១៥-វិច្ឆិកា-២០១២
ការចេញផ្សាយ : របាយការណ៍
របាយការណ៍ប្រចាំឆមាសស្តីពីសិទិ្ធទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា (របាយការណ៍) គឺជាលទ្ធផលមួយនៃគម្រោងសង្កេតការណ៍សវនាការនៅកម្ពុជា (គម្រោង) ដែលអនុវត្តដោយ ម.ស.ម.ក។ របាយការណ៍នេះបង្ហាញ និងវិភាគនូវទិន្នន័យ ដែលប្រមូលបានពីការសង្កេតការណ៍សវនាការចំនួន ៤៦៣ ដែលរួមមានជនជាប់ចោទចំនួន៩១៥នាក់ នៅសាលាដំបូងរាជធានី (តុលាការរាជធានីភ្នំពេញ) សាលាដំបូងខេត្តបន្ទាយមានជ័យ (តុលាការខេត្តបន្ទាយមានជ័យ) សាលាដំបូងខេត្តរតនគិរី (តុលាការខេត្តរតនគិរី) និងសាលាដំបូងខេត្តកណ្តាល (តុលាការខេត្តកណ្តាល) ពីថ្ងៃទី០១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែធ្នូ’’ឆ្នាំ២០១១ (អំឡុងពេលរបាយការណ៍ទី៥)។ នេះគឺជារបាយការណ៍ប្រចាំឆមាសលើកទី៥នៃគម្រោង។
ប្រភពព័ត៍មាន : សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា៖ របាយការណ៍ប្រចាំឆមាសលើកទី៥