• របាយ​ការណ៍​រួម​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​ធ្វើ​ទារុណ​កម្ម និង​អំពើ​​ឃោរ​ឃៅ​ផ្សេងៗ​ដូច​ជាអំពើ​អមនុស្ស​ធម៌​ កា​រធ្វើ​ទុក្ខរូប​រាង​កាយ ឬ​ការ​ដាក់ទោស​នៅ​ក្នុង​ប្រទេស​កម្ពុជា

    របាយ​ការណ៍​រួម​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​ធ្វើ​ទារុណ​កម្ម និង​អំពើ​​ឃោរ​ឃៅ​ផ្សេងៗ​ដូច​ជាអំពើ​អមនុស្ស​ធម៌​ កា​រធ្វើ​ទុក្ខរូប​រាង​កាយ ឬ​ការ​ដាក់ទោស​នៅ​ក្នុង​ប្រទេស​កម្ពុជា

    បន្ទាប់​​ពីរបាយ​​ការណ៍​​ដំបូង​​បាន​ចេញ​​នៅ​ក្នុង​ឆ្នាំ​២០០២​​ ហើយ​​រដ្ឋាភិបាល​​កម្ពុជា​​​បាន​​ដាក់​​របាយ​​ការណ៍​ធ្វើ​​បច្ចុប្បន្ន​ភាព​​​ជាលើក​​ទី២​នៅ​ក្នុ​ង​ឆ្នាំ២០០២​​ទៅគណ​កម្មការ​ប្​រឆាំង​​ការ​ធ្វើ​ទារុណកម្ម​។​ របាយ​​ការណ៍​នេះ​​បានចេញ​​ជា​របាយ​ការណ៍​​ចុងក្រោយ​​នៅ​ក្នុង​ឆ្នាំ២០១០​​ដោយ​មាន​បំណង​ផ្តល់​នូវ​ការវិភាគ​​​ដ៏​​មាន​តម្លាភាព​ និង​​សាមគ្គីភាព​ពី​ភ្នាក់ងារ​សង្គមស៊ីវិល​ក្នុង​ការបង្កើន​ការដឹង​ឮ​របស់​​ប្រជាពល​​រដ្ឋ​អំពី​​ស្ថាន​​ភាព​ការ​ធ្វើទារុណ​កម្ម និង​អំពើ​ផ្សេងៗ​នៅក្នុងប្រទេសកម្ពុជា និង​បញ្ហា​សំខាន់ឯ​ទៀត​ៗ​ទាក់​ទង​​នឹង​​កតិ​កា​សញ្ញា​ប្រឆាំង​នឹង​ការ​ធ្វើទារុណ​កម្ម។​

    អានបន្ត
  • អានបន្ត
  • អភិបាល​កិច្ចល្អ៖ ដំណោះ​ស្រាយនៅ​មូលដ្ឋាន​ចំពោះ​បញ្ហា​នៅ​មូលដ្ឋាន

    អភិបាល​កិច្ចល្អ៖ ដំណោះ​ស្រាយនៅ​មូលដ្ឋាន​ចំពោះ​បញ្ហា​នៅ​មូលដ្ឋាន

    បន្ទាប់​ពីសង្គ្រាម និង​ជម្លោះអូស​បន្លាយអស់​រយៈ​ពេល​ជាង៣០​ឆ្នាំ​មក ប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​ជាតិ​មួយ​មាន​សន្តិភាព និង​សន្តិសុខ ដែល​កំពុង​តែប្រកួ​តប្រជែង​សម្រាប់​ឋានៈ​ជា​តួអង្គ​អន្តរជាតិ​មួយ ដែល​គួរ​ឲ្យទុក​ចិត្ត នៅ​ក្នុងក្រប​ខណ្ឌ​សាកល​លោក។ សន្ទុះ​នៃ​កំណើន​សេដ្ឋកិច្ច​​ថ្មី​បាន​កើន​ឡើង​មិន​ធ្លាប់​មាន​ពីមុន​មក ដែល​ប្រកួតប្រជែង​នៅក្នុង​ទីផ្សា​រក្នុងតំបន់​យ៉ាង​ស្វាហាប់​បំផុត និង​ទទួល​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ជារួម ព្រម​ទាំងកំពុង​តែស្រេក​ឃ្លាន​ក្នុងការ​បន្តវិបុល​ភាពរ​បស់ខ្លួន​ទៅ​មុខ​ទៀត។

