ក្រម​នីតិ​វិធី​ព្រហ្មទណ្ឌ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ (២០០៧)

៣-កញ្ញា-២០០៧

ការ​ចេញ​ផ្សាយ : ផ្សេងៗ

ក្រមនីតិ​វិធី​ព្រហ្មទណ្ឌនៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ (ក្រមនីតិវិធីព្រហ្មទណ្ឌ) ​ត្រូវ​បាន​អនុម័ត​​ដោយ​​រដ្ឋ​សភា​​ កាល​ពី​​​ថ្ងៃទី០៧​’’ខែមិថុនា​ ឆ្នាំ២០០៧ និងត្រូវបាន​ព្រឹទ្ធសភា​យល់ស្រប​តាម​ទម្រង់​ និងគតិនៃច្បាប់​នេះ​ទាំង​ស្រុង ​ដោយ​​គ្មាន​ការ​កែប្រែអ្វី​ឡើយ​កាលពី​ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៧។ ក្រម​នីតិវិធី​ព្រហ្មទណ្ឌ មាន​គោល​បំណង​កំណត់​អំពី​វិធាន​ទាំង​​ឡាយ​​ដែល​ត្រូវ​គោរព​ និង​ប្រព្រឹត្ត​តាម​ដោយ​ហ្មត់​ចត់​ ដើម្បីកំណ​ត់​​ឱ្យ​ច្បាស់​នូវ​អត្ថិភាព​នៃបទល្មើស​ព្រហ្មទណ្ឌ​ណាមួយ។ បទប្បញ្ញត្តិ​នៃ​ក្រម​នេះ​ត្រូវ​យក​ទៅ​អនុវត្ត​ចំពោះ​រឿង​ព្រហ្មទណ្ឌ​​​កាលណា​ពុំមាន​វិធាន​ដោយ​ឡែក​​ចែង​​ដោយ​​ច្បាប់​​​ពិសេស​​​​​នោះ​​ទេ។

ប្រភពព័ត៍មាន : ក្រម​នីតិ​វិធី​ព្រហ្មទណ្ឌ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ (២០០៧)