១៥-មីនា-២០១១
ការចេញផ្សាយ : ព្រឹត្តិប័ត្រ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលមានកិច្ចគាំទ្រដោយទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិនៃសហរដ្ឋអាមេរិក (ជំនួយសហរដ្ឋអាមេរិក) និងវិទ្យាស្ថានគ្រប់គ្រងបូព៌ាបស្ចិម (វ.គ.ប.ប) បានអនុវត្តគម្រោងសង្កេតការណ៍សវនាការនៅឆ្នាំ២០០៩ ក្នុងគោលបំណងសង្កេតការគោរពបទដ្ឋាននៃការជំនុំជម្រះដោយយុត្តិធម៌ ដើម្បីលើកកម្ពស់ដំណើរការនីតិវិធី និងការអនុវត្តន៍របស់តុលាការកម្ពុជា។ ពាក់ព័ន្ធនឹងការចូលរួមរបស់ស្ត្រីនៅក្នុងប្រព័ន្ធតុលាការកម្ពុជា ការលើកកម្ពស់ និងការបង្កើនការគោរពសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ព្រមទាំងគោលការណ៍ទាំងឡាយបានគ្របដណ្តប់ទៅលើផ្នែកសំខាន់ៗមួយចំនួន។
ប្រភពព័ត៍មាន : លេខ ២៖ យុត្តិធម៌សម្រាប់ស្ត្រី៖ ការវិភាគអំពីសិទ្ធិស្ត្រីក្នុងការទទួលបានការជំនុំ ជម្រះដោយយុត្តិធម៌នៅកម្ពុជា - ខែមីនា ឆ្នាំ២០១១