សៀវ​ភៅ​មគ្គុទេសក៍​ស្តីពី​នីតិ​វិធីព្រហ្ម​ទណ្ឌនៅ​តុលាការ​កម្ពុជា​៖ នីតិ​វិធីមុន​ការ​ជំនុំជម្រះ និង​​​ការ​ជំនុំ​ជម្រះ

២៦-សីហា-២០១៣

ការ​ចេញ​ផ្សាយ : ផ្សេងៗ

”នីតិវិធីមុនការជំនុំជម្រះ និងការជំនុំជម្រះ៖ សៀវ​ភៅមគ្គុទេសក៍​ស្តីពី​នីតិ​វិធី​ព្រហ្ម​ទណ្ឌ​នៅតុលាការ​កម្ពុជា” ត្រូវបាន​រៀប​ចំឡើង​សម្រាប់​ធ្វើជាសេចក្តី​ណែនាំ​ដល់​អ្នក​អនុវត្ត​ច្បាប់ ដែលលើក​ឡើង​យ៉ាង​ជាក់​លាក់​អំពី​នីតិ​​វិធី​មុនការ​ជំនុំជម្រះ និង​ការ​ជំនុំ​ជម្រះជាគន្លឹះ ព្រម​ទាំង​ដំណើរ​ការ​នៃបណ្តឹង​ទៅតុលាការ​ជាន់​ខ្ពស់​ជាមូល​ដ្ឋាន​នៅក្នុង​តុលាការ​កម្ពុជា ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ក្នុង​ការស្វែងរក និង​ការ​យល់​ដឹង​សម្រាប់​បុគ្គល​ទាំង​ឡាយ ដែល​ពុំបាន​ទទួល​ការ​បណ្តុះបណ្តាល​ផ្នែក​ច្បាប់ជាផ្លូវការ។ ហេតុដូចនេះ សៀវ​ភៅមគ្គុទេសក៍​នេះមាន​ទិសដៅ​សំខាន់​ផ្តោតលើសាធារណជន និស្សិតច្បាប់ និង​មេធាវី​ដែល​ទើប​ប្រកប​វិជ្ជាជីវៈ​ថ្មីៗ។

ប្រភពព័ត៍មាន : សៀវ​ភៅ​មគ្គុទេសក៍​ស្តីពី​នីតិ​វិធីព្រហ្ម​ទណ្ឌនៅ​តុលាការ​កម្ពុជា​៖ នីតិ​វិធីមុន​ការ​ជំនុំជម្រះ និង​​​ការ​ជំនុំ​ជម្រះ