១៩-មិថុនា-២០១៨
ការចេញផ្សាយ : របាយការណ៍
ថ្ងៃនេះ គម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៃ ម.ស.ម.ក ចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនស្តីពី “សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា ការសង្កេតការណ៍សវនាការនៅសាលាឧទ្ធរណ៍” ដែលធ្វើឡើងចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧។ របាយការណ៍នេះវិភាគលើទិន្នន័យ ដែលប្រមូលបានតាមរយៈការសង្កេតការណ៍សវនាការប្រចាំថ្ងៃលើសំណុំរឿងព្រហ្មទណ្ឌចំនួន ៣៤០ ករណី តាមវិធីព្រាវដោយមិនបានកំណត់ជាក់លាក់លើសំណុំរឿងណាមួយ នៅសាលាឧទ្ធរណ៍ក្នុងរាជធានីភ្នំពេញ ដោយបានប្រើប្រាស់តារាងសង្កេតការណ៍សវនាការ ដែលបានតាក់តែងយ៉ាងច្បាស់លាស់ក្នុងគោលបំណងវាយតម្លៃលើការអនុវត្តសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ដូចដែលបានកំណត់នៅក្នុងច្បាប់ជាតិ និងអន្តរជាតិ។
ប្រភពព័ត៍មាន : សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា ការសង្កេតការណ៍នៅសាលាឧទ្ធរណ៍