កាលប្បវត្តិសិទ្ធិមនុស្សខាងក្រោមបង្ហាញពីការរំលោភសិទ្ធិមនុស្សនិងការរឹតត្បិតសិទ្ធិមនុស្សសំខាន់ៗមួយចំនួនដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ២០១៣-២០២៣ និងយកលំនាំតាមកាលប្បវត្តិពីមុនរបស់យើងពីឆ្នាំ១៩៩៣ ដល់ ២០១២ ដែលអាចចូលទៅមើលបាននៅទីនេះ។

ឧប្បត្តិហេតុដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សពីឆ្នាំ ២០១៣-២០២៣ បង្ហាញការរំលោភសិទ្ធិមនុស្សពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងភាគីទីបី។ ការរំលោភសិទ្ធិមនុស្សទាំងអស់នោះទាក់ទងទៅនឹងបញ្ហាជាច្រើនរួមមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការកាត់ទោសអ្នកការពារសិទ្ធិមនុស្ស ការរំលោភយកដីធ្លី ការបណ្តេញចេញដោយបង្ខំ ការរឹតត្បិតសិទ្ធិក្នុងការជួបប្រជុំសិទ្ធិក្នុងការបង្កើតសមាគម និងការសំដែងមតិដោយសន្តិវិធី ការធ្វើទារុណកម្ម ការចាប់ខ្លួនការឃុំខ្លួនតាមអំពើចិត្ត និងការបង្កើតច្បាប់និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ព័ត៌មានដែលកត់ត្រាទៅក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះត្រូវបានប្រមូលមកពីអត្ថបទព័ត៌មានទាំងជាភាសាខ្មែរ និងអង់គ្លេស ពីគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់ ម.ស.ម.ក ព្រមទាំងវិចារណកថា និងការវិភាគផ្សេងៗដែលបានចេញផ្សាយដោយអង្គការសង្គមស៊ីវិល ដែលធ្វើការលើបញ្ហាទាំងនេះ។

ការរៀបរាប់ដោយសង្ខេបនៅក្នុងនេះគឺមានអមដោយ តំណភ្ជាប់ទៅនឹងអត្ថបទសារព័ត៌មានដែលរាយការណ៍អំពីព្រឹត្តិការណ៍ឬការងាររបស់អង្គការសង្គមស៊ីវិលដែលធ្វើការយ៉ាងសកម្មនៅក្នុងវិស័យនេះ។ សូមរំលឹកថាករណីដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះគឺសុទ្ធសឹងតែជាករណីដែលមានការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឬអង្គការសង្គមស៊ីវិលដោយសាវាមានលក្ខណៈលេចធ្លោ។

ដូច្នេះកាលប្បវត្តិសិទ្ធិមនុស្សនេះគឺគ្រាន់តែជាតំណាងនៃចំណែកតូចមួយនៃចំនួនការរំលោភសិទ្ធិមនុស្សជាក់ស្តែងដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។

ច្រោះកាលប្បវត្តិស្តីពីការរំលោភសិទ្ធិមនុស្ស

កាលប្បវត្តិស្តីពីការរំលោភសិទ្ធិមនុស្ស

  • ភ្នំពេញ

    ភ្នំពេញ

    ការកាត់ទោសលើអ្នកការពារសិទ្ធិមនុស្ស

    លោក ស៊ាង ចែត មេឃុំមកពីគណបក្ស សម រង្សីត្រូវបានព្រះមហាក្សត្រនរោត្តម សីហមុនី លើកលែងទោសតាមសំណើរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន។ លោក ស៊ាង ចែត បានជាប់ឃុំខ្លួនបណ្តោះអាសន្នអស់រយៈពេល ២២៥ ថ្ងៃ ពីបទសូកប៉ាន់ក្នុងសំណុំរឿងស្រីកំណាន់របស់លោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ។ ការលើកលែងទោសនេះធ្វើឡើងតែពីរថ្ងៃ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញបើកសវនាការផ្តន្ទាទោសលោក ស៊ាង ចែត មេឃុំមកពីគណបក្ស សម រង្សី ឱ្យជាប់ពន្ធនាគាររយៈពេលប្រាំឆ្នាំ ក្នុងរយៈពេលពីរនាទីប៉ុណ្ណោះ។

