• កម្ពុជា៖ ការចោទប្រកាន់ លើសកម្មជនសិទ្ធិមនុស្ស គេគួរតែបោះបង់ចោល

    កម្ពុជា៖ ការចោទប្រកាន់ លើសកម្មជនសិទ្ធិមនុស្ស គេគួរតែបោះបង់ចោល

    លោក Sidney Jones ជា​នាយក​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស នៅ​អាស៊ី​បាន​មាន​ប្រសាសន៍​ថា "កាល​ពី​ខែ​មុន ដោយ​ផ្អែក​លើ​មូល​ដ្ឋាន​នៃ​ការ​ស៊ើប​អង្កេត​រយៈ​ពេល​ប្រាំ​មួយ​សប្តាហ៍​ចំពោះ​ករណី​នេះ យើង​បាន​និយាយ​ថា ការ​ចោទ​ប្រកាន់​នា​នា គេ​គួរ​តែ​លុប​បំបាត់​ចោល។ ក្នុង​ពេល​ឥឡូវ​នេះ យើង​កំពុង​ស្នើ​សុំ​អគ្គ​ព្រះ​រាជ​អាជ្ញា ឲ្យ​ច្រាន​ចោល​នូវ​បទ​ចោទ​ប្រកាន់​ទាំង​នោះ ដោយ​ផ្អែក​លើ​មូលដ្ឋាន​ទាំ​ង​ខ្វះ​ភស្តុតាង និង​ភាព​មិន​ប្រក្រតី​នៃ​នីតិ​វិធី​ច្បាប់”។

    អានបន្ត
  • និទណ្ឌភាពនៅកម្ពុជា៖ វិធីដែលអ្នករំលោភសិទ្ធិមនុស្ស គេចផុតពីការកាត់ទោសរកយុត្តិធម៌

    និទណ្ឌភាពនៅកម្ពុជា៖ វិធីដែលអ្នករំលោភសិទ្ធិមនុស្ស គេចផុតពីការកាត់ទោសរកយុត្តិធម៌

    នៅ​ក្នុង​របាយ​ការណ៍ ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ បាន​ឲ្យ​ដឹង​ថា អង្គ​ការ​សិទ្ធិ​មនុស្ស​ចំនួន​បី បាន​ជម្រុញ​រាជ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បញ្ចប់​នូវ​និទណ្ឌ​ភាព ចំពោះ​អ្នក​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ អង្គការ​កម្ពុជា​ចំនួន​ពីរ គឺ​អង្គការ​អាដហុក និង​លីកាដូ បាន​ចូល​រួម​ជាមួយ​នឹង​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​មួយ គឺ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ដើម្បី​ចុះ​ជា​ឯក​សារ ចំពោះ​ភាព​បរាជ័យ​របស់​រដ្ឋាភិបាល​គ្រប់​ជាន់​ថ្នាក់ ដែល​មិន​បាន​កាត់​ទោស​​ដល់​​អាជ្ញាធ​រ​ទាំង​ផ្នែក​ស៊ីវិល និង​យោធា ពី​បទឃាត​កម្ម និង​ទារុណ​កម្ម។

    អានបន្ត
  • កម្ពុជា៖ សូមច្រានចោលបទចោទប្រកាន់ លើអ្នកការពារសិទ្ធិមនុស្ស

    កម្ពុជា៖ សូមច្រានចោលបទចោទប្រកាន់ លើអ្នកការពារសិទ្ធិមនុស្ស

    នៅ​ក្នុង​របាយ​ការណ៍​ថ្មី​មួយ ដែល​ចេញ​នៅ​ក្នុង​ថ្ងៃ​នេះ​បាន​ឲ្យ​ដឹង​ថា អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស អំពាវ​នាវ​ឲ្យ​បដិសេធន៍​ចោល​នូវ​បទ​ចោទ​ប្រកាន់​ផ្នែក​ព្រហ្មទណ្ឌ ដែល​កំពុង​នៅ​មាន​អត្ថិ​ភាព ប្រឆាំង​នឹង​បុគ្គលិក​ពី​ររូប​របស់​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា(លីកាដូ)។ រដ្ឋា​ភិបាល​​កម្ពុជា ត្រូវ​តែ​សម្រេច​​ចិត្ត​នៅ​ក្នុង​ប៉ុន្មាន​សប្តាហ៍​នេះ ថា​តើ​ត្រូវ​ដំណើរ​ការ​កាត់​ទោស​ចំពោះ​បុគ្គលិក​ទាំង​ពីរ​រូប ដែល​អាច​ប្រឈម​មុ​ខ​នឹង​ការ​ជាប់​ពន្ធនា​គារ​រយៈ​ពេល​១០​ឆ្នាំ ប្រសិន​បើ​គេ​កាត់​ទោស​ពួក​គេ​នោះ ឬ​យ៉ាង​ណា។

