សៀវភៅមគ្គុទេសក៍ស្តីពីសិទ្ធិទទួលបានការជំនុំជម្រះ​ដោយ​យុត្តិធម៌ និង ការ​សង្កេត​ការណ៍សវនាការ

១៣-កុម្ភៈ-២០១២

ការ​ចេញ​ផ្សាយ : ផ្សេងៗ

ដំណើរការប្រកប​ដោយឯករាជ្យភាព និងប្រសិទ្ធភាពនៃស្ថាប័ន​តុលាការ​ជាចំណុច​ស្នូល​នៃកិច្ច​​ការ​ពារ និង​​ការ​ពង្រឹង​ការ​​​​គោរពសិទ្ធិមនុស្សនៅកម្ពុជា។ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (“រដ្ឋធម្មនុញ្ញ”) បានទទួល​​ស្គាល់​​ និង​គោរព​សិទិ្ធមនុស្ស ដូច​ដែល​មានចែងនៅក្នុងលិខិតូបករណ៍អន្តរជាតិនានាដែលពាក់ព័ន្ធ ។ នេះរាប់​ទាំង​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌​​ ដែលត្រូវបាន​ឱ្យ​និយមន័យ​យ៉ាង​ជាក់​លាក់​នៅក្នុង​កតិកា​សញ្ញា​​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ​ និងសិទ្ធិ​នយោបាយ​ (ក.អ.ស.ព.ន) ថាជា​ "សិទ្ធិ​ដែល​អនុញ្ញាត​ឱ្យ​ជនជាប់​​ចោទ​គ្រប់រូប​ទទួល​បាន​ការជំនុំ​ជម្រះ​ដោយ​យុត្តិធម៌ និងជា​សាធារណៈ ពីតុលាការ​មានសមត្ថកិច្ច​ ឯករាជ្យ​ និងមិន​លម្អៀង ហើយ​ដែលត្រូវ​បាន​បង្កើតឡើង​ដោយ​ច្បាប់"។

ប្រភពព័ត៍មាន : សៀវភៅមគ្គុទេសក៍ស្តីពីសិទ្ធិទទួលបានការជំនុំជម្រះ​ដោយ​យុត្តិធម៌ និង ការ​សង្កេត​ការណ៍សវនាការ