៤-មករា-២០១២
ការចេញផ្សាយ : របាយការណ៍
របាយការណ៍ស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា (របាយការណ៍) នេះជាលទ្ធផលនៃគម្រោងសង្កេតការណ៍សវនាការ (គម្រោង)’’ដែលអនុវត្តដោយ ម.ស.ម.ក។ របាយការណ៍នេះបង្ហាញ និងវិភាគទិន្នន័យដែលប្រមូលបានពីការសង្កេតសវនាការចំនួន’’៥៨៥ មានជនជាប់ចោទចំនួន១០២៩ នាក់ នៅសាលាដំបូងរាជធានីភ្នំពេញ (តុលាការរាជធានីភ្នំពេញ) និងសាលាដំបូងខេត្តកណ្តាល (តុលាការខេត្តកណ្តាល) ចាប់ពីថ្ងៃទី០១ ខែកក្កដា រហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១០ (អំឡុងពេលរបាយការណ៍ទី៣)។’’របាយការណ៍នេះ គឺជារបាយការណ៍ប្រចាំឆមាសរបស់គម្រោង ដែលចេញផ្សាយបន្ទាប់ពីរបាយការណ៍ប្រចាំឆមាសលើកទី១ របស់គម្រោង (របាយការណ៍ប្រចាំឆមាសទី១)’’ចេញផ្សាយក្នុងខែកក្កដា ឆ្នាំ២០១០ និងរបាយការណ៍ប្រចាំឆមាសលើកទី២ របស់គម្រោង’’(របាយការណ៍ប្រចាំឆមាសទី២) ចេញផ្សាយក្នុងខែមិនា ឆ្នាំ២០១១។
ប្រភពព័ត៍មាន : សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា៖ របាយការណ៍ប្រចាំឆមាសលើកទី ៣