    CAM | PPP | CAM | PPP

  • ភ្នំពេញ

    ភ្នំពេញ

    ការកាត់ទោសលើអ្នកការពារសិទ្ធិមនុស្ស

    ក្រោយ​សវនាការ ​តុលាការកំពូល​បដិសេធសំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់បុគ្គលិក​សមាគម​អាដហុក​ រួមមាន​ លោកស្រី លឹម មុនី លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និងលោក នី ចរិយា មន្ត្រីគណៈកម្មាធិការជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ ។

    LICADHO | CAM | LICADHO | CAM

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    សាលារាជធានីភ្នំពេញមិនអនុញ្ញាតឱ្យក្រុមអង្គការសង្គមស៊ីវិល ប្រារព្ធខួបលើកទី ៦៨ ឆ្នាំ​នៃសេចក្តីប្រកាសជាសកលស្តីពី សិទ្ធិមនុស្សនៅលើ​សួនច្បារវត្តបទុមឬនៅទីសាធារណៈផ្សេងៗ ទៀត ហើយបានគំរាម​ចាត់វិធានការ​ផ្លូវ​ច្បាប់ប្រសិនបើពួក គេនៅតែបន្តធ្វើ។

    KT | CAM | KT | CAM

  • ភ្នំពេញ

    ភ្នំពេញ

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    នគរបាលដែល​គេ​ដាក់ពង្រាយនៅវាលព្រះមេរុក្នុងរាជធានីភ្នំពេញ បានឃុំខ្លួនយុវជនស្ម័គ្រចិត្តចំនួនប្រាំពីរនាក់អស់រយៈពេលប្រហែល បីម៉ោងដោយដោះលែងវិញបន្ទាប់ពីពួកគេយល់ព្រមផ្តិតស្នាមមេដៃ លើលិខិតសន្យាថាឈប់ធ្វើការអប់រំអំពីការចុះឈ្មោះបោះឆ្នោត និងយុទ្ធនាការផ្សព្វផ្សាយនេះទៀត។

    LICADHO | LICADHO

  • ភ្នំពេញ

    ភ្នំពេញ

    ការកាត់ទោសលើអ្នកការពារសិទ្ធិមនុស្ស

    សាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសលោក ហុង សុខហួ សមាជិកព្រឹទ្ធសភាគណបក្សជំទាស់ឱ្យជាប់ពន្ធនាគាររយៈពេល ប្រាំពីរឆ្នាំដោយសារការបង្ហោះសន្ធិសញ្ញាព្រំដែន​ «ក្លែងក្លាយ» រវាងកម្ពុជា និងវៀតណាមនៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក។

    LICADHO | PPP | LICADHO | PPP

  • កណ្តាល​

    កណ្តាល​

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    សកម្ម​ជន​ដែល​ជា​បងប្អូន​បង្កើត​មាន​លោក​ ជុំ​ ហួ និង​ ជុំ​ ហួត ត្រូវបាន​រារាំង​មិន​ឱ្យ​ចូលទៅ​ទឹក​ដី​វៀត​ណាម។ បងប្អូន​ប្រុសទាំង​ពីរនាក់នេះ​​ត្រូវបាន​ឃាត់​​ខ្លួន និង​បង្ខំ​ឱ្យ​ផ្តិត​ស្នាម​មេដៃលើ​ឯកសារ​មួយ​ដែល​ប្រកាស​ថា​ ពួកគេ​នឹង​មិន​ចូល​ទៅកាន់ទឹក​ដី​វៀត​ណាមទៀត ​នៅពេល​​​ពួកគេ​ចុះ​ទៅ​ទស្សនកិច្ច​ព្រំដែន​ដើម្បី​លើក​ឡើង​ពីបញ្ហា​ទន្ទ្រាន​នានា។

    CAM | RFA | CAM | RFA

  • ភ្នំពេញ

    ភ្នំពេញ

    ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

    លោក ​អំ សំអាត​ ប្រធាន​​ផ្នែកបច្ចេក​ទេស​នៃ​អង្គការ​លីកាដូ ក្នុង​ចំណោម​អ្នក​ផ្សេង​ទៀត ​ត្រូវបាន​វាយ​ដំ​ដោយ​កម្លាំង​សន្តិសុខ​​របស់​រដ្ឋ​ នៅ​កន្លែងតវ៉ា​មួយជិត​​អតីតសហគមន៍ដីក្រហម​​ក្នុង​រាជធានីភ្នំពេញ​ នៅ​ពេល​ប្រារព្ធ​ទិវាសិទ្ធិ​​លំនៅ​ដ្ឋាន​ពិភពលោក​។

    LICADHO | LICADHO

  • ភ្នំពេញ

    ភ្នំពេញ

    ការកាត់ទោសលើអ្នកការពារសិទ្ធិមនុស្ស

    លោក​ នី ចរិយា​ អគ្គលេខាធិការ​រង​នៃគណៈកម្មាធិការ​ជាតិ​រៀ​ប​ចំ​ការ​បោះ​ឆ្នោត ត្រូវបាន​កាត់ទោស​លើ​បទចោទចំនួន​បីទាក់ទង​ទៅនឹង​ការ​រិះ​គន់​របស់លោក​ទៅលើ​សេចក្តីសម្រេច​របស់តុលាការ​ចាប់​តាំង​ពីលោក​នៅ​ជាប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក​ម្លេះ​។ លោក​ចរិយា​ ​កំពុង​ស្ថិត​ក្នុង​ការ​ឃុំ​ខ្លួនទាក់ទង​ទៅនឹង​ការ​ស៊ើប​អង្កេត​ក្នុង​រឿង​អាស្រូវ​ស្នេហ្នារបស់លោក កឹម​ សុខា។​

    PPP | PPP

  • ភ្នំពេញ

    ភ្នំពេញ

    ការកាត់ទោសលើអ្នកការពារសិទ្ធិមនុស្ស

    សាលា​ឧទ្ធរណ៍​តម្កល់​ការ​ចោទប្រកាន់លើ​លោក​ វ៉ែន​ វ៉ន​ ជាសកម្មជន​បរិស្ថាន​ជន​ជាតិ​ដើម​ភាគ​តិច​ ដែល​ត្រូវ​បាន​កាត់ទោសជាការ​សងសឹក​ទៅនឹង​ភាព​សកម្ម​របស់​លោក​ក្នុងការ​ជួយ​ការ​ពារ​តំបន់ជ្រលងអារ៉ែង​ ក្នុង​ខេត្ត​កោះ​កុង។​

    CCHR | EC | CCHR | EC

  • ភ្នំពេញ

    ភ្នំពេញ

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    សកម្ម​ជន​បឹងកក់​ រួមមាន​ ភួង​ សុភាព​ មាស​ ស្រីពៅ សុខ​ រស្មី ខៀវ​ សារី និង ​ជាវ ស្រីនិច ត្រូវបាន​ចាប់​ខ្លួន​ជាមួយ​នឹង​លោក​ សេង ធី និង​អ្នក​លក់​ប៉ោងប៉ោង និង​ជា​កូនប្រុស​របស់​លោកឈ្មោះ ​ធឿន​ បញ្ញា​ ព្រម​ទាំង​ក្មួយ​ឈ្មោះ ពៅ វិជ្ជា​ និង ​ជុំ​ សុបិន្ត​កែវ បន្ទាប់​ពី​មាន​បាតុកម្ម​​មួយ​នៅ​ខាង​ក្រៅ​ពន្ធនាគារ​ព្រៃស ម.២ ដែល​អំពាវនាវ​ឱ្យ​ដោះ​លែង​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​។

    LICADHO | LICADHO

  • ភ្នំពេញ

    ភ្នំពេញ

    ការកាត់ទោសលើអ្នកការពារសិទ្ធិមនុស្ស

    អ្នក​ស្រី ទេព​ វន្នី និង​អ្នក​ស្រី បូវ​ សោភា ដែល​ជាសកម្ម​ជន​បឹង​កក់ ត្រូវបាន​ចោទ​ប្រកាន់ពី​បទ​ញុះញង់ បន្ទាប់ពីមាន​បាតុកម្ម​ដោយ​សន្តិវិធីមួយ​​នៅក្នុង​​សប្តាហ៍​ទី១៥ នៃការ​តវ៉ា​ក្នុង​យុទ្ធ​នាការ​ «ថ្ងៃច័ន្ទពណ៌​ខ្មៅ​»។

    LICADHO | RFA | LICADHO | RFA

  • ភ្នំពេញ

    ភ្នំពេញ

    ឃាតកម្ម និងសម្លាប់ក្រៅប្រព័ន្ធតុលាការទៅលើបុគ្គលលេចធ្លោ អ្នកសារព័ត៌មាន ឥស្សរជន ឬអ្នកមានសំឡេងជំទាស់

    លោក​ កែម ឡី ដែល​ជា​សកម្មជន​ និង​អ្នក​វិភាគ​នយោបាយដ៏​លេចធ្លោ​ ត្រូវបាន​ធ្វើឃាត​ក្នុង​រាជធានីភ្នំពេញ​។ លោក​ កែម​ ឡី គឺ​ជាអ្នក​វិភាគ​សង្គម​ដ៏​ល្បី​ល្បាញ​ម្នាក់ ហើយ​ជារឿយ​ៗ​ធ្វើ​ការ​រិះ​គន់​លើ​រដ្ឋាភិបាល​កម្ពុជា​។

    LICADHO | LICADHO

  • ភ្នំពេញ

    ភ្នំពេញ

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    សកម្មជន​បឹងកក់ រួមមាន​ អ្នកស្រី បូវ សោភា អ្នក​ស្រី សុង ស្រីលាភ​ អ្នក​ស្រី​ បូ ឆវី និង​អ្នកស្រីគង់ ចន្ថា រង​របួស​ស្រាល ​បន្ទាប់ពីការ​ប៉ះទង្គិចគ្នា​​មួយ​ជាមួយ​កង​រក្សា​សន្តិសុខ​ខណ្ឌ​ដូន​ពេញ​ក្នុង​សប្តាហ៍​ទី៩​ នៃ​ការ​តវ៉ាក្នុង​យុុទ្ធ​នាការ​ «ថ្ងៃច័ន្ទ​ពណ៌​ខ្មៅ»។

    PPP | PPP

  • កំពត

    កំពត

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    សកម្មជន​សហជីព​ រួមមាន​ លោក យ៉ុន សំបូរ​ លោក​ សុខ ស៊ីដែន និង​លោក ​មាស ទូច​ ត្រូវបាន​ចាប់​ខ្លួន​ បន្ទាប់ពីប៉ុនប៉ងជំរុញ​​​ឱ្យ​មាន​កូដកម្ម​នៅ​ក្នុង​ខេត្តកំពត។

    CAM | PPP | Khmertimes | CAM | PPP | Khmertimes

  • ភ្នំពេញ

    ភ្នំពេញ

    ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

    មន្ត្រីរដ្ឋាភិបាល​ព្រមាន​ចាត់វិធាន​ការ​ផ្លូវ​ច្បាប់ប្រឆាំង​នឹង​ ម.ស.ម.ក ចំពោះ​ការ​ចេញ​ផ្សាយ​របាយការណ៍ដែល​លើក​ឡើង​ថា​សាលា​ដំបូង​ខេត្ត​កោះ​កុង​ពុំមាន​ភស្តុតាង​គ្រប់គ្រាន់ដើម្បី​ចោទ​ប្រកាន់​សកម្ម​ជន​អង្គការ​មាតា​ធម្ម​ជាតិ​។

    RFA | RFA

  • ភ្នំពេញ

    ភ្នំពេញ

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    ស្ត្រី​ចំនួន​បួននាក់​ត្រូវបាន​ចាប់​ខ្លួន ​ខណៈដែល​ការ​តវ៉ា​ក្នុង​យុទ្ធនាការ «​ថ្ងៃច័ន្ទ​ពណ៌​ខ្មៅ» ឈាន​ចូល​ដល់​សប្តាហ៍​ទីប្រាំពីរ។​​

    CAM | PPP | CAM | PPP

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    នគរបាល​ដក​ហូត​បដា​របស់​អ្នក​គំាទ្រ​នៅ​ខាង​ក្រៅ​សាលាឧទ្ធរណ៍​ ខណៈពេលដែល​​បុគ្គលិក​សមាគម​អាដហុក​ មាន​​អ្នក​ស្រី លឹម​ មុនី លោក​ នី​ សុខា លោក​ណៃ វ៉ង់ដា និង​លោក​ យី សុខ សាន្ត ព្រមទាំង​លោក​ នី ចរិយា​ មន្ត្រី គ.ជ.ប ត្រូវបាន​តុលាការ​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​។

    LICADHO | LICADHO

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    អ្នក​តវ៉ាក្នុង​យុទ្ធនាការ​ថ្ងៃច័ន្ទ​ពណ៌​ខ្មៅ​ចំនួន​ប្រាំ​ពីរនាក់​ត្រូវបាន​ចាប់​ខ្លួន​ក្នុង​រាជ​ធានីភ្នំពេញ​។ ក្រោយ​មក​ អ្នក​ទាំង​ប្រាំ​ពីរ​នាក់​នោះ​ត្រូវបាន​ដោះ​លែង​វិញ ​បន្ទាប់ពីបាន​ចុះ​ហត្ថលេខាសន្យាឈប់​ធ្វើ​បាតុកម្ម​ទៀត​។

    RFA | RFA

  • ក្រចេះ​

    ក្រចេះ​

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    អ្នកស្រី​ ស្រេង​ ភូ ត្រូវបាន​ចាប់​ខ្លួន ​ខណៈធ្វើការ​តវ៉ា​ជំទាស់ទៅនឹង​ការ​ហ៊ុំ​ព័ទ្ធ​​យកដីរបស់​អ្នកស្រី និង​ពល​រដ្ឋ​ជាច្រើន​គ្រួសារ​ផ្សេង​ទៀត​ក្នុង​ខេត្ត​ក្រចេះ។

    PPP | PPP

  • ព្រះវិហារ

    ព្រះវិហារ

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    លោក រុណ ផុន​ អភិបាល​រង​ស្រុក​ត្បែង​មាន​ជ័យ​ ខេត្ត​ព្រះ​វិហារ​ ត្រូវបាន​ចោទ​ប្រកាន់ថា​បាន​​ដាល់ពល​រដ្ឋ​ដែល​ត្រូវបណ្តេញ​ចេញ​។ ឧប្បត្តិហេតុ​នេះ​បាន​កើត​ឡើង​ក្នុង​ពេលមាន​​ការ​ប្រឈម​មុខដាក់​គ្នា​មួ​យ ទាក់ទង​នឹង​ការ​ឈូស​ឆាយ​ដីដោយ​ក្រុម​ហ៊ុន​ចិន​។

    PPP | PPP