-
សេចក្តីប្រកាសពត៌មាន ស្តីពីលទ្ធផលនៃសម័យប្រជុំលើកទី ៣ ព្រឹទ្ធសភា នីតិកាលទី ៣
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយស សូមជម្រាបជូន សាធារណៈជនជ្រាបថា នាថ្ងៃសុក្រ ទី ១៤ ខែ មិថុនា ឆ្នាំ ២០១៣ វេលា ម៉ោង ០៨:០០ ព្រឹក ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើកទី ៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម សាយ ឈុំ អនុប្រធានទី ១ ព្រឹទ្ធសភាដោយវត្តមានសមាជិកព្រឹទ្ធសភាចំនួន ៤៨ រូប។
អានបន្ត -
-
សេចក្តីថ្លែងការណ៍ ស្តីពីការព្រួយបារម្ភចំពោះបរិយាកាស មុនអំឡុងពេលបោះឆ្នោត ជាតិ អាណត្តិទី ៥ ឆ្នាំ ២០១៣
គណៈកម្មាធិការខុមហ្វ្រែល(COMFREL) គណៈកម្មាធិការប្រព្រឹត្តិកម្ម(CHRAC) គណៈកម្មាធិការនិចហ្វិក(NICFIC)សមាគមនអាដហុក (ADHOC) មជ្ឈមណ្ឌលសិទ្ធិកម្ពុជា(CCHR) មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍(CLEC)...
អានបន្ត -
-
គណបក្សនយោបាយចំនួន៦ ប្តេជ្ញាលុបបំបាត់អំពើពុករលួយពេលឈ្នះឆ្នោត
គណបក្សនយោបាយ ចំនួនប្រាំមួយ(០៦) ដែលចុះឈ្មោះសម្រាប់ការបោះឆ្នោតថ្នាក់ជាតិ នាពេលខាងមុខនេះ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍មួយ ដោយប្តេជ្ញាចិត្ត នឹងប្រយុទ្ធប្រឆាំងអំពើពុករលួយ ពេលខ្លួនឈ្នះឆ្នោត។
អានបន្ត -
-
កិច្ចប្រជុំផ្សព្វផ្សាយនីតិវីធីនៃការឃោសនាបោះឆ្នោត
នៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០១៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំកិច្ចប្រជុំដើម្បីផ្សព្វផ្សាយអំពីនីតិវីធី នៃការឃោសនាបោះឆ្នោត និងកម្មវិធីឃោសនាបោះឆ្នោតតាមវិទ្យុ និងទូរទស្សន៍ ដល់គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល និងអ្នកសារព័ត៌មានសរុបប្រមាណ ៥០នាក់។
អានបន្ត -
ស្ថាប័នរដ្ឋសភាកម្ពុជា ត្រូវបានរុះរើនៅមុនពេលបោះឆ្នោតជាតិ
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា (ជាស្ថាប័ននិតិបញ្ញត្តិដ៏សំខាន់)ត្រូវបានដាក់អោយនៅក្នុងស្ថានភាពវិបត្តិធម្មនុញ្ញភាព នៅក្នុងរយៈពេលតិចជាងពីរខែមុនពេលមានការបោះឆ្នោតជាតិ។ កាលពីសប្តាហ៍មុន គណកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ដែលមានសមាជិកទាំងអស់មកពី គណបក្សកាន់អំណាច បានសម្រេចដកសមាជិកតំណាងរាស្ត្រនៃគណបក្សប្រឆាំងទាំង ២៩ រូបពីតំណែងទំណាងរាស្ត្ររបស់អ្នកទាំងនោះ។
អានបន្ត -
សេចក្តីជូនដំណឹង
អគ្គលេខាធិការធ្ឋានរដ្ឋសភា សូមជំរាប ជូនសាធារណជនជ្រាបថា នៅវេលាម៉ោង ០៩:០០នាទី ព្រឹកថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០១៣ នៅវិមានរដ្ឋសភា ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការនិងព័ត៌មាននៃរដ្ឋសភា...
អានបន្ត -
សេចក្តីថ្លែងការណ៏របស់លោកស្រី JEN PSAKI អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក ស្តីពីការបណ្តេញចេញគណបក្សប្រឆាំងពីរដ្ឋសភាជាតិកម្ពុជា
សហរដ្ឋអាមេរិកមានក្តីកង្វល់ជាខ្លាំងចំពោះព័ត៌មាន ដែលថា គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភាជាតិកម្ពុជា ដែលមានសមាជិកទាំងអស់មកពីគណបក្សកាន់អំណាច បានបណ្តេញសមាជិកសភាមកពីគណបក្សប្រឆាំងពីរដ្ឋសភាជាតិ។ ទង្វើបែបនេះផ្ទុយយ៉ាងច្បាស់ក្រឡែតទៅនឹងស្មារតី នៃដំណើរការលទ្ធិប្រជាធិបតេយ្យដ៏រឹងមាំមួយ។
អានបន្ត -
-
ម.ស.ម.ក បង្ហាញពីការព្រួយបារម្ភជាខ្លាំងពាក់ព័ន្ធនឹងផលប៉ះពាល់មកលើសេរីភាពបញ្ចេញមតិនៅកម្ពុជា ដែលអាចនឹងកើតមានដោយសារតែច្បាប់ស្តីពីការប្រឆាំងការមិនទទូលស្គាល់ឧក្រិដ្ឋកម្មរបស់ខ្មែរក្រហម
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក") មានការព្រួយបារម្ភជាខ្លាំងចំពោះសេចក្តីព្រាងច្បាប់ថ្មី ស្តីពីការប្រឆាំងការមិនទទូលស្គាល់ឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តឡើងក្នុងរយៈកាលនៃរបបកម្ពុជាប្រជាធិបតេយ្យ ("ច្បាប់ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម") ដែលមានការអំពាវនាវដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រសិនបើច្បាប់នេះត្រូវបានអនុម័តមែន ច្បាប់នេះនឹងរឹតបន្តឹងមកលើសេរីភាពបញ្ចេញមតិតាមរយៈការដាក់កំហិតមិនត្រឹមត្រូវមកលើការពិភាក្សាជាសាធារណៈ ការស្រាវជ្រាវ និងការអប់រំអំពីសម័យខ្មែរក្រហម ក៏ដូចជាការប៉ុនប៉ងធ្វើឲ្យការបង្រ្កាបមតិតរបស់អ្នកប្រឆាំងក្លាយទៅជាស្របច្បាប់។
អានបន្ត