    អានបន្ត
  • ប្រជុំ​តុ​មូល​នៅ​អ៊ុយឡាន់​បាតា (Ulaanbaatar) ស្ដី​​ពី​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​អាស៊ី

    ប្រជុំ​តុ​មូល​នៅ​អ៊ុយឡាន់​បាតា (Ulaanbaatar) ស្ដី​​ពី​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​អាស៊ី

    គោល​បំណង​នៃ​កិច្ច​ប្រជុំ​តុមូល​រយៈពេល​បី​ថ្ងៃ​នេះ គឺ​បង្កើត​នូវ​អនុសាសន៍​សង្គម​ស៊ីវិល​លើ​សកម្មភាព​ដែល​អាច​ត្រូវ​បាន​យក​ទៅ​អនុវត្តន៍​ដោយ​សហគមន៍​ប្រជា​ធិបតេយ្យ​ដើម្បី​ពង្រឹង​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​អាស៊ី​។ កិច្ច​ប្រជុំ​ត្រូវបាន​កំណត់​ក្របខណ្ឌ​ដោយ​ក្រុម​ការងារ​របស់​សហគមន៍​ប្រជា​ធិបតេយ្យ​ដែល​បាន​ចាប់​ផ្ដើម​ធ្វើ​ដោយ​ប្រទេស​លីទុយ​អានី​(Lithuania) ក្នុង​នាម​ជា​ប្រធាន​សហគមន៍​ប្រជា​ធិបតេយ្យ បាន​ផ្ដោត​លើ​បរិបទ​នៃ​សមភាព​យែនឌ័រ និង​សិទ្ធិ​ស្ត្រី​ក្នុង​ក្របខណ្ឌ​ជម្រុញ និង​ការពារ​សង្គម​ស៊ីវិល សហ​ប្រតិបត្តិការ​ក្នុង​តំបន់​ ភាពក្រីក្រ ការ​អភិវឌ្ឍន៍​និង​លទ្ធិ​ប្រជា​ធិបតេយ្យ ការ​លើកស្ទួយ​លទ្ធិ​ប្រជា​ធិបតេយ្យ និង​ការ​ឆ្លើយតប​ទៅ​នឹង​ការ​គំរាម​កំហែង​ជាតិ និង​អន្តរជាតិ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធិ​ប្រជា​ធិប​តេយ្យ​។​គណៈ​កម្មាធិការ​ដឹកនាំ​អន្តរជាតិនៃ​សហគមន៍​ប្រជា​ធិបតេយ្យ​ជ្រើសរើស​ដើម្បី​ដើរ​តួ​ក្នុង​ការ​អប់រំ​លទ្ធិ​ប្រជា​ធិបតេយ្យ ហើយ​ដោយសារ​នេះ​គឺ​ជា​ប្រធាន​បទ​ដ៏​សំខាន់​មួយ គណៈ​កម្មាធិការ​ដឹកនាំ​របស់​សហគមន៍​ប្រជា​ធិបតេយ្យ​សង្ឃឹម​ថា​វា​នឹង​ត្រូវ​បាន​បង្កើត​អោយ​មាន​ជា​រូបរាង​ឡើង​ដោយ​ក្រុម​ការងារ​ពេល​អនាគត​ដ៏​ខ្លី​។

    អានបន្ត
  • របាយការណ៍​របស់​ប្រេសិត​ពិសេស​នៃអង្គការ​សហប្រជាជាតិ​ទៅលើ​ស្ថានភាព​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា

    របាយការណ៍​របស់​ប្រេសិត​ពិសេស​នៃអង្គការ​សហប្រជាជាតិ​ទៅលើ​ស្ថានភាព​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា

    របាយការណ៍​នេះមាន​បំណង​ផ្តល់នូវ​រូបភាព​ជាទូទៅ​នៃស្ថានភាព​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេសកម្ពុជា​ដែលមាន​ទាក់ទង​ទៅនឹង​របបប្រជាធិបតេយ្យ សេរីភាព​ក្នុងការ​បញ្ចេញមតិ សិទ្ធដីធ្លី និង ទីលំនៅ ប្រព័ន្ធ​យុត្តិធម៌​ជាដើម។ ម្យ៉ាងទៀត​របាយការណ៍​នេះក៏មាន​ផ្តល់ជា​អនុសាសន៍​ដ៏មាន​តំម្លៃ​របស់​ប្រេសិត​រូបនេះ​ដល់រាជ​រដ្ឋាភិបាល​សម្រាប់​ពិចារណា។

    អានបន្ត
  • កម្ពុជា​ត្រូវបាន​បំបិទមាត់ ៖ លទ្ធិ​ប្រជាធិប​តេយ្យ​ស្ថិតក្នុង​គ្រោះថ្នាក់?

