លេខ៤៖ សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌សម្រាប់ស្ត្រីនៅកម្ពុជា

៩-សីហា-២០១៨

ការ​ចេញ​ផ្សាយ : ព្រឹត្តិប័ត្រ

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) បានធ្វើការសង្កេតការណ៍សវនាការចាប់តាំងពីឆ្នាំ២០០៩ ដើម្បីតាមដានសវនាការព្រហ្មទណ្ឌនៅតុលាការកម្ពុជា និងវាយតម្លៃអំពីការអនុវត្តការជំនុំម្រះដោយយុត្តិ ធម៌តាមបទដ្ឋានជាតិ និងអន្តរជាតិ។ ចាប់តាំងពីខែ មីនា ឆ្នាំ២០១៣ គម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៃ ម.ស.ម.ក បានសង្កេតការណ៍សវនាការនៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញ។ ព្រឹត្តិបត្រព័ត៌មាននេះ គឺជាការចេញផ្សាយជាស៊េរីប្រចាំត្រីមាសក្នុងឆ្នាំ ២០១៨ ដែលវិភាគលើរបកគំហើញពីការសង្កេតការណ៍សវនាការរបស់ ម.ស.ម.ក និងពិភាក្សាលើបញ្ហាឲ្យបានទូលំទូលាយ។ ព្រឹត្តិបត្រព័ត៌ មាននេះ ផ្តោតលើបញ្ហាដែលស្ត្រីបានប្រឈមនៅក្នុងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា និងជាពិសេស ភាពស្មើគ្នាចំពោះមុខច្បាប់ ការឃុំខ្លួនបណ្តោះអាសន្ន និងការចោទប្រកាន់លើហិង្សាយេនឌ័រ។

ប្រភពព័ត៍មាន : លេខ៤៖ សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌សម្រាប់ស្ត្រីនៅកម្ពុជា