៥-មិថុនា-២០១៧
ការចេញផ្សាយ : ព្រឹត្តិប័ត្រ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) បានធ្វើការសង្កេតការណ៍សវនាការចាប់តាំងពីឆ្នាំ២០០៩ ដើម្បីតាមដានសវនាការព្រហ្មទណ្ឌក្នុងតុលាការកម្ពុជា និងវាយតម្លៃអំពីការអនុវត្តបទដ្ឋានជាតិ និងអន្តរជាតិនៃការជំនុំជម្រះដោយយុត្តិធម៌។ ចាប់តាំងពីខែមីនា ឆ្នាំ២០១៣ គម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៃ ម.ស.ម.ក បានសង្កេតការណ៍សវនាការនៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញ។ ព្រឹត្តិបត្រព័ត៌មាននេះ គឺជាការចេញផ្សាយលើកទីពីរជាស៊េរីប្រចាំត្រីមាសដែលវិភាគលើរបកគំហើញពីការសង្កេតសវនាការរបស់ ម.ស.ម.ក។ ព្រឹត្តិបត្រព័ត៌មាននេះ ផ្តោតលើការអនុវត្តសិទ្ធិទទួលបានការសន្មតទុកជាមុនថាគ្មានទោស ពាក់ព័ន្ធនឹងឯកសណ្ឋានជនជាប់ឃុំ។
ប្រភពព័ត៍មាន : ព្រឹត្តិបត្រព័ត៌មានប្រចាំត្រីមាសស្តីពីឯកសណ្ឋានជនជាប់ឃុំ និងសិទ្ធិទទួលបានការសន្មតទុកជាមុនថាគ្មានទោស -ខែមិថុនា ឆ្នាំ ២០១៧