    កម្ពុជា​ត្រូវបាន​បំបិទមាត់ ៖ លទ្ធិ​ប្រជាធិប​តេយ្យ​ស្ថិតក្នុង​គ្រោះថ្នាក់?

    របាយ​ការណ៍​នេះ គឺ​ត្រូវបាន​រួមគ្នា​បង្កើតឡើង​ដោយសម្ពន័​អង្គការមិនមែន​រដ្ឋាភិបាល អង្គការ​សហគមន៍ និង សហជីព ផ្តោតទៅ​លើសេរី​ភាពបញ្ចេញ​មតិនៅកម្ពុជា។ គោលបំណង​សំខាន់នៃ​របាយការណ៍​គឺដើម្បី​រំលឹក​រដ្ឋាភិបាល​កម្ពុជា និង សហគមន៍​អន្តរជាតិ ទាក់ទិន​និង​អត្ថប្រយោជន៍​ចម្បង​នៃ​សេរីភាព​ខាងផ្នែក​បញ្ចេញ​មតិ​ ដែលជា​កត្តា​សំខាន់​សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ និង ចង់បន្លឺ​ប្រាប់​ដល់រដ្ឋាភិបាល​ផងដែរថា សកម្មភាព​ទាំងឡាយ​ប្រព្រឹត្ត​ឡើងជា​ប្រព័ន្ធ​កាលពី​ឆ្នាំទៅ ដែលត្រូវ​បានគេ​មើលឃើញ​ថាទំនង​ជាការព្យាយាម​របស់រដ្ឋា​ភិបាល ដើម្បី​រំលីង​សេរីភាព​ខាងការ​បញ្ចេញមតិ​នៅកម្ពុជា​បាន​ដាក់លទ្ធិ​ប្រជាធិបតេយ្យ​ចូលក្នុង​ហាយនភាព ។ ចាប់តាំង​ពីឆ្នាំមុន​យើងបាន​នឹងកំពុង​ឃើញមាន​ការរំលីង​សេរីភាព​ខាងការបញ្ចេញ​មតិជា​បន្តបន្ទាប់ ជាអាទ៏ តុលាការ​ត្រូវបាន​គេប្រើប្រាស់​ជាមធ្យោបាយ​សម្រាប់​បង្រ្កាប​លើរាល់​ការមិន​ពេញចិត្ត និង ​មតិរិះ​គន់​នានា​ចំពោះ​រដ្ឋាភិបាល ។ ការបង្រ្កាប​នេះ ត្រូវ​បានគេ​ដៅមុខ​សញ្ញលើ​បណ្តាអ្នក​គាំទ្រ​លទ្ធិប្រជា​ធិបតេយ្យ ដែល​រួមមាន តំណាង​រាស្រ្ត ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន មេធាវី សកម្មជន​សិទ្ធិមនុស្ស និង ប្រជាពលរដ្ឋ។

