៨-វិច្ឆិកា-២០១៧
ការចេញផ្សាយ : ព្រឹត្តិប័ត្រ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) បានធ្វើការសង្កេតការណ៍សវនាការចាប់តាំងពីឆ្នាំ២០០៩ ដើម្បីតាមដានសវនាការព្រហ្មទណ្ឌក្នុងតុលាការកម្ពុជា និងវាយតម្លៃអំពីការអនុវត្តបទដ្ឋានជាតិ និងអន្តរជាតិនៃការជំនុំជម្រះដោយយុត្តិធម៌។ ចាប់តាំងពីខែមីនា ឆ្នាំ២០១៣ គម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៃ ម.ស.ម.ក បានសង្កេតការណ៍សវនាការនៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញ។ព្រឹត្តិបត្រព័ត៌ មាននេះ គឺជាការចេញផ្សាយលើកទីបីជាស៊េរីប្រចាំត្រីមាសដែលវិភាគលើរបកគំហើញពីការសង្កេតសវនាការរបស់ ម.ស.ម.ក។ ព្រឹត្តិបត្រព័ត៌មាននេះ ផ្តោតលើកាតព្វកិច្ចរបស់ចៅក្រមជំនុំជម្រះ ក្នុងការប្រាប់ជនជាប់ចោទអំពីបទចោទប្រកាន់មកលើខ្លួន និងភារកិច្ចរបស់ចៅក្រមក្នុងការពន្យល់អំពីសិទ្ធិទទួលបានជំនួយពីមេធាវី ឬស្វ័យការពារ ព្រមទាំងសិទ្ធិនៅស្ងៀម ដើម្បីរួចផុតពីការឆ្លើយដាក់បន្ទុកលើខ្លួនឯង។
ប្រភពព័ត៍មាន : លេខ៣៖ ការពន្យល់ប្រាប់សិទ្ធិ