លិខិត​តូបករណ៍​​អង្គការ​សហ​ប្រជាជាតិ​​ស្តីពី​ចៅក្រម​ ព្រះរាជអាជ្ញា និងមេធាវី

២៨-ឧសភា-២០០៨

ការ​ចេញ​ផ្សាយ : ផ្សេងៗ

មហាសន្និបាត​អង្គការសហប្រជាជាតិ​ បានអនុម័ត​គោលការណ៍ និងគោលការណ៍​ណែនាំ​បន្ថែម​ដែល​អនុ​​វត្ត​ចំពោះ​សមា​ជិក​នៃ​វិជ្ជាជីវៈច្បាប់​​ ដើម្បី​ឱ្យ​ពួកគេ​អាចធានាថា​ការរៀបចំ​ និង​ការគ្រប់គ្រង​ប្រព័ន្ធ​យុត្តិធម៌​ ស្រប​តាម​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ​ "គោលការណ៍​ជាមូលដ្ឋាន​ស្តីពី​ឯករាជ្យភាព​របស់តុលាការ​ (១៩៨៥) គោល​ការណ៍​ណែនាំ​ស្តីពី​តួនាទី​របស់​ព្រះរាជ​​អាជ្ញា ​(១៩៩០) និង​គោលការណ៍ជា​មូលដ្ឋាន​ស្តីពី​តួនាទី​របស់​មេធាវី​ (១៩៩០)"។ គោល​​ការណ៍ និងគោល​ការណ៍​​ណែនាំ​​ទាំងនេះ​ត្រូវបាន​ដាក់បញ្ចូល​ដោយ​ផ្ទាល់​ ឬ​ដោយ​ប្រយោល នៅក្នុង​ច្បាប់កម្ពុជា​កាល​ពីឆ្នាំ​១៩៩២ តាម​រយៈ​មាត្រា១ និង​មាត្រា​៧៤ នៃ​បទបញ្ញត្តិ​ស្តីពី​ប្រព័ន្ធ​តុលាការ​ ច្បាប់​ព្រហ្មទណ្ឌ​ និង​នីតិវិធីព្រហ្មទណ្ឌ​សម្រាប់​អនុវត្ត​នៅ​ប្រទេស​កម្ពុជា​ក្នុង​សម័យ​អនុ្តរកាល​​ ដែល​​គេ​ស្គាល់​ជាទូ​ទៅ​ថាច្បាប់​អ៊ុនតាក់​ ហើយត្រូវ​បាន​អះអាង​ជាបន្តបន្ទាប់​នៅក្នុង​ច្បាប់​ផ្សេងៗ​ទៀត​ដែល​ពាក់ព័ន្ធ។

ប្រភពព័ត៍មាន : លិខិត​តូបករណ៍​​អង្គការ​សហ​ប្រជាជាតិ​​ស្តីពី​ចៅក្រម​ ព្រះរាជអាជ្ញា និងមេធាវី