វិធីសាស្ត្រ​ក្នុងការ​ប្រមូល​ទិន្នន័យ

ពេលវេលា និង​ទីតាំង

ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​បង្ហាញ និង​វិភាគ​ទិន្នន័យ​ដែល​ប្រមូលបាន​ពី​ការជំនុំជម្រះ​លើ​រឿងក្តី​ព្រហ្មទណ្ឌ​ដែល​បាន​សង្កេត​នៅ​សាលាដំបូង: ក្រុងភ្នំពេញ ខេត្តកណ្តាល បន្ទាយមានជ័យ និង​រតនគិរី ចាប់ពី​ខែសីហា ឆ្នាំ២០០៩ រហូតមកដល់​ពេលបច្ចុប្បន្ន។

ការផ្តោត​ការយកចិត្តទុកដាក់​លើ​ការសង្កេត​ការណ៍​សវនាកា​រ

ការសង្កេត​ការណ៍​សវ​នា​ការផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​សិ​ទិ្ធ​ទទួលបាន​ការជំនុំជម្រះ​ដោយ យុ​តិ្ត​ធម៌​ដោយ​អនុលោម​តាម​បរិបទ​កម្ពុជា:

  • សិ​ទិ្ធ​ទទួលបាន​ការជំនុំជម្រះ​ជា​សាធារណៈ
  • សិ​ទិ្ធ​ទទួលបាន​ការជំនុំជម្រះ​ដោយ​គ្មាន​ការពន្យា​ពេល
  • សិ​ទិ្ធ​យល់ដឹង​ពីបទ​ចោទប្រកាន់
  • សិ​ទិ្ធ​ទទួលបាន​ការពន្យល់​ប្រាប់​សិ​ទិ្ធ
  • សិ​ទិ្ធ​មាន​ពេលវេលា និង​មធ្យោបាយ​គ្រប់គ្រាន់​ក្នុងការ​ការពារ​ក្តី
  • សិ​ទិ្ធ​មាន​មេធាវី និង​មាន​វត្តមាន​នៅក្នុង​សវនាការ
  • សិ​ទិ្ធ​ទទួល​បានការ​សន្ម​ត់​ទុកជាមុន​ថា​គ្មាន​ទោស
  • សិ​ទិ្ធ​ទទួលបាន​ការជម្រះ​ដោយ​តុលាការ​ឯករាជ្យ និង​មិន​លំអៀង
  • សិ​ទិ្ធ​បង្ហាញ​ភស្តុតាង (រួមទាំង​សិ​ទិ្ធ​ហៅ និង​សាកសួរ​សាក្សី)
  • សិទ្ធិ​ដឹងឮ​ភស្តុតាង​របស់​ភាគី​ម្ខាង​ទៀត​សម្រាប់​រៀបចំ​ការការពា​រ​ក្តី
  • សិ​ទិ្ធ​មិន​ឆ្លើយ​ដាក់បន្ទុក​ខ្លួនឯង (មិន​សារភាព​អំពី​ពិរុទ្ធភាព​ដោយសារ​ការបង្ខិតបង្ខំ ឬ​ការ​លួងលោម)
  • ការហាម​ចំពោះ​ការអនុវត្ត​អានុភាព​ប្រតិសកម្ម​នៃ​ច្បាប់ព្រហ្មទណ្ឌ (ត្រូវបាន​កាត់​សេច​កី្ត​សម្រាប់​បទល្មើស​មួយ​ដែល​មិនមែនជា​បទល្មើស​នៅពេលដែល​ប្រព្រឹត្ត)
  • សិ​ទិ្ធ​ជនជាប់ចោទ​ជា​អនីតិជន

រចនាសម្ព័ន្ធ

ដើម្បី​កត់ត្រា​ទិន្នន័យ​ពាក់ព័ន្ធ​នឹង​សវនាការ​ប្រកបដោយ​ប្រ​សិ​ទិ្ធ​ភាព និង​គ្រប់គ្រាន់ មជ្ឈមណ្ឌល​សិ​ទិ្ធ​មនុស្ស​កម្ពុជា បាន​បង្កើត​តារាង​សង្កេតការណ៍​សវនាការ​មួយ​សម្រាប់​ប្រើ​នៅ​តុលាការ​ដោយ​មន្ត្រី សង្កេតការណ៍​សវនាកា​រ។ តារាង​សង្កេតការណ៍​សវនាការ​នេះ មាន​លក្ខណៈ​សមស្រប​ខ្លាំង​ចំពោះ គម្រោង​សង្កេតការណ៍​សវនាការ និង​រាប់បញ្ចូល​នូវ​សំនួរ​ប្រមាណ​ជា៧០សំនួរ ដោយ​ចម្លើយ​ទៅនឹង សំនួរ​ទាំងនេះ បង្ហាញថា​តើ​មានការ​គោរព​នូវ​សិ​ទិ្ធ​ទទួលបាន​ការជំនុំជម្រះ​ដោយ​យុត្តិធម៌​ដែរឬទេ។ សំនួរ​ភាគច្រើន​មាន​ចម្លើយ​ចំនួន៤ : មាន ("Y") គ្មាន ("N") មិន​ពាក់ព័ន្ធ ("N/A") ឬ​មិនមាន​ព័ត៌មាន ("I/U")។ មជ្ឈមណ្ឌល​សិ​ទិ្ធ​មនុស្ស​កម្ពុជា​បាន​បង្កើត​នូវ​ឧបសម្ព័ន្ធ​ដែលមាន​មួយ​ទំព័រ​ភ្ជាប់​ទៅនឹង​តារាង​សង្កេត ការណ៍​សវនាការ​សម្រាប់​ប្រើប្រាស់​ក្នុងការ​ជំនុំ​ជម្រះក្តី​ដែល​ពាក់ព័ន្ធ​នឹង​អនីតិជន។ តាមរយៈ​តារាង សង្កេតការណ៍​សវនាកា​រ​នេះ មន្ត្រី​សង្កេតការណ៍​សវនាការ​តាមដាន​ការគោរព​នូវ​សិទ្ធិ​ទទួល​បានការ ជំនុំជម្រះ​ដោយ​យុត្តិធម៌​ក្នុងការ​ជំនុំ​ជម្រះក្តី​ទាំងមូល និង​តាមដាន​នូវ​សិ​ទិ្ធ​ទទួលបាន​ការជំនុំជម្រះ​ក្តី របស់​ជនជាប់ចោទនីមួយ។

ដើម្បី​ឲ្យ​មានការ​យល់ច្បាស់​ចំពោះ​តារាង​សង្កេតការណ៍​សវនាការ មជ្ឈមណ្ឌល​សិ​ទិ្ធ​មនុស្ស​កម្ពុជា បាន​ចងក្រង​នូវ​សេចក្តីណែនាំ​ដែល​ងាយស្រួល​យល់​ដើម្បី​ធានា​ការបកស្រាយ​ដូចគ្នា​នៃ​សំនួរ របស់​តារាង​សង្កេតការណ៍​សវនាការនីមួយៗ និង​ការយល់ដឹង​ពី​មូលដ្ឋាន​គតិយុត្តិ និង​គោលបំណង​របស់​សំនួរនីមួយ។ សេចក្តីណែនាំ​សី្ត​ពី​តារាង​សង្កេតការណ៍​សវនាការ មាន​សារៈសំខាន់​សម្រាប់​ធានា ដល់​ការយល់ដឹង​យ៉ាង​ទូលំទូលាយ​នូវ​សំនួរនីមួយៗ និង​ជួយ​ធានា​ឲ្យ​មាននូវ​ភាពចុះ​សម្រុង​គ្នា​ក្នុងចំណោម​មន្ត្រី​សង្កេតការណ៍​សវនាការ​នៅពេល​បច្ចុប្បន្ន និង​អនាគត។ ឧបករណ៍​ផ្សេងទៀត​ដែល កំណត់​ពី​ច្បាប់​ជាតិ និង​អន្តរជាតិ​ដែល​ពាក់ព័ន្ធ ដោយ​សង្កត់ធ្ងន់​លើ​សំនួរនីមួយៗក្នុង​តារាង​សង្កេតការណ៍​សវនាការ​គឺ បញ្ជី​ច្បាប់​ត្រូវបាន​ផ្តល់​ជូនទៅ​មន្ត្រី​សង្កេតការណ៍​សវនាការ ដើម្បី​អាច​ឲ្យ​ងាយស្រួល​ក្នុង​ការយោង​ទៅរក​ច្បាប់​ជាតិ និង​អន្តរជាតិ​ដែល​ពាក់ព័ន្ធ ដោយ​សង្កត់ធ្ងន់​ទៅ​ការសង្កេត​ការណ៍​សវនាកា​រលើ​សិ​ទិ្ធ​ទទួលបាន​ការជំនុំជម្រះ​ដោយ​យុ​តិ្ត​ធម៌​ម្តងមួយ។

មន្ត្រី​សង្កេតការណ៍​សវនាការ​ត្រូវគោរព​នូវ​កាតព្វកិច្ច​មួយចំនួន​ដូចជា​ការមិន​ជ្រៀតជ្រែក ភាពមិនលំអៀង និង​ការរក្សា​ការសម្ងាត់​ដែលមាន​កំណត់​នៅក្នុង​ក្រមសីលធម៌។

នីតិវិធី​សង្កេតការណ៍​សវនាការ

ស្របតាម​គោលបំណង​របស់​គម្រោង មន្ត្រី​សង្កេតការណ៍​សវនាការ​ម្នាក់​ត្រូវបាន​ចាត់​ឲ្យ​ទៅ​សង្កេត ការណ៍​សវនាការ​នៅ​តុលាការនីមួយៗ ដោយ​អាចធ្វើ​ឲ្យ​មន្ត្រី​សង្កេតការណ៍​សវនាការ​ស្គាល់​ច្បាស់​ពី តុលា​ការដែល​ពួកគេ​ត្រូវបាន​ចាត់​ឲ្យ​ទៅ​សង្កេត​នោះ និង​អាចបង្កើត​នូវ​ទំនាក់ទំនង​ល្អ​ជាមួយ​ចៅក្រម និង​បុគ្គលិក​តុលាការ។ មជ្ឈមណ្ឌល​សិ​ទិ្ធ​មនុស្ស​កម្ពុជា បាន​សង្កេតការណ៍​សវ​នា​ការ​ដោយ​ផ្អែកទៅលើ​តារាង​ពេលវេលា​របស់​តុលាការ​ដើម្បី​បង្កើត​នូវ​ទិន្នន័យ​ជាក់លាក់ និង​គំរូ​សាក​ដែល​មិនបាន​ព្រាង​ទុកជាមុន។

ចំពោះ​ការចូលរួម​សវនាការនីមួយៗ ទិន្នន័យ​ត្រូវបាន​កត់ត្រា​ដោយផ្ទាល់​ចូលក្នុង​តារាង​សង្កេតការណ៍ សវនាការ។ ព័ត៌មាន​ដែល​រកឃើញ​មានកំណត់​ត្រឹមតែ​ដំណើរការ​សវនាការ​ប៉ុណ្ណោះ ហេតុ​ដូច្នេះហើយ មិនមាន​ការសំភាសន៍ ឬ​កិច្ចសន្ទនា​បន្ថែម​ទេ លើកលែងតែ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​កត់ត្រា​នូវ​ការប្រកាស​សាលក្រម​ជា​សាធារណៈ​បន្ទាប់ពី​សវនាកា​រ។

ក្រោយ​សវនាការនីមួយៗ ទិន្នន័យ​ដែល​បានមកពី​តារាង​សង្កេតការណ៍​សវនាការ​ត្រូវ​បញ្ចូល​ទៅក្នុង ប្រព័ន្ធ​ទិន្នន័យ។ ប្រព័ន្ធ​ទិន្នន័យ បង្ហាញ​ពី​សំនួរ​ដែលមាន​នៅក្នុង​តារាង​សង្កេតការណ៍​សវនាការ ហើយ ប្រព័ន្ធ​ទិន្នន័យ​នោះ ត្រូវបាន​បង្កើតឡើង​ដោយ​ប្រើប្រាស់​នូវ​ប្រព័ន្ធ Microsoft Visual Basic។ បន្ថែម​ពីលើ តួនាទី​ស្តុក​ទុក​ទិន្នន័យ​ដែល​បានមកពី​តារាង​សង្កេតការណ៍​សវនាការ ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ត្រូវបាន គេ​បង្កើត​ឡើងមក​ដើម្បី​វិភាគ​នូវ​ទិន្នន័យ​ដែល​ស្តុក​ទុក​នោះ ឧទាហរណ៍​ដូចជា​ការពន្យា​ថេរវេលា​ឃុំខ្លួន បណ្តោះអាសន្ន​ដែល​នាំ​ឲ្យ​លើស​ថេរវេលា​កំណត់ដោយ​ច្បាប់។ ខណៈដែល​គម្រោង​នេះ​បន្ត​ដំណើរការ​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​នឹងត្រូវ​អភិវឌ្ឍ​បន្ថែមទៀត។ បន្ទាប់ពីនោះ​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​នឹង​ក្លាយជា​បញ្ជី​ទិន្នន័យ​ដ៏​ទូលំទូលាយ និង​ជា​ធនធាន​ដ៏​មានតម្លៃ​សម្រាប់​មជ្ឈមណ្ឌល​សិ​ទិ្ធ​មនុស្ស​កម្ពុជា និង​អង្គការ​ដទៃទៀត​ដែល​ធ្វើការ​លើកស្ទួយ​ការជំនុំជម្រះ​ដោយ​យុ​តិ្ត​ធម៌​នៅ​ប្រទេស​កម្ពុជា។