មេរៀន៖ ដំណើរការក្នុងការទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីនៅកម្ពុជា
សំណួរនិងចម្លើយចម្រុះ
សូមគូសក្នុងប្រអប់ សម្រាប់ចម្លើយមួយ ឬច្រើន ឬទាំងអស់ ដែលអ្នកគិតថាត្រូវ។
១. បើអ្នកកាន់កាប់ដីគ្មានប័ណ្ណសំគាល់សិទ្ធិកាន់កាប់ (ប័ណ្ណស្លាបមាន់) តែកាន់កាប់ដីបាន ៥ ឆ្នាំមុន ថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០០១លើកម្មសិទិ្ធឯកជនរបស់រដ្ឋ តើអ្នកកាន់កាប់ដីនោះ អាចទទួលបានសិទិ្ធ កាន់កាប់ស្របច្បាប់ឬទេ?
អ្នកកាន់កាប់ដីអាចទទួលបានសិទិ្ធកាន់កាប់ស្របច្បាប់ផ្អែកតាមលក្ខខណ្ឌកំណត់។
អ្នកកាន់កាប់ដី មិនអាចទទួលបានសិទិ្ធកាន់កាប់ស្របច្បាប់ទេ។
២. តើលទ្ធកម្មនៃកម្មសិទិ្ធជាអ្វី?
គឺជាប្រព័ន្ធចុះបញ្ជីមួយពាក់ព័ន្ធនឹងបែបបទនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោល បញ្ជីដីធ្លី។
គឺជាការចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ ដោយរដ្ឋបាលសុរិយោដី និងកសាងប្លង់រឹង ជូនប្រជាពលរដ្ឋដែលបានវាស់វែងដីរួចហើយ។
គឺជាកំណត់ព្រំប្រទល់កម្មសិទ្ធិសាធារណៈ និងកម្មសិទ្ធិឯកជន រួមទាំងការបញ្ជាក់ពីប្រភេទ ដីមានជាអាទិ៍ដីដាំដុះ ដីព្រៃ ដីលិចទឹក ដីសម្រាប់សំណង់ឧស្សាហកម្ម និងប្រភេទដីផ្សេង ទៀត
៣. ដើម្បីទទួលបានវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុអ្នកកាន់កាប់ដីធ្លីអាចស្នើ សុំសេវាចុះ បញ្ជីឯកជនរបស់គាត់នៅកន្លែងណា?
រដ្ឋបាលសុរិយោដីស្រុក-ខណ្ឌ
មេភូមិ និងប្រធានក្រុមប្រឹក្សាឃុំ ឬចៅសង្កាត់
មេភូមិ និងប្រធានក្រុមប្រឹក្សាឃុំ ឬចៅសង្កាត់
រដ្ឋបាលសុរិយោដីខេត្ត-រាជធានី
៤. តើប្រព័ន្ធសេវាចុះបញ្ជីដីធ្លីមានប៉ុន្មាន?
សេវាចុះបញ្ជីដីធ្លីមាន ៣ ប្រព័ន្ធដាច់ដោយឡែកពីគ្នា គឺសេវាចុះបញ្ជីដោយមិនគិតថ្លៃឈ្នួល សេវាចុះបញ្ជីគិតថ្លៃឈ្នួល និងសេវាចុះបញ្ជីផ្តល់មូនិធិដោយម្ចាស់ជំនួយបរទេស។
សេវាចុះបញ្ជីដីធ្លីមាន ២ ប្រព័ន្ធដាច់ដោយឡែកពីគ្នា គឺសេវាចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ និងសេវាចុះបញ្ជីមានលក្ខណៈដាច់ដោយដុំ។
សេវាចុះបញ្ជីដីធ្លីមាន ២ ប្រព័ន្ធដាច់ដោយឡែកពីគ្នា គឺសេវាចុះបញ្ជីកំណត់ព្រំប្រទល់កម្ម សិទ្ធិសាធារណៈ និងសេវាចុះបញ្ជីកំណត់កម្មសិទិ្ធឯកជន។
៥. តើ “សេវាចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ” ជាអ្វី?
គឺជាសេវាមួយដែលតម្រូវឲ្យអាជ្ញាធរមានសមត្ថកិច្ចចុះវាស់វែងនិងធ្វើបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ
ជាសេវាផ្តួចផ្តើមដោយមេឃុំ ឬចៅសង្កាត់ ក្នុងការចុះវាស់ដីធ្លី និងជូនដំណឹងប្រជាពលរដ្ឋ អំពីផែនការចុះវាស់វែង និងចេញប័ណ្ណកម្មសិទិ្ធលើអចលនទ្រព្យជូនប្រជាពលរដ្ឋ។
ជាសេវាមួយដែលតម្រូវឲ្យចៅហ្វាយស្រុក ឬក្រុមប្រឹក្សាសង្កាត់ សម្រេចពីតម្លៃចុះវាស់វែងនិងតម្លៃធ្វើបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ។
៦. សេវាចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធជាសេវាមួយដែលផ្តួចផ្តើមដោយស្ថាប័នណា?
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការធ្វើផែនការចុះវាស់ដីធ្លី ជូនប្រជា ពលរដ្ឋ និងចេញប័ណ្ណកម្មសិទិ្ធលើអចលនទ្រព្យជូនប្រជាពលរដ្ឋ។
សាលាឃុំ សង្កាត់ ក្នុងការចុះវាស់ដីធ្លី និងជូនដំណឹងប្រជាពលរដ្ឋអំពីផែនការចុះវាស់វែងនិងចេញប័ណ្ណកម្មសិទិ្ធលើអចលនទ្រព្យជូនប្រជាពលរដ្ឋ។
សាលាស្រុក ខណ្ឌ ឬសាលាខេត្ត
៧. តើក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ចេញប័ណ្ណកម្មសិទិ្ធលើអចលនទ្រព្យអ្វីខ្លះ ជូនប្រជាពលរដ្ឋ?
ចេញប័ណ្ណកម្មសិទិ្ធលើដីកសិកម្មជនបទ និងដីលំនៅដ្ឋានជនបទ
ចេញប័ណ្ណកម្មសិទិ្ធលើដីទីប្រជុំជនស្រុកឬដីជាយទីប្រជុំជនខេត្ត
ចេញប័ណ្ណកម្មសិទិ្ធលើដីជាយទីប្រជុំជនក្រុងភ្នំពេញនិងដីទីប្រជុំជនក្រុងភ្នំពេញ។
ទាំងអស់ខាងលើ
៨. តើ “សេវាចុះបញ្ជីមានលក្ខណៈដាច់ដោយដុំ” ជាអ្វី?
ជាសេវាមួយដែលផ្តល់ឱកាសឲ្យប្រជាពលរដ្ឋអាចដាក់ពាក្យសុំចុះបញ្ជីដីធ្លីទៅរដ្ឋបាល សុរិយោដីស្រុក-ខណ្ឌ ក្នុងតំបន់របស់ខ្លួនដែលពុំទាន់បានចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ នៅឡើយ។
ជាការផ្តួចផ្តើមគម្រោងនិងធ្វើផែនការចុះវាស់ដីធ្លី និងជូនដំណឹងជូនប្រជាពលរដ្ឋ របស់មេឃុំ/ ចៅសង្កាត់ ស្របតាមផែនការអភិវឌ្ឍន៍ឃុំ-សង្កាត់ និងផែនការជាតិលុបបំបាត់ភាពក្រីក្រ។
ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ផ្តួចផ្តើមគម្រោងនិងធ្វើផែនការចុះវាស់ដីធ្លី និងជូនដំណឹងប្រជាពលរដ្ឋអំពីផែនការចុះវាស់វែង និងចេញប័ណ្ណកម្មសិទិ្ធលើអចលនទ្រព្យ។
៩. តាមរយៈសេវាចុះបញ្ជីមានលក្ខណៈដាច់ដោយដុំ ប្រជាពលរដ្ឋដែលដាក់ពាក្យសុំចុះបញ្ជីដីធ្លីទៅរដ្ឋបាល សុរិយោដីស្រុក-ខណ្ឌត្រូវបង់ថ្លៃសេវាវាស់វែងលើដីផលិតកម្ម ឬដីភោគៈ ដីលំនៅដ្ឋាន និងដីសម្រាប់ សំណង់ទូទៅ។
ត្រូវ
ខុស
១០. តើសេចក្តីថ្លែងណាខ្លះដែលមិនត្រឹមត្រូវ?
ប្រជាពលរដ្ឋដែលរស់នៅលើដីសាធារណៈរបស់រដ្ឋ អាចដាក់ពាក្យសុំចុះបញ្ជីដីធ្លីដាច់ ដោយដុំទៅរដ្ឋបាលសុរិយោដីស្រុក-ខណ្ឌ ដើម្បីបានដីនោះជាកម្មសិទិ្ធឯកជន។
ប្រជាពលរដ្ឋដែលដាក់ពាក្យសុំសេវាចុះបញ្ជីមានលក្ខណៈដាច់ដោយដុំ មិនត្រូវបង់ថ្លៃសេវា វាស់វែងលើដីផលិតកម្ម ឬដីភោគៈ ដីលំនៅដ្ឋាន និងដីសម្រាប់សំណង់ទូទៅ។
ប្រជាពលរដ្ឋអាចទទួលបានវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ ពីសាលាឃុំសង្កាត់របស់ ខ្លួនបាន។
ទាំងអស់ខាងលើ
បញ្ជូន
បោះបង់
×