• និទណ្ឌ​ភាព​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​

    និទណ្ឌ​ភាព​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​

    ករណី​ដែល​ថា​បុរស​ម្នាក់​ប្រឈម​មុខ​នឹង​បញ្ហា​ផ្លូវ​ច្បាប់​ ដោយ​សារ​តែ​បំពេញ​តួនាទី​របស់​ខ្លួន​ និង​ការ​ពារ​សិទ្ធិ​របស់​ស្រ្តី​វ័យ​ក្មេង​ម្នាក់​ដែល​ជា​​ជន​រង​គ្រោះ​នៃ​អំពើ​បៀត​បៀន​កេរ្តិ៍​ខ្មាស់​បង្ហាញ​អំពី​ការ​រំលោភ​បំពាន​នៃ​ប្រព័ន្ធ​តុលាការ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​("​កម្ពុជា")​ ដែល​បម្រើ​ឲ្យ​តែ​កា​រពារ​ផល​ប្រយោជន៍​របស់​អ្នក​មាន​អំណាច​ និង​អ្នក​ដែល​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​ជាង​ការ​ផ្តល់​យុត្តិ​ធម៌​ និង​ដំណោះ​ស្រាយ​សម្រាប់​ជន​រង​គ្រោះ​ដែល​ទៅ​ពឹង​តុលា​ការ​ ។​ បច្ចុប្បន្ន​នេះ​ ប្រ​ព័ន្ធ​តុលាការ​នៃ​ព្រះ​រាជា​ណា​ចក្រកម្ពុជា​អនុវត្ត​ផ្ទុយ​ពី​កម្ម​វត្ថុ​របស់​ខ្លួន​ ។​

    អានបន្ត
  • អានបន្ត
  • សេរី​ភាព​ខាង​ការ​បញ្ចេញ​មតិ​ និង​សេរី​ភាព​ខាង​ការ​អប់​រំ

    សេរី​ភាព​ខាង​ការ​បញ្ចេញ​មតិ​ និង​សេរី​ភាព​ខាង​ការ​អប់​រំ

    សេរី​ភាព​ខាង​ការ​បញ្ចេញ​មតិ​ និង​សេរី​ភាព​ខាង​ការ​អប់​រំ​ត្រូវ​បាន​ការ​ពារ​ដោយ​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ជាតិ​ និង​ច្បាប់​អន្តរជាតិ​​។​ សេច​ក្តី​សម្រេច​ចុង​ក្រោយ​ស្តី​ពី​ការ​ចេញ​បញ្ជី​ប្រធាន​បទ​សារណាដែល​ហាម​ឃាត់​និស្សិត​មិន​ឲ្យ​សរសេរ​របស់​សាកល​វិទ្យាល័យ​ភូមិន្ទ​នី​តិ​សាស្រ្ត​ និង​វិទ្យា​សាស្ត្រ​សេដ្ឋ​កិច្ច​ ក្នុង​រាជ​ធានី​ភ្នំពេញ​ ជះ​ឥទ្ធិ​ពល​អវិជ្ជមាន​ជា​ខ្លាំង​ទាំង​ទៅ​លើ​សិទ្ធិ​សេរី​ភាព​ខាង​ការ​អប់​រំ និង​ព្រម​ទាំង​សិទ្ធិ​សេរី​ភាព​ខាង​ការ​បញ្ចេញ​មតិ​ ហើយ​នេះ​ជា​ការ​រឹត​ត្បិត​ដ​ដែល​ៗ​ចុង​ក្រោយ​ទៅ​លើ​សេរី​ភាព​ខាង​ការ​បញ្ចេញ​មតិ​នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ("កម្ពុជា")​ ។

    អានបន្ត
  • ពិធី​សារ​បន្ថែម​លើ​ អនុសញ្ញា​ស្តី​ពី​ការ​លុប​បំបាត់​ចោល​រាល់​ទម្រង់​នៃ​ការ​រើស​អើង​ប្រឆាំង​នឹង​ស្រ្តី​ភេទ​

    ពិធី​សារ​បន្ថែម​លើ​ អនុសញ្ញា​ស្តី​ពី​ការ​លុប​បំបាត់​ចោល​រាល់​ទម្រង់​នៃ​ការ​រើស​អើង​ប្រឆាំង​នឹង​ស្រ្តី​ភេទ​

