មេរៀន៖ សម្បទានដី
សំណួរនិងចម្លើយចម្រុះ
សូមគូសក្នុងប្រអប់ សម្រាប់ចម្លើយមួយ ឬច្រើន ឬទាំងអស់ ដែលអ្នកគិតថាត្រូវ។
១. តើសម្បទានដីគឺជាអ្វី?
សម្បទានដី ជាការលក់ដីឯកជនរបស់រដ្ឋ ទៅឲ្យរូបវន្តបុគ្គល ឬនីតិបុគ្គល ឬក្រុមមនុស្ស ធ្វើ ជាកម្មសិទិ្ធឯកជន។
សម្បទានដីជាការប្រគល់ដីឯកជនរបស់រដ្ឋ ទៅឲ្យរូបវន្តបុគ្គល ឬនីតិបុគ្គល ឬក្រុមមនុស្ស
ដើម្បីកាន់កាប់និងប្រើប្រាស់តាមការកំណត់នៃច្បាប់។ សម្បទានដីជាការប្រគល់ដីសាធារណៈនិងឯកជនរបស់រដ្ឋ ទៅឲ្យអ្នកវិនិយោគក្នុងប្រទេស និងក្រៅប្រទេសធ្វើការលក់ដូរបន្តយកផលចំណេញ។
២. ដើម្បីឆ្លើយតបនឹងប្រយោជន៍សង្គម ច្បាប់តម្រូវឲ្យរដ្ឋផ្តល់ដីជូនប្រជាពលរដ្ឋសម្រាប់ការសង់លំនៅដ្ឋាន និង/ឬសម្រាប់ការបង្កបង្កើនផលដោះស្រាយជីវភាពក្នុងទំហំដីសមស្របមួយ។
ត្រូវ
ខុស
៣. ដើម្បីឆ្លើយតបនឹងប្រយោជន៍ខាងសេដ្ឋកិច្ច តើច្បាប់ភូមិបាលតម្រូវឲ្យរដ្ឋធ្វើអ្វី?
ដើម្បីឆ្លើយតបនឹងប្រយោជន៍សេដ្ឋកិច្ច ច្បាប់តម្រូវឲ្យរដ្ឋប្រើអាវុធឬកម្លាំងបង្ខំរឹបអូសដី ផ្ទះ ពីប្រជាពលរដ្ឋ ដើម្បីផ្តល់សម្បទានដីសេដ្ឋកិច្ច
ដើម្បីឆ្លើយតបនឹងប្រយោជន៍ខាងសេដ្ឋកិច្ច ច្បាប់តម្រូវឲ្យរដ្ឋផ្តល់ដីទៅអ្នកវិនិយោគទុន ក្នុង រយៈពេលកំណត់ដោយច្បាប់ ដែលអ្នកវិនិយោគទុនត្រូវបង់ប្រាក់ជូនរដ្ឋតាមទំហំដីនោះ។
៤. តើសម្បទានអ្វីខ្លះ ដែលមិនស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់ភូមិបាល?
សម្បទានដីព្រៃ
សម្បទានរ៉ែ និងសម្បទានកំពង់ផែ
សម្បទានព្រលានយន្តហោះ
សម្បទាននេសាទ និងសម្បទានរៀបចំតំបន់ឧស្សាហកម្ម
៥. តើសម្បទានដីសង្គមកិច្ច គឺជាការផ្តល់ដីជាកម្មសិទិ្ធឯកជនរបស់រដ្ឋដោយឥតគិតថ្លៃទៅឲ្យអ្នកណាខ្លះ?
គ្រួសារក្រីក្រ យោធិនរំសាយ និងគ្រួសារយុទ្ធជនពលីពិការ
គ្រួសារដែលមានសមាជិកច្រើនជាងដប់នាក់
គ្រួសារផ្លាស់ទីលំនៅដោយការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័នសាធារណៈ
គ្រួសាររងគ្រោះដោយគ្រោះធម្មជាតិ និងគ្រួសារមាតុភូមិនិវត្តន៍
៦. តើអ្នកណាខ្លះអាចផ្តួចផ្តើមសម្បទានដីសង្គមកិច្ច?
ប្រជាពលរដ្ឋម្នាក់ ឬច្រើននាក់ ឬអង្គការ ឬតំណាងប្រជាពលរដ្ឋអាចផ្តួចផ្តើមធ្វើផែនការ ដាក់ស្នើសុំសម្បាទានដីសង្គមកិច្ចតាមរយៈឃុំ-សង្កាត់។
ក្រុមប្រឹក្សាឃុំសង្កាត់ អាចផ្តួចផ្តើមដាក់ស្នើផែនការសុំសម្បទានដីសង្គមកិច្ច តាមរយៈ ស្រុក-ខណ្ឌ ខេត្តនិងទៅនាយករដ្ឋមន្រ្តី។
ក្រសួងស្ថាប័នពាក់ព័ន្ធមួយឬច្រើន អាចផ្តួចផ្តើមធ្វើផែនការ និងដាក់ជូនផែនការនេះ ទៅគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ។
នាយករដ្ឋមន្រ្តី អាចផ្តួចផ្តើមបង្កើតក្រុមយុវជនដើរវាស់វែងដីចែកជូនប្រជាពលរដ្ឋ និង ចុះចែកដោយផ្ទាល់នូវសម្បទានដីសង្គមកិច្ចដល់គ្រួសារក្រីក្រ។
៧. តើអ្នកដាក់ពាក្យសុំសម្បទានដីសង្គមកិច្ចនឹងទៅរកគំរូពាក្យសុំនៅទីណា?
នៅប៉ុស្តិ៍នគរបាលរដ្ឋបាល
នៅខុទ្ទកាល័យនាយករដ្ឋមន្រ្តី
នៅរដ្ឋបាលសុរិយោដីស្រុក-ខណ្ឌ
នៅក្រសួងដែនដី នគរូបនីយកម្ម និងសំណង់
៨. តើសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ ដែលផ្តើមដោយក្រសួងស្ថាប័នពាក់ព័ន្ធមួយឬច្រើន អាចធ្វើនៅទីណា?
នៅកន្លែងតាំងទីលំនៅថ្មី សម្រាប់គ្រួសារផ្លាស់ប្តូរទីកន្លែង ឬរង់ចាំសំណង់នៅទីប្រជុំជន។
នៅតំបន់ជាប់ទីតាំងសម្បទានដីសេដ្ឋកិច្ច ដើម្បីគ្រួសារអាចអភិវឌ្ឍកសិឧស្សាហកម្ម។
នៅតំបន់អភិវឌ្ឍន៍ថ្មី សម្រាប់គ្រួសារដែលស្ថិតក្រោមការគាំទ្រពីម្ចាស់ជំនួយ ឬអ្នកវិនិយោគ។
នៅតំបន់ដាច់ស្រយាល ដែលប្រជាពលរដ្ឋគ្មានដីលំនៅដ្ឋាននិងដីដាំដុះ និងចំនួនប្រជាពល រដ្ឋមិនទាន់គ្រប់គ្រាន់ ដើម្បីអភិវឌ្ឍដីនោះ។
ទាំងអស់ខាងលើ
៩. តើគ្រួសារស្ថិតក្នុងស្ថានភាពយ៉ាងណាខ្លះទើបអាចទទួលបានសម្បទានដីសង្គមកិច្ច?
គ្រួសាររងគ្រោះដោយគ្រោះធម្មជាតិ
គ្រួសារក្រីក្រ និងគ្រួសារផ្លាស់ទីលំនៅដោយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ
គ្រួសារមាតុភូមិនិវត្តន៍ យោធិនរំសាយ និងគ្រួសារយុទ្ធជនពលីពិការ
គ្រួសារធំមានសមាជិកចាប់ពី៦នាក់ឡើងទៅ
ទាំងអស់ខាងលើ
១០. តើទំហំដីផ្ទះនិងដីធ្វើកសិកម្មជាលក្ខណៈគ្រួសារដែលទទួលបានក្រោមសម្បទានដី សង្គមកិច្ចមានប៉ុន្មាន?
ដីធំបំផុតសម្រាប់លំនៅដ្ឋានគឺ ១.២០០ មែត្រការ៉េ និងនៅជនបទអាចឡើងដល់ ទំហំ ៣.៦០០ មែត្រការ៉េ
ដីធំបំផុតសម្រាប់លំនៅដ្ឋានគឺ៥.០០០មែត្រការ៉េ និងដីកសិកម្មជាលក្ខណៈគ្រួសារ គឺ ៥ ហិកតា
ដីកសិកម្មជាលក្ខណៈគ្រួសារគឺ ២ ហិកតា និងឡើងរហូតដល់ ៥ ហិកតា
១១. តើមានលក្ខខណ្ឌអ្វីខ្លះសម្រាប់គ្រួសាមួយដែលទទួលបានសម្បទានដីសង្គមកិច្ច?
