៧-តុលា-២០២០
ការចេញផ្សាយ : របាយការណ៍
ថ្ងៃនេះ គម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៃម.ស.ម.ក ចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ ស្តីពី “សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា៖ ការសង្កេតការណ៍សវនាការនៅសាលាឧទ្ធរណ៍” ដែលធ្វើឡើងចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩។ របាយការណ៍នេះវិភាគលើទិន្នន័យ ដែលប្រមូលបានតាមរយៈការសង្កេតការណ៍សវនាការប្រចាំថ្ងៃលើសំណុំរឿងព្រហ្មទណ្ឌចំនួន ២៣៩ ករណី ដោយមិនបានកំណត់ជាក់លាក់លើសំណុំរឿងណាមួយនៅសាលាឧទ្ធរណ៍ក្នុងរាជធានីភ្នំពេញ និងបានប្រើប្រាស់តារាងសង្កេតការណ៍សវនាការ ដែលបានតាក់តែងយ៉ាងច្បាស់លាស់ក្នុងគោលបំណងវាយតម្លៃលើការអនុវត្តសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ដូចដែលបានកំណត់នៅក្នុងច្បាប់ជាតិនិងអន្តរជាតិ។
ប្រភពព័ត៍មាន : សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា ការសង្កេតការណ៍នៅសាលាឧទ្ធរណ៍ របាយការណ៍ប្រចាំឆ្នាំ (ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ ដល់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩)