• សិទ្ធិបោះឆ្នោត

    សិទ្ធិបោះឆ្នោត

    ឆ្នាំ២០១២ នឹង​ជា​ចំណុច​ចាប់​ផ្តើម​នៃ​ឆ្ នាំ​បោះឆ្នោត​រយៈពេល​ពីរឆ្នាំ​ គឺ​​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា ​និង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​ឆ្នាំ ២០១២ និង​ការបោះឆ្នោត​២០១២ និង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ ឆ្នាំ២០១៣។ សលាកប័ត្រ​ពត៌មាន​នេះ​បង្ហាញ​ពី​រូបភាព​នៃ​សិទ្ធិ​បោះ​ឆ្នោត​ ជាពិសេស​ ដើម្បី​ពិនិត្យ​មើល​លើ​ការបោះឆ្នោត​ដែល​គ្មាន​អំពើហិង្សា​ ឬ​គំរាមគំហែង ការបង្ខិត​បង្ខំ ការ​ផ្តល់​វត្ថុលើក​ទឹកចិត្ត ឬការជ្រៀត​ជ្រែកដោយ​ភ័ន្ត​បន្លំ​គ្រប់​ប្រភេទ។​ សលាប័ត្រ​ពត៌មាន​នេះ​សរសេរ​ដោយ មជ្ឈមណ្ឌលសិទ្ធិ​មនុស្ស​កម្ពុជា​ (ម.ស.ម.ក) ដែល​ជា​អង្គការ​មិន​មែន​រដ្ឋាភិបាលឈាន ​មុខ ឯករាជ្យ​ មិន​ចូលបក្សសម្ព័ន្ធ ដែល​ធ្វើការដើម្បី​លើក​កម្ពស់​ និង​ការពារ​លទ្ធិ​ប្រជាធិបតេយ្យ និងការ​គោរពសិទ្ធិមនុស្ស ជាពិសេស សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិនយោបាយ​ នៅ​កម្ពុជា។

    អានបន្ត
  • គោល​នយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព

    គោល​នយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព

    ចុះ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១០ គោលនយោបាយ​ភូមិ ឃុំ​ មាន​សុវត្ថិភាព​គឺ​មិនមែន​ជា​ច្បាប់​ឡើយ ព្រោះ​ថា​ច្បាប់គឺ​ជា​វិធាន​លាយល័ក្ខ​អក្សរ​ផ្លូវការ​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋសភា​ជាតិ ប៉ុន្តែ​ផ្ទុយ​មកវិញ​គោល​នយោបាយ​នេះ គឺ​គ្រាន់​តែ​ជា​បទ​បញ្ជា​នៃ​នីតិ​ប្រតិបត្តិ​ដែល​ចេញ​ដោយ​ក្រសួង​មហា​ផ្ទៃ​ប៉ុណ្ណោះ​។ គោល​នយោបាយ​នេះ លើក​ឡើង​ពី​វិធានការ​មួយ​ចំនួន​ក្នុង​ការ​កាត់​បន្ថយ​បទ​ល្មើស​នៅ​ថ្នាក់​មូល​ដ្ឋាន​នៅ​ទូទាំង​ប្រទេស​កម្ពុជា ("​កម្ពុជា") រួម​មាន​អំពើ​ចោរកម្ម អំពើ​ហឹង្សា​ក្នុង​គ្រួសារ ការ​ជួញដូរ​មនុស្ស គ្រឿង​ញៀន ល្បែង​ស៊ីសង សកម្ម​ភាព​ទំនើង និង​ការ​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់ ហើយ​គោល​នយោបាយ​នេះ ក៏​ជម្រុញ​ប្រតិបត្តិការ​នៃ​កង​កម្លាំង​ប្រដាប់​អាវុធ​ផង​ដែរ​។

    អានបន្ត
  • សលា​កបត្រព័ត៌​មាន​ស្តីពី​កម្មវិធី​អភិបាល​កិច្ចតាម​បែប​ប្រជាធិប​តេយ្យ

    សលា​កបត្រព័ត៌​មាន​ស្តីពី​កម្មវិធី​អភិបាល​កិច្ចតាម​បែប​ប្រជាធិប​តេយ្យ

    ចាប់​តាំង​ពីការ​បោះឆ្នោត​ថ្នាក់ជាតិ​ជាលើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​១៩៩៣​មក ជំហាន​ឆ្ពោះ​ទៅ​កាន់​សង្គម​មួយ ដែល​កាន់​តែមាន​ការចូល​រួម​បាន​កើត​មាន​បន្តិច​ម្តងៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា៖ ការ​បង្កើត​ឲ្យ​មាន​យន្តការ​ក្នុង​ការ​សម្រេច​ចិត្ត​នៅ​តាម​ថ្នាក់ឃុំ​សង្កាត់ ការ​ផ្តល់​អំណាច​សំខាន់ៗ​ដល់​សង្គម​ស៊ីវិល​នៅ​ក្នុង​វិស័យ​យេន​ឌ័រ សិទ្ធិ​មនុស្ស និង​កំណែ​ទម្រង់​នៃការ​បោះឆ្នោត ហើយ​និង​ការ​បើក​ឱកាស​ឆ្ពោះ​ទៅ​រក​វប្បធម៌​ពហុបក្ស​ជាដើម។ នៅ​ពាក់​កណ្តាល​ទស​វត្សរ៍​ឆ្នាំ​៩០ រដ្ឋា​ភិបាល​បាន​ចាប់ផ្តើម​ផ្លាស់​ប្តូរ​ពី​ការ​គ្រប់​គ្រង​បែប​មជ្ឈការ​ឲ្យទៅ​ជាការ​គ្រប់គ្រង​បែប​វិមជ្ឈការ​វិញ។ បើ​ទោះ​ជា​មាន​បម្លាស់ប្តូរ​យ៉ាង​នេះ​ក៏​ដោយ ក៏​នៅ​មាន​បញ្ហាជា​ច្រើន​មក​បន្ទច់​បង្អាក់​ដល់ភាព​មិន​លម្អៀង​នៃ​ការ​រៀប​ចំការ​បោះ​ឆ្នោត សមភាព​នៃ​ការ​ទទួល​បាន​នូវការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ហើយ​ឱកាស និង​មធ្យោបាយ​ក្នុង​ការ​ចូល​រួម ដែល​នៅ​មាន​កម្រិត​នៅ​ឡើយ។

    អានបន្ត
  • កម្រង​ឯកសារ​ករណីសិក្សា ៖ សកម្មនិយម​នៅ​កម្ពុជា ឆ្នាំ​២០១១

    កម្រង​ឯកសារ​ករណីសិក្សា ៖ សកម្មនិយម​នៅ​កម្ពុជា ឆ្នាំ​២០១១

    ក្នុង​ឆ្នាំ​២០១១ មាន​សកម្មភាព​គួរ​ឲ្យកត់​សម្គាល់​មួយ​ចំនួន​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​សាមញ្ញ ដើម្បី​ការពារ​ដីធ្លី ផ្ទះសំបែង ជីវភាព​ប្រចាំ​ថ្ងៃ ប្រពៃណី​ទំនៀម​ទម្លាប់ និង​សិទ្ធិ​សេរីភាព​របស់ពួកគាត់​។ សលាកប័ត្រ​ព័ត៌មាន​នេះ បង្ហាញ​ពី​ទិដ្ឋភាព​ទូទៅ​នៃ​សកម្មនិយម​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១១ ដោយ​ផ្តោត​លើ​ករណី​ពិសេស មាន​ដូចជា ករណី​ព្រៃឡង់ ការ​ធ្វើ​កូដកម្ម​របស់​បុគ្គលិក​ផ្សព្វផ្សាយ​ស្រាបៀរ​អង្គរ និង​ករណី​បឹងកក់​។ សលា​កប័ត្រ​ព័ត៌មាន​នេះ ត្រូវ​បាន​សរសេរ​ឡើង​ដោយ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (ម.ស.ម.ក) ដែល​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល ឯករាជ្យ និង​មិន​ចូល​បក្ស​សម្ព័ន្ធ ធ្វើការ​ដើម្បី​លើក​កម្ពស់ និង​ការពារ​លទ្ធិ​ប្រជា​ធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស ជា​ពិសេស សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​នៅ​ប្រទេស​កម្ពុជា​។

    អានបន្ត
  • កម្រង​អត្ថបទ​សិទ្ធិ​មូលដ្ឋាន៖ ការ​បំលាស់​ទី​ដោយ​សេរី​របស់​ប្រជា​ពលរដ្ឋ​នៅ​អាស៊ាន

    កម្រង​អត្ថបទ​សិទ្ធិ​មូលដ្ឋាន៖ ការ​បំលាស់​ទី​ដោយ​សេរី​របស់​ប្រជា​ពលរដ្ឋ​នៅ​អាស៊ាន

    សលា​កប័ត្រ​ព័ត៌មាន​នេះ បញ្ជាក់​ពី​ក្តីព្រួយ​បារម្ភ​សំខាន់ៗ​មួយ​ចំនួន​ទាក់​ទង​នឹង​ការ​បំលាស់​ទី​ដោយ​សេរី​របស់​ប្រជា​ពលរដ្ឋ និង​កម្លាំង​ពលកម្ម​នៅ​អាស៊ាន ដែល​នឹង​ចាប់​ផ្តើម​នៅ​ឆ្នាំ​២០០៥ រួម​មាន​ភាព​ផ្សេង​គ្នា​រវាង​ការ​ប្រពឹត្ត​ចំពោះ​កម្មករ​គ្មាន​ជំនាញ (និង​កម្មករ​ជំនាញ) ហើយ​នឹង​ផ្តល់​អនុសាសន៍​មួយ​ចំនួន​ផងដែរ​។ សលា​កប័ត្រ​នេះ ត្រូវ​បាន​តាក់តែង​ដោយ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (ម.ស.ម.ក) ដែល​ជា​អង្គការ​មិនមែន​រដ្ឋា​ភិបាល ឯករាជ្យ និង​មិនចូល​បក្ស​សម្ព័ន្ធ (អង្គការ) ដែល​ធ្វើការ​ដើម្បី​លើក​កម្ពស់ និង ការពារ​ប្រជាធិបតេយ្យ និង គោរព​សិទ្ធិ​មនុស្ស ជា​ពិសេស​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ នៅ​កម្ពុជា ("កម្ពុជា")​។

    អានបន្ត
  • ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ (​ច្បាប់​)

    ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ (​ច្បាប់​)

    សលា​កប័ត្រ​ព័ត៌មាន​នេះ​បង្ហាញ​រូប​ភាព​រួម​ស្តី​ពី ការ​ព្រួយ​បារម្ភ​ចម្បង​ៗ​ពាក់​ព័ន្ធ​នឹង​ច្បាប់ ជា​ពិសេស​ក្នុង​បរិបទ​ដែល​អំពើពុក​រលួយ​កាន់​តែ​កើន​ឡើង​។ សលា​កប័ត្រ​ព័ត៌មាន​នេះ​ត្រូវ​បាន​តាក់​តែង​ឡើង​ដោយ ម.ស.ម.ក ជា​អង្គការ​មិនមែន​រដ្ឋា​ភិបាល ឯករាជ្យ និង​មិន​ចូល​បក្ស​សម្ព័ន្ធ ធ្វើការ​ដើម្បី​លើក​កម្ពស់ និង​ការ​ពារ​លទ្ធិ​ប្រជា​ធិបតេយ្យ និង​គោរព​សិទ្ធិ​មនុស្ស ជា​ពិសេស​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា​។​

    អានបន្ត
  • គណៈ​កម្មាធិការ​អន្តរ​រដ្ឋាភិបាល​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៃ​សមាគម​ប្រជា​ជាតិ​អាស៊ី​អាគ្នេយ៍ (​អាស៊ាន​)

    គណៈ​កម្មាធិការ​អន្តរ​រដ្ឋាភិបាល​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៃ​សមាគម​ប្រជា​ជាតិ​អាស៊ី​អាគ្នេយ៍ (​អាស៊ាន​)

    គ.អ.​ស.ម.ក​ គឺ​ជាជំហាន​មួយឆ្ពោះ​ទៅរក​ការលើក​កម្ពស់ និង​ការ​ការពារ​សិទ្ធិ​មនុស្ស​នៅ​អាស៊ាន​អោយ​កាន់​តែ​ប្រសើរ​ឡើង​។ ទោះជា​យ៉ាងណា​ក៏ដោយ​ក៏នៅមាន​គុណវិបត្តិ​មួយចំនួន​នៅក្នុងរង្វង់​ស្ថាប័ន​ គ.អ.​ស.ម.​ក​ ដូច​ជា​អសមត្ថភាព​របស់ ​គ.អ.ស.ម.ក​ ក្នុង​ការ​ដាក់​ទណ្ឌកម្ម​លើរដ្ឋ​សមាជិក​ចំពោះ​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស និង​ការខក​ខាន​ក្នុងការ​ផ្តល់​នូវ​វិធាន​ការ​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព​ក្នងការការ​ពារ​សិទ្ធិ​មនុស្ស។