    តាម​រយៈការ​ផ្តល់​សច្ចា​ប័ន​លើ​ ពិធី​សារ​បន្ថែម​លើ​អនុ​សញ្ញា​ ស៊ី ដ​ រាជ​រដ្ឋា​ភិបាល​កម្ពុជា​ (រដ្ឋា​ភិបាល​) បាន​ត្រួស​ត្រាយ​ផ្លូវ​ដើម្បី​ឲ្យ​ស្រ្តី​ជាបុគ្គល​ និង​ជា​ក្រុម​ ដែល​ជឿ​ជាក់​ថា​សិទ្ធិ​របស់​ពួក​គេ​ត្រូវ​បានរំលោភ​បំពាន​ អាច​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​គណៈ​កម្មា​ធិការ​របស់​អង្គការ​ សហប្រជាជាតិ​ ធ្វើ​ការ​លើ​សិទ្ធិ​ស្រ្តី​ ហើយ​ព្រម​ទាំង​អាច​ផ្តល់​មធ្យោបាយ​បន្ថែម​ទៀត​សម្រាប់​ស្រ្តី​ដើម្បី​ស្វែង​រក​ដំ​ណោះ​ស្រាយ​ចំពោះ​ការ​រំលោភ​សិទ្ធិ​ពួក​គេ​ ។​

    អានបន្ត
  • ទិន្នន័យ​ចុងក្រោយ​អំពី​តំបន់​អាស៊ីប៉ា​ស៊ីហ្វ៊ិច

    ទិន្នន័យ​ចុងក្រោយ​អំពី​តំបន់​អាស៊ីប៉ា​ស៊ីហ្វ៊ិច

    ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀសខ្លួន​(យូអិន​ហ្ហេជ្វ​ស៊ីអា)​បាន​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​ការិយាល័យ​ទទួល​បន្ទុក​ជនភៀស​ខ្លួន ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​ឡើង​នៅ​ក្នុង​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​នៃក្រសួង​មហា​ផ្ទៃ។ បន្ទាប់​ពី​ការ​អនុម័ត​របស់​រដ្ឋាភិបាល​លើ​អនុក្រឹត្យ​លេខ​២២៤​ស្តី​ពីដំណើរ​ការ​នៃ​ការ​កំណត់​ឋានៈ​ជនភៀស​ខ្លួន និង​ការ​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​របស់​ជន​បរទេស​នៅ​ក្នុង​ប្រទេស​កម្ពុជា រដ្ឋាភិបាល​កម្ពុជា​មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​ដំណើរ​ការ និង​ការ​វិនិច្ឆ័យ​រាល់​ករណី​ទាំង​អស់ ដែល​ពាក់​ព័ន្ធ​នឹង​ជនភៀស​ខ្លួន។ យូអិន​ហ្ហេជ្វ​ស៊ីអា​កំពុង​តែចាប់​ផ្តើម​នូវ​ដំណើរ​ការ​គាំ​ទ្រ​ដល់​ការិយាល័យ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​នេះ​តាមរយៈ​ការ​ធ្វើ​កិច្ច​ពិភាក្សា​ពិគ្រោះ​យោបល់​យ៉ាង​ជិត​ស្និទ្ធជា​មួយ​មន្ត្រី​រដ្ឋាភិបាល និង​ផ្តល់​នូវការ​គាំទ្រ​ដល់​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​នានា​នៅ​គ្រប់​ដំណាក់​កាល​ទាំង​អស់​ចំពោះ​ដំណើរ​ការ​នៃការ​កំណត់​ឋានៈ​ជន​ភៀស​ខ្លួន ព្រម​ទាំង​តាម​រយៈ​ការ​ផ្តល់​នូវ​ការ​បណ្តុះ​បណ្តាល​ដល់​មន្ត្រី​រដ្ឋា​ភិបាល​ជាដើម.​..។

    អានបន្ត
  • ក្រុមប្រឹក្សាឃុំ/សង្កាត់

    ក្រុមប្រឹក្សាឃុំ/សង្កាត់

    ដោយ​សារ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ/​សង្កាត់​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី៣ ខែមិ​ថុនា ឆ្នាំ​២០​១២ សាលា​កប័ត្រព័ត៌មាន​​នេះ​​ផ្តល់​នូវ​ទិដ្ឋិ​ភាព​ដ៍​សមស្រប​មួយ ដែល​ទាក់​ទង​នឹង​ក្រុម​ប្រឹក្សាឃុំ/​សង្កាត់ និង​នីតិ​វិធី​បោះ​ឆ្នោត ដោយ​គូស​បញ្ជាក់​អំពី​ការ​គ្រប់គ្រង​ទាំង​ស្រុង​ដោយ​នយោបាយ​បង្កើត​ឡើង​ដោយ​គណ​បក្ស​កាន់​អំនាច និង​ផ្តល់​ជា​អនុសាសន៍​មួយ​ចំនួន​សម្រាប់​កំណែ​ទម្រង់​ដំណើរ​ការ​នយោបាយ។