    អានបន្ត
  • ប្រទេសម្ចាស់ជំនួយ គួរតែដាក់សម្ពាធលើកម្ពុជា ឲ្យធ្វើការប្តេជ្ញាគោរពសិទ្ធិមនុស្ស

    ប្រទេសម្ចាស់ជំនួយ គួរតែដាក់សម្ពាធលើកម្ពុជា ឲ្យធ្វើការប្តេជ្ញាគោរពសិទ្ធិមនុស្ស

    ខណៈ​ដែល​ប្រទេស​ម្ចាស់​ជំនួយ​អន្តរ​ជាតិ​របស់​កម្ពុជា បាន​រៀប​ចំ​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ទី​ក្រុង​តូក្យូ កាល​ពី​ថ្ងៃ​ទី​២៥ ̶ ២៦ ជា​លើក​ដំបូង​ចាប់​តាំង​ពី​រដ្ឋ​ប្រហា​រនា​ខែ​កក្កដា១​៩៩៧​មក អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស បាន​អំពាវ​នាវ​ដល់​អ្នក​ចូល​រួម ឲ្យ​ភ្ជាប់​នូវ​លក្ខ​ខណ្ឌ​សិទ្ធិ​មនុស្ស ជា​មួយ​នឹង​ការ​ប្តេជ្ញា​ចិត្ត​ណា​មួយ​នៃ​ជំនួយ​មិន​មែន​មនុស្ស​ធម៌ ដល់​រដ្ឋា​ភិបាល​កម្ពុជា​។ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​នឹង​ទៅ​ចូល​រួម​ប្រជុំ​ជា​មួយ​ប្រទេស​ម្ចាស់​ជំនួយ ដែល​ធនាគារ​ពិភព​លោក​បាន​កោះ​ហៅ តាម​ការ​អញ្ជើញ​របស់​ប្រទេស​ជប៉ុន។

    អានបន្ត
  • អង្គការឃ្លាំមើលសិទ្ធិមនុស្សកម្ពុជា ប្រកាសថ្កោលទោស ចំពោះឃាតកម្មលើសកម្មជនសិទ្ធិមនុស្សកម្ពុជា

    អង្គការឃ្លាំមើលសិទ្ធិមនុស្សកម្ពុជា ប្រកាសថ្កោលទោស ចំពោះឃាតកម្មលើសកម្មជនសិទ្ធិមនុស្សកម្ពុជា

    នៅ​ក្នុង​ថ្ងៃ​នេះ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស បាន​ប្រកាស​ថ្កោល​ទោស​ចំពោះ​ករណី​ឃាតកម្ម​លើ​សកម្មជន​សិទ្ធិ​មនុស្ស​កម្ពុជា​នៅ​ខេត្ត​កណ្តាល នា​ថ្ងៃ​ទី១៩​ធ្នូ និង​អំពាវ​នាវ​ឲ្យ​ប្រញាប់​ធ្វើ​ការ​ស៊ើប​អង្កេត ចាប់​ខ្លួន និង​កាត់​ទោស​ចំពោះ ជន​ប្រព្រឹត្ត​បទ​ឃាត​កម្ម​នោះ។

    អានបន្ត
  • អានបន្ត
  • កម្ពុជា៖ សកម្មជនគណបក្សប្រឆាំង ផ្តោតអារម្មណ៍លើការផ្ចាញ់តប ក្រោយពេលបោះឆ្នោត

