១៣-ធ្នូ-២០២១
ការចេញផ្សាយ : ខិត្តប័ណ្ណ
អំពើហិង្សាទាក់ទងនឹងយេនឌ័រសំដៅទង្វើដែលបង្កគ្រោះថ្នាក់ មិនថាគ្រោះថ្នាក់រូបរាងកាយ ផ្លូវភេទ ផ្លូវចិត្ត ឬសេដ្ឋកិច្ច ដោយផ្ទាល់ទៅលើស្ត្រី និងក្មេងស្រី ដោយសារតែយេនឌ័រ របស់ពួកគេ។ អំពើហិង្សាទាក់ទងនឹងយេនឌ័រនេះ ចាក់ឫសនៅក្នុងវិសមភាពយេនឌ័រ ការរំលោភអំណាច និងបទដ្ឋានដែលបង្កគ្រោះថ្នាក់។ អំពើហិង្សាទាក់ទងនឹងយេនឌ័រ គឺជារំលោភទៅលើសិទ្ធិសេរីភាពមូលដ្ឋានជាច្រើន រួមមានសិទ្ធិរស់រានមានជីវិត សេរីភាព សេចក្ដីថ្លៃថ្នូរ សមភាពរវាងបុរសនិងស្ត្រី ការមិនរើសអើង បូរណភាពផ្នែករូបរាងកាយនិងផ្លូវចិត្ត និងសិទ្ធិមិនត្រូវបានធ្វើទារុណកម្ម និងការប្រព្រឹត្តឃោឃៅ ឬការបន្ថោកបន្ទាបផ្សេងទៀត។
ប្រភពព័ត៍មាន : ជនរងគ្រោះនៃអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅក្នុងតុលាការកម្ពុជា