    អានបន្ត
  • ការ​ទិញ​សន្លឹក​ឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​

    ការ​ទិញ​សន្លឹក​ឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​

    ការ​ប៉ុន​ប៉ង​ថ្មី​ៗ​ដោយ​បុរស​ពី​រនាក់​ ក្នុង​ការ​ទិញ​សន្លឹក​ឆ្នោត​ពី​ក្រុម​ប្រឹ​ក្សា​ឃុំ​ម្នាក់​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​ បាន​គូស​បញ្ជាក់​ពី​ស្ថាន​ភាព​នៃ​អំពើ​ពុក​រលួយ​នៅ​ក្នុង​វិស័យ​នយោបាយ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​("​កម្ពុជា​")​ និង​ការ​ខក​ខាន​របស់​ស្ថាប័ន​រដ្ឋា​ភិបាល​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នេះ​។​ ជាដំបូង​សាលាប័ត្រ​នេះ​ បង្ហាញ​អំពី​បញ្ហា​ដែល​កើត​មាន​ឡើង​ មុន​នឹង​ធ្វើ​ការ​សង្ខេប​អំពី​ច្បាប់​ជាតិ​ និង​អន្តរជាតិ​ ដែល​ទាក់​ទង​ទៅ​នឹង​ការ​ទិញ​សន្លឹក​ឆ្នោត​ និង​ការ​ខក​ខាន​របស់​ច្បាប់​ជាតិ​ដែល​មាន​ជា​ធរ​មាន​ ក្នុង​ការ​ការ​ពារ​ជន​ណា​ដែល​រាយ​ការណ៍អំ​ពើ​ពុក​រលួយ​ ។

    អានបន្ត
  • កម្រង​អត្ថបទ​សិទ្ធិ​ជា​មូល​ដ្ឋាន​(​សេរី​ភាព​ខាង​ជំនឿ​នៅ​កម្ពុជា)​

    កម្រង​អត្ថបទ​សិទ្ធិ​ជា​មូល​ដ្ឋាន​(​សេរី​ភាព​ខាង​ជំនឿ​នៅ​កម្ពុជា)​

    រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​(​រដ្ឋ​ធម្ម​នុញ្ញ​)​ ក៍​ដួច​ជា​ច្បាប់​អន្តរជាតិ​នា​នា​ផង​ដែរ​ សុទ្ធ​តែ​បាន​ការ​ពារ​សេរីភាព​ខាង​ជំនឿ​ ។​ ទោះបី​ហាក់​ដូច​ជា​ប្រញាប់​ប្រ​ញាល់​ពេក​ដើម្បី​ប្រកាស​ថា​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​(​កម្ពុជា)​ មាន​សេរីភាព​ខាង​ជំនឿ​យ៉ាង​ពេញ​លេញ​ គេ​សង្កេត​ឃើញ​មាន​ការ​រីក​ចម្រើន​យ៉ាង​ធំ​ធេង​ចាប់តាំង​ពី​ការ​ដួល​រលំ​របបខ្មែរ​ក្រហម​ និង​របប​កុម្មុយ​នីស្ត​ ដោយ​នា​ពេល​បច្ចុប្បន្ន​នេះ​ក្រុម​ជំនឿ​សាសនា​ភាគ​តិច​ជាទូ​ទៅ​ប្រឈម​មុខ​នឹង​ការ​រើស​អើង​តិច​ជាង​មុន​ ហើយ​នេះ​បញ្ចាក់​ពី​មូល​ហេតុ​ចំពោះ​កម្រិត​ត្រឹម​ត្រូវ​នៃ​សុទិ​ដ្ឋិ​និ​យម​ក្នុង​សេរី​ភាព​ខាង​ជំនឿ​៕​

    អានបន្ត
  • សាលាកប័ត្រព័ត៌មាន ច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម

    សាលាកប័ត្រព័ត៌មាន ច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម

    មជ្ឈមណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជា (ម.ស.ម.ក) បាន​ចាត់​ចំណាត់​ថ្នាក់​នៃ​ច្បាប់​ស្តីពី ឧ.ក.អ ជា​ព័ណ៌​លឿង​៖ គោល​បំណង​ដំបូង​នៃ​ច្បាប់ គឺដើម្បី​បង្កើត​ស្ថាប័ន​ឯករាជ្យ​ ដែល​អាច​ត្រួត​ពិនិត្យ លើ​ប្រព័ន្ធ​តុលា​ការ​ជា​​ជំហាន​ដ៏​វិជ្ជមាន​មួយ ប៉ុន្តែ​ច្បាប់​ក្នុង​ទម្រង់​បច្ចុប្បន្ន​មាន​បទ​បញ្ញាត្តិ​ផ្ទុយ​នឹង​គោល​បំណង​ ដែល​ចែង​ខាង​ដើម។