    អានបន្ត
  • របាយការណ៍​សង្ខេប​ខាង​ផ្នែក​សេរីភាព​បញ្ចេញ​មតិនៅ​កម្ពុជា

    របាយការណ៍​សង្ខេប​ខាង​ផ្នែក​សេរីភាព​បញ្ចេញ​មតិនៅ​កម្ពុជា

    របាយការណ៍​នេះ ត្រូវ​បាននិយាយ​សង្ខេបពី​របាយការណ៍​រួមដែល​ចូលរួម​ដោយ ស្ថាប័ន​អង្គការ​មិន​មែន​​រដ្ឋាភិបាល សហគមន៍​តាម​មូលដ្ឋាន និង សហជីព​នានា ដោយមាន​ចំណង​ជើងថា កម្ពុជា​ត្រូវបាន​បំបិទ​មាត់ លទ្ធិ​ប្រជា​ធិបតេយ្យ​ស្ថិតក្នុង​គ្រោះថ្នាក់ ។ របាយការណ៍​នេះ​រកឃើញ​ថា​សេរីភាព​បញ្ចេញ​មតិ​ត្រូវបាន​រងគ្រោះថ្នាក់​ជាបន្តបន្ទាប់​ដោយសារ​រាជរដ្ឋា​ភិបាល​កម្ពុជា​បាន​ដៅមុខ​សញ្ញា​បង្រ្ចាប​ចំពោះបណ្តា​អ្នក​គាំទ្រ​លទ្ធិ​ប្រជាធិ​បតេយ្យ​នៅកម្ពុជា​ដូចជា ករណី​ដកអភ័យ​ឯកសិទ្ធិ​សភា​របស់​តំណាង​រាស្រ្ត​គណបក្ស​ជំទាស់​ត្រូវបាន​គេដក​ចេញ បំណង​អនុញ្ញាត​ឲ្យ​គេអាចោទ​ប្រកាន់​ក្រោម​រូភាព​នយោបាយ ពីបទ​ព្រហ្មទណ្ឌ​ទាក់ទិន​នឹង​បរិហារកេរ្ត៏ ការ​ផ្សាយ​ព័ត៌មាន​មិនពិត និង ការញុះញង់​ដល់​មន្រ្តី​រដ្ឋាភិបាល​ទាំងនោះ ករណី​ដែលអ្នក​កាសែត​ត្រូវបាន​គេដាក់​គុក​ឬ​គំរាម​កំហែង​ដាក់គុក ករណី​ដែល​មេធាវី​ត្រូវបាន​គំរាម​បញ្ឍប់ពី​អាជីព​វិជ្ជាជីវ៑ៈ ករណី​សកម្មជន​សិទ្ធិ​មនុស្ស​ត្រូវបាន​គេសម្លុត រិកគួន និង​ដាក់ទោស​ទណ្ឌ និង​ករណី​ដែលការ​បញ្ចេញ​មតិ​មួយ​ចំនួន​ត្រូវបាន​គេលាប​ពណ៌​ឲ្យ​ទៅជា​រឿង​ព្រហ្មទណ្ឌ ដែលការ​លាបពណ៌​នេះមាន​ន័យថា ប្រជាពលរដ្ឋ​ត្រូវបាន​គេបំបិទ​សំលេង​ទាំងស្រុង។

    អានបន្ត
  • ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ទូទាំង​ពិភព​លោក​

    ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ទូទាំង​ពិភព​លោក​

    របាយការណ៍​នេះ​មានបំនង​ផ្តល់​ចំនុច​មួយ​ចំនួន​អំពី​សិទ្ធិមនុស្ស​នៅកម្ពុជា​ដូចជា​ការបណ្តេញ​ចេញ​ដោយ​បង្ខំ​ដែល​ធ្វើអោយ​​ប៉ះពាល់​ដល់​គ្រួសារ​ជាច្រើន​ សកម្មជន​មកពី​សហគម​ន៍ផ្សេងៗ​ត្រូវបាន​បណ្តេញ​ចេញ​ដោយបង្ខំ​ និង​ដី​ជាច្រើន​កន្លែង​ត្រូវ​​បាន​រឹប​អូស​។​ សកម្មភាព​ស្របច្បាប់​ត្រូវបាន​ប្រើ​ដើម្បី​រឹតត្បិត​សេរីភាព​ខាង​ការបញេ្ចញ​មតិ​របស់សកម្មជន​សិទ្ធិមនុស្ស​ អ្នក​​កាសែត​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​។​ ចុងក្រោយ​របាយកាណ៍​ក៏មាន​លើកឡើង​ផងដែរ​ពីការកាត់​ក្តីខ្មែរ​ក្រហម។​

    អានបន្ត
  • សេរីភាព​ខាង​បញ្ចេញ​មតិ, សមា​គម និង​ការ​ជួប​ប្រជុំ​នៅកម្ពុជា​គឺទំហំ​លទ្ធិ​​ប្រជាធិប​តេយ្យ​មាន​ភាព​តូច​ចង្អៀត

    សេរីភាព​ខាង​បញ្ចេញ​មតិ, សមា​គម និង​ការ​ជួប​ប្រជុំ​នៅកម្ពុជា​គឺទំហំ​លទ្ធិ​​ប្រជាធិប​តេយ្យ​មាន​ភាព​តូច​ចង្អៀត