ក្នុងរង្វង់១២ខែ ត្រូវសង់ទីជម្រកជាអចិន្រ្តៃយ៍ និងត្រូវធ្វើការដាំដុះ ក្នុងរង្វង់ ២៤ ខែ ក្រោយមក។
ក្នុងរង្វង់ ៣ ខែបន្ទាប់ពីរការទទួលបានដី អ្នកទទួលបានដីត្រូវសង់ទីជម្រកជាអចិន្រ្តៃយ៍។
ត្រូវធ្វើការដាំដុះ ក្នុងរង្វង់ ១២ ខែបន្ទាប់ពីទទួលបានដី។
មិនអាចលក់ ដូរ ជួល ឬធ្វើអំណោយបានទេក្នុងរយៈពេល ៥ ឆ្នាំដំបូង។
១២. តើសេចក្តីថ្លែងទាក់ទងនឹងសម្បទានដីសេដ្ឋកិច្ចណាខ្លះខាងក្រោម ជាសេចក្តីថ្លែងត្រឹមត្រូវ ៖
សម្បទានដីសេដ្ឋកិច្ច ត្រូវមានទំហំច្រើនបំផុតត្រឹមតែមួយម៉ឺនហិកតា។
សម្បទានដែលលើសពីមួយម៉ឺនហិកតា មិនអាចកាត់បន្ថយទេសម្រាប់អ្នកវិនិយោគក្នុងស្រុក ដែលមាននាទីជាមន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា តុលាការ និងសភាឬព្រឹទ្ធសភា។
សម្បទានដីសេដ្ឋកិច្ច មិនអាចប៉ះពាល់ដល់ផ្លូវគមនាគមន៍ ដីចំណីផ្លូវនិងដីចាំបាច់សម្រាប់ ថែទាំផ្លូវទឹក ត្រពាំងបឹងនិងដីដែនបម្រុង ដែលមានប្រយោជន៍ដល់ការរស់នៅរបស់ប្រជា ពលរដ្ឋ។
១៣. “សម្បទានដីសេដ្ឋកិច្ចមិនអាចបង្កើតសិទិ្ធជាកម្មសិទិ្ធបានទេ ប៉ុន្តែអាចបង្កើតសិទិ្ធប្រើប្រាស់ដីក្នុង រយៈពេល ៩៩ឆ្នាំយ៉ាងច្រើននៃកិច្ចសន្យា(តាមច្បាប់ភូមិបាល)។ អ្នកទទួលបានសម្បទានដីសេដ្ឋកិច្ច ត្រូវចាប់ផ្តើមអាជីវកម្មរបស់ខ្លួនក្នុងពេល១២ ខែបន្ទាប់ពីទទួលបានសម្បទានដី និងត្រូវបង់ថ្លៃជូនរដ្ឋ។
ត្រូវ
ខុស
១៤. រយៈពេលនៃការអនុវត្តន៏គម្រោងដីសម្បទានសេដ្ឋកិច្ចទាំងអស់ត្រូវបានកាត់បន្ថយមកត្រឹមនៅ យ៉ាងយូរ៥០ឆ្នាំតែប៉ុណ្ណោះ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថានចុះថៃ្ងទី២៨ ខែកក្កដា ឆ្នាំ២០១៥។
ត្រូវ
ខុស
១៥. ដីដែលស្ថិតក្នុងលក្ខណៈវិនិច្ឆ័យ ៥ យ៉ាងណាខ្លះដែលអាចផ្តល់សម្រាប់សម្បទានដីសេដ្ឋកិច្ច
ដីដែលបានចុះបញ្ជីនិងបានចាត់ថ្នាក់ជា ដីឯកជនរបស់រដ្ឋស្របតាមអនុក្រឹត្យ
ដីស្ថិតក្នុងផែនការប្រើប្រាស់ដែលអនុម័តដោយគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត-ក្រុង
ដីដែលបានវាយតំលៃហេតុប៉ះពាល់ដល់បរិស្ថាននិងដល់សង្គមរួចហើយ
ដីមានដំណោះស្រាយសំណងដល់អ្នកត្រូវផ្លាស់ទីលំនៅថ្មីស្របតាមច្បាប់រួចហើយ
ដីមានការពិគ្រោះយោបល់ជាសាធារណៈ ឬជាមួយអាជ្ញាធរនិងប្រជាពលរដ្ឋរួចហើយ
ដីដែលមានប័ណ្ណកម្មសិទ្ធិឯកជន
ដីដែលមានជីវជាតិល្អសម្រាប់ដំណាំកសិ ឧស្សាហកម្ម និងមានហេដ្ឋារចនាសម្ព័នគ្រប់គ្រាន់
បញ្ជូន
បោះបង់
×