១២-វិច្ឆិកា-២០០៨
ការចេញផ្សាយ : ផ្សេងៗ
នៅឆ្នាំ១៩៨៥ មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័ត សេចក្តីប្រកាសពីគោលការណ៍ជាមូលដ្ឋាននៃយុត្តិធម៌សម្រាប់ជនរងគ្រោះដោយឧក្រិដ្ឋកម្ម និងការរំលោភអំណាច។ សេចក្តីប្រកាសនេះបង្កើតគោលការណ៍ជាមូលដ្ឋាននានា សំដៅជួយដល់រដ្ឋាភិបាល និងសហគមន៍អន្តរជាតិ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីការពារយុត្តិធម៌ និងការជួយដល់ជនរងគ្រោះពីបទឧក្រិដ្ឋ និងជនរងគ្រោះពីការរំលោភអំណាច ដោយធានាថាជនរងគ្រោះទាំងនេះមានសិទ្ធិទទួលបានយុត្តិធម៌ និងសិទ្ធិទទួលបានបដិទាន និងសំណងជាប្រាក់។
ប្រភពព័ត៍មាន : លិខិតតូបករណ៍អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនរងគ្រោះពីការរំលោភបំពានសិទ្ធិមនុស្ស