការ​ធ្វើទារុណ​កម្ម ឬ​មក​ពីជំងឺ​យារយី អាជ្ញាធរ​បាន​ធ្វើការ​បដិសេធ​អំពី​ការស៊ើប​អង្កេត​ដោយ​ឯករាជ្យ​លើករណី ដែលបាន​បណ្តាល​ឲ្យស្លាប់​នោះផ​ងដែរ។

    អានបន្ត
  • អានបន្ត
  • សេចក្តី​ថ្លែងការណ៍​អំពី​ការ​ព្រួយបារម្ភ​របស់​សង្គម​ស៊ីវិល​អំពីឯករាជ្យ​ភាព​​របស់សាលា​ដំបូង​ក្រុង​ភ្នំពេញ

    សេចក្តី​ថ្លែងការណ៍​អំពី​ការ​ព្រួយបារម្ភ​របស់​សង្គម​ស៊ីវិល​អំពីឯករាជ្យ​ភាព​​របស់សាលា​ដំបូង​ក្រុង​ភ្នំពេញ

    គណ​កម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគមការពារ​សិទ្ធិមនុស្ស​កម្ពុជា ដែល​រួមមាន​អង្គការ​សមាគម ក្រៅ​រដ្ឋាភិបាល​ចំនូន​២១​ជាសមាជិក​សូមសម្ដែង​នូវសេចក្តី​ព្រួយ​បារម្ភជា​ខ្លាំង​ទៅ​លើ​ករណី​រឿង​ក្តី​ពី​បទ “បរិហារ​កេរ្តិ៍” ដោយ​បានទទួល​ដំណឹង​ថា តុលាការ​ក្រុងភ្នំពេញ​បានបដិសេធ​នឹង​លោក​ស្រី មួរ សុខហួរ ជា​សមាជិកភាព​នៃ​សមាជិក ​សម រង្ស៊ី កាល​ពីថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០០៩។ យោង​តាម​របាយ​ការណ៍​នៃ​ដំណើរ​ការ​កាត់ក្តី​របស់​តុលាការ​កាល​ពីព្រឹក​មិញ ដោយ​សារ​តែការ​ធ្វើ​សុន្ទរកថា​របស់​នាយក​រដ្ឋមន្ត្រី​ថា "ស្ត្រី​ជើង​ខ្លាំង​ម្នាក់” នាខែ​មេសាឆ្នាំ​នេះ CHRAC បាន​កត់​សម្គាល់​ឃើញថា ព្រះ​រាជ​​អាជ្ញា​បានសម្រេច​ធ្វើការចោទ​ប្រកាន់លោក​ស្រី មួរ សុខហួរ ពីបទ​បរិហារ​កេរ្តិ៍ បន្ទាប់​ពី​ការ​ធ្វើ​សន្និ​សីទសារ​ព័ត៌មាន ដែលរៀប​ចំ​នៅឯ​ការិយាល័យ​គណបក្ស​របស់​លោកស្រី។

    អានបន្ត
  • ប្រធាន​ទទួល​បន្ទុក​សិទ្ធិមនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​ស្វាគមន៍​ចំពោះ​ជំហាន​ដ៍​សំខាន់​ឆ្ពោះ​ទៅរក​ការបង្កើត​គណ​កម្មការ​អាស៊ា​ន​ស្តីពី​សិទ្ធិម​នុស្ស

    ប្រធាន​ទទួល​បន្ទុក​សិទ្ធិមនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​ស្វាគមន៍​ចំពោះ​ជំហាន​ដ៍​សំខាន់​ឆ្ពោះ​ទៅរក​ការបង្កើត​គណ​កម្មការ​អាស៊ា​ន​ស្តីពី​សិទ្ធិម​នុស្ស

    នៅ​ថ្ងៃ​ពុធ ប្រធាន​ឧត្តមស្នង​ការសិទ្ធិ​មនុស្សរ​បស់អង្គ​ការសហ​ប្រជាជាតិ​អ្នក​ស្រី ណាវី ភីឡេ(Navi Pillay) បាន​ស្វាគមន៍​ការឯកភាព​គ្នារបស់​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​អំពីលក្ខ​ខណ្ឌ​នៃ​ការ​បង្កើត​នូវ​គណ​កម្មាការអន្តរ​រដ្ឋាភិបាល​អាស៊ាន​ស្តីពីសិទ្ធិ​មនុស្ស ហើយ​ជាអ្វី ដែល​អ្នកស្រី​បាន​មាន​ប្រសាសន៍​ថា “ជា​ជំហានដ៍​សំខាន់​សម្រាប់ការ​ឆ្ពោះ​ទៅមុខ” នៅ​ក្នុងការបង្កើត​ការស្នូល​ដ៍រឹង​មាំ​សម្រាប់​ការ​ការពារ និង​លើកកម្ពស់​សិទ្ធិ​មនុស្សនៅ​ក្នុងតំបន់អា​ស៊ាននេះ។

    អានបន្ត
  • សេចក្តី​ថ្លែងការណ៍​របស់​ក្រុមអ្នក​តស៊ូ​មតិវាយ​ប្រហារ​លើ​លោក ហ៊ុន សែន

    សេចក្តី​ថ្លែងការណ៍​របស់​ក្រុមអ្នក​តស៊ូ​មតិវាយ​ប្រហារ​លើ​លោក ហ៊ុន សែន

    ក្រុម​អ្នក​តស៊ូម​តិបាន​កត់សម្គាល់​អំពីចំ​នួននៃ​ការប៉ះទង្គិច​យ៉ាង​ច្រើនថ្មីៗ​លើ​អ្នក​កាសែត មេ​ធាវី អ្នក​តស៊ូ​មតិ និង​តំណាងរាស្រ្ត​កាលពី​ឆ្នាំ​មុន ដែល​បានរឹត​​ត្បិតយ៉ាង​ខ្លាំងក្លា​លើពីសេ​រីភាពខាង​សារព័ត៌​មាន និង​សេរី​ភាពនយោបាយ​ក្នុងប្រទេស​កម្ពុជា។

    អានបន្ត
  • ការិយា​ល័យ​ឧត្តម​ស្នង​ការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ បាន​សំ​ដែង​ការ​សោក​ស្តាយ​ចំពោះ​ការ​បណ្តេញ​ចេញ​​នៃ​សហគមន៍​"​ក្រុម​៧៨"​

    ការិយា​ល័យ​ឧត្តម​ស្នង​ការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ បាន​សំ​ដែង​ការ​សោក​ស្តាយ​ចំពោះ​ការ​បណ្តេញ​ចេញ​​នៃ​សហគមន៍​"​ក្រុម​៧៨"​

    យើង​ខ្ញុំ​មាន​ការ​សោក​ស្តាយ​ជា​ខ្លាំង​ ដោយ​សារ​ប្រជា​ពលរដ្ឋ​នៃ​ក្រុម​៧៨​ ត្រូវ​បាន​គេ​ឲ្យ​ចាក​ចេញ​ពី​លំនៅ​ដ្ឋាន​របស់​ខ្លួន​ មុន​ការ​ស្នើ​សុំ​សិទ្ធិ​កម្ម​សិទ្ធិ​លើ​ដី​ធ្លី​របស់​គាត់​ត្រូវ​បាន​សំរេច​ដោយ​យន្ត​ការ​រដ្ឋបាល​ ឬ​​​ប្រព័ន្ធ​យុត្តិ​ធម៌​ពាក់​ព័ន្ធ​ ។​ ការ​ឲ្យ​ចាក​ចេញ​នេះ​ ជា​សញ្ញា​មួយ​ប្រាប់​ទៅ​សហគមន៍​ដទៃ​ទៀត​ ដែល​មាន​ការ​ស្នើ​សុំ​ដូច​គ្នា​នេះ​ថា​ បើ​ទោះ​ជា​ពួក​គេ​មាន​សិទ្ធិ​តាម​ផ្លូវ​ច្បាប់​ហើយ​ក្តី​ ក៍​ផល​ប្រយោជន៍​នៃ​ការ​អភិវឌ្ឍន៍​ យក​ប្រៀប​លើ​នីតិ​វិធី​ត្រឹម​ត្រូវ​ និង​ច្បាប់​ភូមិ​បាល​ដែរ​ ។​

    អានបន្ត
  • អានបន្ត
  • អានបន្ត
  • អ្នក​ប្រជាធិបតេយ្យ​នៃសហភាព​អឺរ៉ុប សិទ្ធិមនុស្ស​ក្នុងប្រទេស​កម្ពុជា

    អ្នក​ប្រជាធិបតេយ្យ​នៃសហភាព​អឺរ៉ុប សិទ្ធិមនុស្ស​ក្នុងប្រទេស​កម្ពុជា

    ថ្ងៃ​នេះ សម្ព័ន្ធភាព​នៃអ្នក​កាន់​លទ្ធិប្រជាធិ​បតេយ្យ និង​សេរីនៅ​អឺរ៉ុប(ALDE) មាន​កិច្ចពិភាក្សា​មួយទៅ​កាន់គណ​កម្មាការ និង​ក្រុមប្រឹក្សា​អឺរ៉ុប​ពីសកម្មភាពរ​បស់ប្រជាពលរដ្ឋ ដែល​ប្រកាន់គណ​បក្ស​ប្រឆាំង អ្នក​កាសែត និង​ក្រុមអ្នក​ច្បាប់ ដែល​កំពុងប្រឈម​មុខនឹង​ការចោទ​ប្រកាន់​ដ៍ធ្ងន់​ធ្ងរអំពី​ការបរិហារ​កេរ្តិ៍​ពីសំណាក់​អាជ្ញាធ​រមានសមត្ថកិច្ច​នៃរដ្ឋាភិបាល។

    អានបន្ត
  • រដ្ឋាភិបាល​របស់​ប្រទេស​កម្ពុជា​ត្រូវតែ​ធ្វើអន្តរាគមន៍​បញ្ឈប់​ការបណ្តេញ​ចេញ

    រដ្ឋាភិបាល​របស់​ប្រទេស​កម្ពុជា​ត្រូវតែ​ធ្វើអន្តរាគមន៍​បញ្ឈប់​ការបណ្តេញ​ចេញ

    អង្គការ​លើកលែង​ទោសអន្តរ​ជាតិបាន​និយាយថា រដ្ឋាភិបាល​កម្ពុជា​គួរតែ​ចាត់វិធាន​ការជា​បន្ទាន់​ឲ្យ​បាន​មុន​ថ្ងៃទី​១៧ ខែ​កក្កដា ដើម្បី​បញ្ឈប់ការ​បណ្តេញ​ចេញនៃ​គ្រួសារក្រី​ក្រប្រមាណ​៦០ ដែល​កំពុង​រស់​នៅ​តំបន់​ក្រុម​៧៨។ យោង​តាមរបាយ​ការណ៍ថ្មីៗ​បានឲ្យ​ដឹង​ថា អាជ្ញាធរ​ក្នុង​រាជធានី​ភ្នំពេញ​បាន​រៀប​ចំ​កម្លាំង​នគរបាល និង​មន្រ្តីយោធា​ប្រមាណ​៧០០​នាក់​ដើម្បីធ្វើការ​បណ្តេញប្រជា​ពលរដ្ឋ។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo