សេចក្តីប្រកាសជាសកល​ស្តីពី​សិទ្ធិមនុស្ស៖ សេចក្តីថ្លៃថ្នូរ និងយុត្តិធម៌សម្រាប់យើងទាំងអស់គ្នា

៥-មិថុនា-២០០៧

ការ​ចេញ​ផ្សាយ : ផ្សេងៗ

សេចក្តី​ប្រកាស​ជាសកល​ស្តីពី​សិទ្ធិ​មនុស្ស​ ត្រូវបាន​អនុម័ត​ដោយ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ នៅ​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ១៩៤៨។ ចាប់តាំង​ពីពេល​នោះមក​ ដើម្បី​រំលឹក​ព្រឹត្តិការណ៍​សំខាន់នេះ​ ថ្ងៃទី១០​​ ខែធ្នូ ត្រូវ​បាន​កំណត់​យកជា​ ទិវាសិទ្ធិ​មនុស្ស​អន្តរជាតិ​ ជារៀង​រាល់ឆ្នាំ​។​ នៅឆ្នាំ​១៩៩៣ សេចក្តីប្រកាសនេះ​ ត្រូវបាន​ដាក់​បញ្ចូល​ទៅក្នុង​មាត្រា​៣១​ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ អាស្រ័យ​ហេតុនេះ​សេចក្តី​ប្រកាស​នេះ​ គឺជាផ្នែក​មួយ​នៃច្បាប់​​កម្ពុជា។ នៅក្នុង​សេចក្តី​ប្រកាស​ជាសកល​ស្តីពី​សិទ្ធិមនុស្ស​នេះ​ អង្គការ​សហប្រជាជាតិ​បានគូស​បញ្ជាក់​ដោយ​ពាក្យ​សាមញ្ញ​ និង​ច្បាស់ៗ​ពីសិទ្ធិនានា​ថា​​ជា​របស់​មនុស្ស​​ទាំង​អស់​គ្នា​​ដោយ​​ស្មើៗ​​គ្នា​។ សិទ្ធិ​​ទាំង​នេះ​​ជា​របស់​​អ្នក​។ អ្នក​​ត្រូវ​ស្វែង​​យល់​​ពី​សិទ្ធិ​ទាំងនេះ​ដោយ​ខ្លួន​អ្នក។​ អ្នក​ត្រូវ​ជួយ​លើកស្ទួយ​ និង​ការពារ​សិទ្ធិ​ទាំង​នេះ​ សម្រាប់​ខ្លួន​អ្នក​ផង និង​សម្រាប់​អ្នក​ដទៃផង។​ (ឯកសារ​​នេះ​អាច​រក​​បាន​តែ​​ជា​​ភាសា​​ខ្មែរ​)

ប្រភពព័ត៍មាន : សេចក្តីប្រកាសជាសកល​ស្តីពី​សិទ្ធិមនុស្ស៖ សេចក្តីថ្លៃថ្នូរ និងយុត្តិធម៌សម្រាប់យើងទាំងអស់គ្នា