៤-វិច្ឆិកា-២០២១
ការចេញផ្សាយ : ព្រឹត្តិប័ត្រ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) បានធ្វើការសង្កេតការណ៍សវនាការចាប់ពីឆ្នាំ២០០៩ ដើម្បីតាមដានសវនាការព្រហ្មទណ្ឌនៅតុលាការកម្ពុជា និងវាយតម្លៃអំពីការអនុវត្តការជំនុំជម្រះដោយយុត្តិធម៌តាមបទដ្ឋានជាតិ និងអន្តរជាតិ។ ចាប់តាំងពីខែមីនា ឆ្នាំ២០១៣ គម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៃ ម.ស.ម.ក បានសង្កេតការណ៍សវនាការនៅសាលាឧទ្ធរណ៍ភ្នំពេញ។ ព្រឹត្តិបត្រព័ត៌មាននេះគឺជាផ្នែកនៃការចេញផ្សាយជាស៊េរី ដែលវិភាគលើរបកគំហើញពីការសង្កេតការណ៍សវនាការរបស់ម.ស.ម.ក និងពិភាក្សាបញ្ហានានាឱ្យកាន់តែទូលំទូលាយ។ ព្រឹត្តិបត្រព័ត៌មាននេះផ្តោតលើសិទ្ធិរបស់ជនជាប់ចោទជាអនីតិជន ជាពិសេសសិទ្ធិឯកជនភាព សិទ្ធិទទួលបានការសន្មតទុកជាមុនថាគ្មានទោស និងការឃុំខ្លួនបណ្តោះអាសន្ន។
ប្រភពព័ត៍មាន : សិទ្ធិរបស់ជនជាប់ចោទជាអនីតិជន