កាលប្បវត្តិសិទ្ធិមនុស្សខាងក្រោមបង្ហាញពីការរំលោភសិទ្ធិមនុស្សនិងការរឹតត្បិតសិទ្ធិមនុស្សសំខាន់ៗមួយចំនួនដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ២០១៣-២០២៣ និងយកលំនាំតាមកាលប្បវត្តិពីមុនរបស់យើងពីឆ្នាំ១៩៩៣ ដល់ ២០១២ ដែលអាចចូលទៅមើលបាននៅទីនេះ។
ឧប្បត្តិហេតុដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សពីឆ្នាំ ២០១៣-២០២៣ បង្ហាញការរំលោភសិទ្ធិមនុស្សពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងភាគីទីបី។ ការរំលោភសិទ្ធិមនុស្សទាំងអស់នោះទាក់ទងទៅនឹងបញ្ហាជាច្រើនរួមមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការកាត់ទោសអ្នកការពារសិទ្ធិមនុស្ស ការរំលោភយកដីធ្លី ការបណ្តេញចេញដោយបង្ខំ ការរឹតត្បិតសិទ្ធិក្នុងការជួបប្រជុំសិទ្ធិក្នុងការបង្កើតសមាគម និងការសំដែងមតិដោយសន្តិវិធី ការធ្វើទារុណកម្ម ការចាប់ខ្លួនការឃុំខ្លួនតាមអំពើចិត្ត និងការបង្កើតច្បាប់និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ព័ត៌មានដែលកត់ត្រាទៅក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះត្រូវបានប្រមូលមកពីអត្ថបទព័ត៌មានទាំងជាភាសាខ្មែរ និងអង់គ្លេស ពីគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់ ម.ស.ម.ក ព្រមទាំងវិចារណកថា និងការវិភាគផ្សេងៗដែលបានចេញផ្សាយដោយអង្គការសង្គមស៊ីវិល ដែលធ្វើការលើបញ្ហាទាំងនេះ។
ការរៀបរាប់ដោយសង្ខេបនៅក្នុងនេះគឺមានអមដោយ តំណភ្ជាប់ទៅនឹងអត្ថបទសារព័ត៌មានដែលរាយការណ៍អំពីព្រឹត្តិការណ៍ឬការងាររបស់អង្គការសង្គមស៊ីវិលដែលធ្វើការយ៉ាងសកម្មនៅក្នុងវិស័យនេះ។ សូមរំលឹកថាករណីដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះគឺសុទ្ធសឹងតែជាករណីដែលមានការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឬអង្គការសង្គមស៊ីវិលដោយសាវាមានលក្ខណៈលេចធ្លោ។
ដូច្នេះកាលប្បវត្តិសិទ្ធិមនុស្សនេះគឺគ្រាន់តែជាតំណាងនៃចំណែកតូចមួយនៃចំនួនការរំលោភសិទ្ធិមនុស្សជាក់ស្តែងដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។
-
-
-
-
-
ភ្នំពេញ
ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់
សមាជិកសភាជាប់ឆ្នោតមកពីគណបក្សសង្គ្រោះជាតិចំនួនប្រាំពីរនាក់ និងមេដឹកនាំនៅមូលដ្ឋានម្នាក់របស់បក្សត្រូវបានចោទប្រកាន់ពីបទផ្តើមគំនិតក្នុងអំពើហិង្សាដោយមានស្ថានទម្ងន់ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ និងដឹកនាំចលនាបះបោរ ទាក់ទងទៅនឹងការតវ៉ានៅទីលានប្រជាធិបតេយ្យ។
-
ភ្នំពេញ
ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ រួមមាន លោកស្រី មូ សុខហួរ លោក មែន សុថាវរិទ្ធ លោក កែវ ភារម្យ និងលោក ហូ វ៉ាន់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីការប៉ះទង្គិចគ្នារវាងកម្លាំងសន្តិសុខខ័ណ្ឌ និងអ្នកតវ៉ានៅជិតទីលានប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញ។
-
-
-
-
-
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
ការហាមប្រាមលើការប្រមូលផ្តុំទាំងអស់ជាសាធារណៈចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤ តទៅត្រូវបានប្រកាសដោយលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើគេហទំព័ររបស់សាលារាជធានី។
-
-
ភ្នំពេញ
ការបង្កើតច្បាប់ និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស
អង្គការសង្គមស៊ីវិលស្នើនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យអនុញ្ញាតឱ្យមានការចូលរួមក្នុងដំណើរការតាក់តែងច្បាប់ពាក់ព័ន្ធនឹងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ចំនួនបី។ អ្នកជំនាញផ្នែកច្បាប់ និងនយោបាយព្រួយបារម្ភថាច្បាប់ទាំងនេះនឹងធ្វើឱ្យប៉ះពាល់ដល់ឯករាជ្យភាពរបស់តុលាការ។
-
-
-
ភ្នំពេញ
ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់
សកម្មជនបឹងកក់ចំនួនបីនាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីមានបាតុកម្មនៅខាងក្រៅសាលារាជធានីដែលទាមទារសំណងបន្ថែមចំពោះការបាត់បង់ផ្ទះសម្បែងតាមរយៈការបណ្តេញចេញដោយបង្ខំ។ ការចាប់ខ្លួននេះធ្វើឡើងត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងបញ្ជាក់ឡើងវិញពីសិទ្ធិសេរីភាពខាងការប្រមូលផ្តុំនៃរដ្ឋធម្មនុញ្ញ។
-
-
-