មេរៀន៖ លទ្ធកម្មនៃកម្មសិទ្ធិ
សំណួរនិងចម្លើយចម្រុះ
សូមគូសក្នុងប្រអប់ សម្រាប់ចម្លើយមួយ ឬច្រើន ឬទាំងអស់ ដែលអ្នកគិតថាត្រូវ។
១. តើភោគៈជាអ្វី?
ភោគៈជាសិទ្ធិពេញបរិបូណ៌របស់ជនម្នាក់លើទ្រព្យណាមួយ
ភោគៈជាសិទិ្ធកាន់កាប់របស់ជនម្នាក់ លើទ្រព្យណាមួយ ឬសិទ្ធិជាម្ចាស់បណ្តោះអាសន្នលើ អចលនវត្ថុ (មិនទាន់ស៊ប់ជារបស់ខ្លួននៅឡើយ)
ដីរបស់ជនម្នាក់ដែលមានប្លង់សុរិយោដីគឺជាដីភោគៈ
២. តើការកាន់កាប់ដីផ្ទះបែបណាដែលត្រឹមត្រូវតាមច្បាប់ និងអាចនាំឲ្យបានកម្មសិទិ្ធ?
កាន់កាប់ដីផ្ទះមុនថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០០១ និងក្រោយឆ្នាំ១៩៧៩ គឺជាភោគៈត្រឹមត្រូវ តាមច្បាប់ និងអាចនាំឲ្យបានកម្មសិទិ្ធ។
កាន់កាប់ដីផ្ទះមុនថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០០១ និងក្រោយឆ្នាំ១៩៧៩ ដោយសន្តិវិធី និងដោយពុំមានការជំទាស់ពី ៥ ឆ្នាំយ៉ាងតិច គឺជាភោគៈត្រឹមត្រូវតាមច្បាប់។
ការកាន់កាប់ថ្មី ក្រោយថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០០១ លើទ្រព្យសាធារណៈរបស់រដ្ឋដោយ គ្មានប័ណ្ណ អាចក្លាយជាភោគៈត្រឹមត្រូវតាមច្បាប់។
៣. តើលទ្ធកម្មនៃកម្មសិទិ្ធជាអ្វី?
ដំណើរការបានក្លាយជាភោគីលើអចលនវត្ថុ ដូចជាដីធ្លី និងវត្ថុតាំងភ្ជាប់លើដីដទៃទៀត
ជាការផ្ទេរកម្មសិទិ្ធរបស់កម្មសិទិ្ធករមួយទៅកម្មសិទិ្ធករអវិភាគ
ជាដំណើរការនៃការផ្លាស់ប្តូពីកម្មសិទិ្ធអវិភាគទៅសហកម្មសិទិ្ធ
៤. ដើម្បីទទួលបាន កម្មសិទ្ធិ តើជនម្នាក់ត្រូវកាន់កាប់ដីផ្ទះក្នុងលក្ខខណ្ឌបែបណាខ្លះ?
កាន់កាប់ពិតប្រាកដ និងដោយគ្មានហិង្សា
កាន់កាប់ដោយគេដឹងឮជាសាធារណៈ
កាន់កាប់ដោយស្ងាត់ៗ លួចលាក់នឹងច្បាប់
កាន់កាប់ដោយគ្មានអាក់ខាន និងដោយសុចរិត
៥. តើការកាប់បែបណាជាការកាន់កាប់ខុសច្បាប់និងមិនទទួលបានកម្មសិទិ្ធ ?
ការកាន់កាប់ដោយមិនចេញមុខ និងដោយប្រើអំពើហិង្សា
ការកាន់កាប់ដោយសុចរិតនិងគ្មានអាក់ខាន
ការកាន់កាប់ដោយការលួចលាក់នឹងច្បាប់
ការកាន់កាប់ដោយការកេងបន្លំយកទ្រព្យអ្នកដទៃ
៦. តើអ្នកកាន់កាប់បែបណាទើបអាចមានសិទិ្ធផ្លាស់ប្តូ ផ្ទេរសិទិ្ធឬលក់ ទិញ ជួល ជួសជុល និងកែលំអដីផ្ទះបាន?
អ្នកកាន់កាប់មុនថ្ងៃ ៣០ ខែសីហា ឆ្នាំ២០០១
អ្នកកាន់កាប់បាន ៥ ឆ្នាំយ៉ាងតិច កាន់កាប់ពិតប្រាកដ និងគ្មានហិង្សា
ការកាន់កាប់តាំងពីឆ្នាំ ១៩៧៩ មកលើទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ
អ្នកកាន់កាប់ ដែលគេដឹងឮជាសាធារណៈ គ្មានអាក់ខាន និងដោយសុចរិត
៧. តើលទ្ធកម្មនៃកម្មសិទិ្ធអាចធ្វើបានតាមរយៈអ្វី?
តាមរយៈការធ្វើសម្បទានដីសេដ្ឋកិច្ច
តាមរយៈការលក់អចលនវត្ថុ ឬការដូរអចលនវត្ថុ
តាមរយៈការចេញប័ណ្ណសញ្ជាតិខ្មែរ
តាមរយៈសន្តតិកម្ម ឬ ការធ្វើអំណោយ
៨. តើលទ្ធកម្មដោយការលក់អចលនវត្ថុធ្វើតាមរយៈអ្វី?
តាមរយៈកិច្ចសន្យាជាលាយលក្ខណ៍អក្សររវាងអ្នកលក់និងអ្នកទិញ
តាមរយៈកិច្ចសន្យាជាលាយលក្ខណ៍អក្សរនៃការទិញនិងលក់រវាងប្តីនិងប្រពន្ធ
តាមរយៈកិច្ចសន្យាជាលាយលក្ខណ៍រវាងអ្នកមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
៩. តើបុគ្គលណាខ្លះ ដែលមិនអាចលក់អចលនវត្ថុ?
បុគ្គលមិនមែនជាកម្មសិទិ្ធករ
អ្នកទិញនិងអ្នកលក់ គឺជាប្តីនិងប្រពន្ធនឹងគ្នា
កម្មសិទិ្ធករអវិភាគដែលគ្មានការយល់ព្រមពីកម្មសិទិ្ធករអវិភាគផ្សេងទៀត
បុគ្គលមានអចលនវត្ថុជាកម្មវត្ថុនៃការរឹបអូស
ទាំងអស់ខាងលើ
១០. តើការផ្ទេរកម្មសិទិ្ធទិញលក់ ត្រូវទៅចុះបញ្ជីកិច្ចសន្យានៅឯណា?
នៅអង្គភាពសូរិយោដី ប៉ុន្តែត្រូវភ្ជាប់រាល់ឯកសារបង់ពន្ធដារលើអចលនវត្ថុពីការិយាល័យ ពន្ធដារទៅជាមួយផង។
នៅការិយាល័យឃុំសង្កាត់ ប៉ុន្តែត្រូវភ្ជាប់រាល់ឯកសារប្រគល់និងទទួលប្រាក់លើការទិញ លក់អចលនវត្ថុទៅជាមួយផង។
១១. ដើម្បីកាត់ឈ្មោះពីកម្មសិទិ្ធករចាស់មកជាកម្មសិទិ្ធករថ្មី តើយើងត្រូវទៅធ្វើនៅឯណា?
នៅរដ្ឋបាលសូរិយោដីស្រុក-ខណ្ឌ
នៅសាលាខេត្ត ឬរាជធានី
នៅទីស្តីការគណៈរដ្ឋមន្រ្តី
១២. តើរបៀបលទ្ធកម្មនៃកម្មសិទិ្ធមានប៉ុន្មានផ្នែក?
មាន ៣ ផ្នែកគឺលទ្ធកម្មដោយការលក់អចលនវត្ថុ លទ្ធកម្មដោយការទិញអចលនវត្ថុ និងលទ្ធកម្មដោយការប្រទានកម្ម
មាន ៤ ផ្នែកគឺលទ្ធកម្មដោយការលក់អចលនវត្ថុ លទ្ធកម្មដោយការដូរអចលនវត្ថុ លទ្ធកម្មដោយសន្តតិកម្ម (ផ្ទេរមរតក) និងលទ្ធកម្មដោយប្រទានកម្ម (អំណោយ)
១៣. តើដំណើរការនៃការដូររវាងអចលនវត្ថុនិងអចលនវត្ថុគឺជាអ្វី?
ជាលទ្ធកម្មដោយការដូរអចលនវត្ថុ
ជារបៀបនៃការដូរស្របច្បាប់មួយ ដែលត្រូវធ្វើដោយមានកិច្ចសន្យាដូរនៅឃុំ-សង្កាត់
ជាការដូរអចលនវត្ថុ ដោយការកាត់ឈ្មោះពីកម្មសិទិ្ធករចាស់មកកម្មសិទិ្ធករថ្មី
ទាំងអស់ខាងលើ
១៤. តើការផ្ទេរពីអ្នកស្លាប់ទៅអ្នកដែលនៅរស់ “លទ្ធកម្មដោយផ្ទេរមរតក” អាចធ្វើបានដោយរបៀបណាខ្លះ?
អាចធ្វើមិនបាច់មានបណ្តាំ ដោយផ្អែកលើប័ណ្ណគ្រួសារ ឬឯកសារគតិយុត្តិ ឬភស្តុតាងផ្សេងទៀតដែលបញ្ជាក់ពីទាយាទរបស់អ្នកស្លាប់។
តាមបណ្តាំរបស់អ្នកស្លាប់កាលនៅរស់ អាចធ្វើដោយផ្ទាល់ម៉ាត់ ឬជាអក្សរផ្ទាល់ដៃ របស់អ្នកស្លាប់នៅមុនពេលស្លាប់។
តាមអច្ចយទាន មានសំបុត្របណ្តាំមរតក ដែលអ្នកស្លាប់បានធ្វើនៅសាលាឃុំ-សង្កាត់ និង/ឬនៅចំពោះមុខមេធាវីមុនពេលដែលខ្លួនស្លាប់។
ទាំងអស់ខាងលើ
១៥. ក្នុងករណីដែលស្លាប់ មិនបានបន្សល់ទុកទាយាទ តើអចលនវត្ថុនឹងក្លាយជាកម្មសិទិ្ធរបស់អ្នកណា?
ក្លាយជាកម្មសិទិ្ធសមូហភាព
ក្លាយទៅជាកម្មសិទិ្ធឯកជនរបស់រដ្ឋ
ក្លាយជាកម្មសិទិ្ធឯកជនរបស់អ្នកគ្មានលំនៅដ្ឋាន
បញ្ជូន
បោះបង់
×