    កម្ពុជា៖ សកម្មជនគណបក្សប្រឆាំង ផ្តោតអារម្មណ៍លើការផ្ចាញ់តប ក្រោយពេលបោះឆ្នោត

    អង្គកា​រឃ្លាំ​មើល​សិទ្ធិ​មនុស្ស បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ នៅ​ថ្ងៃ​នេះ​ថា ការ​ថយ​ចុះ​នៃ​អំពើ​ហិង្សា ក្រោយ​ពេល​បោះ​ឆ្នោត នៅ​ក្នុង​ប្រទេស​កម្ពុជា បន្ទាប់​ពី​ការ​អំពាវ​នាវ​ជា​លើក​ទី​ពីរ របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​បង្ហាញ​ឲ្យ​ឃើញ​ថា មេ​ដឹក​នាំ​កម្ពុជា​ពិត​ជា​មាន​អំណាច ដើម្បី​បិទ​និង​បើក​អំពើ​ហិង្សា​បែប​នេះ​តាម​ចិត្ត​មែន។ ប៉ុន្តែ​អង្គការ​នេះ​បាន​បន្ថែម​ទៀត​ថា​ការ​ភ័យ​ខ្លាច ដោយ​សារ​ការ​វាយ​ប្រហារ និង​ការ​គម្រាម​កំហែង​នៅ​ក្រោយ​ពេល​បោះ​ឆ្នោត​ថ្មីៗ​នេះ បាន​កើត​ឡើង​រួច​ទៅ​ហើយ ដោយ​ធ្វើ​ឲ្យ​ប្រជាពល​រដ្ឋ​នៅ​ក្នុង និង​ក្រៅ​ទី​ក្រុង​ភ្នំពេញ លែង​ទុក​ចិត្ត​ចំពោះ​ការ​បញ្ចេញ​នូវ​ភាព​ខ្វែង​គំនិត ឫ​ការ​គាំ​ទ្រស្ថាប័ន​ដែល​ប្រឆាំង​រដ្ឋាភិបាល។ អង្គការ​បាន​អំពាវ​នាវ​ដល់​សហគមន៍​អន្តរ​ជាតិ ឲ្យ​ដាក់​សម្ពាធ​លើ​លោក​ហ៊ុន សែន ដើម្បី​ឲ្យ​ដក​ហូត​អាវុធ និង​ដាក់​ទោស​លើ​ជន​ដៃ​ដល់ ដែល​ប្រព្រឹត្ត​នូវ​ឧប្បត្តិ​ហេតុ​វាយ​ប្រហារ លើ​សមាជិក​គណបក្ស​ប្រឆាំង ប្រយោជន៍​ដើម្បី​ប្រជាជន​កម្ពុជា​អាច​ប្រើ​ប្រាស់​សិទ្ធិ​របស់​ពួក​គេ ក្នុង​ការ​បញ្ចេញ​មតិ បង្កើត​សមាគម និង​ជួប​ប្រជុំ​គ្នា​ដោយ​សេរី។

    អានបន្ត
  • អានបន្ត
  • អានបន្ត
  • អានបន្ត
  • អានបន្ត
  • កម្ពុជា៖ គេគួរតែផ្តោតអារម្មណ៍លើសិទ្ធិ មិនមែនលើការបោះឆ្នោតទេ

    កម្ពុជា៖ គេគួរតែផ្តោតអារម្មណ៍លើសិទ្ធិ មិនមែនលើការបោះឆ្នោតទេ

    (ញូវ យ៉ក) នៅ​ក្នុង​របាយ​ការណ៍​មួយ ដែល​មាន​ចំណង​ជើង​ថា “កម្ពុ​ជា៖ ក្រោយ​ពី​រដ្ឋ​ប្រហារ​” អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​/​អា​ស៊ី អំពាវ​នាវ​ដល់​សហគមន៍​អន្តរជាតិ ឲ្យ​ធានា​ថា មុន​ពេល​បោះ​ឆ្នោត ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ក្នុង​ប្រទេស​កម្ពុជា សមាជិក​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​ថៃ​ឥឡូវ​នេះ​ច្បាស់​មាន​អារម្មណ៍​ថា ខ្លួ​នមាន​សុវត្ថិ​ភាព ដើម្បី​វិល​ត្រឡប់​មក​វិញ និ​ងថា សមាជិក​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ទី​មួយ​ហ៊ុន សែន ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស នៅ​អំឡុង​ពេល និង​ក្រោយ​ពេល​រដ្ឋ​ប្រហារ​៥ ̶ ៦​កក្ក​ដា នឹង​ត្រូវ​គេ​នាំ​មក​កាត់​ទោស។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo