លេខ ៦៖ សិទ្ធិ​មិន​ត្រូវបាន​បង្ខិត​បង្ខំ​ឲ្យ​សារភាព - ខែ​កក្កដា ឆ្នាំ​២០១១

២៦-មិថុនា-២០១១

ការ​ចេញ​ផ្សាយ : ព្រឹត្តិប័ត្រ

សិទ្ធិ​មិន​ត្រូវ​បាន​បង្ខិត​បង្ខំ​ឲ្យ​សារ​ភាព​ពាក់ព័ន្ធ​នឹង​ការ​ហាមឃាត់​ដាច់​ខាត​ការ​ធ្វើ​ទារុណកម្ម​ ដែល​ឃោរឃៅ អមនុស្ស​ធម៌ ឬ​ដាក់​ទណ្ឌ​កម្ម។ សិទ្ធិ​នេះ​មាន​ន័យ​ថា​គ្មាន​ការ​គៀប​សង្កត់​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ទៅលើ​រាង​កាយ ឬ​ស្មារតី​របស់​ជន​ជាប់​ចោទ​ ឈាន​ទៅដល់​ការ​ឈឺចាប់​ ឬ​រង​គ្រោះធ្ងន់​ធ្ងរ ធ្វើឡើង​ដោយ​មន្ត្រី​យុត្តិធម៌ ឬ​អាជ្ញាធរ​ស៊ើប​​អង្កេត ដើម្បី​ទទួល​បាន​ចម្លើយ​សារភាព​ឡើយ។

ប្រភពព័ត៍មាន : លេខ ៦៖ សិទ្ធិ​មិន​ត្រូវបាន​បង្ខិត​បង្ខំ​ឲ្យ​សារភាព - ខែ​កក្កដា ឆ្នាំ​២០១១