សៀវ​ភៅ​ណែ​នាំ​អំ​ពី​​ការ​​ជំនុំ​​ជម្រះ​​ដោយ​​យុត្តិ​​ធម៌​​ (ចេញ​​ផ្សាយ​​ដោយ​​អង្គ​ការ​​លើក​​លែង​​ទោស​​អន្តរ​ជាតិ)

១០-មេសា-២០១៤

ការ​ចេញ​ផ្សាយ : ផ្សេងៗ

សៀវភៅណែនាំនេះ ផ្តល់​នូវ​ការ​ណែ​នាំ​សម្រាប់​អនុ​វត្ត​ជាក់​ស្តែង​ចំពោះ​បទ​ដ្ឋាន​សិទ្ធិ មនុស្ស​ពាក់​ព័ន្ធ​សម្រាប់​បុគ្គល​គ្រប់​រូប​ ដែល​ចូល​រួម​ពិនិត្យ​តាម​ដាន​ថា​តើ​សវនាការ​ព្រហ្ម​ទណ្ឌ​ ឬ​ប្រព័ន្ធ​យុត្តិ​ធម៌​ប្រព្រឹត្ត​ស្រប​តាម​បទ​ដ្ឋាន​យុត្តិ​ធម៌​អន្តរ​ជាតិ​កម្រិត​ណា។ ​សៀវ​ភៅ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ឱ្យ​អ្នក​សង្កេត​ការណ៍​សវនាការ ឬ​អ្នក​ដទៃ​ទៀត​ប្រើ​ប្រាស់​ក្នុង​ការ​វាយ​តម្លៃ​ពី​ភាព​ត្រឹម​ត្រូវ​ក្នុង​ករណី​នីមួយៗ​ ក៏​ដូច​ជា​បុគ្គល​គ្រប់​រូប​ដែល​ខិត​ខំ​វាយ​តម្លៃ​ពី​វិសាល​ភាព​របស់​ប្រព័ន្ធ​យុត្តិ​ធម៌​ព្រហ្ម​ទណ្ឌ​របស់​ប្រទេស​មួយ​ធានា​អំពី​ការ​គោរព​បទ​ដ្ឋាន​អន្តរ​ជាតិ​ស្តី​ពី​ការ​ជំ​នុំ​ជំម្រះ​ដោយ​យុត្តិ​ធម៌​កម្រិត​ណា។​ សៀវ​ភៅ​នេះ​ក៏​អាច​ក្លាយ​ជា​ការ​ណែ​នាំ​ផង​ដែរ​ដល់​អ្នក​បង្កើត​ច្បាប់​ ចៅ​ក្រម ព្រះ​រាជ​អាជ្ញា និង​មេធាវីការពារ​ជន​ជាប់​ចោទ ឬ​ជា​ឧបករណ៍​សម្រាប់​ធ្វើ​ការ​បណ្តុះ​បណ្តាល។​

ប្រភពព័ត៍មាន : សៀវ​ភៅ​ណែ​នាំ​អំ​ពី​​ការ​​ជំនុំ​​ជម្រះ​​ដោយ​​យុត្តិ​​ធម៌​​ (ចេញ​​ផ្សាយ​​ដោយ​​អង្គ​ការ​​លើក​​លែង​​ទោស​​អន្តរ​ជាតិ)