    អានបន្ត
  • ព្រឹទ្ធ​​សភា

    ព្រឹទ្ធ​​សភា

    ​កម្ពុជា​​អនុវត្ត​របប​ទ្វិ​សភា​ ដែល​រួម​មាន​ព្រឹទ្ធ​សភា​ និង​រដ្ឋ​សភា​។​ ព្រឹទ្ធ​សភាមាន​តួ​នាទី​ជា​អ្នក​ផ្តល់​ប្រឹក្សា​ចំពោះ​នីតិកម្ម​ ហើយ​សមាជិក​ព្រឹទ្ធ​សភា​ត្រូវ​បាន​បោះ​ឆ្នោត​ជា​អសកល​​ដោយ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​/​សង្កាត់​ និង​សមាជិក​រដ្ឋ​សភា​។​ ទោះ​បី​ជា​ព្រឹទ្ធ​សភា​ត្រូវ​បាន​មើល​ឃើញ​ថា ​ស្រប​នឹង​គោល​ការណ៍​ប្រជាធិតេយ្យ​ និង​តម្លាភាព​ ក៍ប៉ុន្តែ​របៀប​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​សភា​ និង​ការ​ដាក់​កំហិត​ក្នុង​តួនាទី​របស់​ពួកគេ​​បាន​បង្ក​ឲ្យ​មាន​បញ្ហា​ដ៍​ធំ​ធេង​ចំពោះ​ប្រសិទ្ធភាព​នៃ​ស្ថាប័ន​នេះ​។​

    អានបន្ត
  • ព្រឹទ្ធ​​សភា

    ព្រឹទ្ធ​​សភា

    ​​កម្ពុជា​អនុវត្ត​របប​ទ្វិ​​សភា​ ដែល​រួម​មាន​​ព្រឹទ្ធ​សភា​ និង​​រដ្ឋ​សភា​។​ ព្រឹទ្ធ​សភាមាន​​តួ​នាទី​ជា​អ្នក​ផ្តល់​ប្រឹក្សា​ចំពោះ​នីតិកម្ម​ ហើយ​សមាជិក​ព្រឹទ្ធ​សភា​ត្រូវ​បាន​បោះ​ឆ្នោត​ជា​អសកល​​ដោយ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​/​សង្កាត់​ និង​សមាជិក​រដ្ឋ​សភា​។​ ទោះ​បី​ជា​ព្រឹទ្ធ​សភា​ត្រូវ​បាន​មើល​ឃើញ​ថា​ ស្រប​នឹង​គោល​ការណ៍​ប្រជាធិតេយ្យ​ និង​តម្លាភាព​ ក៍ប៉ុន្តែ​របៀប​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​សភា​ និង​ការ​ដាក់​កំហិត​ក្នុង​តួនាទី​របស់​ពួកគេ​​បាន​បង្ក​ឲ្យ​មាន​បញ្ហា​ដ៍​ធំ​ធេង​ចំពោះ​ប្រសិទ្ធភាព​នៃ​ស្ថាប័ន​នេះ​។​

    អានបន្ត
  •  ការ​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់​

    ការ​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់​

    សាលា​កប័ត្រ​ព័ត៌មាន​នេះ​លើក​ឡើង​នូវ​ករណី​សិក្សា​ចំនួន​ ២ ដែល​កើត​ឡើង​នៅ​ក្នុង​សប្តាហ៍​ថ្មីៗ​នេះ​​ដែល​អាជ្ញា​ធរ​យោធា​បាន​ប្រើប្រាស់​អាវុធ​ដើម្បី​ជួយ​ដល់​ក្រុមហ៊ុន​ឯកជន​ក្នុង​ការ​ដោះស្រាយ​វិវាទដីធ្លី​ (ករណី​មួយ​កើត​ឡើង​នៅថ្ងៃ​ទី ១៣ ខែ​ធ្នូ ឆ្នាំ​២០១២ នៅខេត្ត​បាត់​ដំបង​ និងករណី​មួយ​ទៀត​កើត​ឡើង​នៅថ្ងៃ​ទី ១៨ ខែ​មករា ឆ្នាំ​២០១២​ នៅខេត្តក្រចេះ) និងធ្វើ​​​ការ​វិភាគ​ថា តើ​ការ​​កាន់​កាប់​ និង​ប្រើប្រាស់​អាវុធ​នៅ​ក្នុង​ស្ថាន​ភាព​នេះ​ជា​អំពើ​ខុសច្បាស់​ឬ​ទេ​។​

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo