• ការដកតំណែង លោក កឹម សុខា ប៉ះពាល់ដំណើរការប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពបញ្ចេញមតិ

    ការដកតំណែង លោក កឹម សុខា ប៉ះពាល់ដំណើរការប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពបញ្ចេញមតិ

    សមាគម អង្គការសង្គមស៊ីវិលមិនមែនរដ្ឋាភិបាលនៅកម្ពុជា យល់ឃើញថា ការដកតំណែង លោក កឹម សុខា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ ចេញពីអនុប្រធានទី១ នៃរដ្ឋសភា គឺប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យនៅក្នុងរដ្ឋសភាពហុបក្ស និងសិទ្ធិសេរីភាពបញ្ចេញមតិរបស់តំណាងរាស្ត្រ ដែលជាសិទ្ធិមូលដ្ឋាននៃសិទ្ធិមនុស្ស និងបង្កើតភាពមិនប្រក្រតីនៃការដកថ្នាក់ដឹកនាំរដ្ឋសភាចែងក្នុងរដ្ឋធម្មនុញ្ញ។

    អានបន្ត
  •  ការថ្កោលទោសអំពើហិង្សាលើតំណាងរាស្ត្រនៃរដ្ឋសភានីតិកាលទី៥

    ការថ្កោលទោសអំពើហិង្សាលើតំណាងរាស្ត្រនៃរដ្ឋសភានីតិកាលទី៥

    សមាគម និង​អង្គការ​សង្គម​ស៊ីវិល​មិន​មែន​​រដ្ឋាភិបាល​នៅ​កម្ពុជា​សោក​ស្តាយ​យ៉ាង​ខ្លាំ​ង​ និង​ថ្កោល​ទោសយ៉ាង​ខ្លាំង​ចំពោះ​ព្រឹត្តិការណ៍​ហិង្សា​លើ​តំណាង​រាស្រ្ត​នៃរដ្ឋសភា​នីតិកាល​ទី៥​ កើត​ឡើង​នៅ​ថ្ងៃ​ទី២៦​ ​ខែតុលា​ ​ឆ្នាំ២០១៥​ ​វេលាម៉ោង​ប្រមាណ​ ​១២​ ​និង៣០​ ​នាទី​ នៅ​បរិវេណ​ខាង​ត្បូង​របងរដ្ឋសភា។​ ​អំពើហិង្សា​នេះ​ ​បណ្តាល​ឲ្យមនុស្សចំនួន​០៣​នាក់​រង​របួស​ធ្ងន់​ ​និង​ស្រាល​ ដែល​ក្នុង​នោះមាន​តំណាងរាស្ត្រ​ចំនួន​ពីរ​នាក់​ ​និងបង្ក​ឲ្យខូចខាតទ្រព្យសម្បត្តិរបស់ជនរងគ្រោះផងដែរ។

    អានបន្ត
  • សង្គម​ស៊ីវិល សូម​ថ្កោលទោស​ចំពោះ​អំពើហិង្សា​ទៅលើ​អ្នកតំណាងរាស្ត្រ​កម្ពុជា

    សង្គម​ស៊ីវិល សូម​ថ្កោលទោស​ចំពោះ​អំពើហិង្សា​ទៅលើ​អ្នកតំណាងរាស្ត្រ​កម្ពុជា

    ថ្ងៃ​២៧ ខែតុលា ឆ្នាំ​២០១៥ - សមាគម​អាដហុក ការពារ​សិ​ទិ្ធ​មនុស្ស​និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (ADHOC) មជ្ឈមណ្ឌល​សិ​ទិ្ធ​មនុស្ស​កម្ពុជា (CCHR) មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ (CLEC) សមាគម​ធាងត្នោត (STT) និង​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិ​ទិ្ធ​មនុស្ស លីកាដូ (LICADHO) សូម​ធ្វើការ​ថ្កោលទោស​ចំពោះ​អំពើហិង្សា​នៅមុខ​វិមាន​រដ្ឋសភាជាតិ និង​នៅមុខ​របង​គេហដ្ឋាន​របស់​មេដឹកនាំ​គណបក្សជំទាស់ កាលពី​រសៀល​ម្សិលមិញ​នេះ ដែល​បណ្តាល​ឲ្យ​អ្នកតំណាងរាស្ត្រ​មកពី​គណបក្សជំទាស់​ពីររូប រងរបួស​យ៉ាងដំណំ និង​អំពាវនាវ​ឲ្យ​មានការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ និង​មាន​តម្លាភាព​ទៅលើ​ការបង្ក​ហិង្សា​នោះ​។ យើងខ្ញុំ ក៏មាន​ការព្រួយបារម្ភ​ផងដែរ​ទៅលើ​កង្វះខាត​វិធានការ​របស់​នគរបាល​ក្នុងការ​គ្រប់គ្រង​ការប្រមូលផ្តុំ​នៅមុខ​គេហដ្ឋាន​ឯកឧត្តម កឹម សុខា ដែល​ត្រូវបាន​ឡោមព័ទ្ធ​ដោយ​មនុស្ស​ជាច្រើន​រយ​នាក់​កាលពី​រសៀល​ម្សិលមិញ ដោយ​ក្នុងចំណោម​នោះ​មាន​មនុស្ស​មួយចំនួន​បាន​គប់​ដុំថ្ម​ចូលក្នុង​បរិវេណ​គេហដ្ឋាន​របស់លោក ហើយ​មាន​មនុស្ស​មួយចំនួនទៀត ត្រូវបាន​គេ​ឮថា​បាន​អំពាវនាវ​ឲ្យ​មាន​អំពើហិង្សា​បន្តទៀត​។​

    អានបន្ត
  • សង្គម​ស៊ីវិល សូម​ថ្កោលទោស​ចំពោះ​អំពើហិង្សា​ទៅលើ​អ្នកតំណាងរាស្ត្រ​កម្ពុជា

    សង្គម​ស៊ីវិល សូម​ថ្កោលទោស​ចំពោះ​អំពើហិង្សា​ទៅលើ​អ្នកតំណាងរាស្ត្រ​កម្ពុជា

    ថ្ងៃ​២៧ ខែតុលា ឆ្នាំ​២០១៥ - សមាគម​អាដហុក ការពារ​សិ​ទិ្ធ​មនុស្ស​និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (ADHOC) មជ្ឈមណ្ឌល​សិ​ទិ្ធ​មនុស្ស​កម្ពុជា (CCHR) មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ (CLEC) សមាគម​ធាងត្នោត (STT) និង​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិ​ទិ្ធ​មនុស្ស លីកាដូ (LICADHO) សូម​ធ្វើការ​ថ្កោលទោស​ចំពោះ​អំពើហិង្សា​នៅមុខ​វិមាន​រដ្ឋសភាជាតិ និង​នៅមុខ​របង​គេហដ្ឋាន​របស់​មេដឹកនាំ​គណបក្សជំទាស់ កាលពី​រសៀល​ម្សិលមិញ​នេះ ដែល​បណ្តាល​ឲ្យ​អ្នកតំណាងរាស្ត្រ​មកពី​គណបក្សជំទាស់​ពីររូប រងរបួស​យ៉ាងដំណំ និង​អំពាវនាវ​ឲ្យ​មានការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ និង​មាន​តម្លាភាព​ទៅលើ​ការបង្ក​ហិង្សា​នោះ​។ យើងខ្ញុំ ក៏មាន​ការព្រួយបារម្ភ​ផងដែរ​ទៅលើ​កង្វះខាត​វិធានការ​របស់​នគរបាល​ក្នុងការ​គ្រប់គ្រង​ការប្រមូលផ្តុំ​នៅមុខ​គេហដ្ឋាន​ឯកឧត្តម កឹម សុខា ដែល​ត្រូវបាន​ឡោមព័ទ្ធ​ដោយ​មនុស្ស​ជាច្រើន​រយ​នាក់​កាលពី​រសៀល​ម្សិលមិញ ដោយ​ក្នុងចំណោម​នោះ​មាន​មនុស្ស​មួយចំនួន​បាន​គប់​ដុំថ្ម​ចូលក្នុង​បរិវេណ​គេហដ្ឋាន​របស់លោក ហើយ​មាន​មនុស្ស​មួយចំនួនទៀត ត្រូវបាន​គេ​ឮថា​បាន​អំពាវនាវ​ឲ្យ​មាន​អំពើហិង្សា​បន្តទៀត​។​

    អានបន្ត
  • ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អង្គការ​អន្តរ​ព្រះវិហារ​សម្រាប់​សហប្រតិបត្តិ​ការ​ដើម្បី​អភិវឌ្ឍ (ICCO) និង​គណៈកម្មាធិការ​ស​មា​ជិ​ក​សភា​ហ្វីលីពីន​សម្រាប់​ប្រជាជន​និង​ការអភិវឌ្ឍន៍ (PLCPD) នឹង​រៀបចំ​វេទិកា​ត្រីភាគី​ស្តីពី​ធុរកិច្ច​និង​សិទ្ធិមនុស្ស​

    ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អង្គការ​អន្តរ​ព្រះវិហារ​សម្រាប់​សហប្រតិបត្តិ​ការ​ដើម្បី​អភិវឌ្ឍ (ICCO) និង​គណៈកម្មាធិការ​ស​មា​ជិ​ក​សភា​ហ្វីលីពីន​សម្រាប់​ប្រជាជន​និង​ការអភិវឌ្ឍន៍ (PLCPD) នឹង​រៀបចំ​វេទិកា​ត្រីភាគី​ស្តីពី​ធុរកិច្ច​និង​សិទ្ធិមនុស្ស​

    មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អង្គការ​អន្តរ​ព្រះវិហារ​សម្រាប់​សហប្រតិបត្តិ​ការ​ដើម្បី​អភិវឌ្ឍ (ICCO) និង​គណៈកម្មាធិការ​ស​មា​ជិ​ក​សភា​ហ្វីលីពីន​សម្រាប់​ប្រជាជន​និង​ការអភិវឌ្ឍន៍ (PLPCD) មាន​សេចក្តីសោមនស្ស​សូម​ជម្រាបជូន​ដល់​សាធារណៈជន​អំពី​ការរៀបចំ​វេទិកា​ត្រីភាគី​ស្តីពី​សន្និសីទ​ថ្នាក់​តំបន់​អំពី​ធុរកិច្ច និង​សិទ្ធិមនុស្ស ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​សណ្ឋាគារ​អ៊ឹម​ភើ​រៀល​ហ្កា​រ​ដិ​ន​វីឡា នៅ​ថ្ងៃទី ២៧~២៨ ខែតុលា ឆ្នាំ​២០១៥ នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា​។

    អានបន្ត
  • អានបន្ត
  • អានបន្ត
  • អង្គការ​សង្គម​ស៊ីវិល​ ​និង​ក្រុម​ហ៊ុន​ឯក​ជន​សូម​ស្វា​គមន៍​ ​ការ​គាំ​ទ្រ​របស់​រដ្ឋាភិបាល​ចំពោះ​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ ​និង​អំពាវ​នាវ​ឱ្យ​មាន​ការ​បំ​ភ្លឺ​ជាក់​លាក់​ក្នុង​ច្បាប់​របស់កម្ពុជា

    អង្គការ​សង្គម​ស៊ីវិល​ ​និង​ក្រុម​ហ៊ុន​ឯក​ជន​សូម​ស្វា​គមន៍​ ​ការ​គាំ​ទ្រ​របស់​រដ្ឋាភិបាល​ចំពោះ​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ ​និង​អំពាវ​នាវ​ឱ្យ​មាន​ការ​បំ​ភ្លឺ​ជាក់​លាក់​ក្នុង​ច្បាប់​របស់កម្ពុជា

    យើង​ជា​អង្គការ​សង្គម​ស៊ីវិល​ ​("សង្គមស៊ីវិល")​ ​និង​ក្រុម​ហ៊ុន​ឯក​ជន​មាន​រាយ​នាម​ដូច​ខាង​ក្រោម​សូម​ស្វាគមន៍​ចំពោះ​ប្រសាសន៍​របស់​លោក ​ផៃ​ ​ស៊ីផាន​ ​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​("រដ្ឋាភិបាល")​ ​កាល​ពី​ថ្ងៃ​សុក្រ​ ​ទី២៤​ ​ខែកញ្ញា​ ​ដោយ​បាន​សម្តែង​នូវ​ការ​គាំ​ទ្រ​ចំ​ពោះ​ ​ស្រ្តី​ស្រឡាញ់​ស្រ្តី​ ​បុរស​ស្រឡាញ់​បុរស​ ​អ្នក​ស្រឡាញ់​ទាំង​ពីរ​ភេទ​ ​​និង​អ្នក​ប្តូរ​ភេទ​ ​("អ្នកស្រឡាញ់ភេទដូចគ្នា")​ ​នៅ​ក្នុង​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ​("កម្ពុជា")​ ​ហើយ​បាន​បញ្ជាក់ថា​ ​អាពាហ៍​ពិពាហ៍​ភេទ​ដូចគ្នា​ ​មាន​ការ​ទទួល​ស្គាល់​ក្នុង​ច្បាប់​កម្ពុជា​ ​រួច​ទៅ​ហើយ។

    អានបន្ត
  • អានបន្ត
  • អានបន្ត
  • ម.ស.ម.ក​​ ​​ចេញ​​ផ្សាយ​​នូវ​​កំណត់​​ត្រា​​សង្ខេប​​​ដែល​​​មាន​​ចំណង​​ជើង​​ថា​​ ​“​កម្ពុជា​​ ​​៖​​ ​​លិទ្ធិ​​ប្រ​ជា​​ធិប​តេយ្យ​ប្រ​ឈម​ការ​គំរាម​កំហែង​”​ ​ក្នុង​ឱកាស​ប្រា​រព្ធ​ទិ​វា​រដ្ឋ​ធម្មនុញ្ញ​ ​និង​ទស្សន​កិច្ច​របស់​អ្នក​រាយ​ការណ៍​ពិសេស​

    ម.ស.ម.ក​​ ​​ចេញ​​ផ្សាយ​​នូវ​​កំណត់​​ត្រា​​សង្ខេប​​​ដែល​​​មាន​​ចំណង​​ជើង​​ថា​​ ​“​កម្ពុជា​​ ​​៖​​ ​​លិទ្ធិ​​ប្រ​ជា​​ធិប​តេយ្យ​ប្រ​ឈម​ការ​គំរាម​កំហែង​”​ ​ក្នុង​ឱកាស​ប្រា​រព្ធ​ទិ​វា​រដ្ឋ​ធម្មនុញ្ញ​ ​និង​ទស្សន​កិច្ច​របស់​អ្នក​រាយ​ការណ៍​ពិសេស​

    ថ្ងៃនេះ​ មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ​(“ម.ស.ម.ក”)​ ​បាន​ចេញ​ផ្សាយ​នូវ​កំណត់​ត្រា​សង្ខេប​ដែល​មាន​ចំណង​ជើង​ថា​ ​“កម្ពុជា​ ​៖​ ​លិទ្ធិ​ប្រ​ជា​ធិប​តេយ្យ​ប្រ​ឈម​ការ​គំរាម​កំហែង​”​ ​ក្នុង​ឱកាស​ប្រា​រព្ធ​ទិ​វា​រដ្ឋ​ធម្ម​នុញ្ញ​ខួប​លើក​ទី​២២​ ​និង​ដំណើរ​ទស្សន​កិច្ច​លើក​ដំបូង​របស់​លោក​ស្រី​ ​រ៉ូណា​ ​ស្ម៊ីត​ ​អ្នក​រាយ​ការណ៍​ពិសេស​ស្តី​ពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​ប្រ​ទេស​កម្ពុជា​ ​របស់​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​។

    អានបន្ត
  • ម​.​ស​.​ម​.​ក​ ​ស្វា​គមន៍​ចំពោះ​ ​ការ​បញ្ចូល​បទ​ប្បញ្ញត្តិ​ប្រ​ឆាំង​នឹង​ការ​រើស​អើង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ ​ទៅ​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ​ថ្មី​នៃ​ប្រទេស​នេប៉ាល់​

    ម​.​ស​.​ម​.​ក​ ​ស្វា​គមន៍​ចំពោះ​ ​ការ​បញ្ចូល​បទ​ប្បញ្ញត្តិ​ប្រ​ឆាំង​នឹង​ការ​រើស​អើង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ ​ទៅ​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ​ថ្មី​នៃ​ប្រទេស​នេប៉ាល់​

    មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ​("ម.ស.ម.ក")​ ​សម្តែង​ក្តី​រីក​រាយ​ចំពោះ​ការ​អនុម័ត​បទ​ប្បញ្ញត្តិ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ថ្មី​នៅ​ប្រទេស​នេប៉ាល់​ ​ដែល​បាន​ការ​ពារ​ដល់​ស្រ្តី​ស្រឡាញ់​ភេទ​ដូច​គ្នា​ ​បុរស​ស្រឡាញ់​បុរស​ អ្នក​ស្រឡាញ់​ទាំង​ពីរ​ភេទ​ ​និង​អ្នក​ប្តូរ​ភេទ​ ​("អ្នកស្រឡាញ់ភេទដូចគ្នា")​ ​តាម​រយៈ​ការ​ឱ្យ​មាន​សិទ្ធិ​ស្មើ​គ្នា​ ​និង​វិធាន​ការ​ដ៏​សំ​ខាន់​ក្នុង​ការ​ប្រ​ឆាំង​ទៅ​នឹង​ការ​រើស​អើង​ដែល​ឈរ​លើ​ហេតុ​ផល​និន្នា​ការ​ភេទ​ ​និង​អត្ត​សញ្ញាណ​យេន​ឌ័រ​ ​("សូជី")​ ​ផងដែរ​។​ ​ប្រទេស​នេប៉ាល់​បាន​ក្លាយ​ជា​ប្រទេស​ដំ​បូង​បង្អស់​ដែល​មិន​ធ្លាប់​មាន​នៅ​ក្នុង​តំបន់​អាស៊ី​ក្នុង​ការ​អនុម័ត​ច្បាប់​ដោយ​ជាក់​លាក់​ដើម្បី​ទទួល​ស្គាល់​សិទ្ធិ​ស្មើ​គ្នា​សម្រាប់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​។​ ​ម.ស.ម.ក​ ​សូម​អប​អរ​សាទរ​ជាមួយ​ពលរដ្ឋ​នេប៉ាល់​ ​និង​សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ ​ដោយ​បាន​សំ​រេច​គោល​ដៅ​ដ៏​ធំ​ធេង​នេះ​។​

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo