សវនាការ​ករណីជួញដូរមនុស្សនៅកម្ពុជា ឆ្នាំ២០១១ - ខែ​មករា ឆ្នាំ​២០១២

២០-មករា-២០១២

ការ​ចេញ​ផ្សាយ : ព្រឹត្តិប័ត្រ

បុរស ស្រ្តី កុមារ​កម្ពុជា​ ត្រូវបានជួញដូរ​ផ្លូវភេទ​ និងកេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​នៅ​ទូទាំង​អាស៊ី​ភាគ​អាគ្នេយ៍។ នៅ ឆ្នាំ២០០៨ ច្បាប់​ស្តីពី​ការបង្រ្កាប​អំពើ​ជួញ​ដូរ​មនុស្ស​ និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​ ត្រូវបាន​អនុម័ត​ក្នុងកិច្ច​ខិតខំ​ប្រឹង​ប្រែង​បង្កើន​អត្រា​នៃការ​ផ្តន្ទាទោស​ជនល្មើស​ ករណី​ជួញដូរ​មនុស្ស​ឱ្យ​បាន​ជោគជ័យ​។ ករណី​ជួញដូរ​បង្កឱ្យ​មានការ​លំបាក​ក្នុងការ​ផ្តន្ទាទោស​។ នៅប្រទេស​កម្ពុជា​ ក្នុងករណី​ភាគច្រើន ​ការងារ​របស់​ជនរងគ្រោះ​​ ករណី​ជួញដូរ​ មិនមាន​លក្ខណៈ​ខុសច្បាប់​នោះទេ។

ប្រភពព័ត៍មាន : សវនាការ​ករណីជួញដូរមនុស្សនៅកម្ពុជា ឆ្នាំ២០១១ - ខែ​មករា ឆ្នាំ​២០១២