៧-ធ្នូ-២០២០
ការចេញផ្សាយ : ខិត្តប័ណ្ណ
ជាការចូលរួមក្នុងយុទ្ធនាការ ១៦ ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ ម.ស.ម.ក ចេញផ្សាយខិត្តប័ណ្ណព័ត៌មានស្តីពីអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅប្រទេសកម្ពុជា ៖ ស្ថានភាពបច្ចុប្បន្ន ដែលបង្ហាញពីបច្ចុប្បន្នភាពនៃអំពើហិង្សាទាក់ទងនឹងយេនឌ័រក្នុងប្រទេសកម្ពុជា។ អំពើហិង្សាលើស្ត្រីគឺជាករណីរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរមួយក្នុងចំណោមករណីរំលោភបំពានជាច្រើនទៀតនៅទូទាំងពិភពលោកនាពេលបច្ចុប្បន្នហើយករណីនេះនៅតែបន្តកើតមានគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។ ទោះបីជាមានកិច្ចការពារជាច្រើនតាមផ្លូវច្បាប់ក៏ដោយ យោងតាមរបាយការណ៍បានប៉ាន់ប្រមាណថាស្ត្រីកម្ពុជាច្រើនជាងម្នាក់ ក្នុងចំណោមស្រ្តី ៥ នាក់ ធ្លាប់ទទួលរងអំពើហិង្សាពីដៃគូរបស់ពួកគេ ចំនួននេះអាចនឹងកើនឡើងក្នុងកំឡុងពេលនៃជំងឺកូវីដ-១៩ នេះ។
ប្រភពព័ត៍មាន : អំពើហិង្សាទាក់ទងនឹងយេនឌ័រនៅប្រទេសកម្ពុជា