ការ​វិភាគ​ផ្នែក​ច្បាប់​អំពី​ការ​ចោទ​ប្រកាន់ និង​ការ​ផ្តន្ទាទោស​អ្នក​តំណាង​សហគមន៍​បឹង​កក់​ចំនួន​១៣​នាក់ កាល​ពី​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០១២

១១-មិថុនា-២០១២

ការ​ចេញ​ផ្សាយ : របាយការណ៍

កាលពី​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០១២ ស្ត្រី​អ្នក​តំណាង​សហគមន៍​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ចំនួន​១៣​នាក់​នៅតំបន់​បឹង​កក់ត្រូវ​បានចោទ​ប្រកាន់ ជំនុំម្រះ ផ្តន្ទា​ទោស​ និង​ដាក់ពន្ធនាគារ​នៅ​ក្នុង​ដំណើរការ​តែ​១​ថ្ងៃ។ ១) ស្ត្រី​ទាំង​១៣​នាក់​នោះ​រួម​មាន៖ ទេព វណ្ណី, ហេង ម៉ុម, ឆេង លាភ, គង់ ចន្ថា, តុល ស្រីពៅ, ផាន់ ឈុនរ៉េត, ពៅ សោ​ភា, សួង ស​ម័យ, ច័ន្ទ ណា​វី, ថូ ដាវី, ងួន គីម​លាង, សុង ស្រី​លាភ, និង​ង៉ែត ឃុន​។ ២) ពួក​គេ​ត្រូវ​បាន​គេចោទ​ប្រកាន់ នៅ​ឯ​តុលាការ​ក្រុង​ភ្នំពេញ តាម​មាត្រា​៥០៤ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ឆ្នាំ​២០០៩ (ស្ថាន​ទម្ងន់​ទោស​នៃ​បទ​ប្រឆាំង​នឹង​អ្នក​រាជ​ការ​សា​ធារណៈ) និង​តាម​មាត្រា​៣៤ នៃ​ច្បាប់​ភូមិ​បាល​ឆ្នាំ​២០០១ (ការ​កាន់​កាប់​ដី​ដោយ​ខុស​ច្បាប់) (តទៅ​នេះជា​"បទ​ចោទ​ប្រកាន់")។ (ឯកសារនេះ​អាចរក​បាន​តែ​ជា​ភាសា​អង់គ្លេស)

ប្រភពព័ត៍មាន : ការ​វិភាគ​ផ្នែក​ច្បាប់​អំពី​ការ​ចោទ​ប្រកាន់ និង​ការ​ផ្តន្ទាទោស​អ្នក​តំណាង​សហគមន៍​បឹង​កក់​ចំនួន​១៣​នាក់ កាល​ពី​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០១២