    អានបន្ត
  • ភូមិអណ្តូងកន្ទួត

    ភូមិអណ្តូងកន្ទួត

    ជម្លោះ​ដីធ្លី​ដ៏រាំរៃ​រវាង​ប្រជាពល​រដ្ឋ និង​យោធា​នៅក្នុង​ភូមិ​អណ្តូង​កន្ទួត​ដែល​បាន​ចាប់​ផ្តើម​នៅ​ក្នុង​ឆ្នាំ​២០០៧ ហើយ​កំពុង​តែ​បន្ត​នៅ​ឡើយ​ដោយ​គ្មាន​ដំណោះ​ស្រាយ។ ករណី​នេះ​ពាក់​ព័ន្ធ​នឹង​ដី​ចំនួន​៣៨០០​ហិកតា។តាំង​ពីឆ្នាំ២០០៧​មក អ្នក​ភូមិ​មួយ​ចំនួន​ត្រូវបាន​ចាប់​ខ្លួន​និង​ចោទ​ប្រកាន់​ពីបទ​ល្មើស​ផ្សេងៗ​ពីគ្នា​ដោយ​សារ​តួនាទី​ជាសកម្មជន​សហគមន៍​នៅ​ក្នុង​ជម្លោះ​ដីធ្លី។

    អានបន្ត
  • កម្រ​ងអត្ថបទ​សិទ្ធិ​មូលដ្ឋាន ‹ការបិទ​សារ​ព័ត៌មាន›

    កម្រ​ងអត្ថបទ​សិទ្ធិ​មូលដ្ឋាន ‹ការបិទ​សារ​ព័ត៌មាន›

    កាលពី​ខែ​សីហា និង​កញ្ញា ឆ្នាំ​២០១១ ក្រសួង​ព័ត៌មាន​បានបិទសារ​ព័ត៌មាន​ជាភាសា​ខ្មែរ​ចំនួន៣៩ ដោយ​បាន​អះ​អាង​ថា កាសែត​ទាំ​ងនោះ​បាន​ហួស​អាជ្ញា​ប័ណ្ណ ហើយ​មាន​ករណី​សារព័ត៌មាន​ចំនួន​ពីរ​គឺ​មិន​បាន​ផ្សព្វ​ផ្សាយ​អំពី​អាសយដ្ឋាន​របស់​ពួកគេ។

    អានបន្ត
  • ធម្មនុញ្ញរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)

    ធម្មនុញ្ញរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)

    មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា(ម.ស.ម.ក)បាន​ចាត់​ចំណាត់​ថ្នាក់​ព័ណ៌​លឿង​ចំពោះ ធម្ម​នុញ្ញ​របស់​សមាគម​ប្រជា​ជាតិ​អាស៊ី​​អាគ្នេយ៍(ធម្មនុញ្ញ)។​ ទោះ​ជា​ធម្មនុញ្ញ​អាស៊ាន​បាន​បង្កើត​ផល​ប្រយោជន៍​មួយ​ចំនួន និង​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ និង​ឯកភាព​រវាង​សមាជិក​អាស៊ាន​ទាំង​ដប់​ប្រទេស​ក៏ដោយ ប៉ុន្តែ​មាត្រា​មួយ​ចំនួន​ក្នុង​ធម្មនុញ្ញ​នៅ​មាន​ភាព​ស្រពេច​ស្រពិល ឬ​រារាំង​អាស៊ាន​ក្នុង​ការ​ចាត់​វិធានការ​ការពារ​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​រដ្ឋ​សមាជិក​ ឬ​ដាក់​ទណ្ឌ​កម្ម​ចំពោះ​រដ្ឋ​សមាជិក​ក្នុង​ការ​មិន​គោរព​តាម​ធម្មនុញ្ញ​នេះ។

    អានបន្ត
  • ច្បាប់ស្តីពីការគ្រប់គ្រងអាស៊ីតខ្លាំង
  • ការ​គាំទ្រ​ឲ្យមាន​ការវិវត្តន៍​បម្លាស់ប្តូរ

    ការ​គាំទ្រ​ឲ្យមាន​ការវិវត្តន៍​បម្លាស់ប្តូរ

    របាយ​ការណ៍​នេះ​មាន​គោល​បំណង​បង្ហាញ​អំពី​បទ​ពិសោធន៍​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​អភិវឌ្ឍន៍​របស់​យូអិន​ឌីភី​អស់​រយៈពេល​ជាង​៥០​ឆ្នាំមក​ហើយ និង​ដើម្បី​ដកស្រង់​នូវមូល​បទ និង​មេរៀន​ទូទៅ​មួយ​ចំនួន​ស្តីពី​កិច្ច​សហ​ប្រតិបត្តិ​ការអភិវឌ្ឍន៍​នាពេល​អនាគត។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo