២៩-វិច្ឆិកា-២០១១
ការចេញផ្សាយ : ព្រឹត្តិប័ត្រ
បុគ្គលគ្រប់រូបមានសិទ្ធិទទួលបានការវិនិច្ឆ័យថាមាន ឬគ្មានទោសនៅក្នុងសវនាការជាសាធារណៈលើកលែងតែនៅក្នុងករណីពិសេសមួយចំនួនតែប៉ុណ្ណោះ។ សិទ្ធិនេះត្រូវបានធានាដោយច្បាប់អន្តរជាតិ នៅក្នុងមាត្រា ១៤ (១) នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ("ក.អ.ស.ព.ន") និងច្បាប់ជាតិ គឺក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ("ក្រមនីតិវិធីព្រហ្មទណ្ឌ")។
ប្រភពព័ត៍មាន : លេខ ៨៖ សិទ្ធិទទួលបានការជំនុំជម្រះជាសាធារណៈ - ខែវិច្ឆិកា ឆ្នាំ២០១១