    របាយ​ការណ៍​នេះ​គឺជា​លទ្ធផល​ពី​បេសក​កម្ម​អន្តរជាតិ​ស្វែង​រកការ​ពិត​នៅ​ក្នុង​ខេត្ត​សៀម​រាប និង​ខេត្ត​រតនគិរី​ក្នុង​ប្រទេស​កម្ពុជា​ចាប់​ពីថ្ងៃ​ទី១៤​ដល់​២៤​ ឆ្នាំ២០១០។​ ការ​ស៊ើប​អង្កេត​នេះ​ធ្វើ​ឡើង​រួម​គ្នា​ដោយ​សហព័ន្ធ​​អន្តរជាតិ​ដើម្បី​សិទ្ធិ​មនុស្ស​ និង​អង្គការ​ពិភពលោក​​ប្រឆាំង​នឹង​ការ​ធ្វើទារុណ​កម្ម។ បេសក​កម្ម​នេះ​មាន​​គោល​បំនង​​ដើម្បី​ស៊ើប​​​អង្កេត​​​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ទូទៅ​នៅក្នុង​ប្រទេស​កម្ពុជា បរិស្ថាន​ជុំ​វិញ​ ការ​បំពេញ​​ការងារ​របស់​​អ្នក​ការពារ​​សិទ្ធិមនុស្ស និង​ដើម្បី​ធ្វើការ​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​នៃច្បាប់​ ដែល​ទាក់​ទង​នឹង​អ្នក​ការពា​រសិទ្ធិ​មនុស្ស​ ដែលមាន​ស្រាប់​បាន​ប្រកាស​ដាក់​​អោយ​ប្រើ​ប្រាស់​ និង​កំពុង​ដាក់​ស្នើ​ដោយ​រាជរដ្ឋា​ភិបាល​កម្ពុជា។

    អានបន្ត
  • ខ្សែអន្ទាក់​ដ៏តឹង​មួយៈ របាយការណ៍​សង្ខេប​ស្តីអំពីការ​រឹតបន្តឹង​សកម្មភាព​សហជីព​ក្នុងការ​ដំឡើង​ប្រាក់បៀរត្ស​នៅកម្ពុជា

    ខ្សែអន្ទាក់​ដ៏តឹង​មួយៈ របាយការណ៍​សង្ខេប​ស្តីអំពីការ​រឹតបន្តឹង​សកម្មភាព​សហជីព​ក្នុងការ​ដំឡើង​ប្រាក់បៀរត្ស​នៅកម្ពុជា

    គោលបំណង​នៃ​របាយការណ៍នេះ គឺដើម្បី​ចងក្រង​ជាឯកសារ​នូវរាល់ គ្រោះថ្នាក់ និង របាយការណ៍​ដ៏ទៃទៀត​ដើម្បី​បង្ហាញ​ពីការ​ពិត​នៃការ​រឹតបន្តឹង​ការគំរាម​កំហែង និង ការជួល​អោយបំភ័យ ដើម្បី​ប្រឆាំង សហជីព​ពាណិជ្ចកម្ម​នៅកម្ពុជា និង អ្នកដឹកនាំ​សហជីព ដែលជាការ​ឆ្លើយតបទៅនឹង​សកម្មភាព​របស់​ពួកគេ​ក្នុងការ​ទាមទា​ដំឡើង​ប្រាក់ខែ​សម្រាប់​កម្មករ​រោងចក្រ​ក្នុងឆ្នាំ២០១០។

    អានបន្ត
  • ការរំលោភ  & ការគំរាម ប្រឆាំងអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា ២០០៨-២០០៩

    ការរំលោភ & ការគំរាម ប្រឆាំងអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា ២០០៨-២០០៩

    របាយ​ការណ៍​នេះមាន​គោលបំនង​ផ្តល់​ជា​ការបរិយាយ​ត្រួសៗ​លើ​បញ្ហា​រំលោភ​សិទ្ធមនុស្ស ​ដែល​អង្គការ​លីកាដូ​បាន​​ឃ្លាំមើល​ និង​ស៊ើប​អងេ្កត​នៅ​ក្នុង​ឆ្នាំ​២០០៨​និង​២០០៩។ របាយការណ៍​នេះ​​ផ្តោត​លើ​គំនិត​សំខាន់​ៗ​បី​។ ​ទីមួយ​គឺ​ការ​ប្រើប្រាស់​តុលាការ​ជាអាវុធ​ដើម្បី​ការពារ​រារាំង​សកម្មភាព​ស្រប​ច្បាប់​របស់​អ្នក​ការពារ​សិទ្ធិមនុស្ស។ ទីពីរ​គឺ​​ការ​កើន​ឡើង​នូវច្បាប់​​បរិហារកេរ្តិ៍ និង​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិនពិត​ដើម្បី​រារាំង​សេរីភាព​ខាងបញេ្ចញ​មតិ។ ទីបី​គឺ​ការ​កើន​ឡើង​នៃ​ការ​រឹត​ត្បឹត​សេរីភាព​ខាង​ការ​បង្កើត​សមាគម​ និង​ការជួបប្រជុំ​។

    អានបន្ត
  • អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo