១៥-វិច្ឆិកា-២០១៨
ការចេញផ្សាយ : ព្រឹត្តិប័ត្រ
បញ្ហាចម្បងមួយនៃសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា គឺថាប្រជាពលរដ្ឋដែលត្រូបានផ្តន្ទាទោសក្នុងរឿងព្រហ្មទណ្ឌ ជាញឹកញាប់មិនត្រូវបានផ្តល់សេចក្តីសម្រេចដែលមានសំអាងហេតុពេញលេញ ពោលគឺមូលដ្ឋានច្បាប់ និងភស្តុតាង ដែលចៅក្រមប្រើប្រាស់ដើម្បីឈានដល់ការសម្រេចរបស់ខ្លួន។ សូមស្វែងរកអានព្រឹត្តិបត្រព័ត៌មានចុងក្រោយរបស់យើង ស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ដែលពិភាក្សាលើសិទ្ធិទទួលបានសេចក្តីសម្រេចដែលមានសំអាងហេតុនៅកម្ពុជាបន្ថែមទៀត។
ប្រភពព័ត៍មាន : សិទ្ធិទទួលបានសេចក្តីសម្រេចដែលមានសំអាងហេតុ